ក្រោយពីយំអស់ចិត្តម្នាក់ឯងហើយ រាងតូចក៏បន្ធូរបន្ថយអារម្មណ៍ដាក់ចិត្តដាក់កាយពង្រឹងស្មារតីពើងទ្រូងអោយក្លាហាន ព្រោះនាងរឹងមាំរហូតមកវាឆ្អែតគ្រប់គ្រាន់ហើយលើកនេះរឹងមាំទៀតក៏វាមិនអីដែរ
គ្មានជីវិតនរណាស្រស់បំព្រងរហូតនោះទេ វាមានជាតិផ្អែម ល្វីង ជូ ចត់ខ្លះអញ្ចឹងហើយទើបមានន័យ។ម្យ៉ាងវាមិនជាថ្វីទេ ត្រឹមតែជាគូដណ្ដឹងវាមិនបានធ្វើអោយនាងគិតថានាងសំខាន់ពេកនោះដែរ ព្រោះពួកគេមិនបានស្រលាញ់គ្នា ហើយការរៀបការនេះគ្រាន់តែចង់បំពេញបំណងប៉ាម៉ាក់ដូចច្នេះនាងអាចលែងលះបាននៅពេលក្រោយ ។
ទីង! ទីង! ...
រវល់តែសម្រក់ទឹកភ្នែកដែលហូរគ្មានព្រំដែនសម្លេងទូរស័ព្ទក៏រោទ៏ឡើងភ្លាមៗ មេឡានី លើកម្រាមដៃវាសទឹកភ្នែកចេញមុននិងចាប់កាន់ទូរស័ព្ទមកចុកទទួល
“ជំរាបសួរម៉ាក់ ខ្ញុំមេឡានី និយាយ”
បបូរមាត់តូចសារស័ព្ទទាំងញ័រញាក់ ហាក់ទប់មិនជាប់ពីសកម្មភាពដែលប្រឹងបិទបាំងកុំអោយអនាគតម៉ាក់ក្មេកចាប់ដឹងថានាងកំពុងតែបង្ហូរទឹកភ្នែកយ៉ាងវេទនា នៅក្រោយខ្នងរបស់គាត់ ព្រោះដឹងស្រាប់ហើយថាលោកស្រី មីណា ស្រលាញ់កូនប្រសារសឹងតែខ្លាំងជាងកូនប្រុសខ្លួនឯងបង្កើតទៅទៀត ។
“នេះកូននៅឯណានិង? ”
អ្នកជាមនុស្សសួរខណះត្រចៀកបានលឺសម្លេងចម្រៀងល្វើយៗ ដូចជាមិនមែននៅកន្លែងហាងសម្អាងការនោះឡើយ ម្យ៉ាងវាមានសម្លេងឡូឡារំខានស្រដៀងទៅនិងហាងកាហ្វេរបស់នាងដែរ ដូចច្នេះទើបក្លាយជាចម្ងល់។“នៅហាងចាស៎ អ្នកម៉ាក់មានការអ្វីទេ?”
“គឺ...នេះកូនមិនទៅមើលឈុតរៀបការជាមួយកូន ស៊ូ ទេរឺយ៉ាងមិចនៀក៎”
“ចាស...គឺ...អឹ...គឺ...កូនរវល់ចាស៎ ”
នាងព្យាយាមលាក់បាំងគ្រប់យ៉ាងពីម្ដាយក្មេកទោះ ការពិតទៅ ស៊ូហ្កា ជាអ្នករករឿងមកកាន់នាងសោះតែនាងបែជាកាន់ជើងគេហើយបន្ទោសខ្លួនឯងថាជាអ្នកខុស ហើយនាងក៏មិនយល់ដែរថាហេតុអីនាងចាំបាច់ហើបមាត់ការពារគេទាំងដុលៗបែបនិង រឺនាងស្រលាញ់គេហើយ? មិនអាច! មិនអាចទេ នាងមិនអាចមានចិត្តទៅលើគេបាននោះឡើយ ព្រោះធ្វើនេះក៏ព្រោះគ្រួសារមិនមែនចេញពីបេះដូងពិតប្រាកដ។
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"