__SEOUL__
សកលវិទ្យាល័យធំនិងល្បីឈ្មោះមួយកន្លែងបណ្តុំ ទៅដោយកូនអ្នកមានមុខមានមាត់ Jeon Jungkook សិស្សច្បងឆ្នាំទី4 វ័យ 20ឆ្នាំ សង្ហារខ្លាំងទាំងមុខមាត់ និងរូបរាង ជាកូនប្រុសតែម្នាក់របស់គ្រួសារត្រកូល Jeon នៃសម្ពន្ធ័ធំមួយនៅកូរ៉េ សិស្សស្រីណាក៏លង់ ស្នេហ៍សូម្បីសិស្សប្រុសខ្លះក៏លង់ស្នេហ៍ដែរ ប៉ុន្តែ គួរអោយស្តាយគេមានម្ចាស់ហើយ
«Jungkook» Lee Yurin ជាសង្សាររបស់ Jungkook
«អូនសម្លាញ់» Jungkook ដើរចេញពីថ្នាក់មករក នាងដែលជាសង្សារ ទាក់ទងគ្នាបានទើប 1ខែប៉ុន្តែ មានអីៗជាមួយគ្នាច្រើនដងហើយ (ស្រីអីចឹង) 😒
«តោះយើង!» Yurin
«ថ្ងៃនេះបងណាត់ញាំបាយជាមួយប៉ានិងម៉ាក់ខួប អាពាហ៍ពិពារបស់គាត់ បងទៅជាមួយអូនមិនបានទេ យប់នេះបងទៅរកនៅ Condo ណា» Jungkook
«បើបងរវល់ក៏មិនអីដែរ ចាំស្អែកជួបគ្នាក៏បានណា» Yurin
«អរគុណអូនសម្លាញ់» Jungkook
«ចឹងអូនទៅមុនហើយណា» Yurin
«ចាំបងជូនទៅ» Jungkook
«អូនអោយមិត្តមកទទួលក៏បាន» Yurin
«បាន!! bye bye» Jungkook ញញឹមលានាងជាសង្សាររួចក៏ដើរទៅកន្លែងដាក់ឡាន
«អ៊ួយ...សុំទោស» រាងតូច មុខប៉ោងៗ ថ្ពាល់ក្រហម ព្រឿងៗ ពាក់វែនតារត់មកមិនប្រយត្ន័ក៏បុកនិងរាង ក្រាស
«ឯងរត់ប្រញាប់ទៅណា?» Jungkook
«សុំទោសសិស្សច្បង! ខ្ញុំប្រញាប់ទៅតាមបងស្រីខ្ញុំ សុំទោសម្តងទៀត សុំទៅសិនហើយ» រាងតូច Taehyung រើសសៀវភៅបុិចដែលធ្លាក់នោះហើយ រត់ទៅទៀត
«អេ...អាល្អិត បន្ទាត់របស់ឯង» Jungkook ស្រែក ប្រាប់មិនទាន់រាងតូចរត់ទៅបាត់ហើយ
«ចំមែន! មុខប្លែកមិនដែលឃើញ សិស្សថ្មី?» Jungkook មើលបន្ទាត់ហើយក៏យលទុកក្នុងកាតាប របស់ខ្លួន លើបន្ទាន់មានគូសដោយទឹកលុប "JK" Jungkook មិនឆ្ងល់គិតថាប្រហែលឈ្មោះគេ បែបនេះមើលទៅTaehyung ប្រញាប់រត់តាមអ្នកជាបងស្រីឪពុកតែ មួយម្តាយផ្សេងគ្នា គេត្រូវទៅជាមួយនាងព្រោះតែ អ្នកបើកឡានមកទទួល ប៉ុន្តែប្រហែលគេទៅមិនទាន់ បងស្រីរបស់គេទេ នាងអោយគេចេញឡានហើយ
«បងស្រី...ចាំខ្ញុំផង» Taehyung ខំរត់តាមបែរជាមិន ទាន់
«ហ៊ើយ....» Taehyung ដកដង្ហើមធំថ្ងៃនេះច្បាស់ជា ទៅមិនទាន់មិនបានទៅកម្មវិធីស្អីជុំគ្រួសារស្អីនោះទេ គេត្រូវចាំឡានក្រុងនៅខាងមុន
«អាល្អិតនោះ ហេតុអីរត់តាមឡាន? ហេតុអីឯងត្រូវ ខ្វល់រឿងអ្នកដ៏ទៃដែរ? រឿងដែលឯងត្រូវខ្វល់គឺតាម ដាន Yurin បងមិនព្រមអោយគេមកបង្ចូចឈ្មោះអូន នោះទេ អូនមិនក្បត់បង» Jungkook បត់ឡានចេញ ថ្ងៃនេះណាត់ទៅញាំបាយខួបអាពាហ៍ពិពារប៉ាម៉ាក់ របស់នាយនៅពេលរសៀលប៉ុណ្ណោះ ល្ងាចបន្តិចគេ និងឆ្លៀតទៅរកនាងហើយគេងជាមួយនាងនៅ Condo ដូចរាល់ដង
YOU ARE READING
You're My EYEs (ចប់)
RomanceJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook