End Part 💜

1.5K 80 2
                                    


«ស៊ូហ្កា ហ្វ្រានសាឡិចតូ ខ្ញុំអោយវាទៅលោក....»
សម្លេងមួយបន្លឺស្របពេលរាងក្រាស់មកសម្ងំអង្គុយស្ងៀមនៅមាត់សមុទ្រផឹកស្រាក្រហមដាច់ដោយឡែកពីចំណោមមនុស្សជាច្រើនតាមដោយបាច់ផ្កាធំមួយក៏លេចឡើងដូចគ្នា ហើយសម្លេងនេះប្រុសកម្លោះក៏បានស្គាល់ច្បាស់ដែរថាជានរណានោះ ព្រោះម្នាក់នោះគឺ...
«ហេតុអីអោយវាមកខ្ញុំ លោកគួរតែអោយទៅនារីដែលលោកស្រលាញ់» រាងក្រាស់ងាកមើលផ្កាហើយក៏ត្រលប់បែទម្រង់មុខមើលទៅទឹករលកដែលបក់បោកនោះវិញ គេមិនបដិសេធរឿងបាច់ផ្កានេះទេ តែរាងខ្ពស់ពិតជាចង់ដឹងថាតើអោយនេះក្នុងបំណងអ្វីដែរ ទាំងដែលផ្កានេះជាផ្កាជ័យផ្កាមង្គលចាប់បានពីកូនក្រមុំកូនកម្លោះ តែ ស្ទេវិន បែជាយកវាមកអោយគេ នេះមានបំណងចង់ឌឺរឺអត់? រឺគ្រាន់តែជាឈុតឆាកមួយសម្ដែងឡើងចង់អោយគេឈឺចាប់ទ្វេរដង ខណះគេលែងមាននរណា ហើយ មេឡានី ក៏មិនត្រូវការគេដែរនោះ?
«ខ្ញុំថា! វាសមនិងលោកជាង លោកទទួលវាទៅ ភរិយារបស់លោកកំពុងតែរងចាំលោកហើយ ឆាប់ទៅៗ» ស្ទេវិន បោះប្រយោគខ្លីៗតែមានន័យដល់
ស៊ូហ្កា ជាខ្លាំងបណ្ដាលអោយគេគាំងធ្មឹងដូចជារូបចម្លាក់សម្លឹងផែនថ្ពាល់ ស្ទេវិន ដោយភាពច្រួលច្របល់ចង់ដឹងថាអ្វីជាអ្វីមិនតិចនោះឡើយ តែកាយវិការរបស់ ស៊ូហ្កា ចម្លែកទើបអ្នកដែលមានបំណង់កូរក៏បកស្រាយម្ដងទៀតយ៉ាងក្បោះក្បាយមិនទាក់សូម្បីតែមួយពាក្យ។
«មេឡានី និងខ្ញុំគ្មានអ្វីនិងគ្នាទេ នាងគ្រាន់តែ! ពិសោធចិត្តលោក យល់បានហើយមែនទេ?» គ្រាន់តែស្ដាប់ហើយប្រុសកម្លោះក៏កញ្ឆក់បាច់ផ្កាចាកចេញទៅយ៉ាងលឿនស្លេវតម្រង់ទៅរកស្រីក្រមុំជាប្រញាប់ នេះគេយល់ហើយថាកន្លងមកនាងគ្រាន់តែចង់អោយគេឈឺចាប់ហើយយល់ពីអ្វីដែលគេបានធ្វើទាំងដែលនាងនៅស្រលាញ់គេ ដូចគេស្រលាញ់នាងដែរ តែថានាងនៅឯណាទៅ ហេតុអ្វីមិនឃើញនៅក្នុងបរិវេណផ្ទះរៀបការរបស់ ណូឈូ អញ្ចឹង ។
រាងក្រាស់គិតខណះក្រសែភ្នែកគេរេរាហើយជើងក៏រត់ទៅរកនាងគ្រប់កន្លុកកន្លាតអស់ហើយ ប៉ុន្តែ ស៊ូហ្កា មិនចុះចាញ់គេក៏ដើររកនាងជុំវិញនេះទៀតទាំងហត់ដកដង្ហើមមិនចង់ដល់គ្នា ប៉ុន្តែអ្វីមួយក៏នឹកឡើងក្នុងខួរក្បាលទើបគេញញឹមចុងមាត់បន្តដំណើរ...។

You've reached the end of published parts.

⏰ Last updated: Dec 01, 2020 ⏰

Add this story to your Library to get notified about new parts!

ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)Where stories live. Discover now