You're My EYEs | ភាគទី 29

9.8K 518 0
                                    

#សុភមង្គល💕

      ក្រោយពីញាំអាហារជុំគ្នាជាមួយ Hana រួចនាង ក៏បានត្រលប់ទៅវិញ ព្រឹកមិញនេះនាងគ្រាន់តែមក លេង Taehyung ជួយជា Taehyung រអ៊ូរឈឺនេះ ឈឺនោះនាងក៏នៅកំដរ តែពេលនេះ Jungkook មក ហើយទើបទៅវិញ ចំណែក Jungkook វិញនៅគេងអោបរឹត Taehyung មិនព្រមទៅណាសោះ
«Tae ហា៎» Jungkook
«ហឹម?» Taehyung
«ទៅផ្ទះវិញជាមួយបងណា» Jungkook
«គឺ Jung!!» Taehyung ងើបអង្គុយ
«ទៅផ្ទះបងរស់នៅទីនោះជាមួយគ្នា ពួកយើងជិត រៀបការហើយណា» Jungkook
«ប៉ុន្តែខ្ញុំចង់សួររឿងរបស់អ្នកនាង តើវាយ៉ាងមិចវិញ?» Taehyung
«ទៅវិញសិនចាំបងនិងម៉ាក់ប្រាប់! ទៅវិញណា» Jungkook សសៀរមកអោបរាងតូចអង្វរ ក អោយ គេព្រម
«ហឹម...ក៏បានប៉ុន្តែចាំ....» Taehyung
«ល្ងាចនេះ! ចាំបងទៅរៀបចំឥវ៉ាន់អោយណា» Jungkook
«Jungkook!! បងប្រញាប់យ៉ាងនេះឬ?» Taehyung
«ត្រូវហើយ! ទៅវិញជាមួយគ្នាពេលនេះ បងត្រូវ ធ្វើការផង ណាមួយមាន Tae នៅជិតខ្លួនទើបបងមិន បារម្ភ» Jungkook
«ខ្ញុំច្បាស់ជាអាចមើលថែខ្លួនឯងបានតើ» Taehyung
«អត់ទេ! កំឡុងពេលនេះគឺគ្រប់កន្លែងសុតតែជា កន្លែងគ្រោះថ្នាក់» Jungkook
«តើមានរឿងអីទៅ Jung?» Taehyung
«Tae ប្រយត្ន័ខ្លួនទៅបានហើយ» Jungkook
«ហឹម!!» Taehyung ងក់ក្បាលក៏ព្រោះតែយល់ថា Jungkook បារម្ភពីខ្លួន
«ល្ងាចនេះញាំបាយផ្ទះ Hana មួយពេលបន្ទាប់មកពួក យើងទៅផ្ទះវិញ» Jungkook
«ហឹម! ដឹងហើយ» Taehyung
«Tae ចង់ចេញក្រៅទេ? ទៅដើរលេងជាមួយគ្នាទេ បងទំនេរ» Jungkook
«ទៅណា?» Taehyung
«ទៅណាក៏បាន Tae ចង់ទៅណា?» Jungkook
«អាចនាំខ្ញុំទៅកន្លែងមួយបានទេ?» Taehyung
«បាន! ទៅណាក៏បាន! បងនាំទៅបានទាំងអស់» Jungkook
«ល្អៗ ខ្ញុំទៅប្តូរខោអាវសិន» Taehyung ងើបរត់ទៅ
«Tae កុំរត់» Jungkook ស្រែកប្រាប់មើលចុះសប្បាយចិត្តភ្លេចឈឺទៅហើយ នាយបានត្រឹមក្រវី ក្បាលហួសចិត្តចរិកគេគឺបែបនេះសោះ ។ មួយសន្ទុះ Taehyung ក៏ចេញមកវិញជាមួយការរៀបចំបែប សាមញ្ញ និយាយទៅ Jungkook មិនដែលឃើញ Taehyung ធ្វើខ្លួនចេញក្រៅនោះទេ កាលនៅផ្ទះ គេសាមញ្ញមែនទែន តែថ្ងៃមើលចុះ ការតែងខ្លួនរបស់ គេពិតជាស្អាតណាស់
«តោះ!!» Taehyung
«លែងឈឺហើយហេស?» Jungkook
«លែងឈឺហើយ! ស្អីក៏មិនឈឺដែរ» Taehyung
«ចឹងតោះ!!» Jungkook ដើរអោបចង្កេះរាងតូចនាំ ចេញទៅក្រៅ
    
       មកដល់ជិះកាត់ហាងផ្ការមួយកន្លែង Taehyung បានអោយ Jungkook ឈប់ឡានគេចង់ចុះទៅទិញ ផ្ការ Jungkook ក៏ទៅតាម
«សូមស្វាគមន៍ អូ៎...លោក Jeon!! សួរស្តី»
«ហឹម!!» Jungkook
«ហៃយ៉ា...តើនេះគឺជាគូរដណ្តឹងលោកមែនទេ?»
«មែនហើយ!!» Jungkook
«ស្អាតខ្លាំងណាស់ ស្អាតដូចមនុស្សស្រីយ៉ាងចឹង រីករាយដែលបានស្គាល់»
«បាទ!!» Taehyung  ញញឹមតិច
«ញញឹមកាន់តែស្អាត»
«ហេមៗ» Jungkook ក្រហេម អាម្នាក់សរសើពេកៗ
«នេះបងស្គាល់គ្នាហេស?» Taehyung
«គឺខ្ញុំធ្លាប់ជាមិត្តកាលនៅរៀនជាមួយ Jungkook និងណា»
«មិត្តអីសុីរបស់មិត្ត?» Jungkook គ្រាន់តែនិយាយ
ប៉ុណ្ណឹង Taehyung អាចដឹងបាត់ទៅហើយ
«ហៃយ៉ា...មិនបាននៅរាក់ទាក់ទេ សុំកុលាបសរមួយ បាច់ធំមក» Taehyung
«កុលាបសរ? សូមចាំបន្តិច» នាយកម្លោះដើរចូល ទៅរកហាងនេះមិនមែនហាងនាយតែជាហាងសង្សារនាយ នាយគ្រាន់តែមើលពេលនាងមិននៅ ប៉ុណ្ណោះ ប៉ុន្តែគេមករកទិញទៅហើយ
«Tae ទិញផ្ការធ្វើអី?» Jungkook
«ទិញជូនម៉ាក់! ប៉ាប្រាប់ថាម៉ាក់ចូលចិត្តផ្កាពណ៌សរ ខ្ញុំក៏ជ្រើសកុលាបសរដែលងាយរក» Taehyung
«អរ...ចឹងពួកយើងទៅលេងផ្ទះ Tae ហេស?» Jungkook
«គឺ...ទៅ!» Taehyung
«សួរស្តី! ត្រូវការអីដែរ?» Girl នាងជាម្ចាស់ហាង
«គឺទិញផ្កា មុននេះប្រុសម្នាក់ម្ចាស់ហាងនោះបានទៅ រៀបចំអោយពួកយើងហើយ» Taehyung
«ប្រហែលជាសង្សារខ្ញុំហើយ! សូមចាំបន្តិច» នាងក៏ចូលទៅក្នុងរក
«ហាងនេះដេគ័រមិនសូវស្អាតទេ! ឬក៏មកពីត្រូវចំណូលចិត្តខ្ញុំទេដឹង?» Taehyung
«បងក៏គិតថារាងរញ៉េរញ៉ៃបន្តិចដែរ» Jungkook
«នេះផ្ការបស់លោក» Girl
«អរគុណ! តើអស់ប៉ុន្មាន?» Taehyung
«កុលាបសរ 20ទងបូកនិងការរៀបចំគឺ 350$» Girl
«នេះ» Jungkook ហុចកាតអោយមិនតវ៉ាអីមួយម៉ាត់ ព្រោះនាយគឺ Jeon Jungkook អ្នកណាមិនស្គាល់?
      បន្ទាប់ពីបានផ្ការហើយពួកគេទៅបន្តគឺទៅរកម៉ាក់របស់ Taehyung វាខុសពីការគិតរបស់ Jungkook ដែលទីនេះគឺកន្លែងទុកធាតុ រាងតូចអោប បាច់ផ្ការដើរទៅឈរពីមុខទូរដាក់ធាតុដែលមានរូប ស្រ្តីចំណាស់ស្រស់ស្អាតម្នាក់ គាត់ស្អាតខ្លាំងណាស់
«Jung!! នេះគឺម៉ាក់ខ្ញុំ!!» Taehyung ដាក់ផ្ការនៅខាងក្រោម
«ជំរាបសួរអ្នកម៉ាក់» Jungkook អោបគំនាបគោរព
«ផ្ការនេះសម្រាប់ម៉ាក់!! ម៉ាក់សុខសប្បាយទេ? កូន នឹកម៉ាក់ខ្លាំងណាស់ មែនហើយប្រុសម្នាក់នេះជាមនុស្សដែលកូនស្រលាញ់កូននាំគាត់មកជួបម៉ាក់ ហើយ ម៉ាក់កុំខឹងនិងកូនណា» Taehyung
«អ្នកម៉ាក់ដ៏ស្រស់ស្អាត! ខ្ញុំនិងមើលថែកូនអ្នកម៉ាក់ អោយបានល្អបំផុត» Jungkook
«កូននឹកម៉ាក់ខ្លាំងណាស់» Taehyung ក៏ចាប់ផ្តើមយំ គេកើតមកមិនទាន់និងចាំមុខអ្នកម្តាយរបស់ខ្លួនផងគាត់ក៏ចាកចេញពីលោកនេះទៅហើយមានត្រឹមតែ រូបថតដែលប៉ារបស់គេបានទុកអោយតែប៉ុណ្ណឹង Jungkook ទាញ Taehyung មកអោបលួងលោម នាយច្បាស់ជាយល់អារម្មណ៍ដែលបាត់បង់មនុស្សជា ទីស្រលាញ់

You're My EYEs (ចប់)Donde viven las historias. Descúbrelo ahora