[ម៉ោង៣:៣០នាទី]
នៅក្នុង អូហ្វីស នៃក្រុមហ៊ុនផលិតគ្រឿងទេសបរិភោគមួយកន្លែង មើលទៅបុគ្គលិកគ្រប់គ្នាមមាញឹកក្នុងការបំពេញតួនាទីតាមផ្នែករាងៗខ្លួនខ្លាំងណាស់ សូម្បីតែអ្នកមានឈ្មោះជាអគ្គនាយក ក៍កំពុងតែឈ្ងោកមុខមើលឯកសារដោយជក់ចិត្តដិតអារម្មណ៍ដូចគ្នា ប៉ុន្តែថា ទម្រង់មុខរបស់គេមូលក្រឡំសមជាមួយនិងច្រមុះមានខ្ទង់ រួមទាំងបបូរមាត់ ទន់ៗវាពិតជាសង្ហារខាបព្រលឹងខ្លាំងមិនស្ទើរនោះទេ នេះវាមិនចម្លែកទេដែលមានស្រីៗ នារីៗ ទូទាំងប្រទេសចង់លេបខាយប្រលោមស្នេហ៍នោះ ហិហិ ។
ហើយក្រុមហ៊ុននេះដែរ គឺល្បីខ្លាំងណាស់់សឹងតែទូទាំងប្រទេស នូវការធ្វើជាប្រភេទគ្រឿងកំប៉ុងដូចជា ភេសជ្ជះ មី បន្លែផ្លែឈើស្រស់ក្រៀមជាដើម។
ហើយកន្លងមក តែងតែលឺគេនិយាយតៗគ្នាថា ការទទួលទានអាហារកំប៉ុងមានប្រយោជន៌ ចំពោះសុខភាពតិចតួចណាស់ប៉ុន្តែ ប៉ុន្តែអ្នកជំនាញផ្នែកចំណីអាហារកំប៉ុងនៅប្រទេសអាល្លឺម៉ង់ បានជំទាស់ថា ជីវជាតិដែលចេញមកពីអាហារបន្លែផ្លែឈើ និងសាច់សត្វនៅក្នុងអាហារកំប៉ុងទាំងនោះ ពិតជាគ្មានអ្វីជាបញ្ហានោះទេ ព្រោះថាវានៅតែរក្សាគុណភាពស្រដៀងទៅនឹងអាហារស្រស់ដែរតើ ។
"ហ្ហឹម ឈឺក្បាលខ្លាំងមែនទែន "
រាងក្រាស់រអ៊ូម្នាក់ឯងហើយលើកដៃមកញីថ្ងាសតិចៗទាំងញ្ចើមជ្រួញចូលគ្នា វេលានេះបើទោះជាគេមិនប្រាប់ក៍ដឹងហើយថាគេធុញថប់ដល់កម្រិតណាដោយសារតែមានជនក្បត់លួចដាក់ផលិតផលគីមី ហួសកម្រិតនៅក្នុងភេសជ្ជះរបស់គេដែលត្រៀមនិងនាំចេញ នាពេលខាងមុខ ៕
"ចៅហ្វាយសម្រាកសិនទៅ ល្ងាចហើយទាន ទុកអោយខ្ញុំធ្វើជំនួសក៍បាន"
កាលដែលឃើញចាហ្វាយស្មុគ ជេ ដែលជាជំនិតរបស់ប្រុសកម្លោះក៍ស្នើរខ្លួនភ្លាមទាំងដើរចូលមក
ស៊ូហ្គា ងើយកមើលទៅមុខ ចេ ទាំងទឹកមុខស្លេកស្លាំងដូចអស់កម្លាំងខ្លាំងមិនធម្មតា
"អញ្ចឹង ឯងរៀបចំឯកសារអោយយើងបន្តិចទៅ
យើងចង់ទៅផ្ទះ"
រាងក្រាស់ងើបឈស្រដីទៅកូនចៅហើយប្រឹងធ្មេចភ្នែកចុះឡើង ខណះ ជេ ក៍អោនខ្លួនលំទោនចុះគោរពចាហ្វាយនាយ
"បាទ ចៅហ្វាយទុកចិត្តចុះទានតែចៅហ្វាយទៅបន្ធូរអារម្មណ៍សិនក៍បានដែរ កុំអោយស្រ្តេសណាបាទ"
"យើងគ្មានអារម្មណ៍ទេ យើងចង់ដេកច្រើនជាង"
ជេ លឺហើយក៍ញញឹមទៅកាន់ស៊ូហ្គា ក្នុងចិត្តក៍នឹកឆ្ងល់ថាថ្ងៃនេះ ហេតុអីចាហ្វាយមិនទៅក្លឹបបន្ធូរអារម្មណ៍អញ្ចឹង ? រឺកែខ្លួនឈប់ញៀនស្រីបន្តទៀតហើយ? ហាហា បើបែបនោះមែននិងរលាយផែនដីមិនខានទេ?
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"