You're My EYEs | ភាគទី 22

9.2K 551 1
                                    

     ដោយសារតែ Taehyung ចូលទៅយូរពេល ណាមួយទៅជាមួយ Jisung ទៀតនាយក្លាយជាម្នាក់ នេះប៉ះពាល់ Taehyung ទ្រាំអង្គុយចាំងាកមើលមាត់ ទ្វារផ្ទះរហូត បាត់មួយនាទីដូចបាត់មួយម៉ោងនាយមិច និងទ្រាំបាន? ឬ Taehyung នៅជូតខ្លួនអោយនាង? មិចនិងអាច? គេជាប្រុសនៅមាន Jisung នៅទីនោះ ទៀត! បើគ្មាន Jisung ទៅនាយក៏មិនសូវខ្វល់ប៉ុន្មាន ដែរ ទ្រាំលែងបានហើយនាយងើបដើរទៅក្នុងផ្ទះ មិនខ្វល់ភ្នែកណាអ្នកឃើញឬអត់នោះទេ នាយចូល មិនទាន់ផុតមាត់ទ្វារផង សម្រែកស្រែករបស់ Taehyung បន្លឺឡើង ពេលលឺភ្លាម Jungkook ក៏លែងខ្វល់អីទៀតទាំងអស់ពេលនេះគឺ Taehyung សំខាន់បំផុត នាយក៏រត់ទៅតាមសម្លេងនោះ...

  SKIP

      កម្មវិធីដំណើរការយ៉ាងរលូនមិនមានអ្នកចាប់
អារម្មណ៍ពី Jungkook ឡើយថាសុខៗនាយរត់ចូល ក្នុងផ្ទះបាត់
«Heemin ហា៎! ក្រែងអ្នកបងថាថា Jungkook ក៏នៅដែរហេស? មកដល់ពូមិនទាន់បានទៅរកនិយាយជាមួយគេទេ» NamJoon
«ខ្ញុំអត់ដឹងទេលោកពូ! គាត់អង្គុយជាមួយបង Min លោកពូសាកសួរគាត់ទៅ» Heemin
«អរ...Jin នៅទីនោះល្មម! ពូទៅហើយចឹង» NamJoon
«ចា៎លោកពូ» Heemin
    NamJoon បានដើរមកអង្គុយជាមួយ Jimin និង Yoongi ព្រោះ Jin នៅអង្គុយទីនេះស្រាប់
«សួរស្តីអ្នកទាំង 2» NamJoon
«សួរស្តីលោកពូ!!» Jimin
«ការងារទីនោះយ៉ាងមិចដែលពូ Kim?» Yoongi
«ក៏ល្អ!! ពេលនេះកំពុងដំណើរការគម្រោងសាសង ថ្មីភាគហ៊ុនជាជនជាតិកូរ៉េ ពួកយើងក៏មកទីនេះ» NamJoon
«បែបនោះហើយបងចង់អោយសាកស្នារដៃថ្មីដែល កំពុងនិយាយជាមួយអ្នកបង Jeon មុននេះ» Jin
«ស្នារដៃថ្មី? អ្នកណា? យកជាការបានឬអត់? គម្រោងនីមួយសំខាន់ណាស់ ការជ្រើសអ្នក Designe ក្នុងបន្ទប់ទាក់ទាញភ្ញៀវសំខាន់បំផុតយក អ្នកថ្មីមិនប្រថុយពេលទេហេស?» NamJoon
«ហៃយ៉ា...បងច្បាស់ជាគិតគូរដល់រឿងនេះហើយ បងមិចនិងធ្វើអោយ Joonie របស់បងខកចិត្តនោះ? វាជាការតេស្តការងាររបស់ Heemin និងអនាគតកូន ប្រសារអ្នកបងណា» Jin
«ចឹងហេស? មែនហើយ...ពួកយើងមិនទាន់បាន ឃើញមុខរបស់ Jungkook និគូរដណ្តឹងគេនៅ ឡើយ Jimin ah~ លឺ Heemin ថាគេអង្គុយជា មួយពួកឯង! ចុះពេលនេះ?» NamJoon
«ពួកខ្ញុំក៏មិនដឹងដែរ មុននេះបង Yoon នាំទៅនេះទៅ នោះមកវិញក៏បាត់ទៅអស់ទាំង 2 ទាំង3» Jimin
«គេនាំ Jungkook ទៅសម្រាកទេដឹង? នេះក៏យប់ ណាស់ដែរ Jungkook ប្រហែលជាចង់សម្រាក ច្រើនជាង» Yoongi
«ចឹងនៅសល់ពេលស្អែកនេះទៀត ចាំសួរសុខទុក្ខ នៅថ្ងៃស្អែកចុះ» Jin
«Jungkook ត្រូវទៅអង់គ្លេសយប់នេះ ប្រហែលមួយអាទិត្យឯណោះទើបមកវិញ» Yoongi
«ពិតមែនហេស? គាត់ទៅព្យាបាលភ្នែកមែនទេ? បងអត់មានប្រាប់ខ្ញុំសោះ» Jimin
«ព្រោះបងរវល់ទើបភ្លេច ណាមួយអូនអត់មានសួរ បងផង» Yoongi
«ឈប់!! ព្យាបាលភ្នែក? គ្រែងជាហើយមិនចឹង?» NamJoon
«ជាឯណា? គាត់នៅតែមើលមិនឃើញដដែលនិងពូ Kim រាល់ថ្ងៃមិត្តរបស់ខ្ញុំជាអ្នកមើលថែគាត់» Jimin
«ប៉ុន្តែ...ថ្ងៃមុន...» NamJoon
«ហៃយ៉ា...Heemin ឡើងឆាករៀបចំកាត់នំហើយ តោះទៅជិតៗនោះទៅ» Yoongi
«ឈប់សិន! បងមានអីលាក់បាំងខ្ញុំហេស?» Jimin
«ទៅវិញចាំនិយាយគ្នា តោះ» Yoongi អូសដៃ Jimin ទៅជិតឆាករបស់គេ ក្រោយពីកាត់នំហើយ អ្នកស្រី Jeon ក៏មានរឿងចង់និយាយប្រាប់គ្រប់គ្នាផង

You're My EYEs (ចប់)Wo Geschichten leben. Entdecke jetzt