កាន់តែកៀកថ្ងៃរៀបការ Jungkook កាន់តែរវល់ ប្រមូលការងារសរុបធ្វើអោយរួចរាល់គ្មានពេលគិតពី រឿងរបស់ Jisung នោះទេ ពេលនេះក៏បាត់ដំណឹង សូន្យឈឹងតែម្តង ថ្ងៃបុណ្យសពឪពុកក៏មិនមកអើត ដែរ ចំណែក Eunyung ពេលនេះ....
«ខ្ញុំដឹងហើយ សូមជួយចាត់ចែងផង អរគុណ» Taehyung
«យ៉ាងមិចហើយ Tae?» Jungkook
«ខ្ញុំអោយគេចាត់ចែងបញ្ចូនគាត់ទៅមន្ទីរពេទ្យវិកល ចរិកមុននិងមានរឿងជាងនេះ» Taehyung
«ចុះអ្នកដែលត្រូវនាងចាក់នោះ?» Jungkook
«គេមិនអីទេ ស្អែកនេះខ្ញុំនិងទៅជាមួយប៉ាដើម្បីមើលនិងចេញថ្លៃពេទ្យអោយគេផង» Taehyung
«ហឹម...វាសនាមនុស្សមើលមិនឃើញមែន» Jungkook
«បងក៏ល្មមសម្រាកហើយដែរ ស្អែកទៅថតរូបប្រយត្ន័មិនសង្ហារខ្ញុំយំមិនខាន» Taehyung
«បងសង្ហារតែរហូត» Jungkook
«គ្មានឃើញសង្ហារស្អីទេ...» Taehyung
«ល្ងាចជួបភ្ញៀវជាមនុស្សស្រី...ហឹម...បងមិនសង្ហារទេ...ហឹម....បងគួរតែទៅ...» Jungkook
«Jack ទៅណា? អោយ Jack ទៅៗឬខ្ញុំទៅជំនួសក៏បាន» Taehyung
«តាមពិតទៅគឺគ្មានទេ...យប់នេះមានតែចូលរួមមង្គលការរបស់ Yoongi និង Jimin បងច្បាស់ជានាំ Tae ទៅជាមួយបង» Jungkook
«ត្រូវតែបែបនោះ តែពេលនេះសម្រាកសិន» Taehyung
«របាយការណ៍នៅ 3ច្បាប់ទៀត» Jungkook
«ទៅសម្រាកសិនឬចង់អោយខ្ញុំហែកចោល?» Taehyung
«អូនហ៊ាន?» Jungkook
«ខ្ញុំហ៊ាន...» Taehyung
«បាន! បងសម្រាកហើយ» Jungkook
«ល្អខ្លាំងណាស់ តោះទៅញាំបាយ» Taehyung
«តោះៗ» Jungkook និង Taehyung ចេញពីក្រុមហ៊ុនទៅរកញាំអីនេះជាម៉ោងសម្រាក បើ Taehyung មិនមកអូសទៅញាំអីច្បាស់ជាសង្ងំធ្វើការ អត់បាយមិនខានព្រោះតែចង់អោយហើយឆាប់ៗSKIP
ដោយសារ Eunyung ប្រែជាវិកលចរិកទៅហើយ នាងបានយកកាំបិទចិតផ្លែឈឺចាក់ទៅ បុរសម្នាក់ដែលនាងគិតថាគេមកយកកូនរបស់នាង (កូនតុក្តាតា) បុរសម្នាក់នោះរបួសបន្តិចប៉ុណ្ណោះ Taehyung ក៏បានចេញមុខជួយសម្រួលនិងចេញថ្លៃ ព្យាបាលអោយផងដែរ ។ ចំណែកអ្នកស្រី Kim វិញ ក្រោយកូនតែមួយគ្រាប់ក្លាយជាបែបនេះគាត់ក៏ប្រែ ជាលែងសូវមាត់ ក ដូចពីមុនសូម្បីចេញក្រៅជួបជុំក៏ លែងចេញសង្ងំនៅតែផ្ទះ មិនដឹងថាគាត់កំពុងគិតអ្វីនោះទេ
ពេលយប់មកដល់ Jungkook និង Taehyung បានមកដល់កន្លែងកម្មវិធីដោយគ្រួសារ Jeon ក៏មកជាមួយដូចមុនដែរ ។ Jungkook និង Taehyung បង្ហាញភាពស្និតស្នាលចំពោះមុខគ្រប់គ្នាដើម្បីបញ្ជាក់ថាពួកគេស្រលាញ់គ្នាមិនមែនភ្ជាប់ពាក្យកើត ឡើងដោយសារការបង្ខំដើម្បីជំនួញគ្រួសារទាំង 2នោះទេ ។ សម្មភាពទាំងនេះក៏ធ្វើអោយមានអ្នក លួចច្រណែនដែល Taehyung មានមនុស្សប្រុស សង្ហារនិងមានដូចជា Jungkook មកស្រលាញ់និង Take care គ្រប់សព្វបែបនេះ
«អបអរសាទរសម្លាញ់ ពេលនេះមានប្តីហើយហាម រត់ដួលទៀតណា» Taehyung
«ហៃយ៉ា...ច្បាស់ជាមានប្តីចាំទ្រកុំអោយដួលមែនទេ Yoon?» Jimin
«ជិះខ្នងបងរាល់ថ្ងៃតែម្តងទៅព្រោះបងមិនចង់អោយអូនដួលទេ» Yoongi
«បងឯងនេះ» Jimin
«អបអរអ្នកទាំង 2ម្តងទៀត» Taehyung
«ជិះដល់វេនឯងហើយណា» Jimin
«មែនហើយស្អែកនេះត្រូវថតរូបហើយ» Jungkook
«រកកន្លែងគួរសមសិនទៅ» Yoongi
«ហឹម...តោះ Tae» Jungkook ដើរអោបចង្កេះរាងតូចទៅរកកន្លែងអង្គុយជាមួយអ្នកម៉ាក់និងប្អូនស្រី Heemin ថ្ងៃនេះអង្គុយធម្មតាមែនតែក្នុងចិត្តពិតជាគ្រាំគ្រាខ្លាំងណាស់ មនុស្សដែលនាងលួចស្រលាញ់ កំពុងរៀបការ
« Jungkook ខ្ញុំទៅខាងនោះបន្តិច» Taehyung
«ហឹម! បងនិយាយធុរៈបន្តិចណា បានអ្វីដែលចង់បាន ហើយអង្គុយត្រង់នេះកុំទៅណាអោយសោះ» Jungkook
«ដឹងហើយ!!» Taehyung ក៏ងើបចេញទៅរកចាប់អី មកញាំ ។ នំនៅសល់មួយក្នុងថាសលើតុវែងដែលគេ រៀបចំជាឈុតអាហារ Taehyung ចង់ញាំវាក៏ចាប់វា មកចៃដន្យមានអ្នកចាប់យកដែរ
«អរ...សល់តែមួយទេ ខ្ញុំអោយអ្នកនាងចុះ» Taehyung ញញឹមគួរសមអោយទៅគេទាំងស្តាយ
«អរគុណ! អេ...ខ្ញុំដូចជាធ្លាប់ឃើញមុខលោកពីមុនមក....» នាងរូបស្រស់តបទៅកាន់ Taehyung វិញ
«ប្រហែលឃើញខ្ញុំក្នុងពត៌មានហើយ...ចឹងខ្ញុំសុំលា សិនហើយ» Taehyung ញញឹមតបនាងរួចក៏ដើរទៅ តុវិញដោយមាន Jungkook នៅត្រង់នោះស្រាប់ នារីរូបស្រស់តាមមើលព្រោះតែប្រហែលៗមុខរបស់ Taehyung ពិតមែនទីបំផុតនាងក៏ឃើញអ្នកដែលអង្គុយជាប់និងរាងតូចនោះ
«Jungkook...ជាបង..!! ជាបងពិតមែន! ទីបំផុតអូន ក៏រកបងឃើញ Jeon Jungkook» Lee Yurin តាម មើលទៅតុរបស់នាយរហូតនាងមិនទាន់ហ៊ានចូលទៅរកព្រោះពេលវេលាមិនសាកសម ប៉ុន្តែអ្វីដែល នាងឆ្ងល់គឺប្រុសម្នាក់មិញនេះហេតុអីកាយវិការស្និត ស្នាលនិង Jungkook ម៉្លេះ? អង្គុយកៀកគ្នាសើចសប្បាយនិងពេលនិយាយគ្នាម្តងៗមុខសឹងតែប៉ះគ្នាទៅហើយ បើសិនជាប្រុសនិងស្រីនាងច្បាស់ជាគិត ថាជាគូរស្នេហ៍មិនខាន តែជាប្រុសនិងប្រុសទើបនាង បានត្រឹមគិតឆ្ងល់
«ទៅវិញបានហើយ» ប្រុសមាឌធំកូនកាត់ម្នាក់ ដើរមកនិយាយជាមួយនាង
«Felix គឺអូនចង់នៅបន្តិចទៀត» Yurin
«នៅទៀតទៅវិញត្រូវធ្ងន់មិនខានទេ» Felix
«សូមបងមេត្តា» Yurin
«តាមមកអោយឆាប់» Felix ដើរទៅមុន
«ហុឹស...ចាំមើលខ្ញុំនិងរកវិធីគេចពីនរគមួយនេះអោយបាន» Yurin និយាយហើយក៏ដើរទៅតាម Felix នាងនិងគេទើបមកកូរ៉េមិនប៉ុន្មានថ្ងៃនេះ មិនបានដឹងរឿងរបស់ Jungkook និង Taehyung នោះទេ ហើយស្អែកនេះពួកគេក៏ត្រូវទៅវិញដែរ
YOU ARE READING
You're My EYEs (ចប់)
RomanceJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook