@2ឆ្នាំកន្លងផុតទៅ....
វាហាក់ដូចជាលឿនណាស់សម្រាប់មនុស្សទូទៅដែលបំពេញការងារផ្សេងៗគ្នានោះ តែវាយូរ សម្រាប់ការមើលថែក្មេងមហារសែនខូចរបស់លោក Jeon ។ TaeJung របស់ពួកគេអាយុ 3ខួប (កើតមក អាយុ 1ឆ្នាំតែម្តង) ចេះរត់ ចេះនិយាយច្បាស់ខ្លះមិន ច្បាស់ខ្លះ តែរឿងខូចមិនចាញ់អ្នកណាទេ រាល់ថ្ងៃបើ មិនបានឃើញមុខប៉ាៗទាំង 2របស់ខ្លួននៅចំពោះទេគឺស្រែកយំមិនបាច់លួង បែបនេះទើប Taehyung តែងតែនាំកូនទៅក្រុមហ៊ុនអង្គុយមើលប៉ាធំរបស់គេ ធ្វើការស្ទើតែរាល់ថ្ងៃ ថ្ងៃខ្លះ Jungkook មិនបានទៅ ធ្វើការនៅក្រុមហ៊ុននោះទេ នាយធ្វើនៅផ្ទះដោយសារតែអាកូនក្បាលខូចអោបជាប់មិនលែង នាយគ្រាន់តែដាក់អោយអង្គុយលើភ្លៅមើលនាយ ធ្វើការគេក៏សង្ងំបានដែរ ។ ប៉ុន្តែមួយរយៈក្រោយមក នេះ Taehyung ប្តូរជាការទិញរបស់លេងមកគរហៀ ផ្ទះអោយគេលេងភ្លេចសួររកប៉ារបស់គេបានព្រោះ តែរវល់លេង
«TaeJung អា៎...ឈប់រត់ទៅបងស្រីហត់ណាស់» Ella រត់ចេញចាប់ TaeJung ពេញផ្ទះបែបនេះរាល់ ថ្ងៃទៅហើយ
«ប៉ាៗ» រាងល្អិតរត់សុខៗក្រលេកឃើញប៉ារបស់ខ្លួន ក៏រត់ទៅរក
«TaeJung របស់ប៉ា...ហៃយ៉ា...រត់ឡើងបែកញើស ហឹម...ស្អុយណាស់» Taehyung អោបនិងថើបកូន ហើយក៏ពោលឡើងបែបនេះ
«កូនបាយណាស៎ប៉ាៗ» TaeJung តបវិញស្តាប់មិនចង់បាន
«ហើយលេងឆ្អែតនៅកូន?» Taehyung
«នៅទេប៉ាៗ» TaeJung
«បានហើយ! បងស្រីហត់ហើយ ប្រយត្ន័លោកពូ SangJae មកវិញនិងវាយកូនណា» Taehyung
«ប៉ាៗ កូននឹកប៉ាធំ» TaeJung
«Aww ទៀតហើយ...» Taehyung
«ទៅប៉ាធំ» TaeJung
«ប៉ាធំរវល់ធ្វើការ» Taehyung
«ទៅប៉ាធំ...ហឹម...» TaeJung ពេបមាត់ចង់យំ
«អត់ទេ!! ចាំប៉ានាំទៅញាំការ៉េម មោះ» Taehyung
«ទេ...កូនទៅប៉ាធំ» TaeJung
«ប៉ាធំតិចទៀតមកហៃកូន...ទៅងូតទឹកតោះ» Taehyung
«ទេ...ហា៎...កូនទៅប៉ាធំ» TaeJung តោងជើង Taehyung អង្វរផងយំផង បែបនេះតែរហូត ប្តូររឿង ទៅណាក៏មិនព្រម
«អា៎ៗ ក៏បានលោកម្ចាស់កូន! ចឹងទៅងូតទឹកអោយ ស្អាតសិនចាំប៉ានាំទៅប៉ាធំ» Taehyung
«ប៉ាពរ!!» TaeJung ពេបមាត់
«ហែងខូចណាស់ កាត់ទៅអាណា?» Taehyung និយាយពេលលើកកូនឡើង
«កាត់តាមអាប៉ាធំ» TaeJung សើចស្ញេញ
«អឺ...និងហើយ» Taehyung ខ្នាញ់កូនចង់តែចាប់ហែកមុខទេ សប្បុរសរភើក គីឡូវវិញជាង 10គីឡូ ហើយមកទារអោយលើកបីលើកពរឡើងទៅលើ ម្តងៗចង់ដាច់ខ្យល់ ។ ក្រោយពីងូតទឹកតមាត់ជាមួយកូនបែកពពុះមាត់មួយសន្ទុះធំរួចហើយក៏ដល់ពេលស្លៀកពាក់និងនាំលោកមហារកូនទៅរកឪវាម្តង
YOU ARE READING
You're My EYEs (ចប់)
RomanceJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook