ក្រោយពីព្រលះប្រុសកម្លោះអស់ប៉ុន្មានឃ្លា ណូឈូ ក៏អូសដៃរាងស្ដើងចេញពីកន្លែងនោះសម្ដៅទៅឡានដែលចតចោលនៅទីចំណងខាងមុខសណ្ធាគារ ចំណែក រាងក្រាស់ក៏បានត្រឹមតែសម្លឹងមើលស្រីក្រមុំដើរចេញទៅជាមួយប្អូនប្រុសទាំងមិនអស់ចិត្ត ចង់ចូលទៅយកនាងមកអោបក្នុងរង្វង់ដៃចង់អោយនាងទៅរស់នៅជាមួយនិងគេវិញនៅឯផ្ទះប៉ុន្តែក្នុងចិត្តក៏បញ្ជាមាត់អោយបិទជិតឆឹងហើបមិនរួច សូម្បីតែហៅឈ្មោះរបស់នាងអោយលឺច្បាស់ៗ ព្រោះថានាងមិនដូចមុនឡើយនាងជារបស់ ណូឈូ ហើយនាងមិនមែនជារបស់គេទៀតនោះទេ ទោះបីជាពួកគេទាំងពីរមិនទាន់លែងលះក៏ដោយ
តែយ៉ាងហោចណាស់ ស៊ូហ្កា ក៏គ្មានកម្លាំងចិត្តក្នុងការដណ្ដើម មេឡានី មកវិញនោះដែរ គេបានត្រឹមតែបង្ហូរទឹកភ្នែកក្ដាប់ដៃខាំមាត់ តូចចិត្តដែលនាងជ្រើសយក ណូឈូ មិនមែនជាគេតែប៉ុណ្ណោះ ។
ម្យ៉ាងបើបេះដូងនាងពិតជាមានចំណែកសេសសល់អោយគេមែននោះ នាងប្រាកដជាមិនព្រមបើកចិត្តទទួលយកប្អូនប្រុសរបស់គេមកធ្វើជាសង្សារនោះឡើយ។
«បានហើយក្រោកឡើងមក» សាន់ ដែលឈរមើលសភាពការណ៍អស់មួយសន្ទុះហើយនោះគេក៏ចូលមកចាប់ទាញ សូហ្កា អោយងើបឡើងពីដីខណះរាងក្រាស់មិនទទួលយកជំនួយពី សាន់ ហើយដើរចូលឡានបើកចេញទៅយ៉ាងលឿនស្លេវ ។
ហេតុការណ៍មួយនេះកុំថាឡើយប្រុសកម្លោះទទួលយកមិនបាន សូម្បីតែបងប្អូនគ្រប់គ្នាក៏នឹកស្មានមិនដល់ដូចគ្នាតែពួកគេជ្រើសវិធីស្ងៀម ស្ងាត់លូកដៃជ្រលក់ក្នុងស្នេហាត្រីកោណរបស់ពួកគេឡើយ ព្រោះថាទាំង សូហ្កា ទាំង ណូឈូ ក៏សុទ្ធតែជាបងប្អូនដូចគ្នាអញ្ចឹងមានតែបណ្ដោយតាមព្រហ្មលិខិតចារ អោយទៅ។
នៅតាមផ្លូវប្រុសកម្លោះបើកឡានដោយទឹកភ្នែកចូកថ្ពាល់ គេបើកបន្តរហូតទៅមុខជារឿយៗទាំងដែលធាតុពិតមិនដឹងថាត្រូវទៅណាទីណាឡើយ ក្នុងចិត្តរសាប់រសល់ស្ទើរផុតដង្ហើម ឈឺចាប់ខ្លាំងប៉ុនប្រមាណ
ថាពេល ក្រេស បោកប្រាស់ទៅវាឈឺចាប់ ប៉ុន្តែពេលមកជួបរឿងរបស់រាងស្ដើងបែបនេះទៀត គេឈឺចាប់ជាងមុនទ្វេរដង បេះដូងស្រែកដង្ហើយហៅនាងខ្វើយៗប្រៀបដូចជាកូនចាបធ្លាក់ចេញពីសំបុក។
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"