រឿង ៖ បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់
[ ភាគទី 1 ]
នៅក្នុងវីឡាដ៏ធំស្គឹមស្គៃមួយ ដែលបានសាងសង់យ៉ាងប្រណីត សមជាវីឡារបស់ពួកអភិជន ថែមទាំងមានសួនផ្កា និង ដេីមឈេីលំអរថែមទៀតផង ។ នៅខាងក្នុងមានសំលេងប្រកែកគ្នាឮៗ សូម្បីអ្នកបម្រេីក៏នាំគ្នាចេញមកមុខផ្ទះ ខ្លាចថានឹងមានសង្គ្រាមឆាប់ៗ ។
Yumin « កូនមិនព្រមទេណាម៉ាក់ » Yumin ក្មេងស្រីអាយុ 21 ឆ្នាំតែនាងរៀនជិតចប់មហាវិទ្យាល័យហេីយ ព្រោះជាមនុស្សពូកែ
Mrs kim [ម៉ាក់ Yumin ] « យ៉ាងណាៗ ក៏កូនត្រូវតែស្របតាមម៉ាក់ ហាមជំទាស់ Jungkook ជាមនុស្សល្អកូនត្រូវតែរៀបការ » លោកស្រី Kim soyuk គាត់និយាយបែបប្រាកដប្រជា
Yumin « តែកូនមិនស្រលាញ់ អាប្រុសមុខញីនោះទេ ហេីយម៉ាក់ក៏ដឹងថាកូនមិនដែរ ត្រូវគ្នាជាមួយគេទេតាំងពីក្មេងមកម្លះ » នាងនៅតែប្រកែក
Mrs Soyuk « រៀបការហេីយ គង់តែយល់ចិត្តគ្នាទេ ម៉ាក់ ជឿថាមនុស្សដូច jungkook នេះណា នឹងធ្វេីឲ្យកូនម៉ាក់សប្បាយចិត្តនិងមានសុភមង្គល » គាត់និយាយទាំងជឿជាក់
Yumin « លោកប៉ា ជួយនិយាយកូនបន្តិចមកណាៗ » Yumin ញិកញក់ឲ្យប៉ានាងជួយ
Mrs Soyuk « បង ហាមលូកដៃក្នុងរឿងនេះ » Mrs kim គម្រាមប្ដី
Mr kim « ប៉ា ថាដោះស្រាយខ្លួនឯងទៅ ប៉ាទៅសម្រាកហេីយ » លោក Kim Dungwoo ជាប៉ារបស់ Yumin គាត់និយាយទាំងរអា ហេីយឡេីងទៅបន្ទប់
Mrs Soyuk « បេីឯងមិនរៀបការ ម៉ាក់ឈប់ឲ្យឯងរៀនបន្ត ហេីយ ដកហូតសម្ភារៈនិយមគ្រប់យ៉ាង បន្ទាប់មក ម៉ាក់នឹងបញ្ជូនឯងទៅមេីលចំការនៅជនបទ »
Yumin « នេះម៉ាក់ គម្រាមកូនហេស៎ » នាងតវ៉ាទាំងរលីងរលោង
Mrs Soyuk « មិនបានគម្រាម គ្រាន់តែប្រាប់ »
Yumin « សុំពេលគិតសិន »នាងនិយាយទាំមិនចង់
Mrs Soyuk « មិនបាន ឯងត្រូវតែព្រមឥឡូវនេះ » គាត់ស្រែក ដោយការដាច់ខាត គឺជំទាស់មិនបាន
Yumin « ហួសហេតុពេកហេីយណាម៉ាក់ » នាងស្រែកដាក់ម៉ាក់ទាំងស្រក់ទឹកភ្នែក នេះ jungkook គេធ្វេីស្អីដាក់ម៉ាក់នាងទេីបគាត់បង្ខំនាងបែបនេះ
YOU ARE READING
បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់ (END)
Romanceប្រភេទប្រលោមលោក សេហ្នារវាង មនុស្សប្រុសនិងស្រី ដែលមុនដំបូងហាក់មិនយល់ពីគ្នា តែបន្ទាប់មកក៏ស្រឡាញ់គ្នាខ្លាំងទោះមានឧបសគ្គក៏ដោយ រឿងនេះមិនសូវកំសត់អីនោះទេ ព្រោះតួអង្គគ្មានការក្បត់គ្នានោះទេ មានតែអ្នកមកជ្រាជ្រែក តែមិនដែលបានសម្រេចព្រោះពួកគេស្រឡាញ់គ្នាខ្លាំង ...