You're My EYEs | ភាគទី 09

9.4K 599 0
                                    

@SKIP

      Taehyung មកដល់សាលាយឺតពេលនៅថ្ងៃនេះ ជាហេតុអោយមិត្តសម្លាញ់ឆ្ងល់ទើបអង្គុយសួរដេញ ដោលមិនឈប់រហូតដល់ Taehyung ព្រមនិយាយ ប្រាប់
«ល្បិចច្បាស់ណាស់! គាត់មានចេតនាចង់អោយឯង ដើរទៅរៀន បងស្រីឯងចរិកកែមិនចេញពិតមែន» Jimin
«គាត់អាចនិងមានការរបស់គាត់ដែរ Jimin» Taehyung
«ការស្អីក្រៅពីទៅជួបប្រុ...ហ៊ើយ...យ៉ាងណាយើង ជូនឯងទៅផ្ទះ ចាប់ពីស្អែកទៅយើងទៅទទួលឯង នៅផ្ទះ Jungkook hyung» Jimin
«ផ្ទះលោក Jeon ឆ្ងាយពីផ្ទះឯងណាស់! កុំពិបាកអី ក្បែរនោះមានចំណទឡានក្រុងយើងមិនមែនត្រូវ ដើរឆ្ងាយដូចពីមុនឯណា» Taehyung
«តែយើងមិនចង់អោយឯងដើរ យល់ទេ? យើងស្រលាញ់ឯងជាងគេ យើងមិនចង់ឃើញឯងលំបាក សូម្បី 1វិនាទី បើអាចយើងចង់អោយឯងមកនៅផ្ទះ ជាមួយយើងខ្លាំងណាស់» Jimin
«ហ៊ើយ...ចំមែនហើយអាល្អិតឯងនេះ» Taehyung
«យើងបងឯងណាអាចង្រៃយ៍» Jimin
«ចុះបើឯងល្អិតមែន! មើលចុះប៉ុន្មានឆ្នាំមុនយើងបុិន គ្នាប៉ុន្តែពេលនេះមើលចុះ...» Taehyung
«មកពីឯងធំដូងឃ្លោកទៅវិញទេ ឯងខ្ពស់ជាបង Yoon របស់យើងទៅទៀតដូច Jungkook hyung ដែលប្អូនបង Yoon ប៉ុន្តែមើលគាត់ចុះមាឌឌាំងតែម្តង» Jimin
«គាត់ខ្ពស់ជាងយើងទៅទៀត» Taehyung និង Jimin និយាយគ្នាលេងសើចរហូតដល់ឡានកូនចៅ របស់ Yoongi មកដល់គេរវល់គេនិងអោយចំនិត របស់គេមកទទួល Jimin ទៅក្រុមហ៊ុននិងត្រលប់ មកផ្ទះវិញជាមួយគ្នាជួបកាល Yoongi ក៏នាំ Jimin ទៅគេងនៅ Condo របស់គេដោយ Call ប្រាប់អ្នក ផ្ទះ Jimin ហើយក៏ចប់!

     @SKIP

  កាលពីព្រឹកនោះអ្នកផ្ទះត្រកូល Kim បានមកអាងថាចង់ឃើញកូនរស់នៅយ៉ាងមិចខ្លះ អ្នកស្រី Kim ចង់មកនិយាយរឿងដែលប្រើកូនស្រីរបស់គាត់ធ្វើការប៉ុន្តែមិនទាន់បាននិយាយផងស្តាប់សម្តីពិរោះ របស់អ្នកស្រី Jeon ហើយអ្នកស្រី Kim បាក់មុខគាំង អណ្តាតរកថាអីមិនចេញតែម្តង
ពេលនោះបន្ទាប់ពីរាក់ទាក់សួរសុខទុក្ខគ្នាហើយក៏ និយាយសាច់ការ
«អរ....លឺថាអ្នកស្រីអោយកូន Eunyung ធ្វើការនៅ ក្នុងផ្ទះមែនទេ?» អ្នកស្រី Kim
«ចា៎មែនហើយ! អោយនាងហាត់រៀនធ្វើការងារផ្ទះ ក្នុងនាមជាអនាគតប្រពន្ធល្អម្នាក់មែនទេអ្នកស្រី?» អ្នកស្រី Kim
«ចា៎...ចា៎មែនហើយ! កូនស្រីត្រូវតែចេះ...ប៉ុន្តែរៀបការរួចអ្នកបម្រើមានមិនខ្វះមែនទេ?» អ្នកស្រីKim
«បើគ្រាន់តែរៀបចំសម្លៀកបំពាក់របស់របររបស់ស្វាមីក៏ពឹងអ្នកបម្រើចឹងគួររៀបការយកអ្នកបម្រើធ្វើ ប្រពន្ធតែម្តងទៅ...មួយទៀតខ្ញុំគ្រាន់តែអោយនាង ធ្វើម្ហូបសម្រាប់តែ Jungkook ម្នាក់ប៉ុណ្ណោះ រឿងម្ហូប ក៏ចឹងដែរបើគិតតែអោយមេផ្ទះធ្វើម្ហូបហាក់ដូចជាជួលផ្ទះគេហើយញាំបាយនៅខាងក្រៅយ៉ាងចឹង ភរិយាអ្នកមានមិនមែនរៀបការហើយបញ្ចេញដំណើរដូចលោកជំទាវនោះទេ» អ្នកស្រី Jeon
«ចា៎!! អ្នកស្រី Jeon និយាយត្រូវ ហិហិ» អ្នកស្រីkim
«ចា៎!!» អ្នកស្រី Jeon
«ចុះរឿងរៀបការនោះ?» អ្នកស្រី Kim
«ចាំចុងខែនេះ ពេល Jungkook ត្រលប់មកពីអង់គ្លេសវិញខ្ញុំនិងកំណត់ថ្ងៃរៀបការ» អ្នកស្រីJeon
«មកវិញគេនិងមើលឃើញមែនទេ?» អ្នកស្រី Kim
«អត់ទេ! ពេទ្យមិនបានបញ្ជាក់ថាឃើញឬក៏អត់នោះទេ ប៉ុន្តែនេះជាដើមខែទម្រាំចុងខែខាងខ្ញុំក៏ស្គាល់ចិត្ត Eunyung ច្រើនដែរចឹងគួរគិតគូររឿងរៀបការបាន ហើយ» អ្នកស្រី Jeon
«ចា៎!!!» អ្នកស្រី Kim គាត់មិនហ៊ានក្អកជាមួយទេលោក Kim មិនមក ជាមួយផងព្រោះរវល់ធ្វើការគាត់ខ្លាចអ្នកស្រី Jeon ណាស់
      បញ្ចប់ការសន្ទនាគ្នាអ្នកស្រី kim ត្រលប់ទៅវិញ មួយសន្ទុះទើប Eunyung មកដល់ផ្ទះវិញដោយឡាន ដែលជូន Taehyung ទៅសាលានោះឯង គ្រាន់តែមកដល់ភ្លាម អ្នកស្រី Jeon ក៏អោយនាងឡើងទៅ រៀបចំបន្ទប់របស់ Jungkook ភ្លែតដោយគាត់ឡើង ទៅមើលដោយផ្ទាល់អាលេសថាទៅមើល Jungkook
      នាងតូចរៀបចំរបស់មួយថ្ងៃហើយនៅតែគ្មានរបៀប នាងហត់ នាងធុញចង់តែស្រែកអោយបែកផ្ទះ ប៉ុន្តែនាងអាចធ្វើអីបានខ្លះក្រៅពីស្តាប់បញ្ជារ? តើពេលណាទើបអាចរៀបការបាន?
«ប្រមូលខោអាវរបស់ Jungkook ដាក់ក្នុងកន្ទ្រក់ យកទៅបោកគក់រួចហើយនាងអាចទៅសម្រាកបានហើយ» អ្នកស្រី Jeon
«បោកខោអាវ? ខ្ញុំនិងហេសអុំស្រី?» Eunyung
«ម៉ាក់កុំអី! អោយអ្នកបម្រើធ្វើទៅ» Jungkook
«ម៉ាក់ចង់អោយអនាគតភរិយាឯងធ្វើ» អ្នកស្រី Jeon
«នាងមិនដែលធ្វើទេ កុំអោយ Eunyung នាងធ្វើអី ណាម៉ាក់ណា» Jungkook
«មិនដែលធ្វើទើបអោយធ្វើនិងណា បើមិនធ្វើពេល ណាចេះធ្វើ?» អ្នកស្រី Jeon
«តាមពិតមិនមែនខ្ញុំមិនធ្លាប់ធ្វើឯណា! នៅផ្ទះខ្ញុំប្រមូលទៅបោករហូតនិង សូម្បីខោអាវរបស់ Taehyung ក៏ដោយ» Eunyung
«ធ្លាប់ធ្វើហើយ? ចឹងងាយស្រួលសម្រាប់នាងហើយ និងមិនពិបាកដើរទៅប្រាប់ថាគេប្រើម៉ាសុីនបោក ខោអាវយ៉ាងមិច» អ្នលស្រី Jeon
«អុំស្រី!!!» Eunyung ចង់តែស្ទុះទៅបោកក្បាលទេ មិនគួរនិយាយចឹងសោះ
«ឆាប់ឡើង នេះដល់ម៉ោងបាយថ្ងៃត្រង់ឥឡូវហើយ» អ្នកស្រី Jeon
«ចា៎អុំស្រី!!» Eunyung ពេបមាត់ខឹងចិត្តបើសូម្បី Jungkook និយាយហើយគាត់មិនស្តាប់ផង ចប់មិន ខានទេ គិតយ៉ាងមិច!?
«ម៉ាក់មានរឿងចង់និយាយជាមួយកូន!!» អ្នកស្រី Jeon និយាយពេល Eunyung ចេញទៅផុត
«បាទម៉ាក់!» Jungkook
«ត្រាត្រកូល Jeon នៅក្នុងបន្ទប់កូននោះ?» អ្នកស្រី Jeon
«ខ្ញុំអោយ Taehyung ទុកបាត់ហើយ» Jungkook
«ថាមិច? ឯងទុកចិត្តគេដល់ម្លឺង?» អ្នកស្រី Jeon
«គេមិនដឹងថាវាជាស្អីផង! ខ្ញុំប្រាប់គេអោយយកប្រអប់ពណ៌ឈាមជ្រូកនៅក្នុងថតតុអោយគេយកទៅទុកក្នុងបន្ទប់របស់គេបាត់ហើយ» Jungkook
«ប៉ុន្តែកូនបើសិន...» អ្នកស្រី Jeon
«ទីនេះវាមានសុវត្ថិភាពជាង! ម៉ាក់សាកគិតមើលទៅ គ្មានអ្នកណាទៅឆែកបន្ទប់របស់គេទេ បន្ទប់កូនអ្នកណាចូលមកខ្លះកូនមិចនិងដឹងទៅ? ម៉ាក់អោយគេ ធ្វើរបស់ក្លែងក្លាយមួយទុកទីនេះមក ប្រអប់ដូចគ្នា ប៉ុន្តែត្រាពុម្ភផ្សេង» Jungkook
«ម៉ាក់ធ្វើតាមកូនចុះ! ប៉ុន្តែអាទិត្យក្រោយមានប្រជុំធំម៉ាក់ពិតជាចង់អោយកូនទៅដោយផ្ទាល់ណាស់ ប៉ុន្តែការងារនោះ...» អ្នកស្រី Jeon
«Jack បានរាយការណ៍ពីទិន្ន័យអោយកូនស្តាប់រាល់ ថ្ងៃកូនអ្នកសម្រេចម៉ាក់កុំបារម្ភអី ប៉ុន្តែក្រោយប្រជុំ ហើយលោកពូនិងបងប្រុសច្បាស់ជាមកទីនេះ សូម ម៉ាក់ប្រញាប់ធ្វើត្រានោះអោយហើយ ខ្ញុំជឿថាគ្រប់ យ៉ាងទាំងអស់គឺគាត់ជាអ្នកធ្វើ ប៉ាស្លាប់ដោយសារគាត់ ខ្ញុំទៅជាបែបនេះក៏ព្រោះតែគាត់» Jungkook
«ម៉ាក់ដឹងហើយ! ពឹងលើ Yoongi និងឆាប់បញ្ចប់រឿងនេះ ម៉ាក់មិនព្រមអោយមនុស្សអាក្រក់ នៅបានសុខយូរពេកទេ» អ្នកស្រី Jeon
      ក្រោយនិយាយកិច្ចការជាមួយ Jungkook រួច ហើយទើបអ្នកស្រី Jeon ចុះមកក្រោមវិញ ពេញមួយថ្ងៃ Eunyung ស្ថិតក្រោមខ្សែរភ្នែករបស់ អ្នកស្រី Jeon ជាប់ជានិច្ច នាងចង់ស្រែកហត់ខ្លាំង ណាស់ ទ្រាំមិនចង់បានទេ ចំណែក Taehyung ដែលត្រូវ Jimin ជូនមកវិញក៏ទៅអង្គុយកំដរ Jungkook ជាមួយកិច្ចការសាលារបស់គេផង អាទិត្យក្រោយ ត្រូវប្រលងហើយ
    
    NEW DAY

You're My EYEs (ចប់)Where stories live. Discover now