Part 10

746 51 7
                                    

   រយះពេលកន្លងផុតទៅជាច្រើនថ្ងៃហើយដែលស្រីល្អិត មេឡានី ខានបានជួបជាមួយនិងប្រុសកម្លោះដែលមាននាមជាគូដណ្ដឹងនិងគ្នាម្នាក់នោះ តាមពិតគេក៏មកតាមលួងនាងជាច្រើនដងដែរប៉ុន្តែនាងមិនចង់លឺមិនចង់ឃើញអ្វីឡើយសុំត្រឹមតែនៅម្នាក់ឯងគឺបានហើយ គេអាចនិងមិនមែនមករកនាងដោយសារចិត្តក៏ថាបាន ព្រោះដឹងស្រាប់ហើយថា ស៊ូហ្កា គេជាមនុស្សខ្លាចម្ដាយអញ្ចឹងជួនកាលគេមកតាមម្ដាយបញ្ជាស្អីបែបនោះ។
ប៉ុន្តែថ្ងៃនេះគឺវាខុសពីរាល់ដងស្រឡះទោះបីជាក្នុងចិត្តប្រាកដហើយថាមិនចង់ជួបគេម្ដងទៀត ប៉ុន្តែ នាងមិនអាចមិនជួបគេបានឡើយគឺមានតែត្រៀមចិត្តត្រៀមកាយត្រៀមបេះដូងប្រឈមទៅនិងរឿងដែលកើតឡើងវាល្អជាង។
«ហើយរឺនៅនៀក៎ កូនម៉ាក់ស្អាតដល់ហើយ» អ្នកស្រី មីណា ចាប់ចង្ការកូនប្រសារអោយនិងន៎ សរសើរនៅភាពផូផង់នៅលើផ្ទៃមុខរបស់ មេឡានី ដោយការតុបតែងលំអរជាមួយនិងគ្រឿងមេកឃ៍អាប់ ជាពិសេសគឺឈុតរ៉ូបដែលកំពុងតែស្លៀកនេះវាសាកសមឥតខ្ចោះជាមួយនិងនាងតែម្ដងហើយ។
«ញញឹមបន្តិចទៅណា កូនក្រមុំគេមិនអោយធ្វើមុខស្ងួតអញ្ចឹងទេព្រោះគ្មានសិរីសួស្ដី» មែនហើយថ្ងៃនេះជាថ្ងៃមង្គលការដ៏វិសេសវិសាលមួយក្នុងជីវិតរបស់នាង នាងគួរណាតែញញឹមអោយបានច្រើនជាជាងនៅស្ងៀមហើយពិបាកចិត្តគិតអ្វីមិនចេញ នាងពិតជាមិនដឹងថាត្រូវនិយាយជាមួយខ្លួនឯងដោយរបៀបណានោះទេ តើនាងពិតជាអាចធ្វើវាបានមែនរឹ? ធ្វើជាប្រពន្ធដ៏ល្អម្នាក់របស់ស្វាមីដែលមិនបានស្រលាញ់នាងចេញពីចិត្ត។ ហើុយ បើគិតទៅពិតជាវេទនាណាស់តែគ្រប់យ៉ាងវាគ្រាន់តែជាការតបស្នងសងគុណប៉ាម៉ាក់ដែលចែកឋានទៅប៉ុណ្ណោះ នាងសង្ឃឹុមថាអ្វីៗនិងប្រសើរឡើងវិញក្រោយពេលរៀបការចប់។
បើក្រលេកមកមើលបរិវេណខាងក្រៅផ្ទះវិញមានភ្ញៀវកុះករសន្ធឹកសន្ធាក់ណាស់ មិនថាអ្នកតូចអ្នកធំរឹតារាល្បីៗនោះទេ គឺសុទ្ធតែត្រូវបានអញ្ចើញអោយមកចូលរួមពិធីមង្គលការរបស់ពួកគេមិនអាក់ខាន ខាងក្នុងផ្ទះមានរៀបចំជាលក្ខណះគ្រួសារឯខាងក្រៅរៀបចំសម្រាប់ភ្ញៀវកត្តិយសដោយមានកូនកម្លោះជាអ្នកទទួលភ្ញៀវជាមួយនិងមិត្តភក្តិទាំង៦នាក់របស់គេ។ ហាន់សុង ក៏បាននាំប្រពន្ធរបស់គេមកចូលរួមដែរនាងមានឈ្មោះថា ហូលី ដែលគិតទៅអាយុក៏ស្របាលនិង មេឡានី រឹខុសគ្នាបន្តិចបន្តួចតែប៉ុន្នឹង។
«ក្រេស នេះអូន...» ស៊ូហ្កា ភាំងមួយស្របក់ខណះឃើញសង្សារចាស់របស់ខ្លួនមកចូលរួមពិធីមង្គលការរបស់គេដែរ ព្រោះតំបូងឡើយគេអង្ចរយ៉ាងណាក៏ ក្រេស ថាមិនបានមកដែរប៉ុន្តែមកឃើញនិងភ្នែកស្រស់ៗបែបនេះនរណាដែលថាមិនត្រេកអរបានទៅ។
«បងត្រេកអរណាស់ដែលអូនមកបែបនេះ» រាងក្រាស់និយាយហើយរលាក់ដៃរបស់ ក្រេស ថ្នមៗតាមអារម្មណ៍រំភើប ហើយនាងក៏ញញឹមវិញដូចគ្នា។
«បានហើយ ដល់កម្មវិធីហើយឆាប់ចូលទៅខាងក្នុងទៅ» សុខជីន និយាយប្រាប់ទៅ សូហ្កា ខណះលោកអាចារ្យបាននិងកំពុងស្រែកកោសហៅអោយទៅវេទិកាជាបន្ទាន់ដើម្បីចាប់ផ្ដើមពិធីអោយបានឆាប់ៗ ព្រោះនេះក៏យប់ហើយដែរបើនិយាយទៅមិនក្រោមម៉ោង៨នោះទេបើនៅតែបង្អែបង្អង់ទៀតមិនដឹងស្មើរណាហើយឡើយ។
សូហ្កា ស្ថិតក្នុងឈុតអាវកូនកម្លោះដើរបោះជំហានឈានមួយៗទៅលើកម្រាលព្រំសំដៅទៅលើវេទិកាក្រោមសន្ធឹកស្នូរទះដៃរបស់ភ្ញៀវដែលបានមកចូលរួមហើយគេក៏ញញឹមយ៉ាងសង្ហារបញ្ចេញធ្មេញស្មើរៗរបស់ខ្លួនប្រៀបបានទៅទេវបុត្រ គេក៏មានចិត្តថារំភើបខ្លាំងណាស់ដែរមិននឹកស្មានថាគេអាចមានថ្ងៃនេះ ព្រោះថាគេជាព្រាននារីសុីស្រីមិនរើសមុខតែបែជាត្រូវមករៀបការជាមួយមនុស្សស្រីដែលមានសម្រស់មិនសូវបានទៅវិញ។
កាលដែលបានមកឈរនៅចំពោះមុខលោកអាចារ្យហើយទ្វារធំក៏បានរបើកឡើងដោយលេចចេញនូវរាងស្ដើងក្នុងឈុតពណ៌សកំផាយធំវែងអូសដី កវាលបញ្ចេញគល់ទ្រូងទ្រលុកទ្រលន់ខណះស្បៃពណ៌សគ្រប់ដណ្ដប់ក្បាលជិតមិនអោយអ្នកក្រៅឃើញមុខបាន។ នាងឆ្ពោះទៅជារឿយៗដោយមាន ណាមជូន ជាអ្នកដឹកដៃព្រោះនាងគ្មានបងប្អូនឪពុកម្ដាយនោះឡើយអញ្ចឹងមានតែខ្ចី ណាមជូន សិនចុះ។
មិនយូប៉ុន្មាន មេឡានី ក៏បានមកឈរទល់មុខនិងប្រុសកម្លោះ គេមិនអាចមើលវង់ភ័ក្រ្តរបស់នាងឃើញឡើយតែនាងអាចឃើញគេវិញបានយ៉ាងងាយ ។
«តើកូនក្រមុំព្រមទទួលយកកូនកម្លោះខាងនេះជាស្វាមីរស់នៅជាមួយគ្នារហូតដល់ចាស់សក់ស្កូវដែររឺទេ?» លោកអាចារ្យបន្លឺឡើងហើយសួរទៅរាងស្ដើងជាកូនក្រមុំមួយឃ្លា មេឡានី ក៏មិនស្ទាក់ស្ទើរនិងឆ្លើយដែរ ព្រោះនាងបានសម្រេចចិត្តរួចរាល់ហើយ។
«ខ្ញុំព្រម»
«តើកូនកម្លោះព្រមទទួលមើលថែកូនស្រីចំពោះមុខនេះជាភរិយាដែររឺទេ» លោកអាចារ្យសួរ ប៉ុន្តែ ស៊ូហ្កា បែជានៅរេរាឈរតម្អង់យ៉ាងយូ គេងាកឆ្វេងងាកស្ដាំប្រៀបដូចជាកំពុងរកមើលនរណាម្នាក់ធ្វើអោយ
មេឡានី ត្រូវងាកទៅតាមដែរ ប៉ុន្តែពេលនោះគេក៏ឆ្លើយថា
«ព្រម» ហើយពាក់ចិញ្ចៀនអោយនាងទាំងញញឹមពព្រាយ ។ មើលទៅគេសប្បាយចិត្តណាស់ខុសពីរាងស្ដើងដាច់ស្រឡះ នាងបង្ហូរទឹកភ្នែកម្ដងមួយដំណក់ៗ ស្រក់តក់ៗទាំងមិនដឹងខ្លួន ក្នុងចិត្តឆាបឆួលរកអ្វីមកផ្ទឹមពុំបាន នេះគេក៏ហៅសង្សារចាស់របស់គេមកដែរមែនទេ? នាងសួរខ្លួនឯងព្រោះតែអំបាញ់មិញនាងឃើញគេងាករកនរណាម្នាក់តែពេលឃើញ ក្រេស ងក់ក្បាលឆ្លើយតបហើយគេក៏ញញឹមទើបឆ្លើយថាព្រម នេះបើ ក្រេស មិនអោយរៀបការគេក៏មិនរៀបការដែរមែនទេ? ធ្វើចឹងធ្វើអី នាងឈឺខ្លាំងណាស់ដឹងទេ។
មិនយូប៉ុន្មានពិធីក៏បានឈានចូលមកដល់ទីបញ្ចប់ភ្ញៀវដែលមកចូលរួមក៏បានត្រលប់ទៅគេហដ្ឋានវិញអស់ហើយដែរ នៅពេលនេះមានតែគ្រួសារប៉ុណ្ណោះដែលនៅសេសសល់។
«អូនទៅវិញហើយ ស៊ូ » ក្រេស និយាយហើយចូលទៅអោបប្រុសកម្លោះដាក់ក នៅលើស្មាររបៀបជាការលាគ្នា ហើយវាក៏មិនអាចគេចពីក្រសែភ្នែករបស់ មេឡានី បានដែរ។ បើស្រលាញ់គេណាស់នៅអាឡោះអាល័យគេណាស់ ចាំបាច់អីមករៀបការជាមួយខ្ញុំ។
«ហឹម អគុណណា ក្រេស ដែលមកចូលរួម»
«អូនដឹងហើយ ទៅហើយណា បាយ»
ក្រោយពី ក្រេស ចាកចេញទៅបាត់ ស៊ូហ្កា គេឡើងទៅបន្ទប់វិញព្រោះថាវាជាយប់ផ្សំដំណេករបស់គេ គេគួរណាតែនៅក្នុងបន្ទប់ជាមួយកូនក្រមុំមិនមែននៅខាងក្រៅ។
មេឡានី ដែនខំលួចមើលជាច្រើននាទីក៏រហ័សលើកដៃជូតទឹកភ្នែកចេញហើយរត់ចូលបន្ទប់ដែលនៅមិនឆ្ងាយប៉ុន្មាន នាងមិនចង់អោយគេបានដឹងថានាងឈឺចាប់ឡើយ នាងត្រូវតែរឹងមាំ។

ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)Where stories live. Discover now