[ទីក្រុងសេអ៊ូល]
សម្លេងអ៊ូអរហ៊ោកញ្ច្រៀវខ្ញៀវខ្ញារនៅតាមដងផ្លូវជាតិលេខ០៩ ពេលនេះវាពិតជាបង្ករជាភាពភ្ញាក់ផ្អើលមួយខ្លាំងណាស់ ហើយប្រជាជនគ្រប់គ្នាៗ ដែលដើរឆ្លងកាត់ទីនេះសុទ្ធតែមានគ្របដណ្ដប់ដោយអាវ
រងារក្រាសៗ ខ្មឹកព្រោះតែវារងារព្រឺព្រួចមិនធម្មតាដោយសាតតែវេលានេះវាឈានចូលដល់សិសិរដូវទៅហើយ នៅឯប្រទេសកូរ៉េនេះ ម្យ៉ាងព្រិលក៍ចាប់ធ្លាក់មកបន្តិចៗហើយដែរ ដែលជាមូលហេតុធ្វើអោយមនុស្សម្នាចំនួនតិចតួចស្ថិតនៅខាងក្រៅផ្ទះអបអររំភើបជាមួយនិងព្រិលទាំងឡាយដោយថតរូប
ព្រមទាំងការប្រឡែងគប់ព្រិលដាក់គ្នាទៅវិញទៅមកប៉ុន្តែក៍មានចំនួនតិចតួចកំពុងតែធ្វើការសន្ទនាគ្នាពីនេះពីនោះនៅក្នុងហាងកាហ្វេផឹករបស់ក្ដៅៗ
មិនតែប៉ុណ្ណោះសកម្មភាពនេះវាមានលក្ខណះជាគូស្នេហ៍ផងជាក្រុមផង ជាបែបគ្រួសារផងមើលទៅពិតជាមានក្ដីសុខណាស់ទោះជាស្ថិតក្រោមអាកាសធាតុត្រជាក់ក៍ពិតមែន។
"សុំសូកូឡាក្ដៅមួយកែវ"
រាងក្រាស់កម្ពស់ខ្ពស់មួយម៉ែត្រចិតសិបប្រាំ
ស្រែកទៅបុគ្គលិកភ្លាមខណះ ជំហានជើងមាំបានបោះចូលមក ដាក់បង្គុយនៅលើកៅឈើប្រណិត
"ចាស ចាំបន្តិចណាលោក"
ស្រីក្រមុំស្រែកបន្ទរខណះដៃក៍ប្រញ៉េបប្រញ៉ាប់ក្នុងការរៀបចំរបស់អោយភ្ញៀវ ព្រោះថាហាងរបស់នាងវាពិតជាមានមនុស្សច្រើនខុសពីសព្វដងបីដងឯនោះ
"នេះចាស សូកូឡាមកដល់ហើយ"
រាងស្ដើងដាក់កែវនៅលើតុហើយអោនគំនាបបន្តិចដោយខាំបបូរមាត់ជាប់មិនចង់មានរឿងមានរ៉ាវឈ្លោះទាស់ទែងជាមួយនិងប្រុសចំពោះមុខនេះម្ដងទៀត
"បុគ្គលិករត់ចោលហ្ហេ៎ស??បានលើកមកអោយខ្ញុំខ្លួនឯង"
ប្រុសកម្លោះងើយកបោះសម្ដីសួរទៅរាងស្ដើងទាំងញញឹមចុងមាត់ប្រៀបដូចជាមនុស្សមានទំនុកចិត្តខ្ពស់ចំណែកឯ រាងស្ដើងដែលបានលើកអ្វីដែលគេ
កម្មង់មុននេះយកមកនោះ បានត្រឹមតែបិទភ្នែកស្រូបដង្ហើមសង្កត់ចិត្តមិនតបតព្រោះថា អោយតែជួបគឺតែងតែឈ្លោះរហូត នាងពីតជាធុញ
"សូមពិសាដោយរីករាយចាស"
នាងតបតដោយសម្ដីផ្អែមល្ហែម ដោយសារតែចង់បង្អាក់គំនិតរបស់មេនាំរឿងម្នាក់នេះទៀត មើលគេចុះនិយាយធ្វើមើលតែនាងនិងតុក្កតាគ្មានចិត្តគ្មានបេះដូងទៅហើយ។
"នេះ សូកូឡាខ្មៅខ្ញុំមិនថាទេ តែអ្នកលក់ខ្មៅទាំងសប្បុរខ្មៅទាំងចិតទៀត នេះយើងខំនិយាយល្អជាមួយណា" ស៊ូហ្គា និយាយហើយនៅតែឌឺដងផ្លែផ្ការអោយរាងតូចមិនឈប់ ទាំងដឹងហើយថាតាមពិតគេជាអ្នករករឿងនាងមុនទេ ប៉ុន្តែគេចង់ឈ្នះនាងខ្លាំងណាស់ ទើបត្រូវចាក់ចេកចាក់ស្ករបែបនិង
"ទ្រាំលែងបានហើយណា អាមនុស្សឆ្កួត "
នាងក្រមុំសម្លក់គេថ្លែ ហើយស្រាប់តែ....បុ័ង កូនថាសកាន់និងដៃស្រាប់តែហោះទៅចំកណ្ដាលក្បាលប្រុសកម្លោះមួយរំពេច😂😂តុកតុក...សម្លេងគោះកញ្ចក់រថយន្តពីខាងក្រៅបន្លឺឡើងយ៉ាងរងំបណ្ដាលអោយអ្នកដែលនៅខាង
ក្នុងរថយន្តលើកដៃមកខ្ទប់ត្រចៀកយ៉ាងទាន់ហន់
បាុំងៗៗ
"នែ៎..លោក..ឆាប់បើកទ្វាភ្លាម..បើកទ្វារ"
សម្លេងដូចកញ្ចែរស្រែកចាច ខ្ទខ្ទានេះមិនដឹងថានៅខាងក្រៅវារញ្ជួយយ៉ាងណានោះទេ បើខណះនៅក្នុងរថយន្តលឺសន្ធឹកសន្ធាប់ដូចដាក់មេក្រូបែបនេះ
"វាយ៉ាងមិចនាង??មានការស្អី??"
"លោកអត់ភ្នែកទេរឺយ៉ាងមិច?ជិះឡានមិនមើល
នេះកំបុិតឡានខ្ញុំហើយនៅសួរទៀត??"
"ខ្ញុំថានាងគួរតែ..ទៅរៀនបើកបរសារថ្មីទៅ"
រាងក្រាស់លើកដៃគោះស្មារនាងតិចៗមុននិងបិទកញ្ចក់ឡានបើកចេញទៅបាត់ទុកអោយអ្នកម្ខាងទៀតក្ដៅក្រាហាយឆាបឆួលចិត្តខឹងសឹងតែផ្ទុះចាប់ហែកគេសុីចូលពោះទាំងរស់ទៅហើយ។ស៊ូហ្គា ហ្រ្វានសាឡិចតូ ប្រុសសង្ហារខាបព្រលឹងមានចរិកបុិនញ៉ោះ បុិនឌឺ មានងារមេរករឿង ហើយមានតួនាទីជាប្រធានក្រុមហ៊ុនច្រើនកន្លែង
ខាងនាំចេញនាំចូលគ្រឿងបរិភោគហើយគេក៍បានចូលរួមភាគហ៊ុនផលិតកាហ្វេជាមួយនិងមិត្តរបស់គេទៀតផង បើគ្រាន់តែនិយាយពីឈ្មោះនរណាៗនក៍ស្គាល់គ្រប់តែគ្នានិង ប៉ុន្តែទាល់តែម្យ៉ាងថា ជាព្រាននារីសុីមិនរើសមុខ
បើតហរលប់ មកមើ ឆយ មេឡានី វិញ នាងទាំងរឹងមាំទាំងឆ្លាតស្អាតរមទម្យ មិនតែប៉ុណ្ណោះនាងមានហាងផ្ទាល់ខ្លួនធំទៀតផង នាងមិនចូលចិត្តរញ៉េរញ៉ៃច្រើនជាមួយមនុស្សមិនស្គាល់គ្នាឡើយ ប៉ុន្តែអត្តចរិក
នាងចង់ផ្អែមគឺផ្អែមបានចង់ហិក៍ហិរបានអាចផ្លាស់ប្ដូរតាមកាលៈទេសៈ😂👌ថាមិនត្រូវបាញ់មួយគ្រាប់ងាប់ស្អាតតែប៉ុន្នឹង🤣ហើយនាងមិនជាសូវខ្ពស់ប៉ុន្មានទេរីឯសប្បុរវិញក៍មិនសូវជា ស ដែរ😂តែប្រុសកម្លោះថាផ្អែមហើយ ចង់ដឹងចាំតាមដានណា
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"