ព្រឹកឡើងថ្ងៃថ្មីស្រីក្រមុំតូចងើបឡើង រៀបចំខ្លួនទៅធ្វើការនៅហាងរបស់នាងដូចជាធម្មតា ណាមួយធម្មជាតិរបស់នាងគឺជាមនុស្សដែលមិនសូវចេះខ្វល់ខ្វាយស្រាប់ផង ទើបក្រោកយឺតអោយរាល់តែព្រឹក ហើយមេឡានី នាងគ្មានឪពុកម្ដាយនៅក្បែរដូចជាកូនគេដទៃនោះទេ ព្រោះពួកគាត់បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់តាំងពី ៧ឆ្នាំមុនមកម្ល៉េះ ។
រាល់ថ្ងៃនាងមានតែម៉ែដោះ លីហ្សេ ម្នាក់ប៉ុណ្ណោះដែលមើលថែនាងបន្តពីឪពុកម្ដាយ គាត់ក៍ប្រៀបដូចជាអ្នកមានគុណនាងម្នាក់ដែរ ព្រោះទោះជាយ៉ាងណាគាត់ក៍មិនបោះបង់នាងចោលអោយកំព្រាឯកាម្នាក់ឯងដោយគ្មានទិសដៅនោះដែរ
"អ្នកនាងតូចញាុំអាហារពេលព្រឹកសិនទៅ ប្រយ័ត្នខូចក្រពះ"
លីហ្សេ ឧទានស្រាលៗ ទៅរាងស្ដើងដែលទើបនិងចុះមកដោយស្នាមញញឹម
"មិនអីទេ ម៉ែដោះ ចាំខ្ញុំទៅញាុំនៅហាងកាហ្វេក៍បានចា៎ ហើយអ្នកម៉ែមិនបាច់ចាំកូនទេល្ងាចនេះ! ព្រោះកូនមានការរវល់"" តាមសម្រួលចុះណាកូន"
"ចាស"
មេឡានី ញញឹមអោនគំនាបគោរពគាត់ហើយអោបគាត់បន្តិចមុននិងឈានជើងចាកចេញទៅក្រៅសំដៅទៅចំណតឡានក្រុង ព្រោះរថយន្តនាងមិនដឹងនៅឯណានោះទេ ដោយសារតែប្រុសឆ្កួតម្នាក់នោះជាអ្នកយកនាងមកផ្ទះវិញកាលពីយប់៕បើក្រលេកមកមើលប្រុសកម្លោះនៅឯភូមិគ្រឹះវិញម្ដង គេកំពុងតែរៀបចំខ្លួនទៅធ្វើការដូចគ្នា ណាមួយវេលានេះម៉ោង៨ ព្រឹកទៅហើយ
"ធ្វើអីនិងអ្នកម៉ាក់"
សូហ្កា បន្លឺសម្លេងមាំគ្រលបែបសុភាពបុរសទៅកាន់ម្ដាយដោយចុះមកជាមួយនិងអាវក្រៅដែលកាន់ដោយដៃស្ដាំរបស់គេ ចំណែកដៃឆ្វេងលើកមកសេរ៉េក្រវ៉ាត់កដែលវារាងតឹងបន្តិិចនោះអោយវាបានធូស្រាលជាងមុន
" ស៊ូ! ហ្ហា៎ មកនេះបន្តិចមកកូនម៉ាក់មានរឿងចង់និយាយ"
កាលដែលលឺសម្លេងម្ដាយភ្លាមប្រុសកម្លោះក៍បង្វែរទិសដៅតម្រង់ទៅរកមិនចាំយូ តាមពិតទាំងដែលមុននេះគេបម្រុងថានិងឡើងឡានទៅក្រុមហ៊ុនទៅហើយ ប៉ុន្តែគេត្រូវបង្អាក់ពេលដើម្បីម៉ាក់របស់គេសិន ម្យ៉ាងគេរវល់ពេករកតែ ពេលមើលថែយកចិត្តទុកដាក់អ្នកមានគុណគ្មានផង
"មានការអីទេម្ចាស់ម៉ាក់"
គេសួរទៅស្ត្រីចំណាស់ ទោះមិនបានជាប់ខ្សែររាជវង្សតែរាងក្រាស់តែងតែហៅ ម្ដាយគេថាជាម្ចាស់ម៉ាក់អីបែបនោះ មិនតែប៉ុណ្ណោះអ្នកបម្រើក៍ហៅគេថាជា លោកម្ចាស់តូច ដូចគ្នា
" ម៉ាក់..មានរឿងចង់និយាយជាមួយកូន
ម៉ាក់គិតថា វាល្មមដល់ពេលដែលលោកកូនត្រូវដឹងហើយណា ស៊ូ"
អ្នកជាម្ដាយទម្លាក់កាសែតចុះហើយងាកមកប្រសព្វភ្នែកជាមួយកូនប្រុសទោលវិញ មើលមុខគេចុះប្រហែលជាឆ្ងល់ហើយថា គាត់ចង់និយាយពីអ្វីទើបហ៊ានហើបបបូរមាត់សួរទាំងដែលរាល់ដងគេជាមនុស្សប្រុសម្នាក់មឹះៗ ស្ងៀមៗដូចគល់ឈើ
YOU ARE READING
ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)
Short Story"នាងងពិតជាឆ្នាស់ហើយគួរអោស្រលាញ់ខ្លាំងណាស់" "តែលោកវិញគឺគួរអោយចង់ធាក់ណាស់"