Part6

804 50 0
                                    

"បើកបានពិតមែនទេ? លោក"
នាងសួរបញ្ជាក់ទាំងបិទភ្នែកខណះដៃបែរាវឡើងលើ បម្រុងនិងស្ទាបចង់ដឹងថាគេនៅក្បែរនាងរឺអត់ តែនាងឯណាទៅដឹងនោះ ថាម្រាមដៃនាងកំពុងតែហោះទៅចាប់អាច្រម៉ក់ ទោក ងក ដែលនាងបានឃើញអំបាញ់មិញ ពេញៗដៃបែបនេះនោះ ព្រះអើុយ !ចង់ស្លាប់
"ហើុយ នាងខ្មៅ នាង..."
សូហ្កា ស្រែកគំហកផុតសម្លេង មិនដឹងជាស្អីរបស់នាងទេ មិចក៍មកចាប់ប្អូនប្រុសរបស់គេទៅវិញ ហើយក្នុងចិត្តក៍គិតឡើងភ្លាមថា
នេះនាង មានបំណងច្បាស់ណាស់បានជាមកច្របាច់ស្អីស្រស់ៗ ទាំងព្រឹក អញ្ចឹង? រឺថា ឃើញរបស់គេហើយជាប់ចិត្តដល់ថ្នាក់មមើមមាយឆ្កួតខួរអស់ចង់មកបំពានរាងកាយរបស់គេ?
"អ្អាយៗៗៗៗៗៗៗ ពុទ្ធោៗៗៗ ជួយ"
មេឡានី ស្រែកឆ្វាចរង្គោះរង្គើសម្លេងយ៉ាងខ្ទរខ្ទា ទាំងលើកដៃមកទាញផួយគ្រប់ក្បាលជិតឆឹងមិនប្រលែង
ចំណែក សូហ្កា ក៍ហួសចិត្តធ្វើមុខច្បូញចូលគ្នាចង់យំបន្តិចអីបន្តិច អារម្មណ៍ខ្មាស់អៀនក៍កើតឡើងពេញបន្ទុក ខណះទ្រូងគេមួយនេះវាលាយឡំនិងភាពខឹងសម្បារខ្លះៗ ដែរ ដែលត្រូវបាននាង ទាំងមើលឃើញ ទាំងប៉ះពាល់របស់សំខាន់លើខ្លួនគេម្ដងហើយ ម្ដងទៀតបែបនិង នេះចាប់ធ្វើប្រពន្ធតែម្ដងល្អទេ? និងមិនបាច់កំណាញ់ខ្លួនបន្តទៀត
"នាងតិចខ្ញុំចាប់រំលោភត្រង់និងណា ព្រហើនណាស់"
"ក៍ចាប់ទៅអាហើម គិតថាខ្ញុំខ្លាចលោកឯងមែនទេ? ឆឹស​ ទ្រាំនិងខ្ញុំបានប៉ុន្មានតឹកទៅ"
រាងតូចស្ដើងពើងទ្រូងតបតសម្ដីហាក់មិនញញើត បណ្ដាលអោយប្រុសកម្លោះឆេះដុំមួយរំពេច ទើបគេហក់ទៅលើគ្រែចាប់កញ្ចឹងកនាងថើបជញ្ជក់បបូរមាត់រុករានអណ្ដាតចូលកេវគាវ ក្រអូមមាត់ផ្អែម អោយនិយាយអ្វីបន្តបានទៀត​ ឯនាងក៍សឹងតែដាច់ខ្យល់ផុតដង្ហើមស្លាប់
"អឹមៗៗៗ ហឹម...ផាច់"
មេឡានី កម្រើកទះមុខទះមាត់រុញស្មាររាងក្រាស់អោយឃ្លាតឆ្ងាយផង តែគេមិនរង្គើអ្វីសូម្បីតែបន្តិច មានតែចាប់ផ្ដួលនាងអោយផ្ងារទៅលើពូកហើយឡើងទ្រោបយកតែម្ដង មិនអោយនាងវាយគេបានបន្តទាន់ចិត្តទៀត
"អួយ៎ លែងណា!​ ចង់ធ្វើស្អីមនុស្សឡប់"
"ក្រែងអំបាញ់ឃើញឡើងចាងណាស់តើ ឥលូវមកខ្លាចស្អី មិចមិនធ្វើអោយដូចមាត់ទៅ ស្រីឆ្នាស់"
សូហ្កា ញាក់ចិញ្ចើមទាំងដៃទាំងពីរនៅទ្រានសង្កត់នាងជាប់នៅឡើយ ឯមេឡានី ក៍ខាំមាត់ទប់ចិត្តទប់អារម្មណ៍ ប្រឹងប្រមូលស្មារតី ធ្វើជាចិត្តខ្លាំងដូចមាត់ហើយ លើកដៃទាំងគូ មកក្រសោប ក ប្រុស
កម្លោះប្រៀបដូចជាគូស្នេហ៍ ដែលកំពុងតែរ៉ូមែនតិច
ហើយក៍ដឹងស្រាប់ហើយថា នាងជាមនុស្សម្នាក់ដែលចង់ឈ្នះ គិតមែនទេថា នាងនិងចាញ់គេងាយៗ ដូចបកចេកខ្ចីនោះ ឆឹស ស្គាល់ មេឡានី តិចហើយ
"ប្រុងលេងមែនទេនាង?"
"អឺ! ..."
សូហ្កា សួរហើយឈ្ងោកមុខមកទល់ថ្ងាសនិងនាង ខណះចង់ឌឺទៅវិញ ប៉ុន្តែដែលនៅក្រោមខ្លួនរបស់គេបែជាបេះដូងលោតដុកដាក់ៗ ខុសចង្វាក់សឹងតែគាំង
"ក៍បាន..."
រាងក្រាស់តបហើយអោនថើបមាត់នាងមួយខ្សើតទៀត ស្រីក្រមុំក៍ចាប់បើកភ្នែកធំៗ បុិនៗ ពងមាន់ដេកស្ងៀមត្រឹង នេះត្រូវថ្នាំសន្លប់ហើយមែនទេ? មិចក៍នាងមិនតបតវាយគេអោយបែកមុខ ? មិចក៍ដូចរូបចម្លាក់យ៉ាងអញ្ចឹង?
នាងសួរខ្លួនឯងជាច្រើនសំណួរ ប៉ុន្តែវាបែជាគ្មានចម្លើយតបសូម្បីតែបន្តិច គឺមានតែព្រមទទួលគ្រប់យ៉ាងដែលគេផ្ដល់អោយទៅវិញ
"មានរឿងអីហ្ហាស ពួកឯង"
"ម្ចាស់ម៉ាក់/ អ្នកមីង..."
កាលដែលលឺសម្លេងស្រ្តីចំណាស់ ទាំងពីរនាក់ភ្ញាក់ផ្អើលជាខ្លាំង ឯ អ្នកជាម្ដាយក៍ដូចគ្នា គាត់មិននឹកស្មានទេ ថាបើកទ្វារមកបែជាឃើញទិដ្ធភាពបែបនេះសោះ ព្រោះថាមុននិងគាត់ឡើងមក គាត់បានលឺសន្ធឹកប្រកែកគ្នារបស់ពួកគេទើប គាត់និងគិតមកសម្រុះសម្រួល តែនេះមានឯណា ប្រាណលើប្រាណ បបូរមាត់លើ បបូរមាត់ មិនតែប៉ុណ្ណោះអត់អាវទាំងពីរទៀត នេះគាត់អាចនិងមានចៅឆាប់ៗ ហើយ ហិហិ
"ម៉ាក់រំខានហើយណា! បន្តទៀតចុះ"
មីនសុី លើកដៃបាយៗដាក់កូនៗ មុននិងទាញទ្វាបិតវិញ
"អ្អាយៗៗៗៗៗៗ "
រាងស្ដើងស្រែកបន្តខ្ទប់ដើមទ្រូង រ៉ូបរបស់នាងៗ
ហឹកៗ ជ្រុះទៅក្រោមគ្រែតាំងពីពេលណាក៍មិនដឹង ឯ សូហ្កា ក៍នៅសល់តែក្រណាត់ខោតូចមួយទៀត ចំជាឆ្កួតមែនហើយ
"ផាច់ៗ"
ពីរកំផ្លៀងចំកណ្ដាលថ្ពាល់ទាំងសងខាង ប្រុសកម្លោះហាក់ស្ពឹកមុខភ្ញាក់ពីការភាំងមួយរំពេច ការដែលវាយនេះមិនមែននាងវាយគេដោយសារតែគេបំពាននាងទេ គឺព្រោះតែគេមិនព្រមដកភ្នែកចេញពីដើមទ្រូងក្រមុំរបស់នាងនោះអី មើលចុះត្រលុកត្រលន់ដល់ហើយ ឯអ្នកដែលបានឃើញក៍លេបទឹកមាត់ក្អឹកៗ ក្ដៅបំពង់កមិនតិចទេ
"ហ្វូស"
សូហ្កា ផ្លុំខ្យល់ដកដង្ហើមធំចេញពីក្នុងមាត់ទោះបីជាគេបានត្រូវប៉ុន្មានដៃពីបាតដៃតូចស្រឡូនទៅហើយក៍ដោយ តែគេហាក់មិនបានខ្វល់ទេព្រោះតែរូបរាងកាយនាងកំពុងតែទាក់ទាញ់ក្រសែរភ្នែករបស់គេ ផាច់..អួយ
មួយកំផ្លៀងទៀតក៍ប្រថាប់ ប្រុសកម្លោះស្រាប់តែភ្ញាក់ក្រញ៉ាងស្ទុះងើបទាំងកម្រោល ឯ មេឡានី ក៍ទាញផួយមកគ្របប្រាណខណះ ទឹកភ្នែកបង្ហូរមករួមគ្នា
នាងអស់ហើយ អស់រលីងហើយ គ្មានសល់អ្វីទៀតនោះទេ ហឹកៗ ។
"ចុះមកហើយរឺ? មកញាុំអាហារសិនទៅ"
មីនសុី ដែលជាម្ដាយក៍បក់ដៃហៅកូនប្រុស និង អនាគតកូនប្រសារស្រីចូលមកក្នុងតុបាយ ចំណែក ឯ មេឡានី នាងក៍ឆ្ងល់ដែរពីរឿងនេះ តើគាត់និង ប្រុសម្នាក់នេះត្រូវជាអ្វីនិងគ្នា​? សង្ឃឹមថាមិនដូចការគិតរបស់នាងទៅចុះ
"បាទ/ចាស"
ពួកគេឆ្លើយហើយដើរទៅរកតុអាហារខណះ អ្នកជាម្ដាយសម្លឹងមុខពួកគេចុះឡើងឆ្លាស់គ្នាទៅវិញទៅមកទាំងបង្កប់នូវភាពញញឹមសប្បាយត្រេក
"ពួកឯងទាក់ទងគ្នាមែនទេ?"

ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)Where stories live. Discover now