Part 12

914 52 1
                                    

អំឡុងពេលនេះវាឈានចូលមួយអាទិត្យហើយនៃអាពាហ៍ពិពាហ៍របស់រាងក្រាស់ជាមួយនិងរាងស្ដើង ហើយថ្ងៃស្អែកនេះដែរពួកគេទាំងពីរនិងទៅហាន់នី
មូននៅឯកោះជេជូ តំបូងឡើយថានិងទៅក្រោយថ្ងៃរៀបការមួយថ្ងៃប៉ុន្តែដោយសារតែ សូហ្កា គេមានការងារមមាញឹកច្រើននៅក្រុមហ៊ុនទើប មេឡានី មិនដេញដោលហើយលើកថ្ងៃបែបនេះ។
«នេះចាំយូហើយមែនទេ ខ្ញុំរវល់ពេកទើបតែបានមក»
ហូលី ដែលជាភរិយារបស់ ហាន់សុង បន្លឺឡើងខណះចូលមកដល់ក្នុងហាងឃើញ មេឡានី អង្គុយសញ្ចឹតសញ្ចឹងភ្លឹកហាក់បីដូចជាកំពុងតែគិតអ្វីម្យ៉ាងនៅក្នុងចិត្ត។ រាងស្ដើងលឺហើយក៏ញញឹមបន្តិច តាមពិត ហូលី គិតមិនខុសទេថានាងកំពុងតែមានរឿងក្នុងចិត្តនោះព្រោះថាតាំងពីរៀបការហើយនាងតែងតែខ្វល់ពី សូហ្កា មិនឈប់នោះទេ ហើយក៏គ្មានថ្ងៃណាដែលនាងមិនពិបាកចិត្តនោះដែរ ជាពិសេសគឺពេលយប់ គេតែងតែចេញទៅខាងក្រៅផឹកសុីមិនលួសពេល ហើយត្រលប់មកវិញនៅពេលព្រឹកទាំងស្រវឹងចូកជាំ នាងមិនដឹងថាក្នុងខ្លួនគេគិតស្អីនោះទេ បានជាគេចូលចិត្តប្រព្រឹត្តតែរឿងប្លែកៗអោយនាងឈឺក្បាលបែបនេះនោះ ណាមួយនាងក៏ដឹងដែរថារាល់យប់គេចេញទៅខាងក្រៅជាមួយនរណា តែនាងមិនដេញដោលទេចង់ដឹងថាគេនិងកុហកនាងដល់ពេលណាទៀតទៅ។
«មិនអីទេណាបងស្រី តោះឆាប់ទៅៗក្រែងបងប្រញាប់ទៅយកកូនចេញពីរៀនផងមែនទេ » ត្រូវហើយ ហូលី ជាមួយនិង មេឡានី ទៅដើរផ្សារថ្ងៃនេះព្រោះថាថ្ងៃស្អែកស្រីក្រមុំនិងទៅហាន់នីមូនជាមួយនិង សូហ្កា ទើបចង់ទៅទិញខោអាវថ្មីស្លៀកខ្លះ ចំណែក ហូលី ក៏ដូចគ្នានាងមានបំណងចង់ទិញឈុតថ្មីអោយស្វាមីដែរទើបទៅជាមួយ មេឡានី បានជាគ្នានិងណា។
មិនយូប៉ុន្មានពួកគេក៏បានមកផ្សារទំនើបធំមួយកន្លែងក្រោយយកឡានទៅចតនៅចំណតហើយរាងស្ដើងទាំងពីរក៏បានដើរចូលទៅតាមច្រកទ្វារដែលបានចំហចាំរាងកាយរបស់ភ្ញៀវរួចជាស្រេច ។
«មេឡា អូនមើលរ៉ូបនេះទៅមើលស្អាតដែរទេ»
ហូលី ដោះរ៉ូបមួយដែលព្យួរនោះមកបង្ហាញរាងស្ដើងព្រោះវាជារ៉ូបស្លៀកទៅលេងសមុទ្រស្អីបែបនេះ មេឡានី ឃើញហើយក៏ញញឹមពេញចិត្តណាស់ដែរ តែថាវាសិចសុីពេកហើយស្ដើងមធ្យមទេ ងំវាលខ្នងឡើងដល់ចង្កេះទៀតនាងគិតថាវាមិនសមនិងរូបរាងរបស់នាងនោះទេ។
«ខ្ញុំថា ខ្ញុំស្លៀកមិនសមទេបង»
«កុំទាន់គិតចូលស្លៀកសិនទៅមើល កុំបណ្ដោយខ្លួនពេកណាយូៗមានម្ដងបញ្ចេញអោយ ស៊ូ បានឃើញទៅថាប្រពន្ធគេនៀក៎ស្អាតទាក់ភ្នែក» ហូលី ព្យាយាមបញ្ចុះបញ្ចូលអោយនាងល វានៅលើខ្លួនសាកមើលព្រោះនាងក៏ចង់ឃើញ មេឡានី ស្លៀកឈុតនេះដែរ ណាមួយស្គាល់គ្នាយូហើយមិនដែលឃើញស្រីល្អិតនេះធ្វើខ្លួនអោយប្លែកម្ដងណាទេ ឃើញតែស្លៀកសំពត់លើជង្គង់អាវពណ៌ស ធម្មតាៗនិងឡើងសាំទៅហើយ។
«ចឹងក៏បានដែរ » នាងយល់ព្រមរួចទទួលរ៉ូបពី ហូលី ចូលទៅខាងក្នុងបន្ទប់សម្រាប់ផ្លាស់ប្ដូរសម្លៀកបំពាក់បាត់តាមដោយ ហូលី នាងដើរមើលម៉ូតផ្សេងទៀតសម្រាប់ខ្លួនឯង
ក្រោយពីស្លៀកពាក់រួចរាល់ មេឡានី ក៏ចេញមកវិញឈរឆ្លុះកញ្ចក់ទាំងភ្ញាក់ផ្អើល ស្លាប់ហើយជានាងមែនរឺ? នាងមើលខ្លួនឯងសឹងតែមិនស្គាល់ ពេលស្ថិតក្នុងឈុតសិចសុីបែបនេះ ។
«វ៉ាវ នេះស្អាតខ្លាំងណាស់ មេឡានី បងនឹកស្មានមិនដល់នោះទេ បងគិតថាឯងយកមួយនេះទៅវាសមនិងឯងខ្លាំងណាស់» ហូលី សសើររាងស្ដើងមិនដាច់ពិមាត់ តែបើ ស៊ូហ្កា ឃើញគេក៏ប្រហែលជាភ្លឹកដូចគ្នាព្រោះស្រីល្អិតម្នាក់នេះមិនងាយនិងបានបញ្ចេញរាងរូវអោយនរណាៗ បានឃើញនោះឡើយ ម្យ៉ាង វាមិនប្លែកទេដែលមនុស្សមិនចេះធ្វើខ្លួនអ្វីសោះមកផ្លាស់ប្ដូរឥរិយាបថបែបនេះនោះ។
«អញ្ចឹងខ្ញុំយកមួយនេះចុះណា» មេឡានី និយាយទៅកាន់ ហូលី ហើយញញឹមផ្អៀងផ្អងមើលខ្លួនប្រាណរបស់ខ្លួនក្នុងកញ្ចក់យ៉ាងទាក់ភ្នែក ចំណែក ហូលី ក៏បានត្រឹមតែងក់ក្បាលមុននិងចាប់កាន់ឥវ៉ាន់របស់ខ្លួនទៅកន្លែងគិតប្រាក់តាមដោយ រាងស្ដើងចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ចេញ ព្រោះថានេះវាដល់ម៉ោងទៅយកកូនៗរបស់នាងចេញពីសាលាហើយដែរ។
ក្រោយពីបានដើរផ្សារអស់រយះពេលជាច្រើនម៉ោង
មេឡានី ក៏ត្រលប់មកផ្ទះអាពាហ៍ពិពាហ៍របស់នាងវិញ ណាមួយនាងក៏ត្រូវធ្វើម្ហូបចាំស្វាមីដែរ សូហ្កា ទៅធ្វើការហត់ខ្លាំងណាស់ នាងមិនចង់អោយគេលំបាកនោះឡើយ។
«មកវិញលឿនម្ល៉េះ ថ្ងៃនេះ»
ស៊ូហ្កា ដែលខូលមកដល់ក៏ចាប់បន្លឺសម្ដីឡើងខណះក្រសែភ្នែកបានឃើញរាងស្ដើងនៅក្នុងបន្ទប់អាហារ គេតាមមើលនាងពីក្បាលដល់ចុងជើងហាក់ប្លែកបន្តិចដោយសាររាល់ដងស្រីក្រមុំមិនដែលស្លៀកសំពត់នៅផ្ទះនោះទេ បើនាងមិនស្លៀកខោវែងទេក៏ស្លៀកខោខ្លីដែរ ហើយគិតអីថ្ងៃនេះបានជាស្ថិតក្នុងឈុតបែបនេះបាន។
«គ្មានអីទេ មិនរវល់ក៏មកតែម្ដងទៅ» រាងស្ដើងឆ្លើយហើយងាកមកញញឹមដាក់គេបន្តិចមុននិងចាប់ធ្វើម្ហូបបន្តរហូតដល់រួចរាល់ ។
ពេលហើយអស់សព្វគ្រប់ មេឡានី ក៏ចាប់លើកវា
យកមកដាក់នៅលើតុម្ដងមួយមុខៗ រៀបចំទុក្ខដាក់វាយ៉ាងមានរបៀបរៀបរយ ហើយស្របពេលនោះដែរ អ្នកមាននាមជាស្វាមីក៏ចេញមកកំពុងតែជូតសក់ដែលសើមៗនោះ ព្រោះគេទើបតែចេញពីងូតទឹកហើយសក់សើម ទើបត្រូវការសម្ងួត។
ស៊ូហ្កា ដាក់បង្គុយចុះហើយលើកដៃចាប់អាហារពីក្នុងចានមកញាំុតាមរបៀបចរិកសោះកក្រោះរបស់ខ្លួនប៉ុន្តេគេមិនបានដឹងទេថាមានក្រសែភ្នែកមួយគូកំពុងតែផ្ដោះផ្ដងគយគន់មកគេជាមួយនិងស្នាមញញឹុម។
«ស៊ូ ឯណាចិញ្ចៀនរៀបការ»មេឡានី សួរកាលដែលដៃនាងរបស់រាងក្រាស់ទទេស្អាតមិនពាក់ចិញ្វៀន ហើយស្នាមញញឹមដែលប្រៀបបាននិងផ្ការីកស្គុះស្គាយនោះក៏ត្រូវបានទម្លាក់ចុះវិញដោយទប់មិនបាន។
«ប្រហែលជាជ្រុះហើយ កុំខ្វល់អីវាមិនសូវសំខាន់ទេ តោះឆាប់ញាំុបាយទៅ ម្ហូបត្រជាក់អស់ហើយ»
សម្លេងរាបស្មើរ សម្ដីសម្ដៅមើលទៅដូចជាមិនខ្វល់ខ្វាល់ទាំងចាប់សាច់មួយដុំតូចមកដាក់នៅលើចានរបស់ រាងស្ដើងហើយប្រាប់នាងអោយទទួលទានអាហារកុំបង្អង់យូ តែកាលដែលគេនិយាយដូចច្នេះគិតមែនទេថា មេឡានី អាចទំពារបាយលេបបានស្រួលនោះ។
នេះគេនិយាយថាវាមិនសំខាន់មែនទេ? ហឹស ចិញ្ចៀនរៀបការមិនសំខាន់សំរាប់គេមែនរឺ ? បាន! នាងនិងធ្វើអោយគេដឹងថាវាពិតជាមិនមានតម្លៃស្អីដូចដែលគេបាននិយាយ។
នៅពេលបន្ទាប់ក្រោយពីញាំុបាយហើយពួកគេទាំងពីរក៏ចូលគេង ទាំងដែលយប់នេះរាងក្រាស់គេមិនបានចេញទៅខាងក្រៅដូចសព្វដងនោះឡើយ ហើយអ្វីដែលកាន់តែប្លែកគេ គេងអោបនាងពីក្រោយពីព្រមប្រលែងទាល់តែសោះ ។ តែចង់ប្រាប់ទៅថា មេឡានី នាងមិនបានរំជើបរំជួលជាមួយនិងការប្រព្រឹត្តបែបនេះនោះទេ បេះដូងនាងឈឺខ្លាំងណាស់ ឈឺស្ទើរស្លាប់ ហេតុអ្វីគេតែងតែធ្វើអ្វីដើម្បីអោយទឹកភ្នែកនាងហូរជ្រាបរហូតបែបនេះ។
«ស៊ូ!...» សម្លេងតូចក្នុងសភាពញ័ររដាក់រដុបបន្លឺឡើង ហើយរាងក្រាស់ក៏ងើបមុខឡើងមកមើលភរិយាបន្តិចកាលដែលនៅសុខៗនាងក៏ហៅឈ្មោះរបស់គេទាំងប្លែកៗកណ្ដាលយប់បែបនេះ។
«ពួកយើង! លែងលះគ្នាទៅស៊ូ» គ្រាន់លឺភ្លាម ប្រុសកម្លោះស្រាប់តែស្ទុះងើប បេះដូងរត់ចុះទៅដល់ក្រោមដី ភ្នែកសស្លែតដូចជាពងមាន់ស្ងោរ នេះនាងចង់និយាយពីស្អី!
«មិចនិយាយបែបនេះ? ពួកយើងរៀបការមិនទាន់បាន១ខែទេណា នាងចង់ដាច់គ្នាយ៉ាងមិច»
បន្ទាប់ពីសួររកហេតុផល ស៊ូហ្កា ញ័រមាត់ទទ្រើកព្រោះដែលតាំងពីរួមរស់ជាមួយគ្នាកន្លងមក គេមិនដែលធ្លាប់សូម្បីតែគិតម្ដងផងថានិងបែកគ្នាជាមួយនិងនាង តែនេះជាស្អីគិតថាគេទទួលបានមែនទេ?
«ពួកយើង មិនបានស្រលាញ់គ្នាទេ រស់នៅបែបនេះវាមិនខុសពីមនុស្សនៅលីវទេ លោកក៏ដឹងថាពួកយើងគ្រាន់តែធ្វើតាមចំណងរបស់ចាស់ៗប៉ុណ្ណោះ បើជ្រុលជាលោកមិនស្រលាញ់ខ្ញុំហើយក៏បញ្ចប់ត្រឹមនេះដើរផ្លូវរៀងខ្លួនទោ» មេឡានី និយាយទាំងគេងបែរខ្នងលួចបង្ហូរទឹកភ្នែក មិនមែននាងចង់បានបែបនិងទេ ហើយក៏គ្មាននរណាចង់មានឈ្មោះជាស្រី្ត មេម៉ាយនោះដែរ តែនាងមិចនិងអាចគេងបៀមទុក្ខសោកនេះតទៀតបានទៅ បើជ្រុលជាគ្មានចិត្តអោយគ្នាទៅហើយ បែកគ្នាក៏ល្អដែរគេនិងអាចទៅរក សង្សារចាស់ របស់គេបាន ហើយនាងក៏អាចរស់នៅសុខស្រួលម្នាក់ឯងនោះដែរ។
បែកគ្នាក៏ល្អរ លោករៀបការជាមួយខ្ញុំតែលោកមិនដែលនិយាយពាក្យថាស្រលាញ់ខ្ញុំមួយម៉ាត់ទេ ។

ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)Where stories live. Discover now