នៅតាមដងផ្លូវពោពេញដោយមនុស្សអ៊ូអរកកស្ទះស្ទើរតែដកដង្ហើមមិនចេញខណះនៅផ្លូវកាច់ជ្រុងខាងមុខនោះមានគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងធ្ងន់ធ្ងរបានកើតឡើង បណ្ដាលអោយរថយន្តនិងទោចក្រយានយន្តមួយចំនួននៅខាងក្រោយចៀសទៅណាមិនរួចនៅគាំងធ្មឹងបន្តកន្ទុយគ្នាយ៉ាងគួរអោយព្រឺសម្បុរ ហើយបើតាមដឹងលឺបន្តគ្នាមកថាអ្នកបើកឡានដែលជ្រុលទៅប៉ះគ្នាទាំងពីរនោះ មានម្នាក់បាត់បង់ជីវិតភ្លាមៗក្រោយកើតហេតុ។
ក្នុងខណះនេះខាងប៉ូលីសកំពុងតែចុះយុទ្ធនាការសម្របសម្រួលបញ្ហាអោយបានប្រសើរឡើងដោយមានឡានពេទ្យចូលមកជាបន្ទាន់ជួយស្តារ ស្ថានភាពជនរងគ្រោះយកទៅព្យាបាល ព្រោះថាឡានដឹកទំនិញជាមួយនិងឡានម៉ាកBMWទាំងពីរនេះគឺសុទ្ធតែបង្កផលប៉ះពាល់អោយអ្នកដំណើរដទៃទៀតរងរបួសស្រាលបន្តិចបន្តួច ហើយពេលនេះដែរឈាមក្រហមស្រស់ក៏ហូរចេញមកពីប្រឡោះណាមិនដឹងឡើងច្រាលពេញថ្នល់ដូចប្រេងម៉ាសុីនតែម្ដង។
នេះស្ទើរតែពាក់កណ្ដាលយប់ហើយ ទម្រាំតែវាប្រសើរឡើងហើយពេលឥលូវដែរជនរងគ្រោះត្រូវបានយកមកមន្ទីពេទ្យដោយសុវត្ថិភាពហើយ ប៉ុន្តែដោយសារឃើញមានមនុស្សពីរនាក់ជាប់នៅខាងក្នុងនោះទើបគ្រូពេទ្យលើកយកមកទាំងពីរ តែមិនដឹងថាម្នាក់ណាជាអ្នកស្លាប់ ម្នាក់ណាជាមនុស្សនៅមានជីវិតទេ ព្រោះពួកគេសុទ្ធតែពោរពេញដោយឈាមប្រឡាក់ចូកពេញខ្លួនតែទាំងអស់។
ក្រលេកមកមើលអ្នកដែលកំពុងតែបើកបរឆ្ពោះទៅកោះ ជេជូ ឯនេះវិញ ស្រីក្រមុំគិតតែពីអង្គុយយំមិនឈប់ហើយក្នុងទ្រូងនាងវាចេះតែល្ហល្ហេវ រសាប់រសល់នៅមិនស្ងប់ទាល់តែសោះ វាហាក់ជាប្រផ្នូលប្រាប់អោយនាងបានដឹងថាមានរឿងមួយដែលវាកំពុងតែនាំនាងទៅរកសេចក្ដីឈឺផ្សារ រងទុក្ខយ៉ាងចម្លែក។
ចំណែក ណូឈូ គេក៏មិនហ៊ានលូកមាត់លូក ក អ្វីដែរក្នុងទ្រូងគេវាក៏រលេសរលួយដូចគ្នា គេច្របូកច្របល់វិលខួរអស់ទៅហើយកាលដែលប្រព័ន្ធប្រសាទរបស់គេមិនព្រមស្ដាប់បញ្ជាបំភ្លេចរឿងរ៉ាវដែលកើត
ឡើងនៅសណ្ធាគារមុននេះ ម្យ៉ាងវាជាស្នេហាតំបូងដែលគេបានស្គាល់រសជាតិមិននឹកស្មានថាវាជាស្នេហាត្រីកោនទាល់តែសោះ ប៉ះនរណាមិនប៉ះមកប៉ះចំបងប្អូនឯងឈឺអើុយសែនឈឺ។
«ឈប់យំទៅ បើអូននៅតែយំបែបនេះបងមិនស្រណុកចិត្តនោះទេ» ទោះបីជាម៉ោងនេះគេកំពុងតែផ្ចិតផ្ចង់អារម្មណ៍បើកបរប៉ុន្តែ ណូឈូ ក៏នៅតែលើកដៃម្ខាងមកអង្អែលក្បាលអោយនាងបានធូស្បើយ អោយនាងឈប់បង្ហូរទឹកភ្នែកអោយគេបានឃើញទៀត បើមិនអញ្ចឹងគេអាចនិងដាច់សរសៃឈាមស្លាប់មិនខានទេ។
«សូមទោស ... ហឹកៗ សូមទោស» មេឡានី ពោលពាក្យសូមទោសទាំងអណ្ដឺតអណ្ដក សូមទោសដែលនាងនៅនឹក ស៊ូហ្កា សូមទោសដែលធ្វើអោយ ណូឈូ ឈឺចាប់ ហើយក៏សូមទោសសម្រាប់គ្រប់យ៉ាងដែលនាងព្យាយាមលាក់បាំងរាងក្រាស់កន្លងមក នាងដឹងថាការដែលជ្រើសរើសយក ណូឈូ នេះវាមិនបានផ្ដល់ផលល្អអោយនាងវិញនោះឡើយព្រោះមុននិងក្រោយអ្នកដែលឈឺចាប់ខ្លាំងគឺជាគេ ប៉ុន្តែដោយសារតែទង្វើររបស់គេល្អខ្លាំងពេក គេព្យាយាមលួងអង្វរហើយសុំឱកាលពីនាងពេកទើបនាងបិទភ្នែកបិទច្រមុះទទួលយកក្ដីស្នេហ៍ទាំងដែលនាងមិនដឹងទាល់តែសោះថា ស៊ូហ្កា ហើយនិង ណូឈូ ជាបងប្អូននិងគ្នា អញ្ចឹងតើអោយនាងជ្រើសយកមួយណា ម្ខាងស្រលាញ់ ម្ខាងអាណិត នាងពិតជាឆ្កួតហើយ។
«អូនមិនបានខុស ឈប់យំ...» ណូឈូ អោយនាងឈប់យំគេចង់បានន័យថានាងមិនបានខុសឡើយ ព្រោះគេជាអ្នកខុសខ្លួនឯងដែលហាមបេះដូងខ្លួនឯងដល់ថ្នាក់ឃាត់វាមិនបានបណ្ដោយអោយជ្រុលជ្រួសជាមួយភរិយារបស់អ្នកដទៃ គេខុសខ្លាំងណាស់ដែលដើរមកដល់ចំណុចនេះហើយនៅតែមិនអាចដោះលែងនាងអោយទៅម្ចាស់របស់នាងវិញ។
[មកពីអូនល្អពេកទើបបងស្រលាញ់ មកពីអូនស្លូតពេកទើបគេធ្វើបាបអូន តែបងសន្យាថាបងនិងមិនប៉ះពាល់អូនទៀតនោះទេ ប្រសិនបើបេះដូងអូនមិនអាចភ្លេចគេបាន]
ទាំងនេះគឺជាពាក្យក្នុងចិត្តដែលគេនឹកឡើងទាំងលួចហូរទឹកភ្នែកកាត់ថ្ពាល់សន្សឹមៗ មិនអោយនាងបានឃើញ ព្រោះពេលនេះជាពេលយប់ហើយពួកគេនៅក្នុងឡានកំពុងបើកបរទើបវាប្រៀបដូចជាអាថ៌កំបាំង។
«ជំរាបសួរ ខ្ញុំ ណូឈូ កំពុងនិយាយ»
ព្រោះតែមានលេខប្លែកខលមកទើបរាងក្រាស់និយាយដោយសមរម្យសុភាពរាបសារតាមទម្លាប់ ប៉ុន្តែក៏ត្រូវបើកភ្នែកធំៗ កាលដែលលឺសម្លេងអ្នកនៅក្នុងប្រព័ន្ធទូរស័ព្ទបន្លឺឡើងថាមានមនុស្សម្នាក់...
«ថាមិច? គ្រោះថ្នាក់ចរាចរណ៍ មែនទេ? » ទឹកភ្នែកដែលលួចបង្ហូរក៏ស្រាប់តែធ្លាក់ចុះមកបន្តគ្នាដោយលែងលាក់លាមខណះទូរស័ព្ទក៏ធ្លាក់ចុះពីដៃ បណ្ដាលអោយស្រីក្រមុំងាកមុខមកមើលគេភ្លាមដោយមិនចាំយូ ។
«មានរឿងអីមែនទេ ហឹកៗ»
«បងស៊ូ ស្លាប់ហើយ»
គ្រាន់តែគេនិយាយតែប៉ុន្មានម៉ាត់ មេឡានី ធ្លាក់ថ្លើមក្ដុកដល់បាតជើង អារម្មណ៍ហេងហាងឯកសាដូចពពករសាត់នៅលើអាកាស ខ្លួននាងទៅជាស្ពឹកកម្រើកលែងដឹងឈឺអស់ទៅហើយ នេះគេស្លាប់មែនរឺ? វាភ្លាមៗពេកណាស់ មុននេះគេនៅនិយាយជាមួយនាងនៅឡើយ ហេតុអី? ហេតុអីក៏គេទៅចោលនាង ។
«មិន...មិនអាចទេ...ហឹកៗ...មិចនិងអាចទៅ»
មែនហើយមិចនិងអាចបែបនេះបានទៅ តើអោយនាងធ្វើយ៉ាងមិចសម? នាងរៀបខ្លួនមិនត្រូវទេ។
«ទៅ...ហឹកៗ ទៅរក ស៊ូ ពេលនេះណា ហឹកៗ ចាត់ទុក្ខថាខ្ញុំសុំទៅចុះ»
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"