បុឹក ~ សម្លឹងកុងតាក់ភ្លើងអគ្គសនីក៍បន្លឺឡើងភ្លាមៗ ខណះត្រូវបានម្រាមដៃរបស់នរណាម្នាក់បានចុចវាឡើង ហើយស្របពេលនោះដែរអំពូលក៍ចាប់បំភ្លឺឡើងចិញ្ចាចពេញផ្ទៃបន្ទប់ដ៍ធំមួយនេះ មិនបាច់ស្មានក៍ប៉ាន់ដឹងទៅហើយថាជាបន្ទប់របស់ម្នាក់ណានោះ គឺគ្មានអ្នកផ្សេងក្រៅពីប្រុសកម្លោះ
ស៊ូហ្កា ហ្វ្រានសាឡិចតូ ដែលជាកូនទោលរបស់ម្ចាស់ភូមិគ្រឹះនោះទេ ម្យ៉ាងទិដ្ធភាពក្នុងនេះវាសុទ្ធតែជាពណ៌ខៀវ សូម្បីតែកម្រាលពូក តុ ទូ និងរបស់ផ្សេងទៀត ។
ដោយតាមសម្ដីរបស់អ្នកជាម្ដាយរាងក្រាស់ក៍ព្រមអោយនាងមកគេងនៅបន្ទប់របស់គេ ទាំងដែលតាពិតគេមិនចូលចិត្តអោយនរណាមករញ៉េរញ៉ៃប៉ះពាល់របស់គេនោះឡើយ។
ស៊ូហ្កា ទម្លាក់រាងកាយ មេឡានី ថ្នមៗទៅលើគ្រែដែលមានទំហំធំ ឃីង សាយ៍ របស់ខ្លួនដែលមានពូកទន់ៗនៅពីក្រោម ហើយទាញផួយមកគ្របអោយនាងដោយស្ថិតក្រោមក្រសែភ្នែករបស់ម្ដាយកំពុងតែតាមចាប់ពិរុទ ៕
ហើយក្នុងកំឡុងពេលនេះដែរ មេឡានី មិនសូម្បីតែដឹងខ្លួនផងថានាងនៅទីកន្លែងណានោះ ព្រោះតែនាងបានលង់លក់និងដំណេកដាស់មិនខ្ចីក្រោកតែម្ដង
"ឆាប់ទៅគេងទៅ យប់ហើយ"
មីនសុី ប្រាប់ទៅកូន ទាំងលួចត្រេកអរ ក្នុងចិត្តរីកមាឌប៉ុនដូងទុំ មិននឹកស្មានៗ ប៉ុន្តែក៍ល្អដែរព្រោះគាត់និងមិនបាច់ក្បាច់ក្បូរច្រើន
"បាទម្ចាស់ម៉ាក់ តែនាង...."
គេរដាក់រដុបមានបំណងចង់សួរថា
"តើបាននរណាមើលនាង"
ប៉ុន្តែគេបរិយាយមិនទាន់និងចប់ផងអ្នកស្រី មីនសុី
ក៍និយាយកាត់រកតែគេហើយមាត់មិនរួច
"ចាំម៉ាក់ចាត់ការ ទៅតែខ្លួនឯងទៅ កុំភ្លេចដុសធ្មេញផង"
រាងចំណាស់ឈរព័ទ្ធដៃសម្លឹងមើលមុខនាកូនប្រុសដោយដាក់កំហិតរបៀបលេងសើច ជាមួយនិងគេ ប៉ុន្តែ ស៊ូហ្កា ដែលដឹងចិត្តក៍ក្លាយជាឡិឡក់ញិញ៉ក់ខុសចរិកមួយរំពេច ពិតជាប្លែកមែនសត្វខ្លាដែលចំណាំតែមុខមាំបញ្ចេញចង្គោម ពេលនេះទៅជាសត្វឆ្មារហើយរឺ? ហិហិ
"ខ្ញុំមិនមែនក្មេងទេម្ចាស់ម៉ាក់"
"អឺម គ្រាន់តែប្រាប់"
ម៉ាក់របស់គេញញឹមបន្តិចសើចនិងចរិកកូនប្រុសមិនចេះធំរបស់ខ្លួន ចំពោះមុខម្ដាយគឺបែបនេះ តែបើខាងក្រៅវិញចិត្តព្រានមិនសំណំទេ ស្រីប្ដូរប្រៀប
ដូចជាប្ដូរស្បែកជើងលេបចូលសូម្បីតែពួកនាងៗ ដែលរកតែលុយ ដោយហេតុអញ្ចឹងហើយបានជាគាត់ចង់ចាត់ការកូនជើងល្អមួយនេះអោយប្រញ៉ាប់បានប្រពន្ធនិងគេ កុំអោយគាត់គ្រាំក្នុងដោយសារទង្វើរបស់គេបន្តទៀតនោះអី។
បន្ទាប់ពីរាងខ្ពស់ចាកចេញទៅផុតគាត់យកកូនចានដែកតូចមួយច្រលក់កន្សែងជាមួយនិងទឹកមកជូតខ្លួនអោយស្រីតូច ដែលកំពុងតែដេកនៅលើគ្រែ
"លោកស្រីអោយខ្ញុំធ្វើទៅចាស"
អ្នកបំរើសុំធ្វើជាជំនួយ ប៉ុន្តែគាត់ក្រវីក្បាលបដិសេធហើយនាងក៍នឹកឆ្ងល់ ព្រោះថាលោកស្រី របស់នាង
មិនដែលធ្វើបែបនិងជាមួយនរណាក្រៅពីគ្រួសារគាត់ ឡើយ ហើយហេតុអីលូវនេះមកស្ម័គ្រចិត្តថែទាំមនុស្សស្រីដែលមិនស្គាល់ប្រភពម្នាក់នេះទៅវិញ៕
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"