នៅក្នុងបន្ទប់ធំទូលាយភ្លើងអំពូលរាត្រីបំភ្លឺឡើងព្រាលៗបង្ហាញនៅរាងកាយបុរសនារីមួយគូដែលជាស្វាមីភរិយាថ្មីមកក្រេបទឹកឃ្មុំ រាងក្រាស់ដេកលើកដៃគងថ្ងាសតាមដោយរាងស្ដើងបែខ្នងចេញពីប្រាណសង្ហាររបស់ប្រុសកម្លោះហើយដណ្ដប់ផួយត្រឹមចង្កេះ ហើយបញ្ចេញនៅខ្នងសខ្ចីដាក់ស្វាមីយ៉ាងគគ្លើន ប៉ុន្តែប្រុសកម្លោះគេមិនបានចាប់អារម្មណ៍នោះឡើយគឺមានតែប្រសព្វមុខជាមួយនិងទូរស័ព្ទដៃស្មាតហ្វូតមិនងាកចេញទៅណាសោះ។
ទីង! សម្លេងលោតឡើង ស៊ូហ្កា ប្រើម្រាមដៃចុចចូលមើលដើម្បីដឹងពីអ្វីដែលនៅក្នុងនោះ ពេលអានចប់ស្រាប់តែងើបអង្គុយសសៀៗបើកផួយងើបឈរពេញកម្ពស់ហើយដើរចេញទៅបើកទូយកខោអាវមកស្លៀកមុននិងបើកទ្វារយ៉ាងថ្នមដៃបំផុតមិនអោយ មេឡានី បានដឹងនោះឡើយថាគេបានចេញទៅខាងក្រៅ។
ប៉ុន្តែ សោកស្ដាយផងដែលល្បិចរបស់គេរាក់ពេកបណ្ដាលអោយរាងស្ដើងចាប់បានដោយមិនដឹងខ្លួន តាមពិតនាងមិនបានគេងនោះឡើយទើបទាញរ៉ូបដែលនាងបានត្រៀមទុក្ខនោះមកស្លៀកប្រញាប់ចេញទៅតាមគេ។
នាងពិតជាចង់ដឹងខ្លាំងណាស់ ថាអាការដែលគេលួចចេញទៅខាងក្រៅរាល់យប់នោះ តើគេចេញទៅធ្វើអី តើវាមានភាពសំខាន់ស្អីណាស់ណាទៅទើបបានជាហ៊ានទុក្ខអ្នកដែលមានឈ្មោះជាភរិយាចោលរៀងរាល់រាត្រីមិនលួសបែបនេះ។
មិនយូប៉ុន្មាន មេឡានី ក៏បានមកដល់ទីតាំងមួយដែលរាងក្រាស់ចូលទៅហើយទីនេះវាក៏មិនខុសពី
រីសត ដែលនាងបានកក់ទុក្ខសម្រាប់គេងជាមួយនិងរាងក្រាស់នោះទេ ប៉ុន្តែតើគេមកទីនេះធ្វើអី រឺមួយ...
គ្រាន់តែគិតហើយ មេឡានី ក៏ទៅជាសភ្នែកហើយរហ័សឈានជើងទៅមាត់ទ្វារយ៉ាងរន្ធើន ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់គឺវាមិនខុសពីការស្មាននោះទេ ។ម្រាមដៃស្រឡូនរុញទ្វារអោយហើបបន្តិចបេះដូងរត់ធ្លាក់មកនៅបាតជើង ទឹកភ្នែកហូរកាត់ផែនថ្ពាល់ដោយទប់មិនបានខ្លួនប្រាណទៅជាញ័រសព្វសារពើ កម្រើកអោយអូតូ កាលដែលឃើញស្វាមីរយះពេលមួយអាទិត្យរបស់ខ្លួនកំពុងតែថើបគ្នាជាមួយនិងសង្សារចាស់នៅម៉ោងនេះ ។
ESTÁS LEYENDO
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Historia Corta"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"