Part 23

748 50 0
                                    

កាលដែលចូលមកដល់កន្លែងកម្មវិធី ណូឈូ ក៏បានកាន់ដៃ មេឡានី ជាប់មិនប្រលែងគេដើរបណ្ដើរញញឹមបណ្ដើរ ហើយចូលទៅអង្គុយនៅតុមួយដែលត្រៀមទុក្ខសម្រាប់បងប្អូនទាំងប្រាំពីរនាក់ប៉ុន្តែដោយសារមិនទាន់មាននរណាមកទើបគេអង្គុយតែពីរនាក់ស្រីក្រមុំ។
«មនុស្សច្រើនខ្លាំងម្ល៉េះ» មេឡានី សួរហើយអោនមុខចុះ មិនហ៊ានប្រឈមកាលដែលក្រសែភ្នែកចាប់ដឹងថាក្នុងកម្មវិធីមានភ្ញៀវកត្តិយសច្រើនកុះករច្រើនដល់ថ្នាក់ធ្វើអោយនាងវិលមុខខ្ញាល់ដូចគេចាប់បង្វិលក្បាល ប៉ុន្តែ ណូឈូ ក៏ងាកមកច្របាច់ស្មារអោយនាងបន្តិចមុននិងនិយាយទៅកាន់នាងយ៉ាងស្រទន់ក្នុងនាមជាសុភាពបុរស។
«ទៅផ្ទះវិញទេ បងជូនទៅ» លឺហើយរាងស្ដើងក៏ក្រវីក្បាលញាប់ស្អេកបដិសេធជាមួយសំណើររបស់រាងក្រាស់ ព្រោះថាគេមកចូលរួមកម្មវិធីធំដុំបែបនេះប្រហែលជាសំខាន់ហើយ ណាមួយកុំអោយគេខាតជើងដោយសារតែនាងអី ដូចច្នេះមានតែព្យាយាមធ្វើជាស្ងៀមស្ងាត់អង្គុយមួយកន្លែងអញ្ចឹងហើយ។
«នៅអង្គុយទីនេះបានទេ បងទៅបន្ទប់ទឹកមួយភ្លែត»
ពេលនោះដោយសារពោះរបស់គេចាប់ឈឺចម្លែកខ្ទោកៗខុសពីធម្មតាទើបសុំនាងទៅបន្ទប់ទឹកដោះទុក្ខសត្វមួយគ្រាសិន ខ្លាចថាទ្រាំមិនបានរាគដាក់ខោទៅប្រាកដជាស៊យមិនខាន។
ហើយអាពោះចង្រៃនិងក៏អញ្ចឹងទៀតធ្វើដូចជាខ្វះពេលឈឺណាស់អញ្ចឹង ពេលនៅផ្ទះមិនអីទេ ណាស់តែពេលចេញមកខាងក្រៅក៏ធ្វើទុក្ខពិតជាចោលម្សៀតមែន។
«អុច៎ អាស៎ » សម្លេង ណូឈូ បន្លឺឡើងចុងមាត់ក្រហឹមបំពង់កខណះអាវរបស់គេទទឹកចូកដោយស្រាក្រហមជាច្រើនកែវ។
«អ្អាស៎ សូមទោសៗ លោកប្រុស សុំទោសអោយខ្ញុំសូមទោសផងណា» ក្មេងស្រីតូចច្រឡឹងម្នាក់វ័យ២០ឆ្នាំកម្ពស់ត្រឹមចុងដង្ហើមរបស់ ណូឈូ ស្លៀកពាក់ឈុតស្រីបម្រើបានដើរមកបុកទ្រូងគេមួយទំហឹង
«សូមទោសពិតមែនណាលោក»ខារ៉ា សូមទោសហើយសូមទោសទៀតស្ទើរតែលើកដៃទាំងគូប្រណមចូលគ្នាកាលដែលនាងលើកដៃយកកន្សែងទៅជូតលើទ្រូងអោយគេឆ្វាច់ៗ តែគេក៏ចាប់ដៃស្រីក្រមុំទម្លាក់ចុះវិញចេញពីខ្លួនគេមួយកម្លាំងតែម្ដង និយាយលេងសើចអី គេពិតជាមិនចូលចិត្តចរិកស្រីម្នាក់នេះទាល់តែសោះ ស្លាក់ស្លើតដូចកូនមាន់កើតមិនគ្រប់ថ្ងៃនៅមិននៅដើរមកបុកគេប្រឡាក់សម្លៀកបំពាក់គេអស់ ។
«ភ្នែកនាងគ្មានប្រស្រីទេរឺយ៉ាងមិច ចំជាស៊យមែន»
ណូឈូ ទៅជាឈានជើងបោះជំហានមួយៗទៅរកនាង ហើយប្រើក្រសែភ្នែកព្រាននារីសម្លឹងទៅនាងទាំងកម្រោលរហូតឥតឈប់ ខារ៉ា ទល់ខ្នងជាប់ជញ្ជាំងងាកទៅតំបន់ណាក៏លែងបាន។ ស្រីតូចនាងភ័យណាស់ នេះជាថ្ងៃធ្វើការតំបូងរបស់នាងផងតែចង្រៃអីក៏មកធ្វេសប្រហែសដល់ថ្នាក់ធ្វើអោយភ្ញៀវខឹងទៀត តែមើលទៅមិនធម្មតាទេ មើលទៅគេមិនមែនស្រួលនិយាយគ្នាឡើយ។
«សូមទោស ហឹកៗ ខ្ញុំគ្មានចេតនាទេលោក» លើកនេះស្រីក្រមុំប្រញាប់ហាមាត់សូមទោសម្ដងទៀតមុនស្រុញខ្លួនបិទភ្នែកកាលដែលចាប់ដឹងឃើញគេយាដៃតម្រង់មករកនាង ផាច់! មួយដៃចំកំប៉េះគូទ ខារ៉ា ស្លើរភ្នែកនិយាយមិនចេញ ចង់ចេរក៏ចេរមិនរួចចង់វាយក៏វាយមិនបានព្រោះដៃជាប់កាន់ថាសបាត់ហើយ បើទម្លាក់វាចុះច្បាស់ណាស់ថា ថៅកែនាងនិងចេរប្រទេចនាងមិនខាននោះឡើយ។
«ស្រែកទៅ! តែកុំមកបន្ទោសខ្ញុំបើអ្នកដៃមើលងាយនាងនោះស្រីល្អិត» ពិតហើយព្រោះបើនាងហ៊ានស្រែករកជំនួសច្បាស់ណាស់ថាអ្នកដែលមានរឿងអាស្រូវគឺជានាងមិនមែនប្រុសឆ្កួតម្នាក់នេះទេ។
«ហឹកៗ អាមនុស្សឡប់ » ខារ៉ា យំហើយខាំមាត់សម្លក់គេមិនដាក់ភ្នែកចុះ តាមពិតគ្រាន់តែមួយដៃចំគូទនេះនាងមិនសូវជាខឹងទេ តែអ្វីដែលធ្វើអោយនាងមិនស្រណុកចិត្តនោះគឺពាក្យបញ្ជួស នាងស្អប់ណាស់ស្អប់ជាងលាមក ឆ្កែទៅទៀត។
ចំណែក រាងក្រាស់ក៏បានត្រឹមដើរចេញទៅតុវិញ ព្រោះថាឥលូវនេះពោះគេវាលែងឈឺហើយ ខឹងពេកឡើងដាច់អាចម៍ដាច់នោមអស់ តែថាស្ទើរទេត្រឹមចាប់គូទនោះ គួរតែគិតថាខ្លួនឯងសំណាងផងទៅ ខារ៉ា ព្រោះអោយតែពេលខឹង ណូឈូ អាចនិងចាប់រំលោភនាងកណ្ដាលវាលក៏ថាបាន ។
ត្រលប់មកមើលទីធ្លាខាងក្រៅ កំពុងតែមានទឹកបាញ់ចេញមកពីខាងក្រោមដីបង្កប់ដោយភ្លើងពណ៌គ្រប់ប្រភេទដែលគ្រប់គ្នាចំណាំតែហៅថា ទឹករាំ ហើយអ្វីដែលជាពិសេសគឺមានមនុស្សរបៀបជាគូស្នេហា សាសងគ្នានៅទីនេះ២-៣គូទៀតផង លើកលែងតែ មេឡានី ដែលកំព្រាឯកាឈរខ្លោចចិត្តម្នាក់ឯង ម្យ៉ាងនៅខាងក្នុងធ្វើអោយនាងធុញថប់ពេកក៏ចេះតែមកក្រៅស្រូបខ្យល់ខ្លះក្រែងបានធូស្រាលចិត្តឈប់ស្មុគស្មាញ។ នាងឈរបណ្ដើរលើកកែវទឹកក្រូចមកក្រេបបណ្ដើរព្រមគ្នា ហើយសម្លឹងមើលទៅលើមេឃដែលមានផ្កាយរាប់មុឺនរាប់សែនកំពុងបង្ហាញរាងប្រជែងគ្នា ។
«មេឡានី ...» កាលដែលមកឈរនៅទីធ្លាខាងមុខសណ្ធាគារដ៏ធំស្កឹមស្កៃ រាងក្រាស់ក៏ដាក់ទូរស័ព្ទចុះហើយឧទានឈ្មោះស្រីក្រមុំតិចៗ ដោយមុននេះគេកំពុងខលនិយាយគ្នាជាមួយនិងម្ចាស់ភាគហ៊ុនម្នាក់នៅឯប្រទេសស្វីស តាមពិតគេក៏ទើបតែមកដល់ក្នុងកម្មវិធីដូចគ្នា ប៉ុន្តែដោយសារមានទូរស័ព្ទត្រូវលើកបន្ទាន់ទើបគេមកសម្ងំពិភាក្សាគ្នានៅខាងក្រៅ។
«ស៊ូហ្កា ...» កាលដែលបានម្រាមដៃក្រាស់ក្ដៅអ៊ុនៗចាប់ជាប់មិនប្រលែង មេឡានី ក៏ត្រូវងាកមុខមកប្រសព្វជាមួយ ប៉ុន្តែក៏ត្រូវភ្ញាក់ផ្អើលលេបទឹកមាត់ក្អឹកៗភ័យផងអរផង ព្រោះវង់ភក្រ្តស្គមស្គាំងរង្វង់ភ្នែកខ្មៅរបស់គេពិតជាធ្វើអោយនាងក្ដុកក្ដួលខ្លាំងណាស់ នេះហេតុអ្វីគេប្រែប្រួលលឿនម្ល៉េះ។
«គឺ...អូន...មែនទេ»
«ហឹកៗ កុំប៉ះខ្ញុំ ចេញទៅ» នាងរើបម្រាស់កដៃចេញមិនអោយគេប៉ះនាងនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយព្រោះនាងមិនចង់ពាក់ព័ន្ធ ប៉ុន្តែដោយជិតខឹងគេក៏ចាប់ថើបនាងយ៉ាងកម្រោលញីញក់ បបោសអង្អែលកណ្ដាលភ្លើងពណ៌រាត្រី ដៃឆ្វេងទាញនាងមកអោបជាប់គាកខ្លួន ដៃស្ដាំផ្ទប់កញ្ចឹងកនាងអោយនិងន៎ងាយស្រួលផ្ដល់អណ្ដាតចូលទៅគេវគាវក្រលាសប្រឡែងលេងជាមួយអណ្ដាតរបស់នាង។
ដឹបៗៗ! រាងកាយក្រាស់របស់ ស៊ូហ្កា ត្រូវបានប្រថាប់នៅលើដីតាមដោយមាន ណូឈូ ជាអ្នកដាល់គេ៣ដៃយ៉ាងសំណំរហូតចេញឈាមតាមគែមមាត់។
«បងធ្វើស្អីនិង ស៊ូហ្កា ហ្វ្រានសាឡិចតូ ហេតុអ្វីថើបនាង» ណូឈូ ទប់កំហឹងសឹងតែមិនបាន នេះកុំតែជាបងប្រុសរបស់គេម្ល៉ោះគេវាយអោយងើបមិនរួចទេ ដែលហ៊ានមកប៉ះពាល់សង្សាររបស់គេនោះ ស្ដាយណាស់ដែលទៅបន្ទប់ទឹកចោលអោយនាងនៅម្នាក់ឯងម្ល៉ោះគ្មានរឿងអញ្ចឹងកើតឡើងទេ។
«អាឈូ នេះប្រពន្ធយើងណាវើយ»ក្រោយពីបានត្រូវបីកណ្ដាប់ដៃយ៉ាងស្រស់ស្អាតស៊ូហ្កា ក៏និយាយ ហួងហែងលើកឡើងថា មេឡានី ជាប្រពន្ធរបស់គេទាំងដែលនាទីនេះគេនៅដេកស្ប៉ាបលើដីនៅឡើយ ហើយរាងស្ដើងក៏កំពុងយំនៅក្នុងរង្វង់ដៃអ្នកជាប្អូន
«ប្រពន្ធបងតែសង្សារខ្ញុំ ហើយយ៉ាងមិច? កុំមកគិតចង់យកទៅវិញស្រួលៗនោះ នាងមិនមែនរបស់លេងអោយបងចង់យកក៏យក ចង់បោះចោលក៏ចោលនោះទេ ស៊ូ» មែនហើយ ណូឈូ គេភាំងបន្តិចដែរពេលលឺ ស៊ូហ្កា ថានាងជាប្រពន្ធរបស់គេ នេះ ណូឈូ នឹកស្មានមិនដល់ពិតមែន ព្រោះគេមិនបានដឹងឡើយ ណាមួយថ្ងៃការរបស់ ស៊ូហ្កា គេមិនបានទៅចូលរួមនោះទេ ប៉ុន្តែម៉ោងនេះគេសុំហួងហែង មេឡានី សិនហើយព្រោះថា សូហ្កា ធ្វើបាបនាងណាស់ទើបនាងគេងយំរាល់ថ្ងៃនឹកគេនោះ។

ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)Where stories live. Discover now