រយះពេលអស់ពីរខែដែលរាងក្រាស់បានដើររក
មេឡានី ពេញកោះជេជូ ប៉ុន្តែគ្រប់យ៉ាងវាគ្មានផ្ដល់ជាតម្រុយអ្វីអោយគេបានដឹងឡើយថានាងនៅទីណា ហើយសូម្បីតែអ្នកស្រី មីណា ក៏គាត់មានការបារម្ភខ្លាំងណាស់ដែរ ចំពោះរឿងកូនប្រសារស្រីម្នាក់នេះ គាត់បានផ្ដឹងប៉ូលីស អោយខាងច្បាប់គេជួយរុករក ពេញប្រទេសហើយ ព្រោះគាត់ដឹងថាស្រីក្រមុំនាងប្រាកដជាមិនពេញចិត្តជាមួយនិងកូនប្រុសរបស់គាត់នោះទេ បានជានាងទៅបាត់ស្រមោលទាំងមិនបានប្រាប់មុនបែបនេះ។
«ឯងទៅធ្វើស្អីខ្លះ អាស៊ូ! ហឹកៗ នេះបើកូន មេឡានី ទៅជាយ៉ាងណានោះអោយយើងធ្វើចិត្តបានរបៀបណា» ស្រ្តីចំណាស់យំយ៉ាងខ្លាំង វាយទ្រូងកូនប្រុសដឹបៗយ៉ាងដំណំ គាត់យំហើយយំទៀតមិនឈប់ ខឹងណាស់ដែលមានកូនប្រុសមួយអាចធ្វើអោយគាត់មានការខកចិត្តខ្លាំងបែបនេះ ហើយក៏ស្អប់ដូចគ្នាដែលគាត់ខំជឿទុក្ខចិត្តអោយទៅហាន់នីមូនដោយមិនមានអង្គរក្សការពារដូចច្នេះ ។
នេះ មេឡានី នាងគ្មានបងប្អូនសាច់ញាត្តិនិងគេ ហើយមានតែខ្លួនមួយប៉ុណ្ណោះហើយសំខាន់ពេលនេះទៅដល់ទីណាហើយក៏មិនដឹងពិតជាបារម្ភមែនទែន។
ប្រុសកម្លោះកាលដែលត្រូវបានម្ដាយវាយ គេក៏នៅស្ងៀមព្រមទទួលកំហុសដែលខ្លួនបានសាង ក្នុងចិត្តទន្ទេញតែពាក្យថា «សូមទោស»។
«នៅថ្ងៃនោះហើយឯងទៅណា ហេតុអីក៏មិនដឹងថានាងចាកចេញ ហើយកុំមកនិយាយប្រាប់យើងថាឯងទៅជាមួយនាង ក្រេស នោះអោយសោះ អាស៊ូ»
អ្នកស្រី មីណា លើកកន្សែងដៃមកជូតទឹកភ្នែកចេញហើយបោះសំណួរអោយ សូហ្កា មួយឃ្លា ។ កុំស្មានតែគាត់មិនដឹងថាកូនប្រុសរបស់គាត់ម្នាក់នេះទាក់ទងសង្សារចាស់អោយសោះ ហើយកាលដែលគាត់បង្ខំអោយរៀបការក៏ព្រោះតែគិតថា ស៊ូហ្កា គេអាចនិងមានកំណើតហើយឈប់ទាក់ទងជាមួយស្រីនោះបន្តទៀត តែនរណាទៅដឹងថាអាកូនដ៏សែនឆ្កួតរបស់គាត់នៀក៎ វាព្រើលថ្នាក់និង។
«អ្នកម៉ាក់...គឹ...»
«បានហើយ ឈប់និយាយយើងមិនចង់ស្ដាប់ ហើយទៅរក មេឡានី អោយឃើញមក បើឯងរកនាងមិនឃើញទេកុំមកចូលផ្ទះនេះទៀតអោយសោះ»
អ្នកស្រី មីណា និយាយរួចក៏ជះទឹកតែចំកណ្ដាលមុខកូនប្រុសមួយពែងហើយចាកចេញឡើងទៅជាន់ខាងលើវិញបាត់ តាមពិតមនុស្សគាត់ស្រលាញ់កូនណាស់ ប៉ុន្តែសូមកុំធ្វើអោយគាត់ខឹងអោយសោះ ទោះបីកូនបង្កើតក៏គាត់អាចកាត់កាលចោលបានដែរ ហើយមិនមែនថារាងក្រាស់មិនដឹងពីចរិកម្ដាយឯណា តែមកពីគេមិននឹកស្មានថាម្ដាយខឹងខ្លាំងបែបនេះ។
ហើយគិតមែនទេថាគេនិងខ្វល់នោះទោះ នាងទៅដល់ទីណាក៏គេមិនចាប់អារម្មណ៍ដែរ។
នៅក្នុងបន្ទប់ងងឹតមួយដែលមានពន្លឺ រាងកាយរបស់ ស៊ូហ្កា ឈរនៅពីមុខទូកញ្ចក់ ខណះក្រសែភ្នែកដក់ជាប់ជាមួយរូបថតអាពាហ៍ពិពាហ៍មួយផ្ទាំងធំ គេងាកមុខចេញសើចចុងមាត់បន្តិចមុននិងទាញកំណាត់ពណ៌សយកមករុំជិតកុំអោយឃើញទៀត ។
គេសិតសក់បណ្ដើរញញឹមបណ្ដើរហួចច្រៀងលេងបណ្ដើរទៀត មើលទៅដូចជាគ្មានចេះនឹករលឹកនរណាស្អីប៉ុនក្រចក។
«ស៊ូ ហ្ហា៎ អូននឹកបងដល់ហើយ» ស្របពេលនោះនារីបបូរមាត់ឆើតក៏ស្រាប់តែលេចរូបរាងមកដោយស្លៀករ៉ូបខ្លីលើភ្លៅ ពណ៌ខ្មៅ ហើយម្នាក់នោះគឺជា ក្រេស ម្ចាស់ស្នេហ៍របស់ ស៊ូហ្កា និងហើយ។
នាងចូលទៅអង្អែលទ្រូងមាំរួចថើបថ្ពាល់គេមួយខ្សើតបោះត្រាទាក់ទាញអារម្មណ៍មុននិងរុញរាងក្រាស់អោយដួលទៅលើគ្រែ ។
ស៊ូហ្កា ញញឹមចុងមាត់មើលសកម្មភាពរបស់ ក្រេស ដែលកំពុងប្រលេសលេវខោហើយចាត់ការប្អូនប្រុសរបស់ខ្លួនដោយប្រើមាត់ ដោយភាពសុខស្រួល ដោយសារតែបែបនេះហើយ ទើបគេមិនខ្វាយខ្វល់រឿងប្រពន្ធដូចច្នេះ។
«កុំតក់ក្រហល់បានទេ ម្ចាស់ស្នេហ៍» គេនិយាយហើយងើយ ក ទទួលយកភាពសុខស្រួលដោយព្រួសពិសស្នេហ៍ដាក់ម្រាមដៃ ក្រេស មុននិងចាប់នាងអោយងើបឡើងហើយគេធ្វើខ្លួនជាមេអុកវិញម្ដង។
ត្រលប់មកមើលអ្នកម្ខាងទៀតដែលកំពុងតែអង្គុយសំយ៉ុងជើងគោះទឹកឯនេះវិញ ស្រីក្រមុំនាងបានធូស្រាលអារម្មណ៍មួយកម្រិតហើយក៏ព្រោះតែបាន
ណូឈូ ជួយទំនុកបម្រុងសព្វគ្រប់បែបយ៉ាង ហើយនាងក៏ឈប់រវើរវាយដូចមុនទៀតនោះដែរ ដោយសារតែប្រុសកម្លោះម្នាក់នោះបានយកនាងទៅព្យាបាលនៅមន្ទីពេទ្យហើយព្រមទាំងអោយថ្នាំនាងលេបទៀតផងទើប នាងមិនលំបាកដូចមុន។
«អង្គុយធ្វើអីទីនេះម្នាក់ឯង» ណូឈូ ស្រដីឡើងទាំងកាន់កែវទឹកដោះគោចូលមករករាងស្ដើង នេះគេខំដើររកនាងស្ទើរតែបែកឆ្កួតវង្វេងខួរហើយ នាងបែជា
មកអង្គុយមើលទឹកក្នុងអាងធ្វើមិនដឹងទៅវិញ។
រាងក្រាស់ដាក់បង្គុយចុះហើយធ្វើត្រាប់តាមនាងមុននិងហុចកែវទឹកដោះគោអោយនាងញាំុ។
«អគុណ» មេឡានី ទទួលយកហើយហើយលើកវាមកផឹកបន្តិចហើយសម្លឹងមើលទៅតឹកសមុទ្រដល់សែនឆ្ងាយ ដោយសារតែអាងហែលទឹកនេះនៅជាន់ខាងលើបង្អស់នៃវីឡា ទើបនាងអាចគយគន់ឆ្នេរបានយ៉ាងងាយ។
«នាងយំទៀតហើយមែនទេ? » រាងក្រាស់ងាកមុខចេញហើយបន្លឺសំណួរ ដែលសំណួរនេះគេសួរនាងស្ទើរតែរាល់ថ្ងៃហើយ គ្មានថ្ងៃណាដែលគេមិនឃើញនាងយំនោះទេ ប៉ុន្តែក៏មិនដេញដោលព្រោះគិតថាវាអាចប៉ះពាល់អារម្មណ៍របស់នាង។
«អត់ទេ មិនបានយំ» មេឡានី កុហកហើយកុហកទៀត នាងថានាងមិនបានយំទេ ទាំងដែលមុននេះនាងយំពិតមែន យំក៏ព្រោះតែនឹកដល់មនុស្សម្នាក់ដែលគេមិនគិតសូម្បីតែខ្វល់ពីនាង តើពេលនេះគេយ៉ាងមិចហើយ? មានឈឺចាប់ដូចដែលនាងកំពុងតែឈឺនេះដែរទេ? ហើយគេមាននឹកនាងខ្លះរឺអត់? សំណួរទាំងនេះវាគ្មានចម្លើយនោះឡើយ ប៉ុន្តែនាងតែងតែគិតវារាល់ថ្ងៃមិនលួសពេល។
ណូឈូ សើចហួសចិត្តបន្តិចដែលនាងតែងតែឆ្លើយកុហកគេ នេះគេពិតជាមិនសមនិងទទួលបានចម្លើយពីនាងម្ដងទេរឺ? ហើយសកម្មភាពដែលគេធ្វើនេះវាមិនទាន់និងគ្រប់គ្រាន់អាចអោយនាងទុក្ខចិត្តទៀតមែនទេ?
«នាងនិយាយបែបនិង មានដឹងខ្លះទេថាខ្ញុំអន់ចិត្ត»
ពេលនេះគេលែងលាក់បាំងទៀតហើយ គេនិយាយត្រង់តែម្ដង កុំថាឡើយនាងឈឺចាប់គេក៏ឈឺចាប់ដូចគ្នាបើនាងនៅតែធ្វើកាយវិការបែបនេះ។
«ហេតុអីលោកត្រូវអន់ចិត្តដែរ»
«ក៏ព្រោះ ...»
នាងសួរបកទាំងជ្រួញចិញ្ចើមឆ្ងល់ មែនហើយនាងនិយាយធម្មតា តើចាំបាច់អីគេត្រូវអន់ចិត្តដែរ ក្រែងនាងនិងគេគ្មានអីពាក់ព័ន្ធនិងគ្នាទេត្រូវទេ?
ប៉ុន្តែ មេឡានី នៅតែព្យាយាមផ្ទៀងត្រចៀកចាំស្ដាប់ថាឃ្លាចុងក្រោយគេចង់បានន័យយ៉ាងមិចមកកាន់រូបនាង។
«...ស្រលាញ់នាង»
ណូឈូ បង្ហើបពាក្យទាំងបេះដូងលោតស្ទើរគាំងមិនខុសពីរូបស្រីក្រមុំដែលបានលឺនោះឡើយ ស្លាប់ហើយហើយមុននេះគេនិយាយថាមិច? ស្រលាញ់នាងមែនទេ?ព្រះអើុយ នាងពិតជារំភើបខ្លាំងណាស់ព្រោះវាជាលើកទីមួយហើយ ដែលនារីសោះកក្រោះរូបកាយសប្បុរមិនបានដូចជានាងមានអ្នកសារភាពស្នេហ៍ដាក់នោះ។ តែគួរអោយស្ដាយដែលបេះដូងនាងមានម្ចាស់រួចទៅហើយ «ហេតុអ្វីក៏ខ្ញុំស្គាល់លោកក្រោយគេ? ហេតុអីលោកទើបតែបង្ហាញខ្លួនបើពេលនេះ ខ្ញុំស្គាល់លោកមុនគេខ្ញុំនិងព្រមទទួលវាដោយមិនបង្អែបង្អង់ឡើយ»។
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"