«ហឹកៗ ហឹស »ស៊ូហ្កា ខាំមាត់សម្រក់ទឹកភ្នែកអួលដើមក គេឈឺណាស់ ដែលគេព្រិលភ្នែកត្រលប់ខួរមើលមិនឃើញពីចំណុចល្អរបស់នារីឥតខ្ចោះម្នាក់ ហើយថែមទាំងទន្ទេញជាប់មាត់ថានាងជាមនុស្សគ្មានបានការ ចង់ទៅណាក៏ទៅចុះគេមិនខ្វល់ទាំងដែលពេលនេះ បែជាដង្ហើយស្រែកហៅរកនាងអោយមករកគេទៅវិញ។ រាងក្រាស់ បិទភ្នែករំងាប់អារម្មណ៍ ទឹកភ្នែកគេចេះតែហូរហើយហូទៀតគ្មានដែនកំណត់ថានិងត្រូវឈប់ស្រក់នៅពេលណា គេគ្មានទិសដៅគ្មានទីតាំងដែលកំណត់បានឡើយថាត្រូវទៅរកភរិយាដោយរបៀបណា ព្រោះគេមិនដែលចាប់អារម្មណ៍ពីចំណូលចិត្តរបស់នាងនោះទេ សូម្បីតែមុនពេលរៀបការគេក៏មិនដែលនាំនាងទៅកំសាន្តនៅទីណា បានម្ដងផង ហើយគិតតែពីនៅជាមួយ ក្រេស ស្ទើរតែ២៤ម៉ោងក្នុងថ្ងៃ ។
នាងស្រលាញ់អ្វី នាងចង់ធ្វើអីគេក៏ដែលនឹកគិត មកដល់ពេលនេះហើយទើបស្ដាយក្រោយ សំខាន់អ្វីដែលឈឺចាប់គឺសង្សាររបស់ខ្លួនពុតត្បុតមានល្បិចរាប់រយជំពូក ជារនុកក្នុងរបស់ជនក្បត់ហើយថែមទាំងសម្ដែងធ្វើជាល្អទាំងការពិត ពិសពុលមិនតិច។
«ថោកទាបណាស់ » ប្រាវ! សម្លេងមួយបានបន្លឺ ក្រោមកម្លាំងកាយរបស់រាងក្រាស់ ដោយសារតែគេបានគប់ដបស្រាមួយទៅចំជញ្ជាំងក្នុងបំណងជាមនុស្សដែលមានកំហឹងក្នុងទ្រូង រឿងមួយខឹងខ្លួនឯងដែលល្ងង់អើុយ សែនល្ងង់រកអ្វីមកប្រដូចពុំបាន ចិត្តមួយខឹងនិង ក្រេស ដែលហ៊ានមកកុហកបោកប្រាស់គេម្ដងហើយម្ដងទៀត ។
ត្របកភ្នែកគេឡើងក្រហមដោយភ្លើងប្រាថ្នាមុននិងដើរទៅបើកផ្ទាំងក្រណាត់ដែលគ្រប់លើរូបថតអាពាហ៍ពិពាហ៍ដែលគេគ្រប់ចោលតាំងពីព្រឹកនោះចេញ លើកវាយកទៅដាក់តាំងនៅលើជញ្ចាំងជាថ្មី ហើយលូកម្រាមដៃចូលទៅអង្អែលវង់ភ័ក្រមូលក្រឡង់ដូចព្រះច័ន្ទនោះថ្នមៗ។
«សូមទោស! មេឡា ពេលនេះអូននៅទីណាទៅ »
មែនហើយតើនាងនៅទីណា? កំពុងធ្វើអ្វី? មាននឹកគេ ដូចដែលគេនឹកនាងរឺអត់? ហេតុអ្វីក៏បាត់សូន្យឆឹងមិនឃើញស្រមោល រឺ ដាច់ចិត្តហើយថានិងទៅចោលគេមែនទែន។ដោយទប់ចិត្តមិនបានគេក៏ទាញដបស្រាចេញពីក្នុងកូនទូទឹកកកក្បែរនោះយកមកគាស់ផឹកក្អឹកៗ មួយដង្ហើមរហូតដល់អស់ស្រាពីដប រួចដាក់បង្គុយចុះគានជញ្ជាំងម្ដងទៀតមុននិងទាញទូរស័ព្ទចេញមកខលទៅនរណាម្នាក់។
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"