វេលាពេលយប់ឈានចូលមកដល់ គ្រាប់ផ្កាយតូចៗដែលរះបំភ្លឺនៅលើមេឃក៏ចាប់បញ្ចេញពន្លឺមកយ៉ាងស្គុះរាយរុះរាយដេដាសពេញពសុធា មានពពកពណ៌ស រសាត់អណ្ដែតប្រញែងរាងកាយយ៉ាងគួរអោយចាប់ចិត្ត មិនតែប៉ុណ្ណោះវង្សព្រះច័ន្ទដែលមូលក្រឡង់ក៏មានវត្តមាននៅទីនោះជិតហ្វូងផ្កាយដូចគ្នា មើលទៅពិតជាស្រស់ថ្លាខ្លាំងណាស់ ។
ចំណែកនៅតាមដងផ្លូវតម្រង់ទៅកន្លែងអង្គុយវិញគឺពោពេញទៅដោយភ្លើងទានដាក់អុជតំរៀបជួរគ្នាជាពីរជួហើយមានតុមួយហើយនិងកៅអីពីរទល់មុខគ្នានៅចំប្រឡោះកណ្ដាល ហើយអ្វីដែលពិសេសគឺមានបាច់ផ្កាកុលាបក្រហមមួយយ៉ាងធំដាក់ចោលនៅលើតុវាប្រៀបដូចជាមាននរណាម្នាក់រងចាំម្ចាស់ស្នេហ៍របស់ខ្លួននាំរាងកាយចូលមកនាពេលបន្តិចទៀតនេះយ៉ាងអញ្ចឹង។
«ហ្វូស សង្ឃឹមថាអូននិងចូលចិត្ត» ក្រោយពីគិតរួចរាល់ម្រាមដៃក្រាស់ដែលបានរៀបចំរបស់របរនៅលើតុរួចរាល់ក៏បបោសចូលគ្នាដោយភាពត្រេកអរ នេះជាលើកទី១ហើយដែល ស៊ូហ្កា តាំងចិត្តធ្វើអាហារពេលល្ងាចឡើងឈ្ងុយឆ្ងាញ់ពិសាររងចាំភរិយាសំណព្វមកញាំុវាជាមួយគ្នាដោយរ៉ូមែនតិចក្រោមពន្លឺពេលរាត្រីខែភ្លឺដែលក្នុងទ្រូងគេវាពិតជារំភើបញាប់ញ័ររកថាមិនត្រូវគេសង្ឃឹមថា ស្រីក្រមុំនិងចូលចិត្តហើយព្រមអភ័យទោសអោយគេឈប់ខឹងឈប់សោះអង្កើយដាក់គេបែបនិងទៀត។
«មេឡានី...» មិនយូប៉ុន្មានរថយន្តទំនើបពណ៌ក្រហមក៏បរចូលមកជាមួយនិងភ្លើងហ្វាបាញ់ឡើងឆ្វាចពេញវីឡាទោល បណ្ដាលអោយរាងក្រាស់ដែលកំពុងតែរីករាយក៏ខកចិត្តស្លុបដូចគេខ្វេះភាពរីករាយចេញពីទ្រូង កាលដែលក្រសែភ្នែកចាប់ដឹងថាមនុស្សស្រីម្នាក់ដែលគេកំពុងតែរងចាំនោះមកវិញហើយ ប៉ុន្តែនាងមិនមែនមកវិញម្នាក់ឯងនោះឡើយ គឺជាមួយនិងបុរសណាម្នាក់ក៏មិនដឹងគេប៉ានមិនត្រូវថាជានរណា ។
«គេជានរណា » គ្រាន់តែនាងចុះពីលើឡានហើយដើរចូលមកក្នុងផ្ទះ រាងក្រាស់ក៏ចាប់សួរភ្លាមទាំងឈឺពើតផ្សារកាលដែលមុននេះ គេឃើញប្រុសម្នាក់នោះអោបនាងហើយញញឹមញញែមដាក់គ្នាដូចជាមានក្ដីសុខណាស់ បើតាមមើលអោយច្បាស់ទៅប្រហែលជាស្និតស្នាលគ្នាមិនធម្មតាឡើយ ទើបហ៊ានដល់ថ្នាក់ប៉ះដៃប៉ះជើងគ្នាយ៉ាងស្អិតរមួតដែលខុសពីគេជាប្ដី ពេលខ្លះតែថើបថ្ងាសនាងមួយខ្សើតនាងក៏ស្រែកគេចខ្លួនក្រញ៉ាងដូចគេជាខ្មោច ហើយនរណាមិនអន់ចិត្តបានទៅ នេះជាប្ដីប្រពន្ធនិងគ្នាតើនរណាមិនហួងហែងមិនប្រច័ណ្ឌភរិយារបស់ខ្លួននោះ។
«សង្សារចាស់ខ្ញុំ» និយាយចប់ត្រឹមបីម៉ាត់ មេឡានី ក៏បោះពួយចូលទៅខាងក្នុងទាំងមិនចាប់អារម្មណ៍ជាមួយតុអាហារនិងពន្លឺភ្លើងទៀនស្អីអស់ទាំងនោះ ហឹស សូមទោស! កុំគិតថាអាហារពេលល្ងាចមួយពេលវាអាចលប់លាងគ្នាបាននោះ ព្រោះវាមិនអាចទៅរួចទេ ដរាបណានាងមិនទាន់ធ្វើអោយគេខូចចិត្តដល់កម្រិតមួយគ្រប់គ្រាន់នាងមិនព្រមចុះចាញ់ជាដាច់ខាត បើចង់ដឹងក៏សាកទៅត្រឹមសម្បត្តិប្ដីមួយលែងចោលគ្មានស្តាយទេ។
ចំណែក រាងក្រាស់គ្រាន់តែលឺភ្លាមជង្គង់សឹងតែទន់ធ្លាក់ដល់ដី នេះនាងថាមិច? សង្សារចាស់អញ្ចឹងរឺ អញ្ចឹងតើបានជាប៉ុន្មានថ្ងៃនេះនាងចេញទៅក្រៅរាល់យប់មិនគិតពីអារម្មណ៍របស់គេសោះទាំងដែលដឹងហើយ ថាប្រុសកម្លោះម្នាក់នេះព្យាយាមយកចិត្តមើលថែនាងយ៉ាងមួយទំហឹង។
«ឈបើសិន អូនប្រុងទៅណា» រាងក្រាស់ចាប់កដៃនាងជាប់ទាំងរលីងរលោងទឹកភ្នែកខណះ នាងមិនអើពើជាមួយនិងគេ ប៉ុន្តែទោះនាងប្រាប់ថាម្នាក់នោះជាសង្សារចាស់របស់នាងក៏គេមិនខ្វល់ដែរ ព្រោះគេបានលួងលោមខ្លួនឯងកុំអោយគិតច្រើនថានាងមិនម្នាក់នោះវាគ្រាន់តែមិត្តធម្មតាមិនមែនជាអ្វីដូចដែលគេស្មាន។
«ចូលក្នុង ខ្ញុំចង់គេងហើយលោកវាយ៉ាងមិចក្នុងខ្លួន»
នាងបោះសម្ដីធុញទ្រាន់គ្រលាស់ដៃចេញពីរាងក្រាស់មុននិងប្រើក្រសែភ្នែកលើក្រោមរបៀបចង់បញ្ជាក់ថានាងមិនបានចាប់អារម្មណ៍ជាមួយនិងគេនោះទេ និយាយច្រើនក៏គ្មានបានប្រយោជន៍។
«តែបងចាំអូនញាំុអាហារពេលល្ងាចជាមួយគ្នាណា»
រាងក្រាស់ចាប់ទាញនាងម្ដងទៀតអោយចូលទៅអង្គុយលើកៅអីហើយហុចបាច់ផ្កាកុលាបដែលគេបានត្រៀមនោះទៅ មេឡានី ប៉ុន្តែនាងក៏ក្រវាត់ផ្កានោះចោលទម្លាក់ទៅលើដីដោយទឹកមុខស្ងួតមុននិងយកស្បែកជើងកែងចោទជាន់វាអោយខ្ទេចខ្ទីចំពោះមុខប្រុសកម្លោះ។ សូហ្កា ហាមាត់ភ្ញាក់ផ្អើលទឹកភ្នែកហូដាបថ្ពាល់ បេះដូងរលួយស្ទើរតែកើតមហារីក ច្រមុះក្រហមរងៀលត្រចៀកឡើងហឹងដោយភាពសោកសៅ នេះនាងកើតអីទៅ តើគេធ្វើអីអោយនាងទាស់ចិត្តមែនទេ បានជាទទួលផ្កាពីគេហើយនាងក៏ជាន់ចោលបែបនេះ ។
«មេឡានី ហឹកៗ អូនបំផ្លាញទឹកចិត្តបងហើយ»
គេនិយាយហើយយំលែងខ្មាស់នាង ខណះរាងស្ដើងលើកដៃមកអោបទ្រូងញញឹមក្បួចមាត់ ហើយពោលពាក្យមួយឃ្លាអោយគេឈឺចាប់ផ្សារទ្រូងខ្លាំងស្ទើរតែឈរលែងនឹងទប់លែងជាប់ដួលព្រុសទៅលើដី។
«មែន! ខ្ញុំបំផ្លាញលោកក៏ព្រោះលោកបំផ្លាញខ្ញុំមុន»
និយាយចប់ត្រឹមនេះនាងក៏ដើរចេញសម្ដៅទៅរកឡានរបស់នាងដែលចតចោលនៅខាងមុខសួននេះ បណ្ដាលអោយរាងក្រាស់រត់តាមត្រុកដូចជាសត្វដំបៅក្បាលតាមទាមម្ចាស់របស់ខ្លួន។
«ហេតុអីអូនចេញក្រៅទៀតហើយ នេះយប់ហើយណា កុំទៅមួយថ្ងៃមិនបានទេមែនទេ» គេជូតទឹកភ្នែកចេញនិយាយទៅកាន់ភរិយាទាំងងុលៗសម្លេងដោយសារតែមុននេះគេយំមិនតិចទេ ព្រោះនាងធ្វើបាបចិត្តគេអោយស្ពឹកស្រពន់ជាពន់ពេក។
«ហេតុអីខ្ញុំទៅមិនបាន? ខ្ញុំជាមនុស្សក៏ចង់សប្បាយដែរ» មេឡានី ចូលទៅអង្គុយក្នុងឡានហើយច្រាន
ស៊ូហ្កា អោយដួលអុកគូទទៅលើដីមួយទំហឹងឡើងទាល់ផ្អកដកដង្ហើមមិនចង់ចេញ ម្យ៉ាងទើបតែងើបពីឈឺ ម្យ៉ាងខូចចិត្តខ្លាំងពេកគេស្ទើរតែសន្លប់មែនទែនទៅហើយ។
«អូនមិនគិតចិត្តបងជាប្ដីខ្លះទេរឺ ដែលអូនទៅក្លឹបផឹកស្រារាល់ថ្ងៃនោះ»
«ហឹស នេះលោកចេះឈឺដែររឺ» នាងសើវដើមក រលាក់ក្អឹកចំអកទៅស្វាមីក្រៅខោទាំងក្នុងទ្រូងនាងក៏ឈឺមិនចាញ់គ្នា ប៉ុន្តែមិនដឹងធ្វើយ៉ាងមិចគឺមានតែទ្រាំ។
«មែនហើយ បងក៏មានបេះដូងដែរណា »
«អ៎ គួរអោយចង់សើច ហឹសៗ លោកពិតជាពូកែសម្ដែងខ្លាំងណាស់ តែក៏ល្អ! គួរយល់ហើយបើចេះឈឺមែននោះ ព្រោះថាកាលដែលលោកទុក្ខខ្ញុំចោលហើយទៅមានស្អីៗជាមួយសង្សារលោកនោះ តើពេលនោះខ្ញុំគ្រាំក្នុងប៉ុណ្ណា? ខ្ញុំគេងយំរាល់ថ្ងៃដោយសារតែប្ដីមានតែឈ្មោះ ហើយសុំសរសើរលោកដែលលោកមកកុហកខ្ញុំថាទៅគេងនៅក្រុមហ៊ុនបានទៀត លោកពិតជាអាត្មានិយម ថោកទាប ខ្លាំងណាស់ពេលនេះដឹងហើយយល់ហើយមែនទេ ថាពេលនោះខ្ញុំវេទនាចិត្តយ៉ាងមិចខ្លះ» នាងបិទទ្វារឡានក្រឹបបើកចេញទៅទុក្ខអោយ ស៊ូហ្កា នៅអង្គុយលើដីតែម្នាក់ឯងស្រែកយំឡើងញ័រខ្លួន ពេលនេះគេយល់ហើយ យល់ច្បាស់ទៀតផង ថាអារម្មណ៍ក្បត់មនុស្សម្នាក់វាឈឺយ៉ាងណា ឯកាប៉ុណ្ណា។
«បងសុំទោស»
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"