រាងក្រាស់ដើរតម្រង់ចូលទៅក្នុងបន្ទប់ទាំងមានអារម្មណ៍ធុញថប់តប់ប្រមល់ពេញទ្រូង ទឹកមុខរាបស្មើរមិនខ្ចីញញឹមហើយស្ងួតប្រៀបបាននិងមនុស្សស្រ្តេស ប៉ុន្តែពេលនោះក្រសែភ្នែកក៏ក្រលៀសទៅឃើញថាអ្នកដែលមាននាមជាភរិយាកំពុងតែអង្គុយនៅលើគ្រែគេក៏ដើរសម្ដៅទៅរកនាងហើយនិយាយ
«មិចមិនងូតទឹកទៅ នៅអង្គុយធ្វើអីទៀតយប់ហើយ»
សូហ្កា បើកទូហើយយកកន្សែងមកហុចអោយ
មេឡានី ទាំងរាងស្ដើងទទួលយកមកកាន់ក្នុងដៃញញឹមខ្សោះៗបន្តិច ។
«អគុណ » នាងពោលពាក្យអគុណហើយងើបឈរពេញកម្ពស់ដើរចូលបន្ទប់ទឹកតាមដោយក្នុងចិត្តដែលសោកសៅមុននេះក៏រសាយអស់គ្មានសល់ នេះបានដូចពាក្យគេថាចិត្តមនុស្សស្រីផ្ដាស់ប្ដូរលឿនជាងរន្ទះទៅទៀតកាលដែលបានមនុស្សប្រុសលួងលោមផ្ដល់នៅកាយវិការយកចិត្តទុក្ខដាក់តែបន្តិច ហើយវាក៏មិនខុសពី មេឡានី ដែរ មុននេះនាងខឹងនិង សូហ្កា ខ្លាំងណាស់ប៉ុន្តែគ្រាន់តែគេនិយាយលួងលោមនាងអោយនាងទៅងូតទឹកតែប៉ុន្មានម៉ាត់សោះទឹកមុខរីកដូចគ្រាប់ជីមិនប្ដូរ។
ក្រោយពីងូតទឹកសម្អាតខ្លួនហើយរាងស្ដើងក៏ចេញមកវិញអោយស្លៀករ៉ូបគេងដែលអ្នកស្រីមីណាបានទិញអោយ វាមានសភាពស្ដើងបន្តិចរលើបរលោងពណ៌ផ្កាឈូកដៃតូចឆ្មាល់ប៉ុន្តែមានអាវក្រៅសម្រាប់ពាក់ពីលើ នាងដើរចូលទៅអង្គុយលើគ្រែរាងក្រាស់ដែលកំពុងតែគេងលក់បែខ្នងដាក់នាង ក្នុងទ្រូងភ័យញ័រៗ យ៉ាងមិចមិនដឹងទេ ព្រោះវាជាយប់តំបូងនៃអាពាហ៍ពិពាហ៍របស់នាង អញ្ចឹងហើយទើបចេះតែក្ដុលក្ដួលមិនឈប់សោះ។
នាងសម្លឹងមើលកាយក្រាស់ដោយខ្នើសចិត្តខណះគេគេងបែខ្នងមិនសូម្បីតែគិតបែមករកនាង ទោះបីជាការរៀបការវាមិនប្រកបដោយក្ដីស្រលាញ់ក៏ពិតមែនប៉ុន្តែគេក៏មិនគួរធ្វើទង្វើរបែបនេះដែរ ព្រោះវាអាចធ្វើអោយមនុស្សស្រីដែលចិត្តច្រើនដូចជាមេឡានីនេះសម្រក់ទឹកភ្នែកបានយ៉ាងងាយ ។
នាងតូចលើកដៃក្រវាសទឹកភ្នែកចេញហើយផ្ដេកខ្លួនគេងនៅលើពូកតាមដោយពេលនេះកំពុងតែគេងបែខ្នងដាក់គ្នាទាំងក្នុងបន្ទប់ងងឹតសូន្យសុង នាងតែងតែប្រាប់ខ្លួនឯងជារឿយៗ ថាវាមិនអីទេៗ ប៉ុន្តែខួរក្បាលមិនស្ដាប់បញ្ជាបានត្រឹមតែធ្វើពុតជានៅស្ងៀមតែប៉ុណ្ណោះ។
ម៉ោង១យប់ សម្លេងទូរស័ព្ទក៏បានបន្លឺឡើងទឺតៗ ពេញផ្ទៃបន្ទប់ហើយវាគឺជាសម្លេងទូរស័ព្ទរបស់ ស៊ូហ្កា និងហើយ រាងក្រាស់ប្រញាប់ទាញទូរស័ព្ទមកកាន់ គេមើលឈ្មោះលើអេក្រង់បន្តិចមុននិងងាកទៅមើលមនុស្សស្រីក្បែរខ្លួន។ ដោយឃើញថា មេឡានី នាងគេងលក់មិនបានចាប់អារម្មណ៍និងខ្លួនទើប គេលើកទទួលយកមកដាក់នៅត្រចៀកហើយដើរចេញទៅឈរនៅមាត់បង្អួចដើម្បីអោយមានគម្លាតឆ្ងាយពីរាងស្ដើងបន្តិច។
«មានការអី ក្រេស ហេតុអីមិនទាន់គេងទៀត» សូហ្កា សួរបន្លឺទៅតាមខ្សែទូរស័ព្ទខ្សាវៗ ទាំងភ្នែកលួចដៀងមើលអ្នកមាននាមជាភរិយាមិនឈប់ ប៉ុន្តែគេមិនបានបើកសម្លេងរបស់ ក្រេស អោយលឺនោះឡើយ គេបើកត្រឹមតែស្ដាប់ខ្លួនឯងប៉ុណ្ណោះ។
«កុំគិតអីអោយសោះណា ក្រេស កុំណា កុំគិតខ្លីអោយសោះ ចាំសិនទៅបងទៅដល់ឥលូវហើយ លឺទេ» រាងក្រាស់ឆ្លេឆ្លាដាក់ទូរស័ព្ទលើតុហើយចេញទៅបន្ទប់ខោអាវយ៉ាងលឿនគេស្លៀកពាក់ហើយ ប្រញាប់ចុូលទៅរកចំណតឡានដើម្បីចាកចេញទៅ ហើយគេមិនដឹងទេថាគ្រប់ទង្វើរគ្រប់សកម្មភាពដែលគេបានធ្វើនោះវាស្ថិតក្រោមក្រសែភ្នែករបស់រាងស្ដើង មេឡានី គ្មានចន្លោះនោះទេ។
រាងស្ដើងងាកមើលទៅទ្វារបន្តិចទាំងទ្រូងឈឺផ្សារ នាងខំតែថាគេបាននៅជាមួយនាងពេញមួយយប់នៃរាត្រីតំបូងតែចុងក្រោយគេបែជាទៅចោលនាងអោយនាងគេងម្នាក់ឯងបែបនេះទៅកើត ។ ជាថ្ងៃទី១ក្លាយជាប្ដីប្រពន្ធនិងគ្នា នាងស្ពឹកស្រពន់បែបនេះទៅហើយតើថ្ងៃបន្ទាប់នាងអាចទ្រាំបានប៉ុណ្ណាទៅ។ មេឡានី លើកដៃវាសទឹកភ្នែកចេញហើយផ្ដេកខ្លួនគេងនៅលើគ្រែវិញនាងយំៗរហូតដល់ថ្នាក់គេងលក់ទាំងមិនដឹងខ្លួន។
មិនយូប៉ុន្មានវេលានាព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ព្រះអាទិត្យក៏បានចាប់រះបំភ្លឺផែនដីព្រមគ្នា ខណះរាងស្ដើងក៏ក្រោកពីដំណេកហើយដែរព្រោះនេះម៉ោង៦ព្រឹកហើយ ណាមួយនាងក៏ប្រញាប់ទៅធ្វើការដែរ។ ប៉ុន្តែកែវភ្នែកដែលទើបនិងបើកមួយគូនេះវាបានរារេពេញផ្ទៃបន្ទប់ព្រោះតែសំដៅទៅរកមើលអ្នកមាននាមជាស្វាមី ថ្មើនេះហើយគេមិនទាន់មកដល់ទៀតរឺ?
តែ មេឡានី ព្យាយាមមិនគិតពីគេទៀតនោះឡើយព្រោះថានាងដឹងច្បាស់ថាគេមិនបានស្រលាញ់នាងទេ។ ដូចច្នេះនាងគ្មានសិទ្ធហួងហែងគេឡើយ មានឈ្មោះជាប្រពន្ធតែមិនមែនមានន័យថានាងអាចគ្រប់គ្រង់គេបានទេ នាងដឹងច្បាស់។
ក្រោយពីនាងបានរៀបចំខ្លួនរួចរាល់គេក៏មកដល់ល្មម គេដើរចូលមកហើយមើលមុខនាងបន្តិចទើបនាងបន្លឺទៅថា...
«លោកទើបនិងមកពីណា ស៊ូ»
«គឺ...នៅក្រុមហ៊ុនមានបញ្ហាខ្លះឃើញនាងគេងទើបមិនចង់ដាស់» សូហ្កា និយាយហើយថើបថ្ងាសនាងមួយខ្សើតប្រៀបដូចជាការលួងចិត្ត ប៉ុន្តែចម្លើយរបស់គេវាមិនខុសពីការសម្លាប់បេះដូងនាងទាំងរស់នោះទេ គិតថានាងមិនដឹងរឺ ថាគេកំពុងតែលាក់បាំងនាងនោះ ព្រោះនាងបានលឺផ្ទាល់ត្រចៀកហើយថាគេចេញទៅខាងក្រៅដើម្បីទៅរកសង្សារចាស់។
«ហឹម លោកប្រហែលជាហត់ហើយទៅសម្អាតខ្លួនទៅ អាហារខ្ញុំរៀបចំហើយនៅផ្ទះបាយហើយខ្ញុំក៏ដល់ម៉ោងទៅហាងដែរ » នាងមិនសួរដេញដោលហើយអ្វីដែលសំខាន់គឺនាងចាក់បណ្ដោយតាមគេជារឿយៗ ដោយនិយាយថាគេលំបាកហើយទាំងដែលការពិតអ្នកដែលគ្រាំគ្រាគឺជាខ្លួនឯងសោះ។
សូហ្កា ញញឹមខ្សោះគេក៏មានអារម្មណ៍ថារអៀសណាស់ដែរ ដែលកុហកមិនអោយនាងដឹងថាគេបានទៅរក ក្រេស ទាំងយប់កណ្ដាលអាធ្រាតបែបនេះ។
«អោយខ្ញុំជូនទៅទេ» សូហ្កា សួរទាំងប្រឡេះលេវអាវម្ដងមួយគ្រាប់ៗ
«មិនបាច់ទេ ខ្ញុំទៅខ្លួនឯងបានហើយលោកសម្រាកចុះ»
«តាមតែនាងចុះ»
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"