Part 14

839 47 0
                                    

ព្រលឹមព្រឹកថ្ងៃថ្មីដ៏ស្រស់ស្រាយឈានចូលមកដល់ខណះខ្យល់បោកបក់វាំងននរវិចៗនៅត្រង់បង្អួចហើយមានសម្លេងចាបយំចេបៗនៅលើចុងឈើខណះរាងស្ដើងកំពុងតែពត់ពែនខ្លួនបើកភ្នែកព្រឹមៗនៅក្នុងផួយយ៉ាងលំបាកលំបិន  មេឡានី មានអារម្មណ៍ថាហត់នឿយណាស់កម្លាំងនាងហាក់ល្ហិតល្ហៃកម្រើកតែដៃក៏មិនចង់រួច រីឯ បបូរមាត់ក៏ស្លេកដូចគ្នាមើលទៅទ្រុឌទ្រោមមិនធម្មតាដោយសារតែ សង្គ្រាមស្នេហ៍កាលពីយប់មិញខ្លាំងក្លាមិនល្មមទេ។

ស្រីក្រមុំវែកសក់ចេញពីមុខរបស់ខ្លួនឯងបន្តិច ហើយទាញផួយដែលនៅសេសសល់រុំខ្លួនឡើងជិតផុតក្បាល កាលដែលងាកទៅមិនឃើញ ស៊ូហ្កា នៅលើគ្រែជាមួយនាង។

«នេះគេទៅណាទៀតហើយមែនទេ បានជាមិនឃើញគេទាំងដែលថ្មើរនេះទើបតែម៉ោង៧ព្រឹកនោះ» ស្រីក្រមុំស្ទុះងើបអង្គុយទាំងសួរខ្លួនឯងក្នុងចិត្ត កែវភ្នែករារេក្រឡាប់ចាក់ប្ដូរទិសដៅរហូតពេញផ្ទៃបន្ទប់ប៉ុន្តែខណះនោះក៏ស្រាប់តែឃើញរាងក្រាស់របស់គេ បើកទ្វារចូលមកទាំងស្លៀកពាក់ស្អាតបាតវែកសក់មានភ្លីត្រឹមត្រូវ បាញ់ទឹកអប់ឡើងក្រអូបឈ្ងុយពេញច្រមុះរបស់នាង។

«នេះ ទើបមកពីណាមែនទេ ស៊ូ»
«ចុះថ្ងៃនេះទៅ ហាន់នីមូន មែនទេ ឆាប់រៀបចំខ្លួនទៅ បងចាំនៅខាងក្រោម» ស៊ូហ្កា ប្រាប់ហើយក៏ចាកចេញ ប៉ុន្តែ មេឡានី នៅភាំងនៅឡើយទេ នេះគេប្ដូរសព្វនាមហៅខ្លួនឯងថាបងរឺ? ប្លែកណាស់។
ដុកដាក់ៗ បេះដូងរាងស្ដើងលោតស្ទើរតែក្លាយជាពោតផ្ទុះនៅក្នុងឆ្នាំង រំភើបភ័យញ័រត្រេកអរ រកហាមិនត្រូវកាលដែលលឺវាចេញពីបបូរមាត់គេទាំងព្រឹកបែបនេះ។ បន្ទាប់មកនាងក៏ក្រវាសគំនិតចេញមុននិងទាញកន្សែងយកមករុំខ្លួនហើយចូលបន្ទបើទឹកដើម្បីសម្អាតប្រាណដែលកខ្វក់សុទ្ធតែកម្អែលញើស។

«ស្អីទៀតហើយនៀក៎» លើកនេះមិនមែនសប្បាយអរតែខាងក្នុងចិត្តនោះទេ សូម្បីតែបបូរមាត់នៅលើផ្ទៃមុខក៏ញញឹមរីកស្គុះស្គាយនោះដែរ ព្រោះពេលចូលមកដល់បន្ទប់ទឹកភ្លាមច្រាសដុះធ្មេញរបស់នាងក៏មានអ្នកដាក់ថ្នាំអោយរួចជាស្រេចតាមដោយក្រដាសតូចមួយបិទនៅលើក្រដាសថា«អរុណសួស្ដី» មើលទៅគេបែបប្រហែលជាកែខ្លួនខ្លះហើយទេដឹង រឺ អួយក៏ព្យាយាមតាមយកចិត្តនាងអោយប្រាកដ។

ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)Where stories live. Discover now