Part 22

748 49 1
                                    

រយះពេលមួយខែកន្លងផុតទៅយ៉ាងរហ័សរាងក្រាស់បានជាពីជម្ងឺហើយដែរ គេបានត្រលប់ទៅគ្រប់គ្រងក្រុមហ៊ុនវិញបានធម្មតាប៉ុន្តែក្បាលរបស់គេវានៅឈឺនៅឡើយប្រសិនបើគេគិតច្រើនហើយតប់ប្រម៉ល់ពេកគេនិងសន្លប់ភ្លាមៗតែម្ដង។ បើនិយាយពី ណូឈូ ជាមួយនិង មេឡានី នៅឯវិឡាវិញពួកគេបានក្លាយជាគូស្នេហ៍និងគ្នាហើយ កំពុងតែមើលចិត្តគ្នាទៅវិញទៅមកដែរ ម្យ៉ាងដោយសារ ណូឈូ គេល្អខ្លាំងណាស់ព្យាយាមយកចិត្តស្រីក្រមុំរហូតមិនលួសថ្ងៃ គេមិនខ្វល់ទេថានាងមកពីណា មានប្រវត្តិយ៉ាងមិចខ្លះសំខាន់គេជ្រើសរើសយកនាងហើយ ។
«ល្ងាចនិងទៅកម្មវិធីជាមួយបងណា»រាងក្រាស់ចូលមកអោបចង្កេះមនុស្សស្រីក្បែរខ្លួនហើយនិយាយទៅកាន់នាងទាំងលួចឆ្មក់ថើបថ្ពាល់ក្រអូបៗនោះមួយដង្ហើម ។
«ហេតុអី អូនត្រូវទៅដែរ? ក្រែងវាជាកម្មវិធីរបស់ បងប្អូនបងមិនអញ្ចឹងរឺ» មាឡានី ទៅជាងើយកសម្លឹងមើលទៅប្រុសកម្លោះ នាងមិនយល់ទេថាហេតុអីបានជាគេបបួលនាងទៅទាំងដឹងហើយថានាងគ្មានសម្លៀកបំពាក់ល្អៗស្លៀកនោះទេ ប៉ុន្តែរាងក្រាស់គេក៏ញញឹមយល់ចិត្តរបស់នាង ហើយគេក៏បានត្រៀមវាសម្រាប់នាងរួចរាល់ដូចគ្នា។
«កុំបារម្ភអី រឿងនេះបងយល់ចិត្តអូន បងដឹងថាអូនមិនទាន់បានត្រៀមខ្លួនតែកុំភ័យ បងរៀបចំអោយអូនអស់ហើយ» ណូឈូ ស្រដីហើយទះដៃអោយអ្នកបម្រើយកឈុតរ៉ូបពណ៌ទឹកប្រាក់មួយចូលមកដោយរ៉ូបនោះវាវែងផាយធំមានពន្លឺភ្លឺផ្លេកយ៉ាងស្រស់ស្អាត ដាំអង្កាំត្បូងពណ៌សលាយគ្នាតាំងពីចង្កេះរហូតដល់ចុងជើង ហើយមាននៅឈិតខ្សែករពេជ្រតម្លៃរាប់លានមកជាមួយផង ។
មេឡានី ទៅជាសភ្នែកដែលប្រុសកម្លោះម្នាក់នេះសូប្រាយនាងម្លឹងៗ មិនមែនថានាងមិនដែលបានឃើញរបស់អស់ទាំងនេះទេ ប៉ុន្តែយល់ពាក្យថារបស់ដែលធ្វើអោយញាប់ញ័រទេ? ទោះបីជាយ៉ាងក៏មានអារម្មណ៍ថាត្រេកអរ សប្បាយរីករាយខុសពីធម្មតាដែរ។
«ស្អាតខ្លាំងណាស់ ណូឈូ»
រាងស្ដើងនិយាយប្រាប់គេដោយភាពពេញចិត្តចេញពីក្នុងទ្រូងដោយគ្មានលាក់ពុតអ្វីសូម្បីតែមួយសរសៃសក់ ចំណែកគេក៏ញញឹមហើយថើបថ្ងាសស្រីល្អិតមួយខ្សើតមុននិងតបទៅថា
«រៀបចំខ្លួនចុះបងទៅសម្អាតខ្លួនសិន»
«ចាស»ក្រោយពីគេបានចាកចេញទៅ អ្នកបម្រើ៣-៤នាក់ក៏បានចូលមកជាមួយនិងគ្រឿងតុបតែខ្លួនយ៉ាងច្រើនមកជាមួយតាមពិតទៅនាងក៏អាចធ្វើវាបានដោយខ្លួនឯងដែរប៉ុន្តែដោយសារ ណូឈូ ខ្លាចនាងពិបាកទើបអោយពួកនាងៗទាំងនោះតុបតែងអោយស្រីល្អិតជំនួសវិញ ។
មិនយូប៉ុន្មានគ្រប់យ៉ាងក៏បានរួចរាល់ ណូឈូ គេចូលទៅអង្គុយនៅខាងក្នុងឡានចាំរាងស្ដើងស្រាប់ដោយស្ថិតក្នុងឈុតពណ៌ខ្មៅជាលក្ខណះអាវក្វាស្សេពីក្រៅហើយមានអាវ សឺមី ពីក្នុង គេអង្គុយបណ្ដើរក្រលេកទៅមើលមាត់ទ្វារបណ្ដើរ ក្នុងចិត្តទន្ទឹងរងចាំមើលអ្នកដែលមានឈ្មោះជាសង្សារនោះស្ទើរតែដាច់ខ្យល់ គេចង់ឃើញនាងស្លៀករ៉ូបដែលគេបានរើសអោយ ហើយក៏ចង់ឃើញជាដៃគូរបណ្ដើរដ៏ស្រស់ស្អាតរបស់គេនៅយប់នេះដូចគ្នា។
«មកហើយៗ » អ្នកបម្រើស្រីៗនិយាយឡើងកាលដែលទ្វាធ្វើអំពីឈើក្រញូងបើកឡើងលេចនូវរាងកាយស្រឡូនតូចដូចជាព្រះនាងម្ចាស់បញ្ចេញស្រមោលមកយ៉ាងគួរអោយចាប់ចិត្ត បណ្ដាលអោយបេះដូងអ្នកកម្លោះលោតដឹកៗភ័យផងអផងប្រៀបដូចជាមនុស្សប្រុសម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នារីក្នុងដួងចិត្តយ៉ាងអញ្ចឹង។
«ស្អាត!» ឃ្លាតែមួយគត់ដែលបន្លឺឡើងសម្រាប់ ណូឈូ គេសម្លឹងនាងហើយសម្លឹងទៀតមិនខ្ចីដកភ្នែកចេញ ព្រោះតែកែវភ្នែករបស់គេបានដក់ជាប់ជាមួយនិងនាងយ៉ាងរន្ធើន បើសិនជាអោយគេបញ្ឈប់នៅពេលនេះវាប្រៀបដូចជាអោយគេបោះចោលគ្រាប់ពេជ្រទៅមើលដុំថ្មអញ្ចឹង មើលចុះថ្ពាល់នាងឡើងផ្កាឈូក បបូរមាត់សុីជម្ពូរ សក់បួងឡើងទៅលើអស់បញ្ចេញកញ្ចឹងកសខ្ចី គួរអោយចង់ថែថើប នេះបើបានមួយខ្សើតប្រកដណាស់ថាញ៉ាមថើបហើយចង់ថើបទៀត។
«ទៅបានហើយមែនទេ»
«បាទ! ព្រះនាងម្ចាស់»
គេតបហើយក៏ចេញឡានសំដៅឆ្ពោះទៅរកទីតាំងដែលកំពុងតែនិងទៅ ចំណែកស្រីតូចក៏បានត្រឹមអៀនឡើងក្រហមមុខមិនហ៊ានវាចាអ្វីនោះឡើយ គេមិនដឹងទេថាពាក្យដែលគេហៅនាងមុននេះវាធ្វើអោយនាងក្ដុកក្ដួលខ្លាំងណាស់ ព្រោះវាធ្វើអោយនាងនឹកដល់បុរសម្នាក់ដែលជាស្វាមី ប៉ុន្តែនាងមិនដឹងថាគិតខុសរឺត្រូវទេដែលព្រមទទួល ណូឈូ ជាសង្សារទាំងដែលនាងមិនទាន់អាចភ្លេច សូហ្កា បាននោះ ។

ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)Where stories live. Discover now