Part 21

739 56 1
                                    

បន្ទប់មួយនៅក្នុងមន្ទីរពេទ្យពេលនេះពោពេញទៅដោយបងប្អូនសាច់ញាត្តិរបស់រាងក្រាស់មកនៅអង្គុយមើលទៅរាងកាយស្លេកស្លាំងដែលដេកស្ដូកស្ដឹងនៅលើគ្រែនោះមិនដាច់ ពួកគេកើតមានក្ដីបារម្ភណាស់ដែល ស៊ូហ្កា គិតតែពីនៅស្ងៀមមិនកម្រើក ហើយទាំងអស់គ្នាក៏មិនបានដឹងដែរថាប្រុសកម្លោះកើតស្អីតាំងពីពេលណានោះ កុំតែបាន សាន់ ជួយទេម្ល៉ោះមិនដឹងជាយ៉ាងមិចយ៉ាងម៉ានោះឡើយ ។

ហើយកុំឆ្ងល់អីថាហេតុអ្វី សាន់ គេដឹងព្រោះកាលពីយប់មុនមានរឿងហេតុកើតឡើង ស៊ូហ្កា បានខលទៅរកគេជាច្រើនដងប៉ុន្តែដោយសារទូរស័ព្ទគេនៅក្នុងឡានមិនបានយកចេញទៅតាមខ្លួនទើបគេមិនបានដឹង ហើយទើបតែព្រឹកឡើងបានឃើញក៏ប្រញ៉ាប់ទៅរករាងក្រាស់ភ្លាមដល់ផ្ទះតែម្ដង វាស្របពេលនិងឃើញរាងកាយគេសន្លប់នៅលើកម្រាលព្រំទើបប្រញាប់នាំទៅសង្រ្គោះជាបន្ទាន់។

«អគុណហើយណា សាន់ ហឹកៗ ដែលបានជួយគេ នេះបើកុំតែបានក្មួយមីងមិនដឹងរឿងថាគេកើតស្អីនោះទេ» អ្នកស្រី មីណា ជូតខ្លួនអោយគេបណ្ដើរអគុណទៅ សាន់ បណ្ដើរដោយទឹកភ្នែកហូរស្រក់មកមិនដាច់ឃ្លា មែនហើយតាំងពីរៀបការមករាងក្រាស់ឈប់នៅភូមិគ្រឹះជាមួយនិងម្ដាយហើយគឺគេរស់នៅផ្ទះអាពាហ៍ពិពាហ៍នៅទីក្រុង ស៊េអូល ជាមួយនិង មេឡានី គាត់ស្ដាយណាស់ដែលប្រដេញគេអោយចេញពីផ្ទះព្រមទាំងចេប្រមាថកូនប្រុសទៀត គាត់មិនធ្លាប់គិតឡើយថាកូនគាត់គិតខ្លីថ្នាក់នេះ ត្រឹមតែរឿងដែលកើតឡើងវាបន្តិចបន្តួចប៉ុណ្ណោះ។

«មិនអីទេ អ្នកមីង គ្មានអ្វីធំដុំទេកុំបាច់អគុណខ្ញុំអី»
សាន់ ញញឹមបន្តិចដោយការគួរសម ព្រោះគ្រាន់តែរឿងចៃដន្យប៉ុណ្ណោះទេ ហើយគេក៏មិនបានទៅជួយស្អីអោយវាច្រើនណាស់ណាដែរ ត្រឹមតែយកមកពេទ្យវាមិនដល់ថ្នាក់អោយមនុស្សចំណាស់ហាពាក្យអគុណមកកាន់គេនោះទេ ។

«មែនហើយ អ្នកមីងទៅសម្រាកសិនក៏បានទីនេះទុក្ខអោយពួកខ្ញុំមើលការខុសត្រូវចុះ» រ៉េបម៉ន និយាយកាលដែលឃើញអ្នកស្រីមីណា មើលទៅល្ហិតល្ហៃកម្លាំងខ្លាំងពេកណាមួយគាត់អាយុច្រើនហើយអង្គុយយូមិនកើតនោះទេ បើយកល្អអោយតែទៅសម្រាកអោយបានច្រើនទើបល្អ។

ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)Where stories live. Discover now