You're My EYEs | ភាគទី 35

8.1K 419 4
                                    

SKIP

ថ្ងៃរសៀល Jungkook បាននាំ Taehyung ចេញ ទៅក្រៅដើម្បីតែងខ្លួនអោយបានស្អាតសម្រាប់ កម្មវិធីយប់នេះ អោយសមឋានៈគូរដណ្តឹងរបស់អគ្គនាយក Jeon Jungkook ល្ងាចរួចរាល់ទើប មកវិញ
«Jungkook បងយ៉ាងមិចនិងដើរអោបពេញមួយថ្ងៃ ហើយដល់ផ្ទះក៏អោបទៀតនៀក?» Taehyung
«ព្រោះតែងខ្លួនហើយ Tae ស្អាតខ្លាំងពេកទើបបងមិនចង់លែង...ហឹម...ដូចមិនចង់អោយ Tae ទៅ សោះ...» Jungkook
«លេបទុកតែម្តងទៅអ្នកប្រុសធំ» អុំ
«មែនហើយអុំ» Jungkook
«នែ៎...» Taehyung សម្លក់ អុំមេផ្ទះក៏លួចសើច តាំង ពីមានវត្តមានរបស់ Taehyung នៅក្នុងផ្ទះនេះម្នាក់ៗ តែងតែមានស្នាមញញឹមនិងសម្លេងសើច
«តោះទៅបន្ទប់» Jungkook ស្រាប់តែលើកបីរាងតូចឡើង
«អាយ...បងធ្វើស្អីដាក់ខ្ញុំចុះ» Taehyung
«នៅអោយស្ងៀមទៅប្រយត្ន័ធ្លាក់ជណ្តើរ» Jungkook ថាហើយ Taehyung ក៏អោប ក រាងក្រាសជាប់ព្រោះខ្លាចធ្លាក់ទាំង 2នាក់
   ដល់ពេលត្រូវទៅកម្មវិធីពួកគេក៏រៀបចំស្លៀកពាក់ ចុះមកតែមុននិងចុះមក
«បងសង្ហារណាស់» Taehyung
«Tae ក៏សែនស្អាត» Jungkook
«ខ្ញុំមានរបស់អោយបង» Taehyung
«ហឹម? ជាអ្វី?» Jungkook
«ចាំបនបន្តិច» Taehyung ដើរទៅបើកថតតុយក ប្រអប់មួយចេញមក
«នេះ បើកវាមើលទៅ» Taehyung ហុចវាអោយនាយ
«ហឹម....អា៎ នាឡិការដៃ» Jungkook ញញឹមខ្ចឹប ក្រោយឃើញវា ជានាឡិកាដៃម៉ាក Rolex ពណ៌មាសតម្លៃខ្ទង់មុឺន$$ ឯណោះ Taehyung មិនមែន ក្រគ្មានសម្ថភាពទិញវាឯណា ព្រោះតែ Jungkook ទិញរបស់អោយខ្លួនច្រើនណាស់
«បងចូលចិត្តឬអត់? ខ្ញុំឃើញបងអត់មានពាក់នាឡិកាទេ» Taehyung បានទិញវាពេលសុំ Jungkook ទៅ បន្ទប់ទឹកព្រោះដើរកាត់ឃើញវាស្អាតទើបចង់ទិញវា អោយ Jungkook
«ហឹម...ពេញចិត្ត! វាស្អាតណាស់» Jungkook
«ខ្ញុំពាក់វាអោយបងចុះ» Taehyung យកវាមកពាក់លើដៃរបស់នាយពណ៌មាសភ្លឺដាក់លើសាច់សរខ្ចី ពិតជាសមឥតខ្ចោះ
«អរគុណអូនសម្លាញ់» Jungkook ទាញរាងតូចមក ថើបបូរមាត់គេមួយខ្សឺតវែងជាការអរគុណ
«ហឹម! តោះយើង» Taehyung
ពួកគេក៏នាំចុះមកក្រោយដោយមានអ្នកស្រី Jeon Heemin និង Jack កំពុងរងចាំ
«បងប្រុសនិងបងថ្លៃចុះមកហើយម៉ាក់ធំ» Heemin
«Wow ចាហ្វាយតូចថ្ងៃនេះស្រស់ស្អាតខ្លាំងណាស់» Jack
«ពិតមែនហើយ ស្អាតជាងខ្ញុំទៅទៀតបងថ្លៃ» Heemin
«សរសើពេកទេដឹង?» Taehyung
«ពិតមែនណា! បងប្រុសមើលអោយស្រួលបួល បន្តិចទៅ» Heemin
«ប្រុងមិនអោយទៅផងនៀក» Jungkook
«បើខ្ញុំមិនទៅ បងក៏មិនបាច់ទៅដែរ» Taehyung
«អូហួយ....នៀក» Heemin
«មកហើយ ចឹងតោះ» អ្នកស្រី Jeon
«ទៅផ្សេងគ្នាទៅ ខ្ញុំទៅតែ 2នាក់ Tae ទេ» Jungkook
«Aww មិនប្រាប់ពីដំបូងទេ ខំចាំ» Heemin
«ចាំប្រាប់ជុំគ្នាមានអីខុស?» Jungkook
«បានហើយ តោះ» អ្នកស្រី Jeon ថាហើយពួកគេ ក៏នាំគ្នាទៅ Jack ជាអ្នកបើកឡាន Heemin អង្គុយ បាំងមុខចំណែកអ្នកស្រី Jeon អង្គុយក្រោយម្នាក់ឯង ឡានរបស់ Jungkook បើកតាមក្រោយ

You're My EYEs (ចប់)Where stories live. Discover now