ត្រលប់ទៅពេលដែលចាស់ៗបានជួបនិយាយគ្នា វាហាក់បីដូចជាអ្នកស្រី Kim មានបំណងលើកកូនស្រីមកអោយអ្នកស្រី Jeon តែម្តងទាំងដឹងថាកូន ប្រុសរបស់អ្នកស្រី Jeon ពិការភ្នែក ។ ប៉ុន្តែក្រោយមកលោក Kim បានណាត់ជាមួយអ្នកស្រី Jeon ម្តងទៀតនៅ JJK GP ដើម្បីនិយាយរឿងខ្លះ
«ណាត់ភ្លាមៗ តើលោកមានការអីសំខាន់មែនទេ?» អ្នកស្រី Jeon
«ស្អែកខ្ញុំត្រូវទៅក្រៅប្រទេស ខ្ញុំរវល់និងការងារប៉ុន្តែក៏មានរឿងដែលខ្ញុំចង់បកស្រាយមុននិងហួសពេល ខ្ញុំមិនចង់អោយមានរឿងដដែលៗធ្លាក់លើកូនៗនោះទេ» លោក Kim
«មើលទៅជារឿងសំខាន់ណាស់» អ្នកស្រី Jeon (កាលនោះ Taehyung និង Eunyung ទើបរើទៅ មិនប៉ុន្មានថ្ងៃដែរ)
«មែនហើយ...ពិតជារអៀសចិត្តណាស់ គ្រួសារ Jeon ជួយគ្រួសារ Kim រហូតមកនៅមានពាក្យ សន្យាដែលគ្រួសារទាំងពីរចង់រក្សារវាទុក ខ្ញុំមិនចង់ ក្បត់ពាក្យសន្យា រឹតតែមិនចង់កុហសគ្រួសារ Jeon ប៉ុន្តែ...ខ្ញុំសុំទោសជាមុន មុននិងនិយាយ» លោកKim
«មិនគួរមានរឿងគួរអោយខឹងសប្បារទេ លោកKim អាចនិយាយតាមសម្រួល មនុស្សគ្រប់តែងមានហេតុ ផល ហើយខ្ញុំក៏ជាមនុស្សមានហេតុផងនិងទទួលយក ហេតុផលដែលអាចទទួលបាន» អ្នកស្រី Jeon
«មែនហើយ! ខ្ញុំនិយាយទៅចុះ...គឺ Kim Eunyung មិនមែនជាកូនរបស់ខ្ញុំទេ នាងជាកូនអតិតសង្សាររបស់ម៉ាក់ Eunyung ។ ដោយសារការរៀបការកើត ឡើងពីការលើកដាក់របស់ចាស់ទុំ រហូតមកដល់ពេលនេះនៅតែមិនអាចរកបានសុភមង្គល ខ្ញុំមិនចង់ អោយកូនៗជួបរឿងដូចពួកយើងទេ លោកស្រីនិងមិនប្រកាន់ខឹងមែនទេបើសិនខ្ញុំចង់ផ្តាច់ពាក្យនោះ» លោកKim
«ចុះ Taehyung ជាកូនបង្កើតលោកឬ?» អ្នកស្រីJeon
«មែន! ប៉ុន្តែគេជាប្រុស ខ្ញុំគិតថាវាមិនសាកសមនិង គ្រួសាររបស់លោកស្រីទេ ខ្ញុំចង់អោយក្មេងៗរកបាន មនុស្សដែលខ្លួនស្រលាញ់វិញ» លោកKim
«ចុះ...បើសិន...បើសិនកូនប្រុសខ្ញុំស្រលាញ់កូនប្រុសលោក?» អ្នកស្រី Jeon
«លោកស្រីថាមិច??» លោក Kim
«ខ្ញុំក៏ចង់និយាយរឿងនេះដែរ យល់ថាលោកអាចនិង មិនព្រមព្រោះតែពួកគេជាប្រុស ប៉ុន្តែខ្ញុំក៏មានគំនិត ដូចលោកKim ដែរ ខ្ញុំចង់អោយកូនរកមនុស្សខ្លួន ស្រលាញ់ខ្លួនឯង Jungkook វិញបែរជាស្រលាញ់ Taehyung ទៅហើយលោកទទួលយកបានមែនទេ?» អ្នកស្រី Jeon
«Taehyung របស់ខ្ញុំទន់ភ្លន់ដូចម៉ាក់របស់គេចឹងបើ សិនលោកស្រីមេត្តាដល់កូនខ្ញុំ ខ្ញុំមានតែរីករាយទទួលនិងអរគុណដែរមិនខឹងពួកយើង» លោកKim
«និយាយគ្នាអោយស្រេចទៅ តទៅ Taehyung ជា គូរដណ្តឹងរបស់ Jungkook តាមសន្យាគ្រួសារទាំងពីរ បែបនេះបានទេ?» អ្នកស្រី Jeon បន្តនិយាយ ជាមួយលោក Kim ត្រូវគ្នាហើយគាត់ក៏ទៅវិញ អ្នកស្រី Jeon សម្រេចចិត្តមិនស្ទាក់ស្ទើរព្រោះឃើញ ទង្វើរបស់ Taehyung ផ្ទាល់ភ្នែក មិនចាំបាច់ Jungkook មកសរសើរគាត់ក៏ឃើញ ចំណែក Eunyung គាត់បានដឹងខ្លះពីនាងពេលដែលនាង នៅរៀននៅក្រៅប្រទេសដោយ Namjoon ប្អូនជីដូនរបស់គាត់បានឃើញនិងរាយការណ៍ថានាងជា មនុស្សបែបណា គ្រាន់តែបានដឹងថានាងមានកូន នោះគាត់ក៏ប្រាដកក្នុងចិត្តថាមិនមែនសាច់ឈាមគាត់ ទៅហើយព្រោះគាត់ដឹងចរិកកូនប្រុសគាត់ច្បាស់និង ស្គាល់ពី Eunyung ច្បាស់ដែរ
SKIP
YOU ARE READING
You're My EYEs (ចប់)
RomanceJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook