ក្រោយពីបានដំណឹងពីខាងមន្ទីរពេទ្យហើយ គ្រប់គ្នាដែលជាសាច់ញាត្តិក៏ប្រញាប់រួសរាន់ទៅរកអ្នកជម្ងឺភ្លាម ជាពិសេសអ្នកស្រី មីណា កាលដែលស្ដាប់លឺតំបូងថាកូនប្រុសមានគ្រោះថ្នាក់ចរាចរណ៍គាត់ស្ទើរតែសន្លប់គាំងផុតស្មារតី នេះកូនមានតែមួយគ្រាប់ផងបើគេកើតអីនោះ ប្រាកដណាស់ថាគាត់ក៏មិនរស់បានយូដែរ។
ស្របពេលនោះ មេឡានី ហើយជាមួយ ណូឈូ ក៏ស្រាប់តែលេចរូបរាងឡើងមកដោយរត់យ៉ាងត្រហេបត្រហបមកក្រសោបរាងកាយមនុស្សឈឺដែលដេកសន្លប់នៅលើគ្រែនោះ ទួញសោកបោកប្រាណស្ទើរតែត្រដរខ្យល់ ហេតុតែមិនដឹងរឿងទើបចេះតែស្រែកយកៗ មិនគិតនិងខ្វល់ខ្វាយជាមួយអ្នកជុំវិញខ្លួននោះឡើយ។
«ហឹកៗ ស៊ូ កុំកើតអីណា បើកភ្នែកឡើងណា កុំស្លាប់អោយសោះ ហឹកៗ អូនមករកបងវិញហើយ»
រាងស្ដើងអង្រួនប្រាណរាងក្រាស់ងីកងើកៗ អោយគេភ្ញាក់ឡើងពីការសន្លប់ ហើយទោះបីជាគេកម្រើកខ្លួនមិនទាន់បាន ប៉ុន្តែវិញ្ញាណគេក៏មិនទាន់រលុតដែរទើបត្រចៀករបស់ប្រុសកម្លោះអាចលឺខ្សាវៗបាន ថាវាជាសម្លេងរបស់នារីម្នាក់ដែលធ្វើអោយគេស្ដាយក្រោយមុននេះបន្តិច។
«ស៊ូ ហឹកៗ បងកុំទៅចោលអូនបានទេ»
មេឡានី ពោលដដែលៗ ព្រោះនាងមិនទាន់បានធ្វើអ្វីអោយសមជាមួយនិងទំហំចិត្តរបស់នាងដែលមានចំពោះ ស៊ូហ្កា ឡើយ ប៉ុន្តែនាងមិនដឹងទេថាពាក្យដែលនាងស្រែកឡើងក្ដែងៗ ថានាងត្រលប់មក
រករាងក្រាស់វិញ ធ្វើអោយ ណូឈូ ឈឺផ្សារប៉ុណ្ណានោះទេ គេទៅជាហេងហាងទឹកភ្នែកស្រក់មកតក់ៗដោយទប់មិនបាន តាមពិតរឿងដែលរាងខ្ពស់ស្លាប់នោះ ណូឈូ គេគ្រាន់តែបំភ្លៃការពិតតែប៉ុណ្ណោះគេចង់ដឹងថាស្រីល្អិតពិតជានៅមានចិត្តអោយបងប្រុសរបស់បានច្រើនប៉ុណ្ណា តែឥលូវនេះបេះដូងគេបានយល់ត្រចៀកបានលឺភ្នែកបានឃើញគ្រប់យ៉ាងហើយ ថានាងគ្រាន់តែជាមនុស្សស្រីម្នាក់ដែលមិនដឹងអី មិនបានប្រគល់បេះដូងអោយបុរសណាក្រៅពីស្វាមីរបស់នាងទេ ។
«អត់ទោសអ្នកនាង អ្នកជម្ងឺខាងនេះមិនទាន់ស្លាប់នោះទេ គាត់គ្រាន់តែសន្លប់ព្រោះប៉ះត្រូវក្បាលធ្ងន់ធ្ងរ ហើយអ្នកដែលស្លាប់គឺមនុស្សម្នាក់ផ្សេងទៀតប៉ុណ្ណោះ» គិលានុបដ្ឋាកយិកាម្នាក់បកស្រាយហើយកំពុងតែពិនិត្យប្លោកសេរ៉ូមរបស់អ្នកជម្ងឺ ម្យ៉ាងដោយសារឃើញថាស្រីក្រមុំយំខ្លាំងពេកទើបមិនចង់អោយនាងពិបាកចិត្តគិតច្រើន។
ចំណែក ណូឈូ គេក៏ឈរស្ងៀមធ្មឹងដោយមាន សាន់ និងអ្នកឯទៀតចាំលើកទឹកចិត្តព្រមទាំងគោះស្មារ
តិចៗអោយរឹងមាំ កុំអោយស្រ្តេសពេក ព្រោះគ្រប់គ្នាសុទ្ធតែដឹងថា ណូឈូ ស្រលាញ់ មេឡានី ខ្លាំងព្រោះវាជាស្នេហាតំបូងដូចច្នេះអាចនិងគ្រាំគ្រាបន្តិចហើយ។
«ថាមិច? ហឹកៗ គេមិនទាន់ស្លាប់ទេមែនទេ»
«ចាស »
ក្រោយពីលឺហើយនាងក៏លើកដៃជូតទឹកភ្នែកខាំមាត់ខឹងចិត្តរួចបម្រុងនិងបែខ្លួនចេញដើរចេញទៅខាងក្រៅ ប៉ុន្តែពេលនោះក៏ស្រាប់តែមានបាតដៃក្ដៅគគុកដូចអណ្ដាតភ្លើងមកចាប់ដៃនាងជាប់មិនប្រលែង បណ្ដាលអោយនាងប្រញាប់មើលថាវាមានរឿងអ្វីកើតឡើង។
កាលដែលបានប្រសព្វជាមួយទឹកភ្នែកមួយតក់ហូរច្រៀតជ្រែកកន្ទុយភ្នែក ស្រីក្រមុំហាក់គាំងខ្លួនធ្វើអ្វីមិនចេញ នេះកុំថាឡើយកាយវិការកម្រើកមិនបាន ហើយសូម្បីតែខួរក្បាលក៏មិនដឹងរត់ទៅរកអ្វីមកធ្វើអោយសមដែរ ព្រោះពេលនេះរាងក្រាស់កំពុងតែកាន់ដៃរបស់នាងជាប់ហើយយំនៅចំពោះមុខនាង។
«...» ទាំងពីរនាក់មិននិយាយអ្វីនៅតែសម្លឹងភ្នែកគ្នាដោយភាពឈឺចាប់រាងខ្លួន ព្រោះ ស៊ូហ្កា គេចង់អោបនាងប៉ុន្តែក្រសែភ្នែកនៅមើលទៅភរិយាជាមួយនិង ប្អូនប្រុសឆ្លាស់គ្នាចុះឡើងក្នុងបំណងចង់ប្រាប់អោយដឹងថាគេមានរឿងចង់និយាយ។
«តើបងអាច និយាយជាមួយអូនបានបន្តិចទេ»
ស៊ូហ្កា ពោលទាំងរដាក់រដុបសម្លេង ដោយសារតែអស់កម្លាំងហើយឈឺផ្នែកទ្រូងពេកទើបគេនិយាយអ្វីមិនចង់ចេញ ។
«តាមចិត្ត » ស្រីល្អិតឆ្លើយហីៗហាក់មិនខ្វល់ខ្វាយ តាមពិតនាងក៏មានរឿងខ្លះចង់និយាយជាមួយនិងគេដូចគ្នា ម្យ៉ាងវាគួរតែដល់ពេលហើយដែលរាងក្រាស់ឈប់ទៅពាក់ព័ន្ធជាមួយនាងទៀត ។
សូហ្កា ខាំមាត់ហើយដកដង្ហើមធំបន្ធូរបន្ថយភាពតាមតឹង បេះដូងចង់គាំងស្លាប់ម្ដងៗអោយតែគិតឃើញរឿងរ៉ាវដែលគេបានធ្វើកន្លងមក។
«អញ្ចឹងនិយាយគ្នាចុះពួកយើងចេញទៅក្រៅហើយ»
សាន់ ដែលដឹងរឿងមិនធ្វើជាអ្នករំខានក៏ប្រាប់ទៅពួកគេទាំងពីរនាក់ បន្ទាប់មកគ្រប់គ្នាក៏ចាកចេញទៅមិនលើកលែង សូម្បីតែ ណូឈូ ។
«អាឈូ នៅទីនេះហើយ» សូហ្កា ប្រាប់ហើយអ្នកដែលបោះជំហានជើងរៀបនិងចាកចេញក៏បកក្រោយត្រលប់មកវិញឈរក្បែរខ្លួនស្រីក្រមុំដែលកំពុងតែយំ
«អង្គុយចុះទៅ» ក្រោយពីបងប្រុសបញ្ជា ណូឈូ ក៏ដាក់បង្គុយចុះហើយសម្លឹងមុខគេដោយត្របកភ្នែកហើមស្ពុល មិនយល់ទេថាមានរឿងស្អី ក្រែងមានរឿងចង់និយាយតែពីរនាក់ មេឡានី ទេមែនទេ?
ហេតុអីក៏គេមានចូលរួមចំណែកក្នុងរឿងនេះ ដែរ?
«មានអីក៏ឆាប់និយាយទៅ» មេឡានី លើកមួយឃ្លាមុននិងបែមុខចេញរងចាំស្ដាប់អ្វីដែលគេចង់និយាយ។
«អ្នកទាំងពីរជាសង្សារនិងគ្នាហើយមែនទេ»
សុខៗ គេស្រាប់តែលើកសំណួរដ៏សែនពើតផ្សារឡើងមកអោយ ណូឈូ និង មេឡានី គាំងនិយាយមិនចេញ ប៉ុន្តែពួកគេមិនទាន់បាននិងឆ្លើយផង ស៊ូហ្កា ក៏តបកាត់មុន។
«បើបែបនេះល្អហើយ ជូនពរអោយស្រលាញ់គ្នាបានយូ» គេស្រាប់តែលើកពាក្យជូនពរទាំងដឹងហើយថាវាមិនមែនជាពាក្យដែលគេគួរតែនិយាយឡើយ ព្រោះតំបូងគេមានបំណងសុំអតីតភរិយាត្រូវគ្នាវិញ ប៉ុន្តែ គេអាណិត ណូឈូ ណាមួយ ណូឈូ ប្រាកដជាអាចមើលថែមនុស្សស្រីដែលខ្លួនស្រលាញ់បានល្អជាងគេ ទើបគេមិនចង់អោយនាងមករស់នៅសាងភាពឈឺចាប់ជាមួយនិងគ្នា។
«ពាក្យនេះ... គឺខ្ញុំទេដែលគួរនិយាយ»
ណូឈូ តបដោយទឹកភ្នែកហូរកាត់ថ្ពាល់ទប់លែងបាន កុំថាឡើយបុរសសង្ហារទាំងពីរដែលយំសូម្បីតែស្រីក្រមុំក៏យំដូចគ្នា ។ ណូឈូ ញញឹមចំអកខ្លួនឯងបន្តិចមុននិងចាប់ដៃដែលបន្តោងសេរ៉ូមរបស់ប្រុស
កម្លោះយកមកដាក់នៅលើដៃរបស់ មេឡានី ។
«ខ្ញុំដឹងថាបងធ្លាប់ធ្វើអោយនាងឈឺចាប់ ប៉ុន្តែសូមបងប៉ះប៉ូវមើលថែនាងជាថ្មីចុះ នាងល្អពេកហើយក៏មិនជាមួយមនុស្សដូចជាខ្ញុំដែរ នាងអាចនិងបានជួបមនុស្សល្អដូចជាបងទើបត្រូវ»
មែនហើយ សម្រាប់ ណូឈូ គេគិតថាគ្មានបុរសណាសាកសមជាមួយនិង មេឡានី ដូចជា ស៊ូហ្កា ទេ ព្រោះថាគេរស់នៅជាមួយនិង ស៊ូហ្កា យូហើយគេដឹងច្បាស់ថាមនុស្សណាល្អមនុស្សណាអាក្រក់ បើសិនជារាងក្រាស់គ្មានកំណើត ណូឈូ ក៏មិនលះបង់នាងអោយទៅគេដែរ។
«បងដឹងថាអូននៅស្រលាញ់គាត់ អូនយំរាល់ថ្ងៃនឹកគាត់ ហើយថ្ងៃនេះបងនាំអូនមករកគាត់វិញហើយ នៅជាមួយគាត់អោយមានក្ដីសុខចុះ កុំបារម្ភពីបងអី ពិបាកចិត្តពេលណាអាចមករកបងបាន»
និយាយចប់ ណូឈូ ក៏ចាកចេញទៅបាត់ទាំងដង្ហក់ខ្យល់ បេះដូងហោះហើរទៅលើអាកាស ក្នុងទ្រូងឈឺស្ពឹកដូចគេយកកាំបិតមកឆ្កៀល ថ្ងៃនេះគេទើបតែយល់ថាការលះបង់មនុស្សដែលខ្លួនស្រលាញ់វាលំបាកវេទនាខ្លាំងកម្រិតណា ព្រោះគេព្យាយាមយ៉ាងណាក៏នាងមិនអាចស្រលាញ់គេបានដែរចុងក្រោយមានតែចុះចាញ់ហើយជូនពរប៉ុណ្ណោះ។
អូនមានក្ដីសុខបងក៏មានក្ដីសុខដូចគ្នា!
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"