@NEW DAY✨
ព្រឹកថ្ងៃថ្មី Taehyung ភ្ញាក់ពីគេងមកមានអារម្មណ៍ ថាស្រស់ស្រាយព្រោះតែកំពុងនៅក្នុងរង្វង់ដៃ មនុស្សប្រុសជាទីស្រលាញ់ រាងតូចងើយមុខថើប ថ្ពាល់នាយកម្លោះមួយខ្សឺតមុននិងងើបចេញទៅរៀប ចំខ្លួនចុះទៅជួយរៀបចំអាហារពេលព្រឹកមុននិង ចេញមក Taehyung បានរៀបចំសម្លៀកបំពាក់ និង របស់ក្នុងបន្ទប់ទឹកអោយ Jungkook រួចជាស្រេចថ្ងៃនេះក៏ ងើបខកដែរប៉ុន្តែចង់ជួយរៀបចំតុអាហារក៏បាន មិនចង់នៅស្រួលៗពេក ។ មកដល់ខាងក្រោម Heemin កំពុងឈរជាមួយអ្នកស្រី Jeon
«អុំស្រី! តើកំពុងធ្វើអី?» អ្នកស្រី Jeon
«អោយគេមកជួសជុលបន្ទប់ខាងក្រោមអោយ Heemin គេង គិតចុះគិតឡើងវាក៏មិនសមដែលអោយភ្ញៀវគេងបន្ទប់ជាមួយម្ចាស់ផ្ទះណាមួយឯងជា...» អ្នកស្រីJeon
«បងថ្លៃ! តើបងមិនទៅរៀនទេមែនទេ?» Heemin សួរកាត់សម្តីម៉ាក់របស់ខ្លួន
«ទៅ! ប៉ុន្តែខ្ញុំចុះមកជួយរៀបចំអាហារពេលព្រឹក» Taehyung
«បងថ្លៃមិនបាច់ធ្វើទេ! ទៅរៀបចំខ្លួនទៅសាលា និងមើលថែបងប្រុសប៉ុណ្ណឹងបានហើយ ការងារផ្ទះ បាយអ្នកបម្រើមានមិនខ្វះ» Heemin
«ខ្ញុំគ្រាន់តែមិនចូលចិត្តនៅស្ងៀមតែប៉ុណ្ណោះ» Taehyung
«តុអាហាររៀបចំរួចហើយលោកស្រី» អុំ
«ចុះ Eunyung?» អ្នកស្រី Jeon
«អ្នកនាងមិនទាន់ចុះមកទេលោកស្រី» អុំ
«អោយអ្នកបម្រើទៅដាស់រាល់ព្រឹកដូចជាម៉ោងរោទ៍ ចឹង ឈឺក្បាលណាស់» អ្នកស្រី Jeon
«កុំខ្វល់ពីនាងអីម៉ាក់ធំ! ទៅញាំបាយវិញថ្ងៃនេះម៉ាក់ធំ ថានាំកូនទៅដើរផ្សារនោះអី» Heemin
«ចឹងក៏បាន! Taehyung រៀបចំខ្លួនរួចចុះមកញាំបាយ» អ្នកស្រី Jeon
«បាទអុំស្រី!» Taehyung ក៏ឡើងទៅវិញ ដោយសារមកដល់ក្នុងបន្ទប់ Jungkook មិនទាន់ភ្ញាក់ ពីគេងទើបគេដើរមកដាស់នាយ
«លោក Jeon!! ភ្ញាក់បានហើយ នេះព្រឹកហើយ» Taehyung
«ហឹម...» Jungkook
«ភ្ញាក់លោក Jeon! ភ្ញាក់ពេលនេះខ្ញុំរៀបចំខ្លួនអោយ លោក! តែមិនអីទេ...ចឹងខ្ញុំរៀបចំខ្លួនទៅសាលា ហើយ» Taehyung
«ងើបហើយ....» Jungkook ងើបអង្គុយបិទភ្នែក ទាំងមិនទាន់អស់ងងុយ
«មោះ!» Taehyung ញញឹមពេលបោក Jungkook បានបែបនេះ! គេអូសដៃ Jungkook ចូលបន្ទប់ទឹក ចាត់ការងូតទឹកអោយប្តី (ពីមុនត្រឹមកក់សក់ទេលូវ សុតតែងូតទឹកអោយ) 😒🔥
បន្ទាប់ពីរៀបចំខ្លួនអោយ Jungkook និងខ្លួនឯង រួចហើយ Taehyung ក៏ចុះទៅញាំអីនៅខាងក្រោម ដោយទុកអោយ Jungkook នៅតែម្នាក់ឯងក្នុង បន្ទប់
«សុំទោសណា Tae ទ្រាំបន្តិចទៀត តែបន្តិចទៀត ទេ...សង្ឃឹមថា Tae និងមិនខឹងស្អប់បង!» Jungkook ឧទានឡើងដោយមានប្រអប់ត្រាក្លែងក្លាយនៅក្នុងដៃរបស់នាយ
@SKIP
KAMU SEDANG MEMBACA
You're My EYEs (ចប់)
RomansaJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook