@SKIP
Taehyung រៀបចំសម្អាត ខ្លួនរួចរាល់និងចុះទៅខាងក្រោមរកអីធ្វើខ្លះ ព្រោះគេ មកអាស្រ័យខ្លួន នៅផ្ទះអ្នកដទៃ
ចុះមកដល់ខាងក្រោមអ្នកស្រី Jeon ក៏និយាយគ្នាលេងជាមួយ Taehyung រហូតដល់ម៉ោងត្រូវរៀបចំ អាហារសម្រាប់ពេលល្ងាច នេះបើសិនគេយកចិត្ត អ្នកស្រី Jeon បន្តិច គាត់អាចនិងជួយខ្លួនគេពីបងស្រី ចិត្តបិសាចនោះខ្លះ ប៉ុន្តែ Taehyung មិនមែនមនុស្ស ប្រភេទយកចិត្តគេដើម្បីប្រយោជន៍ខ្លួនឯងនោះទេ ។ កម្លោះតូចចង់ចូលទៅជួយធ្វើម្ហូប ប៉ុន្តែអ្នកស្រី Jeon ក៏និយាយឡើង
«Taehyung» អ្នកស្រី Jeon
«បាទ អុំស្រី!?» Taehyung
«ទៅតាម Eunyung មកធ្វើម្ហូប!» អ្នកស្រី Jeon
«គឺ...បងស្រីគាត់ប្រហែលជា...គាត់មើលថែ លោក Jeon គាត់ប្រហែលជាហត់នឿយហើយអុំស្រី» Taehyung
«ហត់អីទៅ? ឯងមើលថែ Jungkook ជាងនាងផង! ជាកូនប្រសារអ្នកមានមិនមែនចូលមកដើម្បីរស់ស្រួលទេ អុំចង់អោយគេធ្វើរឿងអស់នេះ មើលថែ អនាគតស្វាមី ចេះធ្វើម្ហូប រៀបចំបន្ទប់រៀបចំសម្លៀក បំពាក់អោយស្វាមី ជាតួនាទីភរិយាល្អម្នាក់ មិនមែនមកដើម្បីបញ្ជារគេឯងសម្ញែងខ្លួនជាចាហ្វាយស្រី អុំមិនចូលចិត្តមនុស្សមានមាយាទបែបនេះ មិនថាប្រុស ឬស្រី» អ្នកស្រី Jeon
«ខ្ញុំយល់បាទ! ប៉ុន្តែអុំស្រី» Taehyung
«រឿងការងារផ្ទះបាយ កូនស្រីត្រូវតែចេះស្រាប់ហើយ អានាគតត្រូវក្លាយជាមេផ្ទះល្អ ចេះធ្វើ ម្ហូបចងចិត្តស្វាមី មិនមែនញាំខាងក្រៅរហូតឬពឹងលើ អ្នកបម្រើ! ម៉ាក់ឯងធ្លាប់និយាយបែបនេះដែរ?» អ្នកស្រី Jeon
«.....» Taehyung ស្ងាត់ មិនដឹងគួរប្រាប់យ៉ាងមិចទេ
«បើឯងមិនហ៊ានទៅ អុំអោយអ្នកបម្រើទៅតាមនាង ហើយឯងទៅកំដរ Jungkook ម្តង! អុំមិនចង់អោយ គេនៅម្នាក់ឯងទេ» អ្នកស្រី Jeon និយាយហើយក៏ ដើរទៅប្រាប់អ្នកបម្រើអោយទៅតាម Eunyung នាងមិនបាននៅក្នុងបន្ទប់ជាមួយ Jungkook ទេនាង នៅបន្ទប់របស់នាង Jungkook នៅតែម្នាក់ឯងប៉ុណ្ណោះ*knock knock
«អ្នកណា?» Jungkook
«គឺខ្ញុំអ្នកប្រុស!»
«មានការអី?» Jungkook
«គឺលោកស្រីអោយមកតាមអ្នកនាង Eunyung»
«នាងនៅបន្ទប់របស់នាង» Jungkook
«ចា៎អ្នកប្រុស!! ប៉ុន្តែអ្នកប្រុស Taehyung អាចចូល ទៅបានទេ?»
«អោយគេចូលមក» Jungkook និយាយហើយ Taehyung ក៏បើកទ្វារចូលទៅក្នុងបន្ទប់ជាមួយដើម្បី នៅកំដរនាយ ចំណែកអ្នកបម្រើហួសទៅហៅ Eunyung តាមបញ្ជារចាហ្វាយនាយរបស់ខ្លួន
BẠN ĐANG ĐỌC
You're My EYEs (ចប់)
Lãng mạnJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook