You're My EYEs | ភាគទី 23

9.3K 556 3
                                    

MORNING ✨

Taehyung ភ្ញាក់ពីគេងមកឈឺក្បាលចង់ផ្ទុះព្រោះតែ យប់មិញយំខ្លាំងពេក ប៉ុន្តែគេកំពុងនៅក្នុងបន្ទប់ម្នាក់ ឯង គេចាំបានច្បាស់ណាស់យប់មិញ Jungkook បានឡើងគេងអោបគេនៅនិយាយពាក្យប៉ុន្មាន ម៉ាត់ ទៀត បន្ទាប់មកគេក៏គេងលក់បាត់មិនដឹង Jungkook ចេញទៅពីកាល? ដោយខាក ក ពេក Taehyung ក៏ ងើបទៅសម្អាតខ្លួននិងចុះទៅរកទឹកផឹក ប៉ុន្តែផ្ទះស្ងាត់ ណាស់មនុស្សម្នារទៅណាអស់ហើយ?
ដោយសារនៅព្រឹកប្រលឹមដែរ Heemin នៅមិនទាន់ភ្ញាក់ Eunyung វិញផឹកស្រវឹងទើបងើប មិនរួច អ្នកស្រី Jeon ទៅអង់គ្លេសជាមួយ Jungkook កាលពីយប់មិញបាត់ទៅហើយ ។ ជួនជាកំពុងឈរផឹកក៏បានលឺសម្លេងអ្នកបម្រើនិយាយ
«ពត៌មាននិងចេញព្រឹកនេះមិនខានទេ»
«មែនហើយសុខៗអ្នកស្រីប្រកាសរៀបការអ្នកប្រុស Jungkook ចុងខែក្រោយតែម្តង លឿនណាស់»
«លឿនអីទៅគាត់មកនៅក្នុងផ្ទះនេះយូរហើយយ៉ាង ណាគង់តែរៀបការទេ»
«មែនហើយ! ឃើញគាត់ស្រលាញ់គ្នាណាស់ នៅ ក្នុងបន្ទប់ជាមួយគ្នារហូត»
«តែកម្មវិធីយប់មិញសប្បាយណាស់»
«មែនហើយៗ»
«ហុឹស!!» Taehyung សើចចម្អក់ខ្លួនឯង គេខឹងអន់ ចិត្តនិង Jungkook ភ្លេចតួនាទីរបស់ខ្លួនទៅហើយ តាមពិត Eunyung ទើបជាមនុស្សពិតប្រាកដ Jungkook អត់ពិការភ្នែកផង ហើយរៀបការចុងខែ ក្រោយនេះហើយគេនៅធ្វើអីទៀត? អស់តួនាទីត្រូវ នៅមើលថែអ្នកណាទៀតហើយ Kim Taehyung មនុស្សល្ងង់ ឯងល្ងង់ណាស់
គិតហើយ Taehyung រៀបចំទុកដាក់របស់រួចក៏ឡើងទៅបន្ទប់របស់ខ្លួនវិញគេអង្គុយមើលជ្រុងជ្រោយបន្ទប់មួយសន្ទុះទឹកភ្នែកគេក៏ហូរចុះមក Taehyung លើលដៃក្រវាសទឹកភ្នែកចេញហើយ ងើបទៅរៀបរបស់របរបន្តិចបន្តួចរបស់ខ្លួនអោយរៀបរយនិងយកវាចេញពីបន្ទប់ចុះទៅខាងក្រោម Heemin កំពុងអង្គុយញាំអាហារពេលព្រឹកតែម្នាក់ឯង
«បងថ្លៃ!!» Heemin ងើបដើរមករកគេ
«Heemin!!» Taehyung
«បងថ្លៃ! នេះបងថ្លៃរើឥវ៉ាន់ទៅណា?» Heemin
«ខ្ញុំទៅផ្ទះវិញ!» Taehyung
«ហេតុអី? បងប្រុសធ្វើអីអោយបងថ្លៃខឹងហេស? កុំទៅ អីចាំគាត់តែមួយអាទិត្យទេគាត់មកវិញហើយ» Heemin
«គេអត់មានធ្វើអីទេ! តែព្រោះខ្ញុំអស់តួនាទីហើយ!» Taehyung
«អស់តួនាទី? បងថ្លៃទៅវិញ? ប៉ុន្តែពួកបងជិត រៀប...» Heemin
«នេះ! សោរឡាន...និងកាតរបស់លោក Jeon ផ្ញើរ ទុកអោយគាត់ផង! ផ្តាំលាអុំស្រីផងណា» Taehyung
«បងថ្លៃ!! ពិតជាទៅមែនហេស? ប្រាប់បងប្រុសនិង ម៉ាក់សិនទៅ នៅជាមួយគ្នាសិនទៅណា» Heemin
«សុំទោស!!» Taehyung
«បងថ្លៃ!! បើបងថ្លៃទៅក៏បាន ប៉ុន្តែអាចអោបលា បានទេ?» Heemin
«ហឹម!!» Taehyung ទម្លាក់របស់ទុកលាដៃចាំទទួល Heemin ដើរមកជិតគេរួចក៏អោបលាគ្នា កក់ក្តៅណាស់ព្រោះគេមិនដែលមានបងឬប្អូនអោបបែប នេះទេ
«លាហើយ!! បើមានឱកាសពួកយើងនិងជួបគ្នាទៀត» Taehyung និយាយហើយក៏លើកកាបូប សម្លៀកបំពាក់របស់ខ្លួនដើរចេញទៅមុខផ្ទះហៅ តាក់សុីបើកទៅផ្ទះរបស់គេ Heemin មិនហ៊ានឃាត់ ព្រោះមិនសូវជាដឹងរឿង ប្រហែលជា Taehyung ក៏មិនបានដឹងរឿងដែរ ប៉ុន្តែបើគេដឹងគេច្បាស់ជាមក វិញ នេះជាការគិតរបស់ Heemin

@SKIP

You're My EYEs (ចប់)Where stories live. Discover now