«២ខែកន្លងផុត»
នៅក្នុងភូមិគ្រឹះ ដែលជាផ្ទះរបស់ មេឡានី មើលទៅពេលនេះវាស្អាតខ្លាំងណាស់ក្រោយពីត្រូវបានរចនាម៉ូតក្បាច់ដោយការតុបតែងលំអរដោយផ្កាជាច្រើនបែបនេះ ហើយដើមឈើខាងមុខផ្ទះក៍បន្សល់នូវភាពត្រឆឹងត្រឈៃផ្ដល់ជាជំរកដល់ត្រជាក់ត្រជុំនៅពេលព្រះអាទិត្យបញ្ចាំងរស្មីមកទៀតផង ជាពិសេសគឺសួនផ្កានាខាងក្រោយផ្ទះកំពុងតែរីកប្រណាំងគ្នាបង្អួតសម្រស់របស់ខ្លួនយ៉ាងអស្ចារ្យ។
ហើយមូលហេតុដែលអធិកអធមដូចច្នេះក៍ព្រោះតែមិនប៉ុន្មានថ្ងៃទៀត ពិធីរៀបការរបស់ មេឡានី និង ស៊ូហ្កា បានចាប់ផ្ដើមហើយ ដូចច្នេះត្រូវតែមានការរៀបចំតុបតែងមុនដើម្បីអោយវាមិនពិបាកច្រើននៅថ្ងៃមង្គល។
ទោះរឿងនេះវាឆាប់ប្រព្រឹត្តទៅក៍ពិតមែនប៉ុន្តែ មេឡានី ក៍មិនបានប្រកែកជំទាស់អ្វីដែរព្រោះមិនចង់អោយវិញ្ញាណខ័ណ្ឌលោកប៉ាអ្នកម៉ាក់ដែលបានចែកឋានទៅមិនស្ងប់សុខ។
«ពេញចិត្តរឺនៅកូន?»
មីនសីុ ដែលជាអនាគតម្ដាយក្មេកក៍មកឈរទន្ទឹមនិងកូនប្រសារស្រីទាំងលើកសំណួរ ហើយនាងក៍ងាកមកវិញទាំងញញឹមលាយឡំជាមួយនិងទឹកមុខស្ងួតចែស ទោះមិនប្រាប់ក៍ដឹងហើយថានាងមិនសូវជាពេញចិត្តនិងរឿងរៀបការនេះ
«ចាស ស្អាតណាស់»
«បើកូនមិនស្រួលខ្លួនទៅសម្រាកចុះល្ងាចនេះទៅមើលឈុតរៀបការផង ប្រយ័ត្នឈឺណាកូន»
គាត់អង្អែលក្បាលនាងដោយថ្នមៗ ជាទីបំផុត គាត់ស្រលាញ់នាងតូចខ្លាំងណាស់ ទើបចង់បាននាងមកធ្វើជាកូនប្រសារ អាចថាបើគាត់មិនចង់បានប្រហែលជាមិនចាំបាច់តាមនាងង៉ូចៗ មកចូលវង់ត្រកូលខ្លួនទេ ព្រោះមាននារីៗច្រើនណាស់ដែលប្រាថ្នាចង់បានដំណែងជាលោកស្រីនៅ
ហ្វ្រានសាឡិចតូ ប៉ុន្តែចុងក្រោយអ្នកដែលសាកសមគឺជា «ឆយ មេឡានី»នេះឯង។
«មិនអីទេ ម៉ាក់មីងអញ្ចឹងខ្ញុំសុំទៅហាងសិនហើយ»
«ចាសៗ កូនសុវត្ថិភាពតាមផ្លូវណា»
មិនយូប៉ុន្មាន មេឡានី ក៍បានមកដល់ហាងកាហ្វេរបស់នាងវិញ នាងដាក់កាបូបយួដៃនៅលើតុមុននិងដាក់បង្គុយនៅលើកៅអីក្នុងអូហ្វីស ។ពេលនេះអារម្មណ៍នាងពិតជាស្មុគណាស់ រកតែច្រកចេញមិនរួចទេ ហើយក៍ស្រមៃមិនចេញដែរថាពេលរៀបការជាមួយនិង ស៊ូហ្កា ហើយនាងមើលមុខគេចំរឺអត់នោះព្រោះបុរសម្នាក់ជាអនាគតស្វាមីនាងនេះគេជាមនុស្សព្រាននារីណាស់នរណាៗ ក៍ល្បីជាពិសេសស្រីៗដែលជាតារាមានកេរ្ត៏ឈ្មោះតើមាននរណាមិនធ្លាប់ឆ្លងកាត់សង្គ្រាមស្នេហ៍ជាមួយគេនោះ។
តែនាងមិនបដិសេធទេថានាងកំពុងតែលង់ស្នេហ៍គេព្រោះរយះពេល២ខែមកនេះគេនិងនាងយល់ពីគ្នាបានច្រើនគួរសម។
«អ្នកនាងមានគេផ្ញើររបស់មកជូន»
រវល់តែឈឺក្បាលថ្ងៃនិងជីវិត ក៍ស្រាប់តែមានបុគ្គលិកស្រីម្នាក់ចូលមកប្រាប់ថាមានគេផ្ញើរអ្វីមកទើបរាងស្ដើងបញ្ឈប់គំនិតរួចងក់ក្បាលមុននិងចាកចេញទៅមើល នាងក៍ចង់ដឹងដែរថានរណាជាអ្នកផ្ញើរមក។
ពេលចេញមកមើលក៍ត្រូវផ្អើលនៅពេលឃើញបាច់ផ្ការកុលាបក្រហមមួយធំបុិនខ្លួនរបស់នាង នៅខាងមុខហាងដោយមានសរសេរអក្សរថា
«ជូនចំពោះកូនក្រមុំរបស់ខ្ញុំ»
ពាក្យនេះមើលទៅវាមិនអស្ចារ្យអ្វីទេ តែវាពិតជាធ្វើអោយនាងរំជើបរំជួលខ្លាំងរហូតដល់ថ្នាក់ហូរទឹកទឹកភ្នែកមករឹមៗ វាពិតជាមានន័យណាស់សម្រាប់នាង សូម្បីតែបុគ្គលិកស្រីៗនៅក្នុងហាងក៍លួចច្រណែនណាស់ដែរ
«អ្អាវ! ស្វីតដល់ហើយអ្នកនាង ហិហិ»
«ពិតហើយៗ មើលចុះៗអ្នកនាងអៀនហើយ»
ក្រោយពីស្ដាប់ពាក្យសម្ដីកូនចៅបង្អាប់ មេឡានី រឹតតែញញឹមក្រហមមុខលើសដើមហើយភាពវិលវល់ទុកសោកក៍រលាយអស់ដូចគ្នាវាមានតែក្ដីសុខជំនួសមកវិញ ។
«បានហើយៗ ទៅធ្វើការទៅ»
នាងដេញក៍ព្រោះមិនចង់បង្ហាញអាការះញាប់ញ័រអោយកូនចៅបានឃើញ ទើបប្រញាប់ដើរទៅរកផ្កាទាំងនោះហើយបម្រុងនិងចាប់លើកវាយកចូលមកខាងក្នុង ប៉ុន្តែ...ព្រុស ផ្កាទាំងនោះស្រាប់តែត្រូវបានដួលទៅលើដីក្រោមស្នាដៃរបស់នារីម្នាក់បបូរមាត់ក្រហមឆើតដូចប៉ាតឈាម។
«អូ! សូមទោសចាស៎ គ្មានបំណងទេចាស»
ដោយគិតថាប្រហែលជាការធ្វេសប្រហេសដោយអចេតនារាងស្ដើងក៍មិនយកទោសអ្វីហើយញញឹមនិយាយពាក្យល្អៗទៅវិញទៀតផង។
«មិនអីទេ រ៉េន ខាស ទៅលើកវាមកណា»
មេឡានី បញ្ជាអោយកូនចៅទាំងពីរទៅលើក ប៉ុន្តែ នារី ម្នាក់នោះស្រាបើតែជាន់ទៅលើផ្កាឈ្លីចុះឡើងខ្ទេចខ្ទីអស់គ្មានសល់ ដោយទើសភ្នែក ស្រីក្រមុំក៍ចូលទៅចាប់ក្រវែងនាងចេញមួយទំហឹងកម្លាំង ដោយសារតែស្រីនោះក្រឡាច់កែងស្បែកជើងផងក៍ដួលច្រងាប់ច្រងិលទៅលើដីយ៉ាងដំណំ។
«ក្រេស ...»
សូហ៊ូា ដែលមកទាន់ហេតុការណ៍សង្សារចាស់របស់ខ្លួនដួលក៍លាន់មាត់រួចចូលទៅចាប់លើកនាងឡើងភ្លាម
«ធ្វើស្អីនិងមេឡានី? ហេតុអីក៍ច្រានក្រេស»
នាងសភ្នែកនិយាយមិនចេញនៅពេលគេគំហកនាងខ្លាំងៗទាំងនាងរៀបនិងបកស្រាយហើយ
«ស៊ូ ហឹកៗ អូនឈឺណាស់»
ក្រេស រំអួយខណះប្រុសកម្លោះចាប់ទ្រចង្កេះនាងលើកឡើង
«អូនមិនអីទេមែនទេ?»
អូន? នេះគេហៅស្រីកន្ទុយមាន់នេះថាអូនមែនទេ?តើនាងនិងគេមានអ្វីនិងគ្នាអោយប្រាកដ?
«នាងច្រានអូន ដោយអូនគ្រាន់សួរនាងថាជាគូដណ្ដឹងបងរឺអត់សោះ» ក្រេស កំពុងតែចូលតួជាអ្នករងគ្រោះនៅពេលដឹងថា ប្រុសកម្លោះមិនចាប់បានថាខ្លួនជាអ្នកផ្ដើមរឿង
«ស៊ូ ...»
«បានហើយមិនបាច់និយាយខ្ញុំមិនស្ដាប់»
រាងតូចង៉េមង៉ាមនិយាយមិនចង់ចេញពេលគេសម្លុតនាងមិនយល់ទេ អំបាញ់មិញក៍ផ្ញើរផ្ការមកនិយាយពាក្យឡើងស្វីតរួចឥលូវបែជាមកស្រែកដាក់នាងដើម្បីការពារនារីប្លែកមុខនេះទៅវិញ តើនៅមានអាថ៌កំបាំងស្អីទៀតដែលនាងមិនទាន់ដឹងពីរឿងរបស់គេ ? ហើយស្រីនេះជានរណា? រឺជាមនុស្សស្រីកំណាន់ចិត្តរបស់គេដែលល្បីថាធ្លាប់ស្រលាញ់គ្នាខ្លាំងតាមដែលអ្នកមីង មីនសីុ ប្រាប់នោះ។
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"