ណូឈូ សារភាពត្រង់ៗមិនរងចាំយូ មែនហើយគេព្រមទទួលថាបេះដូងរបស់គេពិតជាត្រូវការនាងពិតមែន គេចាប់ចិត្តលើនាងតាំងពីបានជួបនាងតំបូងមកម្ល៉េះ វាអាចជាស្នេហាមួយដែលឆាបឆក់យកបេះដូងរបស់គេបានយ៉ាងងាយ ហើយគេមិនខ្វល់ទេថានាងនិងឆ្លើយមកគេវិញយ៉ាងណានោះ ព្រោះដឹងស្រាប់ហើយថានាងប្រាកដជាមិនអាចទទួលយកក្ដីស្នេហ៍របស់គេនោះឡើយ ហើយនាងក៏ប្រហែលជាមានមនុស្សក្នុងចិត្តដែរ។
«លោក លេងសើចពេកហើយ ណូឈូ»
មេឡានី ទៅជាសើចហួសចិត្តនិងពាក្យដែលគេសារភាពស្នេហ៍មកនាងមុននេះ នាងមិនជឿឡើយ ដែលគេមកស្រលាញ់នាងបាននោះ គេទាំងល្អ ទាំងសង្ហារ ទាំងមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយត្រឹមតែជាអ្នកស្នាក់អាស្រ័យដូចនាងមានសិទ្ធអីអោយគេពេញចិត្តនោះ ។«នាងអាចគិតថាវាកំប្លែង តែខ្ញុំមិនកំប្លែងទេ»
រាងក្រាស់ច្រត់ទៅក្រោយហើយងាកមកសម្លឹងថ្ពាល់ក្រហមព្រឿងៗរបស់នាងមួយអន្លើ មើលចុះនាងអៀនហើយ ផ្ទៃមុខឡើងក្រហមផូផង់តែម្ដង គេពិតជាចូលចិត្តទិដ្ឋភាពមួយនេះខ្លាំងណាស់ ជាពិសេសគឺពេលដែល មេឡានី អៀនព្រោះវាធ្វើអោយចិត្តរបស់គេនៀក៎ទ្រាំមិនបាន ចង់តែឆ្មក់ទៅថើបនាងភ្លាមៗនោះទេ។«កុំស្រលាញ់ខ្ញុំអី លោកនិងស្ដាយនៅពេលក្រោយ»
រាងស្ដើងនិយាយរួចក៏ងើបខ្លួនចូលទៅខាងក្នុងបាត់តាមដោយគេក៏អោនមុខចុះ ខណះលឺសម្ដីនាងប្រាប់មុននេះ តែ មេឡានី នាងក៏ច្របូកច្របល់ដូចគ្នា នាងស្ដាយណាស់បើនាងនៅក្រមុំនាងប្រហែលជាមិនចាំបាច់ខ្លាចជំពាក់ជំពិននិងនរណានោះទេ ហើយនាងនិងព្យាយាមមើលពីទឹកចិត្តរបស់ ណូឈូ ប៉ុន្តែពេលនេះនាងមិនបរិសុទ្ធនោះឡើយ ហើយគេអាចនិងមិនពេញចិត្តនាងក៏ថាបានបើសិនជាគេបានដឹងនោះ។«គ្មានរឿងដែលខ្ញុំត្រូវស្ដាយក្រោយ ដោយសារស្នេហ៍នាងនោះទេ ខ្ញុំមិនខ្វល់ថាអតិតកាលរបស់នាងវាយ៉ាងណា សំខាន់ពេលនេះខ្ញុំស្រលាញ់នាងហើយ
មេឡានី» កាលដែលស្រីក្រមុំចាកចេញទៅបាត់ ណូឈូ ក៏ខ្សឹបខ្សៀវម្នាក់ឯង តែមិនអីទេ គេនិងខិតខំមើលថែនាងអោយបានល្អជាងនេះ។
«ខ្ញុំចេញទៅក្រៅហើយ មើលថែ មេឡានី ផង ស្អែកព្រឹកទើបខ្ញុំមកវិញ» ណូឈូ ផ្ដាំទៅអ៊ំស្រីមេផ្ទះកាលដែលបានលើកទូរស័ព្ទរបស់នរណាម្នាក់ខលមកមុននេះ ហើយវាក៏គ្មាននរណាក្រៅពីបងប្អូនរបស់គេទាំង៦នាក់នោះដែរ អញ្ចឹងគេប្រហែលជាត្រូវចេញទៅក្រៅយូបន្តិច។
រាងក្រាស់មិនត្រឹមតែផ្ដែផ្ដាំនោះឡើយ គេថែមទាំងងាកទៅមើលទ្វារបន្ទប់របស់រាងស្ដើងទៀតផង គេក៏ចង់ទៅប្រាប់នាងដោយផ្ទាល់ដូចគ្នាប៉ុន្តែមើលទៅនាងមិនចង់ជួបគេនោះឡើយ។ត្រលប់មកមើល សូហ្កា ដែលដេកនៅលើគ្រែអោបរាងកាយនារីសំណព្វរបស់ខ្លួនឯនេះវិញ គេអស់កម្លាំងខ្លាំងណាស់ព្រោះកាលពីយប់លេងធ្ងន់ដៃខ្លាំងពេកជាមួយនិង ក្រេស ។
រាងស្ដើងអាក្រាតកាយបានយកស្រ្ពាយមួយកូនដបតូចយកមកបាញ់បញ្ឈិតផ្ទៃមុខរាងក្រាស់ ហើយវាគឺជាថ្នាំសណ្ដំរាងកាយមួយប្រភេទដែលអាចធ្វើអោយមនុស្សដេកដោយមិនដឹងខ្លួនរយះពេល៦ម៉ោងក្រោយពីបានហិតក្លិនវាចូលទៅក្នុងពោះ ។
ក្រេស ញញឹមចុងមាត់ងើបឡើងយកម៉ាស់មកពាក់មុននិតយកខោអាវមកស្លៀកអោយបានត្រឹមត្រូវ រួចបើកទូយកដែករបស់ ស៊ូហ្កា យកឯកសារមួយចំនួនទៅជាមួយដែរ ។«លាហើយ ប្រុសល្ងង់សង្ឃឹមថាយើងមិនជួបគ្នាទៀតទៅចុះ» ក្រេស ងាកមកសើចឌឺអ្នកដែលសន្លប់រួចក៏បោះជំហានឈានជើងទៅទាំងមានពុតត្បុត ហើយនិយាយលឺៗម្នាក់ឯងទោះបីជារាងក្រាស់គេមិនបានដឹងក៏ដោយចុះ តែយ៉ាងហោចណាស់ពេលនេះនាងបានអ្វីដែលនាងចង់បានរួចទៅហើយ ហើយកុំសង្ឃឹមថានាងមកបង្ហាញខ្លួនអោយឃើញទៀតអោយសោះ។
ច្រើនម៉ោងកន្លងផុតទៅ ស៊ូហ្កា ក៏បានភ្ញាក់ពីដំណេក គេស្ទុះងើបអង្គុយទាំងញីសក់ក្បាលឡើងរញ៉េរញ៉ៃអស់ ត្របកភ្នែកបើកជ្រឹមៗសឹងតែមិនរួចខណះជាតិថ្នាំនោះនៅជ្រាបខួរក្បាលគេនៅឡើយ តែក៏ត្រូវស្វាងអស់កាលដែល នាឡិកាដៃប្រេនរបស់គេដែលមានតម្លៃ១០លានដុល្លាដោះទុក្ខនៅលើតុយប់មិញវាបាត់អស់ ហើយថែមទាំងទូដែករបស់គេបើកចំហរទៀត។
រាងក្រាស់យកកន្សែងមកស្លៀកហើយដើរទៅមើលត្រង់នោះក៏ឃើញថាឯកសារក្រុមហ៊ុនទាំងប៉ុន្មានវាត្រូវបាត់អស់គ្មានសល់សូម្បីតែមួយសន្លឹក កាលដែលឃើញហើយទឹកភ្នែកកូនប្រុសស្រក់ហូរមកដាបថ្ពាល់អាចដៅបានហើយថា ក្រេស ជារនុកក្នុង។
ខុសហើយ ខុសអស់ហើយដែលគេទៅជឿជាក់លើស្រីឬស្យានោះ វាមិនមែនជាលើកទីមួយទេដែលនាងបោកប្រាស់គេ តែមកពីខ្លួនឯងស្រលាញ់ទុក្ខចិត្តនាងខ្លាំងពេកដល់ថ្នាក់បោះបង់ឈប់គិតអ្នកមានឈ្មោះជាភរិយានោះចេញឆ្ងាយ មែនហើយពេលនេះទើបគេដឹងថា មេឡានី ល្អកម្រិតណា។«ចង្រៃណាស់» រាងក្រាស់ទៅជាយំបង្ហូរទឹកភ្នែកឥតឈប់គេនឹកស្នាមញញឹមរបស់នាង នឹកគ្រប់យ៉ាងដែលនាងធ្វើដាក់គេ ជាពិសេសគឺសម្លេងតូចឆ្មាល់របស់នាងដែលសួរគេជារៀងរាល់ថ្ងៃថា«លោកមកពីធ្វើការវិញលឿនម្ល៉េះ» នាងជានារីល្អ នាងពិតជាឥតខ្ចោះ នាងមិនដែលយំអោយគេឃើញហើយក៏មិនគិតដែលចង់បានទ្រព្យរបស់គេ នាងមិនដែលសូម្បីតែដេញដោលរឿងគេទៅដើរលេងខាងក្រៅ ។
«សូមទោស ហឹកៗ បងនិងតាមរកអូនមកវិញអោយបាន»
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"