Part 31

930 53 1
                                    

«តើអោយបងធ្វើយ៉ាងណាទើបអូនព្រមលើកលែងទោសអោយបងទៅ មេឡានី » ស៊ូហ្កា ចាប់និយាយឡើងទាំងទឹកភ្នែកហូរដូចជ្រោះ ខណះបបូរមាត់របស់គេញ័រទទ្រើកទប់ភាពខ្សឹកខ្សួលដែលមានជាប់ប្រាណ រីឯច្រមុះដែលសស្គុះក៏ក្ររងាលរលោងស្រិលរង្វង់ភ្នែកទាំងគូក៏ហើម បណ្ដាលអោយរាងស្ដើងដឹងច្បាស់ណាស់ថាគេយំមិនតិចម៉ោងឡើយ ប៉ុន្តែទោះជានាងចិត្តទន់អាណិតគេចង់អភ័យទោសអោយគេក៏ដោយចុះក៏នាងមិនព្រមធ្វើជាទៀនមួយដើមដែលដាក់ចោលហាលថ្ងៃដែរ ព្រោះថារាងក្រាស់មិនទាន់បានស្គាល់ថាអ្វីជាស្នេហាច្បាស់នៅឡើយទេ
«ចង់អោយខ្ញុំអភ័យទោស តើលោកដឹងពីចិត្តរបស់ខ្ញុំថាខ្ញុំចង់បានអីដែរទេ ស៊ូហ្កា ហ្រ្វានសាឡិចតូ»
មេឡានី ហៅរាងក្រាស់ចំៗឈ្មោះមុននិងលើកដៃមកអោបទ្រូងសម្លឹងទោប្រុសកម្លោះមិនដាក់ភ្នែក ក្នុងចិត្តក៏គិតទៀតថាប្រសិនបើគេដឹងថានាងចង់បានអី ហើយគេអាចធ្វើអោយនាងឈប់ខឹងហើយសប្បាយ ចិត្ត បានអូខេ នាងនិងព្រមអភ័យទោសអោយគេមួយក្ដារចុះ ប៉ុន្តែសម្ដីដែលគេនិយាយឡើងមកក៏ធ្វើអោយរាងស្ដើងខឹងសឹងតែព្រួសកម្ទេចភ្លើងដាក់មុខរបស់គេទៅហើយ។
«ហឹកៗ តើអូនចង់បានអីទៅ និយាយប្រាប់បងមកបងនិងទៅរកមកអោយអូនទោះជាត្រូវស្លាប់» ប្រុសកម្លោះស្ទុះងើបសួរទៅស្រីក្រមុំវិញ តែមើលទៅដូចជាមិនបានផលសោះ តើចុងក្រោយអ្នកដែលត្រូវរងទុក្ខវេទនាឈឺចិត្តខ្លោចផ្សារនោះជាគេតើមែនដែរទេ?
មែនហើយ ពីមុនគេអាចនិងជាមនុស្សដែលមិនល្អ ធ្វើអោយនាងឈឺចាប់ហូរទឹកភ្នែកអស់ច្រើនណាស់ ជាពិសេសជាមួយនិង ក្រេស តែពេលនោះមកពីគេមិនទាន់ដឹងថាបេះដូងគេស្រលាញ់ភរិយារបស់គេនៅឡើយ ហើយគេក៏ទើបតែដឹងនៅថ្ងៃដែលនាងចាកចេញព្រោះវាធ្វើអោយគេចុកចាប់ខ្លាំងណាស់
ជាពិសេសរយះពេលជាច្រើនខែដែលគ្មាននាងនៅក្បែរ ស៊ូហ្កា តែងតែសម្ងំតែក្នុងបន្ទប់មិនចូលចិត្តនិយាយជាមួយនរណា ហើយប្រើថ្នាំរងាប់អារម្មណ៍ស្ទើរតែរាល់ថ្ងៃ ។
«លោកសម្អាងស្អីចង់អោយខ្ញុំលើកទោស ហឹស ត្រឹមតែខ្ញុំចូលចិត្តអី ខ្ញុំចង់បានអីលោកក៏មិនដឹងផង ហើយចង់ធ្វើជាប្ដីរបស់ខ្ញុំបានដោយរបៀបណា ហឹកៗ ខ្ញុំស្អប់លោកណាស់ ហឹកៗ »
លើកនេះរាងស្ដើងក៏យំដូចគ្នានាងគក់ទ្រូងគេផាច់ៗហើយវាយគេមិនចេះតិចដៃរ ប៉ុន្តែប្រុសកម្លោះនៅស្ងៀមអោយនាងធ្វើបាបគេតាមអំពើចិត្តព្រោះនាងនិយាយត្រូវគេមិនដឹងថាខ្លួនឯងជាប្ដីរបៀបណាទេ សូម្បីតែនាងចង់បានអីក៏គេមិនដឹងមិនយល់ទាំងអស់ហើយថែមទាំងធ្វើអោយនាងឈឺចាប់ជាច្រើនដងទៀត។
«បើលោកនៅតែមិនយល់ពីខ្ញុំ ពួកយើងក៏មិនបាច់ត្រូវគ្នាវិញដែរ នៅរាងខ្លួនទៅគឺល្អហើយ ហឹកៗ ពួកយើងនិងមិនបាច់ជួបមុខគ្នាហើយត្រូវឈឺចាប់រៀងខ្លួនដែរ» និយាយចប់រាងស្ដើងក៏ចាកចេញទៅជាមួយនិងឡានសេរីទំនើបពណ៌ក្រហមរបស់ខ្លួន នាងឈឺណាស់ហើយក៏មិនចង់យំអោយប្រុសឆ្កួតនោះឃើញដែរ ប៉ុន្តែទប់វាមិនជាប់ ហើយអាភ្នែកឆ្កួតនិងក៏អញ្ចឹងទៀត ខ្វះពេលយំណាស់រឹ ចំជាចង្រៃមែន ហើយប្ដីរបស់នាងនិងក៏អញ្ចឹងទៀត គ្រាន់តែចង់តាមយកចិត្តភរិយាប៉ុន្នឹងក៏មិនចេះ ហើយចង់អោយនាងលើកទោសអោយគេបានដោយរបៀបណា បើត្រឹមតែពាក្យស្រលាញ់មួយម៉ាត់គេមិនដែលនិយាយវាដាក់នាងផងនិង ពិតជាគួរអោយខឹងៗៗ ខឹងចង់តែទៅចងកអោយស្លាប់។
ចំណែក ស៊ូហ្កា ក៏បានត្រឹមតែខ្សឹកខ្សួលតាមមើលរាងស្ដើងមិនដាច់ចេញពីក្រសែភ្នែក គេគ្មានហេតុផលមួយណាដើម្បីឃាត់នាងឡើយព្រោះនាងដៀលគេមិនខុសនោះទេ ហើយក៏មិនយល់ថាគេជាប្រុសបែបមិចដែរ បានជាកើតមកយកតែភាពគំរោះគំរើយសោះកក្រោះមកតាមបែបនេះ ហើយកុំឃើញថាមានស្រីច្រើនតោងទាមរហូតនោះ ប៉ុន្តែមិនចេះញ៉ែអូសក្រឡាទេ អញ្ចឹងហើយបានជាត្រូវនាងខឹង។
ប្រុសកម្លោះគិតបណ្ដើរសម្រូតខ្លួនចុះនៅលើការ៉ូបណ្ដើរ វេលានេះចង់យំហើយចង់ស្រែកខ្លាំងៗថាគេព្រមចុះចាញ់ហើយប៉ុន្តែបែជាធ្វើមិនកើត បានត្រឹមផ្សារក្នុងទ្រូងម្នាក់ឯងទាំងកណ្ដាលរាត្រី នេះនាងដាច់ចិត្តទៅចោលគេហើយមែនទេ? នាងពិតជាមិនអាចអភ័យទោសអោយគេបានវិញមែនរឺយ៉ាងមិច? គេចង់សារភាពចង់ប្រាប់ទៅថាគេត្រូវការនាង មិនចង់បែកខ្ញែកគ្នាបែបនេះទេ ចង់សូមទោសចង់អោយនាងវាយគេអោយខ្លាំងៗតាមដែលអាច ។
«ខុសអស់ហើយ » មែនហើយវាខ្ទេចហើយ ខ្ទេចដោយសារតែស្នាដៃរបស់គេម្នាក់គត់ តំបូងសង្ឃឹមណាស់ថាការវិលត្រលប់មកវិញរបស់នាងនិងអាចធ្វើអោយគេប៉ះប៉ូវរឿងរ៉ាវទាំងប៉ុន្មានអោយល្អឡើងវិញ ប៉ុន្តែវាខុសអស់ហើយ នាងមិនត្រឹមតែមិនអភ័យទោសហើយថែមទាំងខឹងគេលើសដើមទៅទៀត ហើយពេលមកជួបស្ថានភាពបែបនិងដឹងទេ ថាឈឺខ្លាំងណាស់។
«ហឹកៗ បានបើអូនមានគេហើយបងក៏មិនរំខានអូនដែរ មេឡានី» បើសិនអាចបកក្រោយគេនិងមិនចង់ស្គាល់នាងនោះទេ នារីម្នាក់ដែលធ្វើអោយគេចេះយំ នារីម្នាក់ដែលអាចធ្វើអោយលោកម្ចាស់ក្រុមហ៊ុន
កម្លោះដែលមិនចេះអោនក្បាលគោរពនរណាអោយរាបស្មើរនៅក្រោមស្នាដៃនាង មេឡានី ខ្លាំងពេកហើយខ្លាំងទាំងគំនិត ខ្លាំងទាំងចិត្ត ខ្លាំងទាំងឆក់យកបេះដូងគេបាន១០០ភាគរយ ។
និយាយចប់រាងក្រាស់ក៏ទាញដបស្រាមកផឹកបន្ថែមអោយច្រើនតាមដែលអាច ផឹករហូតដល់ស្រវឹង បើមិនសន្លប់មិនខ្ចីឈប់។
«ពេលនេះអូនប្រហែលជាមិននឹកបងដូចបងនឹកអូនទេ» ស៊ូហ្កា ចំអកខ្លួនឯងដោយញញឹមចុងមាត់ឡើងម្រាមដៃត្រដាងទៅលើមេឃរំលេចដោយព្រះច័ន្ទជាមួយនិងផ្កាយតូចៗ ព្រោះពេលនេះគេកំពុងតែសង់ទិម៉ង់ជាមួយភាពឈឺចាប់ឯកោនៅលើតំបូលផ្ទះ ដេកអោបដបស្រាជាប់មិនប្រលែង ។
«អូនប្រហែលជាស្អប់បងណាស់ហើយ ព្រោះបងមិនល្អធ្វើបាបអូនច្រើនណាស់ ហឹសៗ » និយាយផងសើចផងដូចជាមនុស្សឆ្កួត គ្រប់យ៉ាងវាហាក់ល្ហល្ហេវណាស់ពេលមកជួបទិដ្ឋភាពបែបនេះ វាគ្មានស្រីក្រមុំនៅក្បែរចាំមើលថែគេ ហើយក៏គ្មានមនុស្សស្រីដែលគេស្រលាញ់មកគេងអោយគេអោបពេញរង្វង់ដៃទៀតដែរ ក្រៅពីងាកទៅម្ខាងណាក៏ស្ងាត់នោះ។

ឆក់ស្នេហ៍កញ្ញាសូកូឡាខ្មៅ (Complete)Where stories live. Discover now