រយះពេលពេញមួយយប់ដែលរាងក្រាស់អង្គុយនៅកន្លែងដដែលមិនព្រមចាកចេញទៅណា តាំងពីរាងស្ដើងចាកចេញទៅចោលគេម្ល៉េះ ហើយពេលនេះវាក៏ឈានចូលដល់ម៉ោង៨ភ្លឺហើយដែរ ប៉ុន្តែគេនៅតែលុតជង្គង់ចុះមិនព្រមងើបដោយសារតែចង់បញ្ជាក់អោយរាងស្ដើងបានឃើញថាគេពិតជាស្រលាញ់នាងខ្វះមិនបាននោះទេសង្ឃឹមថានាងនិងយល់ពីគេអោយបានច្បាស់ជាងកាលពីយប់។
មេឃចាប់រះពន្លឺថ្ងៃ ស៊ូហ្កា ខាំមាត់ទប់ភាពស្ពឹកស្រពន់នៃជើង នេះគេលុតជង្គង់ចុះ១០ម៉ោងទៅហើយជើងគេទាំងគូវាស្ទើរតែរបេះស្បែកដោយស្បែកឆ្អឹងដោយឆ្អឹងហើយជាពិសេស ជុំវិញខ្លួនរបស់ប្រុសកម្លោះវារាយប៉ាយដោយស្រទាប់ផ្កាកុលាប ក្រហមដែលជាន់ឈ្លីក្រោមស្នាដៃរបស់ មេឡានី កាលពីយប់មិញ។
«ហឹកៗ » ទឹកភ្នែកកូនប្រុសហូមកសស្រាក់មិបស្រាកស្រានចំណែកត្របកភ្នែកឡើងហើមស្ពុល រកថាមិនមិនត្រូវ វាប្រៀបដូចជាត្រូវបានសត្វឃ្មុំទិច ២-៣មេយ៉ាងអញ្ចឹង ប៉ុន្តែវាមិនឈឺដល់សាច់ដុំមួយដុំក្នុងទ្រូងរបស់គេនោះឡើយ បេះដូងគេឈឺខ្លាំងណាស់ ខ្លាំងដល់ថ្នាក់ចង់តែវះយកវាចេញមកក្រៅដើម្បីលាងស្នាមរបួសចេញម្ដង កុំអោយវាចេះតែឈឺហើយឈឹទៀតមិនចេះចប់។
មិនយូប៉ុន្មាន រថយន្តពណ៌ខ្មៅរបស់ រាងស្ដើងក៏ចូលមកដល់ឈប់ឆ្ងក់នៅទីធ្លាសួនច្បារ បណ្ដាលអោយអ្នកដែលស្ងៀមត្រឹងនោះក៏ញញឹមស្គុះស្គាយដូចផ្កាម៉ោងដប់ គេសប្បាយចិត្តណាស់ នេះនាងត្រលប់មកវិញហើយមែនទេ? តែពេលនេះគួរអោយស្ដាយដែលគេងើបឡើងរត់ទៅរកនាងមិនរួចព្រោះជើងរបស់គេស្ពឹកអស់ទៅហើយ លោកអើុយ! សូម្បីតែកម្លាំងក៏ខ្សោះដូចគ្នារកតែនិយាយស្អីមិនចេញផង។
«បឹប ហឹក» រាងក្រាស់ស្រាប់តែដួលព្រុសទៅលើនិយាយរង្វង់ភ្នែកថ្លាយង់ដូចកែវហាក់ព្រាលៗមើលអ្វីលែងឃើញសូម្បីតែទម្រង់មុខរបស់ភរិយា កាលដែលជើងរបស់នាងមកឈរនៅចំពោះមុខគេ គេពិតជាចង់ប្រាប់នាងខ្លាំងណាស់ថាគេស្រលាញ់នាង តើពួកគេអាចដូចដើមបានទេ? ប៉ុន្តែគេនិយាយមិនរួចហើយ បានត្រឹមតែគិត ហើយបិទភ្នែករលត់ស្មារតីដោយស្ថិតនៅក្រោមជើងរបស់ មេឡានី។«មេឡានី...» ក្រោយពេលដឹងខ្លួនវិញគេនៅលើគ្រែបាត់ទៅហើយ ហើយក៏មិនដឹងថាខ្លួនឯងមកនៅត្រង់នេះបានដោយរបៀបណាដែរ ព្រោះវាដូចជាស្រពេចស្រពិលវិលខួរយ៉ាងមិចមិនដឹងទេ។
«យ៉ាងមិច» នាងឆ្លើយទាំងសោះអង្កើយដាក់គេវិញទាំងនៅមុខកញ្ចក់ព្រោះពេលនេះនាងកំពុងតែតែងខ្លួនលាបក្រែមយ៉ាងដិត សិចសុីជាងរាល់ដងស្លៀករ៉ូបពណ៌ក្រហមឆើតជាមួយស្បែកជើងកែងចោតប្រហែលប្រវែងមួយចង្អាម ហើយសក់ក៏បួងលើកឡើងលើដែរ បន្ទាប់មកក៏ពាក់លើកក្រវិលពេជ្រមួយគូឡើងមកថ្ពក់នៅលើត្រចៀកមុននិងថែមម្សៅនៅលើថ្ពាល់។
«នេះអូនទៅណា ទៀតហើយ» គេងើបផ្អែកក្បាលជាមួយគ្រែសួរទៅនាងទាំងស្លេកបបូរមាត់ ក្នុងចិត្តឆាបឆួលកាលដែលឃើញនាងស្លៀកពាក់ខើចលើខើចក្រោមបែបនេះ ហើយស្របគ្នាគេក៏ងើបឡើងទាំងលំបាកទៅយកអាវក្រៅមកគ្របអោយនាងព្រោះនាងស្លៀករ៉ូបចងពុងទើប វារៀងចេញគល់ទ្រូងបន្តិចបន្តួចប៉ុន្តែនាងក៏ទាញអាវនោះបោះទៅលើពូកវិញមិនចាំយូ ចាំមើលថាគេនិងធ្វើយ៉ាងមិចទៀតកាលដែលនាងធ្វើទង្វើរដូច្នេះ ម្យ៉ាងនាងដឹងច្បាស់ថាគេប្រាកដជាមិនហ៊ាននោះឡើយ។
«ស្ទេវិន គេបបួលខ្ញុំទៅញាំុអាហារថ្ងៃត្រង់ » នាងនិយាយហើយញញឹមប្រៀបដូចជាមានក្ដីសុខណាល់ ពេលលើកឈ្មោះនរណាក៏មិនដឹងឡើងមកដែលប្រុសកម្លោះមិនស្គាល់ ស៊ូហ្កា ជ្រួញចិញ្ចើមក្នុងចិត្តក៏គិតថា តើ ស្ទេវិន ម្នាក់នោះជានរណា ហេតុអ្វីគេមិនដែលលឺដូចច្នេះ រឺមួយគេជាម្នាក់ដែលជូននាងមកផ្ទះកាលពីយប់នោះទេដឹង។
«គេជានរណា ?»
«សង្សារចាស់ខ្ញុំ»
«មេឡានី នេះអូនមានប្ដីហើយណា កុំប្រាប់ណាថាអូនទៅទាក់ទងអាម្សៀនោះ» គេចាប់ដៃនាងថ្នមមិនហ៊ានច្របាច់ខ្លាំងឡើយ ប៉ុន្តែសំដីវិញក៏សម្លុតនាងមិនធម្មតា អាចថាវាជាកំហឹងទើបទប់មិនជាប់ក៏ព្រលះដាក់នាងមួយប្រាវទៅទាំងមិនដឹងខ្លួន។
មេឡានី ក្រវាសដៃគេចេញហើយងាកបនរសព្វភ្នែកជាមួយរាងក្រាស់ចំៗ ទើបនាងច្បាស់ការថាពេលនេះគេកំពុងតែយំទាំងឈឺផ្សារតែនាងសុំទោស នាងមិនអាចលួងលោមបានទេក្រៅពីជាន់ឈ្លីគេបន្ថែម។
«ចុះបើខ្ញុំទាក់ទងគេលោកចង់យ៉ាងមិច ហើយសម្បត្តិត្រឹមប្ដីក្រៅខោដូចជាលោកតើអាចធ្វើស្អីខ្ញុំបានទៅ» នាងនិយាយប៉ាច់ៗ មិនខ្ចីខ្វល់ពីអារម្មណ៍របស់គេនោះទេ សំខាន់ទោះគេចង់យំដល់លេចផែនដីទៀតក៏នាងមិនបានភ័យរឿងលង់ស្លាប់ដែរ បើជ្រុលជាធ្វើបាបគេលេងហើយដាក់អោយចាស់ដៃម្ដងទៅមើលថាគេគិតយ៉ាងមិចបន្តទៀត។
ស៊ូហ្កា ខាំមាត់ស្រក់ទឹកភ្នែកទប់សម្លេងយំកាលដែលខ្លួនគេញ័រដូចម៉ាសុីនហើយ ឈរស្ដាប់នាងចេប្រមាថយ៉ាងយកចិត្តទុក្ខដាក់។
«មែន! ប្ដីដូចជាបងវាគ្មានបានការឡើយ អូននិយាយមិនខុសទេ» ស៊ូហ្កា ជូតទឹកភ្នែកចេញញញឹមស្រាលៗទាំងបង្ខំ ក្នុងទ្រូងគេនៀក៎វាដូចជាចង់គាំងយ៉ាងមិចមិនដឹងទេ ។
«ត្រូវហើយ! លោកគួរយល់ហើយ! ហើយមិនចាំបាច់ខែខៃខ្ញុំទេ លោកខ្លួនឯងក៏ដឹងខ្លួនឯងច្បាស់ដែរមែនទេ? ថាមុនពេលដែលខ្ញុំក្លាយទៅជាបែបនេះ តើលោកសាងអ្វីដាក់ខ្ញុំខ្លះ? លោកយំលោកឈឺពេលខ្ញុំមានថ្មី ចុះលោកយល់ពីខ្ញុំទេពេលលោកទៅដេកអោបគ្នាជាមួយ ក្រេស ពេលនោះ ហឹស ស្ដាប់ទៅវាដូចជាខ្ញុំជាអ្នករើកកាយរឿងចាស់យ៉ាងអញ្ចឹងប៉ុន្តែលោកត្រូវចាំថាខ្ញុំស្អប់លោកខ្លាំងបំផុតជាងលាមកឆ្កែឆ្មារទៅទៀត ហឹកៗ លោកថោកទាបប្រៀបដូចជាសត្វតិរិច្ឆានយ៉ាងអញ្ចឹង ស៊ូហ្កានហ្វ្រានសាឡិចតូ»
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"