Part 16

779 59 1
                                    

«អឹក ... អូយ» សម្លេងស្រែកទួញពីភាពឈឺចាប់ស្រែកឡើងស្រាលៗ ខណះភ្ញាក់ស្មារតីឡើងក្បាលក៏ចាប់ឈឺខ្ទោកៗដូចគេយកដំបងមកវាយដំ ។ ម្រាមដៃខ្ញាំផួយបន្តិច កាលដែលត្របកភ្នែកចាប់បើកឡើងព្រឹមៗ ទីនេះជាកន្លែងណាអញ្ចេះ មើលទៅដូចមិនមែនជារីសតតូចៗធម្មតាដូចដែលនាងបានកក់ទុកគេងជាមួយនិងស្វាមីក្រៅខោរបស់នាងនោះឡើយ ព្រោះគ្រាន់តែបន្ទប់គេងនេះមួយវាមានទំហំធំជាងរីសតនោះ២ឯនោះ ម្យ៉ាងមានបន្ទប់ទឹកឡើងធំរចនាឡើងដោយកញ្ចក់ថ្លាទៀត នាងដៅមិនបានទេថាវាជាទីណា។

«អ្នកនាង ភ្ញាក់ហើយមែនទេ» អ្នកដែលលឺក៏ងាកខ្វាប់តាមសម្លេងដែលបន្លឺឡើងមកកាន់រូបនាង វាជាសម្លេងរបស់នរណាក៏មិនដឹងធំក្រលមាំហាក់ជាសុភាពបុរសពិតៗ ហើយខណះនោះ មេឡានី ក៏បានដក់ជាប់ក្រសែភ្នែកសម្លឹងទៅជនមិនស្គាល់មុខនោះភ្លាមៗ គេសង្ហារណាស់ ពាក់អាវខ្មៅកខ្អមពណ៌ខ្មៅ ហើយដោយសារតែសក់របស់គេមើលទៅរាងវែងទើប គេបួងឡើងបន្ថែមភាពឥតខ្ចោះកាន់តែខ្លាំងមួយកម្រិតទៀត។

«លោក... លោកជានរណា» រាងស្ដើងគាំងនិយាយមិនចេញរដាក់រដុបពាក្យកាលដែលអ្នកចំពោះមុខញញឹមរាយមន្តស្នេហ៍មកកាន់នាងយ៉ាងគឃ្លើន ហើយបោះជំហានចូលមកជាមួយនិងថាសអាហារទៀតផង នាងមិនត្រឹមតែមិនឆ្លើយសំណួរដែលគេបានសួរទេ រង្វង់ភ្នែកក៏ចាប់រលីងរលោងភ័យទៀតដែលនៅសុខៗ នាងស្រាប់តែមកនៅជាមួយនិងគេបែបនេះ។

«កុំខ្លាចអី ខ្ញុំគឺ ណូឈូ ណេស្តាហ្វាន់ ជាម្ចាស់រីសតនៅតំបន់នេះ ហើយខ្ញុំក៏មិនបានធ្វើអីអ្នកនាងនោះដែរ គឺគ្រាន់តែជួយប៉ុណ្ណោះទេ» រាងក្រាស់ប្រញាប់បកស្រាយភ្លាម ចៀសវាងអោយស្រីក្រមុំយល់ច្រឡំគេកាន់តែខ្លាំង ។ មែនហើយគេនិយាយមិនបានកុហកឡើយ គេប្រាប់នាងត្រង់ៗព្រោះគេជាមនុស្សមិនសូវចេះរញ៉េរញ៉ៃច្រើន តែនាងសំណាងហើយដែលបានគេជួយនោះម្ល៉ោះមិនដឹងជារសាត់អណ្ដែតទៅដល់ណាហើយទេ។

«គឹ...គឺខ្ញុំមិនបានមានន័យបែបនោះទេ តែហេតុអីលោកជួយខ្ញុំ»
«គាប់ជួនកូនចៅខ្ញុំឃើញអ្នកនាងសន្លប់នៅមាត់ឆ្នេរហើយវាយប់ណាស់ហើយ ខ្ញុំគិតថាអ្នកនាងមិនមែនអ្នករស់នៅតំបន់នេះដែរទើបជួយអ្នកនាងទៅ»
ស្ដាប់ហើយ មេឡានី ក៏ទម្លាក់ទឹកមុខចុះនាងមិនគិតថាគេមានចិត្តធម៌ដូចច្នឹងឡើយ តែនាងបែជាគិតថាគេមានល្បិចចង់ល្បួងចាប់នាងទៅវិញ ក្នុងចិត្តចង់ស្រែករកជំនួយតែមើលទៅដូចជាគ្មាននរណាម្នាក់នៅក្បែរនេះសោះ ម្យ៉ាងលឺគេថាគេជាម្ចាស់នៅក្រឡុកនេះទើបគិតថា ទោះចង់ស្រែកក៏គ្មានអ្នកជួយដែរ។

ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)Where stories live. Discover now