Part 8

746 53 0
                                    

«អ្នកនាងត្រូវការតែក្ដៅៗទេចា»
«មិនអីទេអគុណ»
បុគ្កលិកស្រីម្នាក់សួរខណះឃើញទឹកមុខចៅហ្វាយស្រីមិនអំណោយផល ប៉ុន្តែ អ្នកដែលមានឋានះធំនាងមិនចង់ផឹកវានោះឡើយ ព្រោះបរិយាកាសវាកំពុងតែ...។
នៅក្នុងហាងកាហ្វេដែលមានទំហំសមល្មមមួយមើលទៅវាពិតជាគួរអោយចាប់ចិត្តខ្លាំងណាស់ដោយសារតែការរៀបចំមានសណ្ដាប់ធ្នាប់ល្អស្រស់ស្អាតមែនទែន ប៉ុន្តែអ្នកដែលមាននាមជាម្ចាស់ហាងពេលនេះនាងគ្មានអារម្មណ៍ថាសប្បាយចិត្តនោះទេ ទោះបីជាមានភ្ញៀវយ៉ាងច្រើនកំពុងតែនៅពាសពេញទីកន្លែងនេះដោយបានធ្វើការកម្មង់កាហ្វេក្ដៅៗដើម្បីក្រេបរសជាតិឈ្ងុយឈ្ងុបក៍ដោយចុះ ។
ណាមួយវាក៍ត្រឹមត្រូវហើយដែលនាងគ្មានទឹកចិត្តរីករាយក្នុងនាទីនេះព្រោះទិដ្ធភាព អនាគត ស្វាមី របស់នាងគេកំពុងតែល្អូកល្អើនស្អិតរមួតជាមួយនិងនារីម្នាក់យ៉ាងល្អូកល្អើនដែលនាងមិនសូម្បីតែស្គាល់អត្តសញ្ញាណថានាងនេះជានរណា។
ម្យ៉ាងត្រចៀករបស់ មេឡានី ដឹងត្រឹមតែលឺថាប្រុស
កម្លោះហៅនាងថា ក្រេស ប៉ុណ្ណោះអញ្ចឹងប្រហែលវាជាឈ្មោះនាងបបូរមាត់ឆើតនោះហើយទើបមិនដេញដោលច្រើនអោយបេះដូងនាងវាឈឺវែងឆ្ងាយ។
បើនិយាយពី ស៊ូហ្កា គេគិតតែពីលាបថ្នាំអោយ ក្រេសដោយមិនខ្វល់ខ្វាយពីក្រសែរភ្នែករបស់រាងស្ដើងដែលឈឺចុកចាប់នោះឡើយ គេបីផងថ្មមផងសម្ដីផ្អែមរលួយដូចជាមេស្ករ ទោះជាមិនស្រលាញ់ក៍មានអារម្មណ៍ថាខឹងខ្លះដែរ នេះជាគូដណ្ដឹងណាមិនមែនសង្សារទេ ។
ឯមេឡានី ក៍ប្រឹងខាំមាត់ទប់ភាពខឹងសំបារ តើនាងជាស្អីនៅក្នុងខួរក្បាលគេពេលនេះ?ជាសម្រាមរឺ? រឺជាស្អីដែលគ្មានវិញ្ញាណដល់ថ្នាក់អោយគេមើលមិនឃើញទេដឹង បានជាមិនយល់ពីអារម្មណ៍នាងហើយនូវមកស្វីតត្រង់កន្លែងធ្វើការរបស់នាងទៀត ។
ចំជាអាត្មានិយមណាស់!
«ក្រេស ឈឺណាស់ស៊ូ ហឹៗ»
«អ្អាៗ មិនអីទេៗ បងផ្លុំអោយចុះណា ភាំងៗ បាត់ឈឺហើយ អូខេ ទេ?»
«ចាស បងសម្លាញ់»
សកម្មភាពដល់ដំណាក់កាលនេះទៅហើយ បើមិនអោយ មេឡានី ក្ដៅក្រហាយវាមិនអាចទៅរួចនោះទេ តើនាងឯណាទ្រាំបានធ្វើចិត្តព្រះបានទៅ? ស្លាប់ហើយនាងមិនមែនប្រភេទមនុស្សស្ងៀមស្ងាត់រងចាំរឿងកើតឡើងទេ ព្រោះនាងត្រូវតែរកដំណោះស្រាយ។
ក្រោយពីគិតហើយរាងតូចក៍បោះជំហានឈានទៅរកទីតាំងដែលបានដៅទុក គឺតម្រង់ទៅរកអ្នកដែលស្វីតនោះនិងហើយ តែពេលនោះ ស៊ូហ្កា ក៍បានចាកចេញទៅបន្ទប់ទឹកបាត់បន្សល់នៅតែ ក្រេស អោយនៅតែម្នាក់ឯងតាមដោយ ស្រីក្រមុំដែលទើបនិងមកដល់ក៍ឈរពីមុខសម្លឹងសម្លក់គ្នាមិនដាក់ក្រសែភ្នែក។
មេឡានី ក៍មិនចុះចាញ់រួមទាំងការលើកដៃមកស្រាក់ដាក់នៅទ្រូងទាំងទឹកមុខស្មើរ រីឯ ក្រេស ក៍ដូចគ្នា នាងងើបឈរពេញកម្ពស់ហើយញញឹមចុងមាត់ ។
«យ៉ាងមិចឃើញហើយមែនទេ? ថាសង្សារចាស់នៅតែសំខាន់»
ក្រេស និយាយម៉ាត់ៗ សង្កត់សម្លេងត្រង់ពាក្យថា សង្សារចាស់ យ៉ាងពិសពុល ហើយសព្វនាមនពហើយដែលធ្វើអោយ មេឡានី ក្ដុកក្ដួលអួលណែនដើមទ្រូងស្ទើររលាយតាមខ្យល់ ច្បាស់ហើយថានារីម្នាក់នេះជានរណា ហើយវាក៍មិនខុសពីការគិតរបស់នាងដែរ ក្រេស ជាសង្សាររបស់ ស៊ូហ្កា ។
«អូ! អញ្ចឹងផងរឺ? បើមកសម្ដែងតែត្រឹមនេះ នោះផ្លូវអញ្ចើញទៅវិញទៅ កុំនាំមកចង្រៃដល់ហាងរបស់ខ្ញុំ»
អ្នកដែលមានបំណងថាមកបញ្ឈឺចិត្តគេ ពេលនេះបែជាត្រូវខាំមាត់ខឹង ពេលលឺរាងស្ដើងដេញដូចជាឆ្កែឆ្មារ
តំបូងខំអទៅហើយព្រោះមើលទៅ មេឡានី ដូចជាឈឺចាប់ ប៉ុន្តែ មានឯណា គឺវាខុសស្រឡះព្រោះ គូដណ្ដឹង សង្សារចាស់របស់នាងរឹងមាំខ្លាំងណាស់ ដល់ថ្នាក់នាងស្វីតជាមួយនិង ស៊ូហ្កា ប៉ុន្នឹងហើយនៅមិនយំទៀត ។
«នែ៎ នេះនាងដេញយើងហ្ហេស៎ ស្រីសម្រែ»
ក្រេស ញ័រខ្លួនបញ្ចេញចង្កូមដែលលាក់ទុកជាយូចេញមកក្រៅ ទាំងពុះកញ្រ្ជោល ចង់ស្ទុះទៅបោចសក់ ស្រីក្រមុំខ្លាំងណាស់ ប៉ុន្តែនាងមិនអាច ដោយសារតែ មេឡានី នាងក៍ឌឺដងដែរមិនតែប៉ុណ្ណោះទីនេះជាទឹកដីរបស់នាងខ្លាចថាកូនចៅ នាងចាត់ការវិញ។
«ដេញ សត្វចម្លែកទេដឹង»
មេឡានី តបដោយញញឹមរួចក្រលេកទៅមើលក្រចកដៃវែងៗរបស់នាង ខណះដៃឆ្វេងអោបចង្កេះហើយដៃស្ដាំលើកឡើងទាំងប្រើអណ្ដាតទល់ថ្គាម មានបំណងចង់អោយ ក្រេស ឃើញក្រចកក្រហមៗដែលបិទត្បូងយ៉ាងស្រស់ស្អាត សម្រាប់កូនក្រមុំដែលជិតរៀបការ ហើយវាក៍ដូចការគិតពិតមែន គ្រាន់តែឃើញទង្វើររបស់រាងស្ដើងភ្លាម ក្រេស ក៍ក្រេវក្រោធរដាក់រដុបហាស្ដីមិនចង់ចេញ។
«នាង! ... នាង...ផ្ញើរទុកសិនចុះ»
«កុំភ្លេចមកយកវិញផងណា ខ្ញុំចាំ បាយបាយ»
មេឡានី លើកដៃលាហើយសើចសឹងតែគាំងស្មារតី នេះស្គាល់នាងតិចពេកហើយ បើចង់ធ្វើបាបនាងគួរណាតែទៅរៀនទប់កំហឹងសិនទៅទើបវាល្អ ព្រោះមនុស្សដូចជារាងស្ដើងនេះមិនមែនឈរមើលរឺសុខ
ចិត្តធ្វើល្ងើឺៗមោឃៗអោយអ្នកដទៃមកជាន់បាន
ដោយងាយៗនោះទេ គឺមើលតែអំបាញ់មិញទៅដឹងហើយព្រោះ ក្រេស ធ្វើអោយបាច់ផ្ការរបស់នាងខ្ទេចដោយការជាន់ឈ្លីជាមួយនិងកែងស្បែកជើង ហើយនៅសុខៗមកឌឺធ្វើជាស្វីតជាមួយនិង ស៊ូ ដើម្បីអោយ ស្រីក្រមុំចុកចាប់ទៀតទើបនាងនៅសម្ដីឈ្លើយដាក់បែបនេះ។
តែគួរអោយស្ដាយព្រោះថាបើអ្នកដទៃចង់អោយនាងឈឺហើយ ហេតុអីនាងត្រូវទន់ជ្រាយអោយសត្រូវបានឃើញថានាងពិតជាអញ្ចឹងមែននោះ? ឆឹស គ្មានផ្លូវទេនាងត្រូវតែរឹងមាំមិនថាក្នុងកាលៈទេសៈណាឡើយ មេឡានី ត្រូវតែទន្ទេញថាមិនអីៗៗ រហូតព្រោះវាជាកម្លាំងចិត្តមិនចាំបាច់ធ្វើអោយនាងគិតច្រើន។
«ឯណា ក្រេស?»
ចេញពីបន្ទប់ភ្លាម រាងក្រាស់ក៍សួរសំណួរទៅគូដណ្ដឹងភ្លែត អំពីសង្សារចាស់របស់ខ្លួន ព្រោះមិនឃើញ រូបរាង ក្រេស នៅទីនេះបន្តទៀត ។
«សង្សារចាស់លោកហ្ហេស៎? ចេញទៅបាត់ហើយ»
មេឡានី តបហីៗហាក់មិនខ្វាយខ្វល់តាមពិតនាងឈឺចិត្តណាស់ដែលប្រុសម្នាក់នេះគេមិនសួរនាំនាង តែបែជានឹកនាដល់ចំពោះតែនារីបបូរមាត់ឆើតម្នាក់នោះទៅវិញ តើនាងមិនល្អត្រង់ណាហេតុអី? បើមិនពេញចិត្តព្រមទទួលសំណើរអាពាហ៍ពិពាហ៍នេះធ្វើអីទៅ?
«នាងមិនយល់សោះមិនយល់សូម្បីតែបន្តិច ។
មែនហើយ ខ្ញុំអាក្រក់ ខ្ញុំខ្មៅ ខ្ញុំមិនសិចសុី មិនចេះធ្វើខ្លួនដូចជាសង្សារចាស់លោកដូចច្នេះវាមិនចម្លែកទេ ដែលលោកមិនបេតី ខ្ញុំ ហឹៗ »
ពាក្យនេះនាងពិតជាចង់និយាយអោយគេបានលឺខ្លាំងណាស់តែវាមិនអាចទេ វាបានត្រឹមតែកប់នៅក្នុងចិត្តមិនអាចរសាយបាន ហើយក៍គ្មានថ្ងៃនាងនិងនិយាយវាអោយគេលឺបានដែរ បើជ្រុលជាគ្មានចិត្តអោយគ្នាហើយ មិនដឹងជាប្រឹងរ៉ាយរ៉ាប់ទៅណាទៀតទេ នាងជាមនុស្សនាងក៍ចេះហត់ដែរ ។
«ថាមិច? មិនបានទេ»
សូហ្កា លាន់មាត់ភ្ញាក់ផ្អើលមុននិងរកងាកខ្លួនចាកចេញទៅ ប៉ុន្តែ សម្ដីរបស់រាងតូចធ្វើអោយគេអាក់មិនអាចឈានជើងទៅទៀតបាន។
«លោកប្រុងទៅណា?»
«តាម ក្រេស»
«ចុះពួកយើងមិនទៅមើលឈុតរៀបការទេរឺ?»
«មិនបាច់ទេលើកថ្ងៃទៅ វាមិនសំខាន់»
វាមិនសំខាន់? នេះគេចង់មានន័យយ៉ាងមិចអោយប្រាកដ? តើការរៀបការវាមិនសំខាន់ត្រង់ណា? មិចក៍គេនិយាយពាក្យនិងចេញមករួច មិនកោតក្រែងអារម្មណ៍ មនុស្សស្រីខ្លះទេរឺ? បើមិនពេញចិត្តក៍ហីចុះតែហេតុអីគេមិនខ្វល់ពីចិត្តរបស់នាងសោះអញ្ចឹង?
«ហឹកៗ ឆ្កួតណាស់»
រាងតូចស្រក់ទឹកភ្នែកម៉ាត់ៗ លែងខ្មាស់អស់បុគ្គលិកនាងឈឺខ្លាំងណាស់ បេះដូងវាឆាបឆួលអួលរកអ្វីមកថ្លែងមិនបាននោះទេ ពិតជាគួរអោយសង្វែកនិងខ្លួនឯងពេកហើយ ។
គេមិនបានដឹងទេថាឃ្លាសន្ទនារបស់គេមុននេះវាអាចធ្វើអោយមនុស្សដូចជា មេឡានី នេះសម្លាប់ខ្លួនបានដោយមិនគិតច្រើន បើកុំតែប៉ាម៉ាក់នាងម្ល៉ោះនាងមិនបាន និងព្រមធ្វើជាកូនក្រមុំរបស់គេនោះឡើយ ។

ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)Where stories live. Discover now