@SKIP
Taehyung បានយករបស់ទុកនៅផ្ទះបាយគេអោយ អុំមេផ្ទះយករបស់ដែលនៅល្អរៀបចំដាក់ចានគេឡើងទៅសម្អាតនិងរៀបចំខ្លួនរួចនិងចុះមកយកវា ទៅបន្ទប់របស់ Jungkook
«ឯណារបស់ខ្ញុំយករៀបចំនោះអុំ?» Taehyung
«រួចហើយចា៎ នៅក្នុងទូរទឹកកក» អុំ រៀបនិងដើរទៅ យកប៉ុន្តែ Taehyung ហាម
«ចាំខ្ញុំយកខ្លួបឯងក៏បានដែរ» Taehyung
«ចា៎អ្នកប្រុស!» អុំ
Taehyung ដើរទៅបើកទូរទឹកកកយកផ្លែឈឺដែលចិតស្អាតហើយនោះដាក់និងថាសជាមួយ ទឹកក្រូចមួយកែវផង វាជាការអរគុណដល់ Jungkook វាមានតែទឹកចិត្តប៉ុណ្ណឹងគ្មានអីធំដុំនោះទេ
«Aww Taehyung យកទៅណានិង?» អ្នកស្រី Jeon ទើបនិងត្រលប់មកវិញថ្ងៃនេះរវល់កាងារពេក
«អុំស្រីមកវិញហើយហេស! នេះជាផ្លែឈើខ្ញុំយកទៅអោយលោក Jeon ញាំលេង» Taehyung
«អរ....អុំមិនដែលនឹកឃើញអោយគេញាំអីសោះ» អ្នកស្រី Jeon
«អុំស្រីញាំបាយហើយឬនៅ? អោយខ្ញុំរៀបចំអោយទេ?» Taehyung
«នៅតែមិនបាច់ទេ! ឯងយកអីអោយ Jungkook ចុះ! ហើយ Eunyung ទៅណាហើយ?» អ្នកស្រីJeon
«ខ្ញុំអត់ដឹងដែរ» Taehyung
«ទៅចុះ» អ្នកស្រី Jeon
«បាទ!» Taehyung កាន់ថាសទៅខាងលើ មកដល់ មុខបន្ទប់ក៏ឈរគោះទ្វារ
«លោក Jeon គឺខ្ញុំ» Taehyung
«ចូលមក!!» Jungkook ថាហើយរាងតូចក៏បើកទ្វារ ចូលទៅដាក់ថាសនៅលើតុ Jungkook នៅម្នាក់ឯង ចឹងបានន័យថាបងស្រីគេនៅបន្ទប់របស់នាងហើយ
«ឯងចេញពីរៀនវិញហើយតើម៉ោងប៉ុន្មាន?» Jungkook
«ម៉ោងជិត 2រសៀលហើយលោក! ខ្ញុំបានទិញផ្លែ ឈើមកខ្លះ មិនដឹងថាលោកចូលចិត្តវាឬអត់នោះទេ» Taehyung
«ជាអ្វី?» Jungkook
«ត្រសក់ផ្អែម! និងទឹកក្រូចច្របាច់» Taehyung
«ល្អណាស់មានអីញាំកំដរការជជែកគ្នា» Jungkook
«មោះខ្ញុំជួយលោក» Taehyung ដើរមកនាំ Jungkook ពីគ្រែគេងទៅតុនិងសាឡុងក្នុងបន្ទប់ ប្រណិតមួយនេះ មិនមែនត្រឹមតែកាន់ដៃដូចរាល់ដង ទេប៉ុន្តែ Jungkook លើដៃទៅកៀកស្មាររាងតូចដែលដើរនាំទៅសាឡុងនោះតែម្តង
«នេះ! លោកហារមាត់» Taehyung អង្គុយចុះភ្លាម យកផ្លែឈើអោយ Jungkook ញាំភ្លាមតែម្តង Jungkook ក៏ធ្វើតាម! ញាំបានប៉ុន្មានម៉ាត់ក៏ប្តូរមក ផឹកទឹកក្រូចច្របាច់វិញ
«នេះ...» Taehyung លើកកែវបញ្ចុកមិនបានប៉ុន្មាន ផង Jungkook ក៏ឈ្លក់ (ថីទេកូននិងអាសារតែឈ្លក់)
«ខិក ខិក» Jungkook ត្រូវព្រួសទឹកក្រូចចេញមក វិញចំមុខនិងអាវរបស់ Taehyung
«អ៊ួយ...លោក!! សុំទោស...» Taehyung គិតថាគេ លើកកែវបង្ខំពេកទើប Jungkook ឈ្លក់
«អត់ទេ...! ឯងប្រហែលប្រឡាក់ហើយ! ខ្ញុំសុំទោស!!» Jungkook
«អត់អីទេលោកចាំបន្តិច!» Taehyung ងើបចេញទៅបន្ទប់ទឹករបស់ Jungkook ដើម្បីលាង សម្អាតកន្លែងប្រឡាក់ចេញ រួចចេញមកវិញកាន់ ក្រដាសសើមមកជូតមុខអោយ Jungkook ខុសពី Eunyung ដែលស្រែកកំហក់អោយនាយ
«អរគុណ» Jungkook
«សុំទោស!!» Taehyung
«ឯងនេះ!!» Jungkook អស់សំណើច! នាយជាអ្នក ធ្វើអោយគេពិបាកតែគេបែរជាសុំទោសនាយ ទៅវិញ
«ខ្ញុំអរគុណលោកហើយ» Taehyung
«រឿងអី?» Jungkook
«ដែលលោកនិងអុំស្រីអោយខ្ញុំប្រើប្រាសឡានរបស់ លោកទៅសាលា» Taehyung
«អរ....លឺម៉ាក់ថាឯងខ្លាចរំខានគេជូនទៅមក! បើក ឡានទៅរៀនខ្លួនឯងស្រួលណាស់» Jungkook
«មែនហើយ!! ប៉ុន្តែលោក!! ថ្ងៃចន្ទខ្ញុំប្រលងហើយ ប្រហែលមិនបានមកនិយាយលេងជាមួយលោកទេ ព្រោះប្រលងពេញមួយអាទិត្យ» Taehyung
«មិនអីទេនៅមានពេលច្រើនទៀតតើ» Jungkook
«មានពេលមកពីណា? ខ្ញុំមិនមែននៅទីនេះរហូត នោះទេ» Taehyung
«មែនហើយ!! ចឹងឯងចេញពីប្រលងពេលណា? មករកខ្ញុំបានទេ?...តែកុំអី ឯងច្បាស់ជាហត់ហើយ មិនអីនោះទេ» Jungkook
«បើលោកត្រូវការខ្ញុំនិងមក» Taehyung
«ឯងនិយាយពិតហេស?» Jungkook
«ខ្ញុំកុហកធ្វើអី?» Taehyung
«អរគុណឯងដែលមិនធុញទ្រាន់និងខ្ញុំ» Jungkook
«លោកនិយាយបែបនេះទៀតហើយ» Taehyung
ពួកគេបន្តនិយាយគ្នាលេងសើចជាមួយគ្នាសឹងតែ កន្លះថ្ងៃមិនឃើញ Eunyung អើតក្បាលមកមើលសោះនាងនៅខាងក្រោយផ្ទះឈរនិយាយទូរសព្ទជា មួយប្រុសស្នេហ៍របស់នាង រួចរាល់នាងនិងមកសុំអ្នក ស្រី Jeon ដើម្បីចេញក្រៅ
«អុំស្រី!» Eunyung
«Eunyung ទើបមកពីណា?» អ្នកស្រី Jeon
«គឺខ្ញុំនៅខាងក្រោយ! មុននេះមិត្តខ្ញុំ Call មកប្រាប់ថាគេនៅម្នាក់ឯង ខ្ញុំចង់សុំអុំស្រីទៅគេងកំដរនាងបានទេ?» Eunyung
«អោយនាងមកគេងទីនេះ ទៅគេងតែ 2នាក់ស្រីៗ មិនល្អទេ» អ្នកស្រី Jeon
«ផ្ទះរបស់នាងក៏មានអ្នកយាម អ្នកបម្រើដែរគ្រាន់តែ នាងមិនចង់នៅតែម្នាក់ឯងនិងណាអុំស្រី» Eunyung
«ទៅចុះ! ចាំអុំអោយនាក់បើកឡានជូនទៅ» អ្នកស្រីJeon
«តើខ្ញុំមិនអាចបើឡានទៅដោយខ្លួនឯងទេហេសអុំស្រី?» Eunyung
«បើមានឡានឯងបើកទៅចុះ!» អ្នកស្រី Jeon
«ខ្ញុំចង់សម្តៅទៅលើឡានផ្ទះនេះ» Eunyung
«គ្រប់ឡានមានផ្លាកលេខបញ្ជាក់ពីគ្រួសារ Jeon របស់យើង មិនអាចចេះតែបើកទៅណាផ្តេសផ្តាសនោះទេ» អ្នកស្រី Jeon
«ចុះហេតុអីអា...អឺ...Taehyung អាចបើកបាន?» Eunyung
«បើកទៅរៀនតើមានអីខុស?» អ្នកស្រី Jeon
«ខ្ញុំគ្រាន់តែទៅផ្ទះមិត្តដូចគ្នាអុំស្រីលំអៀងហើយ» Eunyung
«ចឹង...ប្រាប់អោយអស់មកថាមិត្តឈ្មោះអី គ្រួសារ កូនចៅអ្នកណាផ្ទះនៅម្តុំណា និយាយអោយអស់មក អុំនិងអោយឡានទៅឯងបើក» អ្នកស្រី Jeon
«អុំស្រី....» Eunyung
«គ្រាន់តែជាមិត្តប្រាប់អុំមិនបានឬ? ខ្លួនជាស្រីចេញ ក្រៅគេងផ្ទះគេ គេមើលមកមិនសូវសមទេ ណាមួយ គ្រួសារមានមុខមានមាត់ផងគួរតែចេញទៅណាមក ណាស្ងាត់ៗល្អជាង» អ្នកស្រី Jeon
«ខ្ញុំមិនយល់ទេ ហេតុអីអុំស្រី? អុំស្រីចង់ធ្វើបាបខ្ញុំមែនទេ? ខ្ញុំចូលមកផ្ទះនេះដើម្បីធ្វើជាកូនប្រសារផ្ទះ នេះអុំស្រីអោយខ្ញុំធ្វើការហើយចេញក្រៅត្រូវរាយ ការណ៍ទៀត តែហេតុអីអុំមិនដែលសួរនាំ Taehyung ថែមទាំងអោយឡានទៅគេបើកងាយៗទៀត» Eunyung
«តើឯងកំពុងច្រណែននិងប្អូនមែនទេ?» អ្នកស្រីJeon
«វាមិនមែនប្អូនខ្ញុំទេ អុំស្រី! វាជាអ្នកបម្រើដែលខ្ញុំយក មកតាមជាមួយ ប៉ុន្តែវាបែរជាបានរស់នៅយ៉ាងស្រួល ទៅវិញហេតុអី?» Eunyung
«សាច់ឈាមតែមួយតើទោះម្តាយខុសគ្នាក៏ដោយ Taehyung ជាកូនមិនដឹងរឿងមនុស្សចាស់ទេហេតុអី ស្អប់ប្អូន?» អ្នកស្រី Jeon
«អុំស្រី!!!» Eunyung ចង់ទន់ជើង គាត់ដឹងហើយនៅតែផ្តល់អោយ Taehyung បែបនេះទៀត
«អុំមិនមាត់ព្រោះមិនចង់លូកលាន់រឿងគ្រួសារគេ ប៉ុន្តែឯង...ឯងក៏មិនទាន់មានសិទ្ធិទាមទារអីពីផ្ទះនេះដែរ...អុំអាណិតទើបអោយ Taehyung ព្រោះអុំក៏មានរឿងចឹងដែរ លោក Jeon មានប្រពន្ធចុងមានកូន ជាមួយគ្នាម្តាយក្មេងសមត្រឹមតែលុយមួយចំនួនក៏ទៅ បាត់ អុំមិនដែលខឹងនិងក្មេងដែលមិនដឹងអីនោះទេ ពេលនេះអុំបានបញ្ចូននាងទៅរៀននៅបរទេស ទៀតផង គិតឡើងវិញទៅ Eunyung រឿងរបស់ មនុស្សចាស់ក្មេងៗមិនដឹងអីទេ» អ្នកស្រី Jeon និយាយហើយក៏ដើរទៅបន្ទប់របស់គាត់វិញ មកពី ធ្វើការហត់ហើយត្រូវមកស្តីប្រដៅកូនអ្នកដទៃទៀត ពិតជាហត់ណាស់ ។ Eunyung ឈរទន្ទ្រាំជើងខឹង ចង់ឆេះទៅហើយ ហេតុអីក៏មានអ្នកការពារក្មេងនេះ ច្រើមនម៉្លេះ? តែពេលនេះនាងខ្វល់រឿងចេញទៅជា មួយប្រុសស្នេហ៍នាងច្រើនជាង ខានយូរហើតសង្ងំ នៅតែផ្ទះរបស់គេមួយអាទិត្យចេញទៅណាមិនបាន នាងស្ទើដាច់ខ្យល់ស្លាប់ពេលយប់ចូលមកដល់ Taehyung កំពុងគេងលក់ លើគ្រែរបស់គេស្រាប់តែមានមនុស្សចូលមកឡើង មកគេងជិតគេនិងអោបចង្កេះរបស់គេទៀតផង ធ្វើអោយគេត្រូវភ្ញាក់ពីដំណេកបើកភ្នែកមើល
«លោក Jeon!!» Taehyung
«ធ្វើអោយឯងភ្ញាក់ហើយ» Jungkook
«លោកចូលមកបានយ៉ាងមិច? ហេតុអីឡើងមកគេង បាន?» Taehyung និយាយទាំងកំពុងគេងនៅឡើយ
«ដើរចូលមក!ទម្រាំរ៉ាវរកគ្រែចំ ខ្ញុំយល់សប្តិមិនល្អទេ! សុំគេងអោប ឯងបានទេ?» Jungkook
«មិនសមទេលោកចេញទៅវីញទៅ ខ្ញុំជូនលោក ទៅវិញ» Taehyung
«ឯងស្អប់ខ្ពើមខ្ញុំមែនទេ?» Jungkook
«មិនមែនចឹងទេ ប៉ុន្តែវាមើលមកមិនសម» Taehyung
«គ្មានអ្នកណាមកមើលទេ» Jungkook ទាញរាងតូច មកអឹបនិងខ្លួន នេះនាយកំពុងគិតអី? មុខទាំងពីជិតគ្នា ដល់ថ្នាក់ដកដង្ហើមប៉ះមុខគ្នាទៅហើយ
«លោក Jeon ចង់ធ្វើអី?» Taehyung សួរពេលដៃ ក្រាសរ៉ាវមកប៉ះក្រសោបមុខរបស់គេ (ទោះមិនខ្វាក់ ក៏ត្រូវរ៉ាវដែរព្រោះបិទភ្លើងមើលអត់ឃើញ) 😤
«ឯងក្រអូបណាស់ ខ្ញុំចូលចិត្តក្លិនខ្លួនរបស់ឯង» Jungkook
Taehyung សម្លឹងមើលកែវភ្នែកថ្លារបស់នាយ តើនាយកំពុងមើលមកគេឬមើលទៅត្រង់? គេង សម្លឹងមុខគ្នា (But JK មើលអត់ឃើញ) 🙄 មុខ ចេះតែរុលចូលគ្នារហូត....To be continue 😂🔥
ESTÁS LEYENDO
You're My EYEs (ចប់)
RomanceJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook