You're My EYEs | ភាគទី 38

7K 445 7
                                    

       ក្រោយបញ្ចប់ហេតុការណ៍នៅទីនោះរួចហើយ ពួកគេក៏បាននាំ Eunyung មកមន្ទីរពេទ្យពេលនេះ កំពុងឈររងចាំគ្រូពេទ្យចេញមកវិញ
«Tae មានសុវត្ថិភាពហើយម៉ាក់! បាទ! ពួកយើងនិង ទៅវិញពេលដែលពិនិត្យរួច បាទ! ប៉ុណ្ណឹងចុះម៉ាក់» Jungkook បញ្ចប់ការសន្ទនាជាមួយអ្នកម្តាយរបស់ខ្លួនរួចដើរមករករាងតូចដែលកំពុងអង្គុយលើកៅអីរងចាំ
«Tae ទៅអោយពេទ្យពិនិត្យទៅណាអោយបងអស់ ចិត្ត» Jungkook
«ខ្ញុំចាំពេទ្យពិនិត្យបងស្រីសិន» Taehyung
«មិនបានលឺពីពេទ្យក៏មានលិខិតបញ្ជាក់អាការៈអ្នកជម្ងឺដែរ Tae ស្តាប់បង!!» Jungkook
«អឹម...ក៏បាន...» Taehyung ក៏ព្រមអោយ Jungkook នាំទៅពិនិត្យអោយនាយអស់ចិត្តព្រោះតែរអ៊ូរតាំងពីនៅលើឡានមក ។ ចំណែក Yoongi បញ្ចប់កិច្ចការហើយក៏ឡើងទៅ Seoul វិញ នាយផ្ញើរ Jimin នៅនិងកូនចៅចំណិតពេលនេះ ប្រហែលទារទៅក្លឹបរបស់នាយដើរគម្រាមបុគ្គលិក ស្រីៗដែលធ្វើការនៅទីនោះទៀតហើយក៏មិនដឹង?

     ពិនិត្យរួចរាល់ហើយ Jungkook ទៅបើកថ្នាំអោយ Taehyung ដើរទៅមើល Eunyung ដែលគេងលក់លើគ្រែអ្នកជម្ងឺរពេទ្យប្រាប់ថានាងរលូតកូន បាត់ហើយសុខភាពផ្លូវចិត្តក៏មិនល្អ នាងតក់ស្លុត ខួរ ក្បាលក្តៅលែងប្រក្រតីនាងអាចនិងប្រែទៅសរសៃ ប្រសាទ ឬ និយាយអោយងាយយល់គឺឆ្គួត Taehyung ខឹងស្អប់នាងប៉ុណ្ណាក៏មិនចង់អោយមាន រឿងបែបនេះកើតឡើងដែរ ពេលនេះគេកំពុងអង្គុយ មើលនាង និង Call ទៅប៉ារបស់គេ
«គាត់មិនទាន់ដឹងខ្លួនទេប៉ា..!! យ៉ាងណាប៉ាប្រាប់ម៉ាក់ធំអោយមកមើលគាត់ផងនៅទីនេះឬមួយចង់អោយខ្ញុំប្តូរមន្ទីរពេទ្យទៅ Seoul វិញ?....អរ...ចឹង
ប៉ុណ្ណឹងចុះប៉ា» Taehyung ក៏ដាក់ទូរសព្ទចុះវិញជា របស់ Jungkook ចំណែករបស់ខ្លួនខ្ទេចអស់ទៅហើយ
«Tae យ៉ាងមិចហើយ? នៅឈឺក្បាលឬអត់?» Jungkook ចូលមកជាមួយថ្នាំក្នុងដៃ
«បើមិនប៉ះវាមិនឈឺទេ!» Taehyung
«ពួកយើងទៅវិញឬគេងនៅទីនេះ?» Jungkook សម្តៅលើគេងនៅខេត្តនេះឬឡើងទៅ Seoul វិញ
«ទៅវិញល្អជាង ខ្ញុំមិនចង់នៅទីនេះទេ» Taehyung
«ចុះ Eunyung នោះ?» Jungkook
«ប៉ាកំពុងមកគាត់និងផ្លាស់បងស្រីទៅ Seoul វិញដោយខ្លួនឯងពួកយើងកុំរវល់អី» Taehyung
«ហឹម! ល្អ!! តោះទៅយើង» Jungkook និង Taehyung ក៏នាំគ្នាត្រលប់មក Seoul វិញទាំងយប់ មកដល់ផ្ទះនៅ Seoul ម៉ោងប្រហែល 10 អ្នកផ្ទះ Jeon គ្មានអ្នកណាគេងទេព្រោះរងចាំគេទាំង 2 មក វិញ ។ Taehyung ពិតជាសប្បាយចិត្តនិងកក់ក្តៅបំផុតនៅពេលឃើញមានអ្នករងចាំបារម្ភពីខ្លួន បែបនេះ
«ពួកយើងមកវិញហើយ» Jungkook
«Jungkook... Taehyung កូន...» អ្នកស្រី Jeon រហ័សងើបមកអោបរាងតូចមុនព្រោះក្តីបារម្ភ
«បងថ្លៃមិនអីមែនទេ?» Heemin
«ហឹម អត់អីទេ...» Taehyung
«ផុតភ័យហើយណាកូន» អ្នកស្រី Jeon ទះក្បាល Taehyung តិចៗពេលកំពុងអោប
«អ៊ួយ...ម៉ាក់» Taehyung
«ម៉ាក់...Tae ត្រូវ Eunyung ចាប់បោកក្បាលជាច្រើនដងម៉ាក់កុំប៉ះក្បាល Tae» Jungkook
«អរ....សុំទោសម៉ាក់អត់ដឹង» អ្នកស្រី Jeon
«អត់អីទេម៉ាក់» Taehyung ញញឹមតបវិញ
«ចឹងពួកឯងទៅសម្រាកចុះណា ស្អែកចាំនិយាយគ្នា» អ្នកស្រី Jeon
«បាទម៉ាក់! តោះ Tae» Jungkook នាំ Taehyung ឡើងទៅបន្ទប់សម្រាកព្រោះវាយប់ជ្រៅហើយដែរ

You're My EYEs (ចប់)Where stories live. Discover now