Part 20

799 56 1
                                    

ព្រឹកឡើងឈានចូលថ្ងៃថ្មី ព្រឹកនេះស្រីក្រមុំអារម្មណ៍ល្អជាជាងធម្មតា ហើយនាងចង់ធ្វើម្ហូបអោយ ណូឈូ បានម្ដង ព្រោះតាំងតែពីនាងចូលមកនៅក្នុងវីឡានេះ នាងមិនដែលធ្វើអ្វីនោះឡើយរាងក្រាស់ថ្នមនាងដូចជាកែវពេជ្រចរណៃយ៉ាងអញ្ចឹង បាយម្ហូបវិញសឹងតែមានអ្នកបម្រើយកទៅជូនដល់បន្ទប់ នេះបើអាចបញ្ចុកបានក៏បញ្ចុកទៀតមើលទៅ ហើយអ្វីដែលសំខាន់នាងឡើងចង់ក្លាយជារូបចម្លាក់ដែលយាមផ្ទះហើយបើមួយថ្ងៃៗគិតតែពីនៅស្ងៀមៗ

ហើយថ្ងៃមុនគ្រាន់តែស្រវាកន្រ្តកយកខោអាវទៅបោកសោះអ្នកបម្រើស្រែកឡើងផ្អើលដូចគេបោកគ្រាប់បែក ធ្វើមើលតែមានសង្គ្រាមលោកមិនដូរទៅហើយ អើុយចំមែនបើអោយតែបែបនិងទៀតមិនយូទេ នាងប្រាកដជាងាប់សរសៃមិនខានហ៊ានភ្នាល់ដាក់លុយ។

ហើយនៅក្នុងផ្ទះបាយកំពុងតែមានចុងភៅពិសេសម្នាក់សាកបញ្ចេញស្នាដៃ ក្លិនឈ្ងុយហោះហើរពេញបន្ទប់រហូតភាយចេញទៅដល់ខាងក្រៅ បណ្ដាលចិត្តអោយអ្នកដែលកំពុងតែបោះជំហានឈានជើងចូលមកអត់និងចូលទៅរកមិនបាន ។

កាលដែលបានដាក់បង្គុយចុះនៅលើកៅអីឈើហើយ រាងក្រាស់ក៏អត់មិនបាននិងសើចញញឹមសម្លឹងមើលទៅរាងស្ដើងដែលកំពុងតែមមាញឹក មើលទៅនាងចេះសព្វគ្រប់ពេកហើយសូម្បីតែការងារផ្ទះក៏នាងមិនអន់ដែរ អាចថាវាជាប្រភេទនារីដែល ណូឈូ ចង់បាន។

«ឈ្ងុយដល់ហើយ ពេលណាឆ្អិនទៅខ្ញុំឃ្លានណាស់»
ប្រុសកម្លោះដាក់ដៃនៅលើតុនិយាយទៅនាងស្រាលៗដោយរីករាយ កាលដែលនាងងាកមកប្រឈមជាមួយគេហើយក៏ញញឹមដាក់គេវិញដូចគ្នា នេះនាងចេះញញឹមហើយរឺ? ព្រះអើុយ ដូចជាតួស្រីនៅក្នុងរឿងភាគកុនយ៉ាងអញ្ចឹង មើលចុះ។

ណូឈូ ពោលក្នុងចិត្តទាំងភាំងភ្លឹកដោយសារជាប់ស្នេហ៍ មេឡានី ដោយមិនដឹងខ្លួន ព្រោះវាជាលើកទី១ហើយដែលគេបានឃើញស្នាមញញឹមដែលគ្មានទុក្ខកង្វល់របស់នារីចំពោះមុខម្នាក់នេះ ម្យ៉ាងរាល់ដងពេលដែលគេជួបនាងគ្មានថ្ងៃណាដែលនាងមិនយំបង្ហូរទឹកភ្នែកនោះឡើយ ហើយត្របកភ្នែកឡើងហើមដូចឃ្មុំទិច។

«លោកចាំបន្តិចទៅ ខ្ញុំចម្អិនរួចឥលូវហើយ»
រាងស្ដើងងាកមកប្រាប់ហើយញញឹមមិនព្រមរសាយ បណ្ដាលអោយរាងក្រាសទោទន់ចិត្តដក់ជាប់ជាមួយនិងទម្រង់នាងមិនងាកទៅណា ហើយគេក៏ព្យាយាមហាមឃាត់ខ្លួនឯងណាស់ដែរតែធ្វើមិនបានទេក្រៅពីលង់ហើយលង់ទៀត លង់ខ្លាំងគុណនិងដប់ លង់ជ្រៅសែនជ្រៅតែសំណាងដែល អាការដែលលង់ស្នេហ៍នេះវាមិនឈ្លក់ស្លាប់ដូចលង់ទឹកនោះ ម្ល៉ោះ ណូឈូ ច្បាស់ជាត្រូវស៊យធំមិនខានទេ។

ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)Where stories live. Discover now