You're My EYEs | ភាគទី 41

6.7K 429 1
                                    

     មួយសប្តាហ៍កន្លងទៅដំណើរកំសាន្តក្រេបទឹកឃ្មុំ របស់ Jungkook និង Taehyung បញ្ចប់ទៅដោយរលូនព្រោះគេទាំងពីរនាក់មិនបានទាស់ចិត្តគ្នានោះទេពិសេសទៀតនោះគឺដើរលេងសប្បាយនិងបង្កើត អនុស្សាវរីយ៍ជាមួយគ្នាច្រើនណាស់ ថ្ងៃនេះដែរអ្នក ទាំង 2ក៏បានមកវិញ ។ ហើយក៏ត្រូវរើទៅរស់នៅ ផ្ទះអាពាហ៍ពិពារបស់ពួកគេដូចគ្នាប៉ុន្តែក៏ទៅគោរព ប៉ាម៉ាក់ពួកគេជាមុនសិន
«យ៉ាងមិចដែរដើរលេងសប្បាយទេ?» លោកKim
«សប្បាយណាស់ប៉ា!! គ្រប់យ៉ាងក៏ដំណើរការល្អ» Jungkook
«បែបនោះប្រសើរហើយ» លោកKim
«ចុះម៉ាក់ធំទៅណាហើយប៉ា?» Taehyung
«ទៅមើល Eunyung ព្រោះមួយអាទិត្យអាចទៅមើលបានតែ 2ថ្ងៃទេ» លោកKim
«ខ្ញុំក៏ចង់ទៅមើលគាត់ដែរ» Taehyung
«ម៉ាក់ធំឯងថានាងមិនសូវឆេវឆាវដូចមុននោះទេ» លោកKim
«ខ្ញុំនិងឆ្លៀតពេលទៅមើលគាត់» Taehyung
«មែនហើយពួកឯងមកពីហត់គួរតែទៅសម្រាកទៅ» លោកKim
«បាទប៉ា! ចឹងពួកយើងលាទៅវិញសិនហើយ» Jungkook
«ខ្ញុំទៅហើយប៉ា!!» Taehyung ងើបមកអោបអ្នកជាឪពុក ពីពេលនេះទៅគេត្រូវរស់នៅឆ្ងាយគ្នាហើយ អាចប្រហែលមានពេលជួបគ្នាតិចតួចប៉ុណ្ណោះ...។

      ក្រាបគោរព 3ដងដល់បាតជើងអ្នកជាម្តាយ អ្នកស្រី Jeon ញញឹមបិទមាត់មិនជិតគាត់ពេញចិត្ត កូនប្រសារម្នាក់នេះណាស់ទោះគេជាប្រុសក៏ដោយ
«ងើបមកណា» អ្នកស្រី Jeon
«បងប្រុសដើរលេងសប្បាយទេ» Heemin សួរពេលគេទាំង 2អង្គុយលើសាឡុង
«សប្បាយខ្លាំងណាស់» Taehyung
«ចុះពេលណាមានចៅអោយម៉ាក់ធំ» Heemin
«កូននេះមើលសួរ...» អ្នកស្រី Jeon
«រឿងកូនពួកយើងចាំនិយាយជាមួយពូ Jin» Jungkook
«មែនហើយកូនរបស់ពួកគេគួរអោយស្រលាញ់ខ្លាំងណាស់» អ្នកស្រី Jeon
«មែនហើយពួកបងនៅញាំបាយល្ងាចសិនទៅចាំទៅវិញ» Heemin
«ប្រាកដណាស់» Taehyung
«ចឹងតោះ» អ្នកស្រី Jeon
      ក្រោយការញាំអាហារជុំគ្នារួចហើយ Jungkook និង Taehyung ឡើងទៅរករបស់ចាំបាច់ខ្លះទៅជា មួយព្រោះឥវ៉ាន់ដែលរើទៅមានតែសម្លៀកបំពាក់ទេ

     មកដល់ផ្ទះថ្មីរបស់ពួកគេ និយាយអោយចំផ្ទះនេះ ក៏ធំបើសិននៅតែ 2នាក់បែបនេះព្រោះមានបន្ទប់គេងដល់ទៅ 3 ក្រោយផ្ទះតទៅក្រោយមាន បន្ទប់ 2សម្រាប់អ្នកបម្រើក្នុងបន្ទប់មួយមានក្រែ 2 អ្នក បម្រើយកពីផ្ទះម៉ាក់គេមកនិងមានអ្នកផ្ទះជាស្រីក្រមុំ រូបស្រស់ និងអ្នកបម្រើប្រុស 2នាក់ផង Jungkook និង Taehyung គេងនៅជាន់លើបន្ទប់ធំជាងគេនោះ ផ្ទះនេះជាចំណងដៃរបស់អ្នកស្រី Jeon ជូនមកអោយ គេទាំងពីរ
«ហ៊ើយ...ហត់ណាស់» Taehyung ទម្លាក់ខ្លួនគេង លើសាឡុងធំក្នុងបន្ទប់
«ងូតទឹកសិននិងបានសម្រាក» Jungkook
«បងងូតមុនទៅ» Taehyung
«ក្មេងកម្ចិល» Jungkook ញីសក់របស់ Taehyung តិចៗរួចទើបកាន់កន្សែងចូលបន្ទប់ទឹក ។ សម្លេងគោះ ទ្វារបន្លឺឡើងអ្នកដែលកំពុងខ្ចិលនោះក៏ងើបទៅមើល
«ហឹម...នាងមានការអី?» Taehyung សួរទៅកាន់អ្នក បម្រើថ្មីនោះ
«គឺបន្ទប់នេះជារបស់អ្នកប្រុសមែនទេ? ខ្ញុំទើបមកធ្វើ ការព្រឹកមិញនេះទេ» Ella
«បន្ទប់ខ្ញុំនិងហើយ គិតថាបន្ទប់អ្នកណាទៀត? មីងអត់ប្រាប់នាងទេហេសថាមានចាហ្វាយប៉ុន្មានអ្នកនោះ?» Taehyung
«គឺខ្ញុំឃើញមាន 2...» Ella
«ម្នាក់ទៀតប្តីខ្ញុំ ច្បាស់ឬនៅ? ហើយមកសួរ តែប៉ុណ្ណឹងមែនទេ?» Taehyung
«ចា៎គឺ...នេះ...ទឹកដោះគោចា៎» Ella
«ថ្ងៃក្រោយចប់ការងារផ្ទះបាយអាចសម្រាកបានហើយរឿងរបស់ញាំយប់អាធ្រាតបែបនេះខ្ញុំរៀបចំ ខ្លួនឯង» Taehyung
«ចា៎» Ella
«អរ...មួយទៀត! ហៅខ្ញុំថាលោកប្រុស មិនមែនអ្នកប្រុសទេ នាងទៅសម្រាកចុះយកទឹកដោះគោ ទៅវិញផងមួយកែវនិងអ្នកណាផឹកអ្នកណាអត់?» Taehyung
«ចា៎សុំទោសលោកប្រុស» Ella ក៏កាន់ទឹកដោះគោ ទៅវិញ Taehyung ទាញទ្វារបិទដើរមកវិញរអ៊ូរតែ ម្តង
«អ្នកណារើស? តែងខ្លួនមកទាក់ប្តីគេច្បាស់ណាស់ ស្អែកត្រូវប្តូរទម្លាប់នាងចេញ...ឬត្រូវប្តូរមនុស្ស?» Taehyung
«រអ៊ូរអីអូនសម្លាញ់?» Jungkook ចេញមកវិញជាមួយកន្សែងរុំត្រឹមចង្កេះ
«អ្នកណារើសអ្នកមកនៅជាមួយថ្មី?» Taehyung
«បងអត់ដឹងទេ ម៉ាក់អ្នករៀបចំ យ៉ាងមិចហេស?» Jungkook
«នាងស្អាត...» Taehyung
«ស្អាតៗទៅ បងអត់ខ្វល់ផង» Jungkook
«អោយតែច្បាស់» Taehyung
«ចាំតែមើលទៅ» Jungkook
«នឹងហើយតែខ្ញុំទាន់ ខ្ញុំកាត់ចោលប្រាប់អោយហើយ» Taehyung និយាយចោលកាន់កន្សែងទៅ ងូតទឹកម្តងអ្នកឈរស្តាប់ព្រឺសម្បុរឡើងមក ទទួលស្គាល់ថាខ្លាចប្រពន្ធតាំងពីមិនទាន់រៀបការ មកម្ល៉េះ ។ ក្រោយងូតទឹកហើយប្តីប្រពន្ធ 2នាក់ ស្លៀកឈុតគេងគូរស្នេហ៍ឡើងមកគេងអោបគ្នា យ៉ាងរំភើយ
«លោកប្តី» Taehyung
«បាទ?» Jungkook
«រូបថតថ្ងៃរៀបការពួកយើងដាក់នៅបន្ទប់ទទួល ភ្ញៀវមួយល្អទេ?» Taehyung
«ហឹម! ល្អតើ! Tae ចង់បានទំហំប៉ុណ្ណា?» Jungkook
«ធំ! យករបៀបចូលមកឃើញតែម្តង» Taehyung
«បើ Tae ចង់បានបងព្រមតាមទាំងអស់និង» Jungkook
«លោកប្តីរបស់ខ្ញុំ! បងកុំគួរអោយស្រលាញ់ពេក មនុស្សស្រីបាក់លើច្រើនណាស់ដឹងខ្លួនទេ?» Taehyung
«ច្បាស់ជាដឹង! ប៉ុន្តែបងបែបនេះតែជាមួយប្រពន្ធបង ទេកុំភ័យអី!» Jungkook
«ហិហិ...ស្អប់ណាស់» Taehyung ថាហើយក៏ថើប មាត់ Jungkook មួយខ្សឺត
«Goodnight» Taehyung
«បាទប្រពន្ធសម្លាញ់» Jungkook ថើបក្បាល Taehyung វិញមុននិងបិទភ្នែកសង្ងគេងជាមួយគ្នា
ស្អែកនេះទៅចុះអេតាសុីវិលអោយ ហើយមុន និងចូលធ្វើការវិញ

You're My EYEs (ចប់)Where stories live. Discover now