You're My EYEs | ភាគទី 43

6.4K 409 0
                                    

    ដោយសារការងារត្រូវបង្ហើយមិនសូវប្រញាប់ឬ សំខាន់ Jungkook ក៏យកវាមកទុកធ្វើបង្ហើយនៅផ្ទះ ឆាប់ត្រលប់មកវិញគិតថានាំ Taehyung ទៅដើរលំហែរខួរក្បាលខ្លះផង ។ មកដល់ផ្ទះក៏ស្រែក រកប្រពន្ធតាមទម្លាប់
«អូនសម្លាញ់បងមកវិញហើយ» Jungkook
«Jungkook» Yurin លឺហើយប្រញាប់ងើបដើរមក រក Ella លួចមើលក្រឺតចង់តែហក់ធាក់ទេ មើល ប្រពន្ធគេរកតែហារមាត់មិនទាន់
«Lee Yurin!!» Jungkook រាងភ្ញាក់និងវត្តមាននាង តើនាងមកធ្វើអី?
«ហិហិ...Jungkook» Yurin ស្រាប់តែដើរមកអោប Jungkook ធ្វើអោយ Taehyung បើកភ្នែកធំៗ តាំង ពីរៀបការហើយសូម្បី Heemin មិនដែលបានអោប Jungkook ចុះនាង? នាងហ៊ានពេកហើយ ។
«អេ...មិញដូចធម្មតាសោះ ឥឡូវទៅជាយំសោក?» Taehyung ហួសចិត្តម្នាក់ឯង ។  ភ្លាមៗ Jungkook រៀបខ្លួនមិនទាន់ក្រឡេកចំមុខរបស់ប្រពន្ធទើបប្រញាប់ទាញនាងចេញវិញ
«តើមានរឿងអី? អឺ...អង្គុយនិយាយគ្នាសិនទៅ» Jungkook ក៏ដើរសម្តៅមករក Taehyung ។ បើអោបស្រីហើយកុំមកអោបគេអោយសោះ
«Tae...» Jungkook
«ខ្ញុំយកកាបូបបងទៅទុកអោយ» Taehyung យក កាបូបធ្វើការពី Jungkook រួចក៏ឡើងទៅលើ Jungkook អង្គុយចុះលើសាឡុង Yurin ក៏តាមមក អង្គុយជិតព្រមជាមួយសម្លេងយំ
«តើមានរឿងអី? ហេតុអីនាងមកដល់ទីនេះ?» Jungkook
«Jungkook សូមជួយអូនផង! គឺ Felix ស្វាមីអូន នោះវាអាក្រក់ណាស់ វាធ្វើបាបអូនរហូត វាធ្វើទារុណកម្មដាក់អូនគ្រប់សព្វ អូនរត់គេចពីគេមក បងជួយអូនផង អូនមិនចង់ទៅនៅនរកជាមួយគេទេ Jungkook សូមជួយអូនផង» Yurin
«ហេតុអីមិនប្តឹងលែងលះ? មេធាវីល្អក៏មានមិនខ្វះ» Jungkook
«ពួកយើង...គឺមិនបានរៀបការនោះទេ គេយកអូនទៅនៅបារាំងឆ្ងាយពីគ្រួសារ បើសិនប្រាប់អ្នកផ្ទះនោះអូនច្បាស់ជាស្លាប់មិនខានទេ» Yurin
«ចង់អោយខ្ញុំជួយរបៀបមិច?» Jungkook
«បងអាច...អាចអោយអូននៅទីនេះមួយរយៈបានទេ? ចាំគេរកខ្ញុំអស់ចិត្តគេនិងលែងខ្ញុំហើយទៅ បារាំងវិញពេលនោះខ្ញុំនិងចាកចេញ» Yurin
«ចុះនាងមិនខ្លាចគ្រួសារនាងមានបញ្ហារទេហេស?» Taehyung មកបន្ត
«គឺ...បើមិនអោយនៅក៏មិនអីដែរ...» Yurin អោន មុខចុះជាហេតុអោយ Taehyung ចង់ដាក់ម៉ាក្រញ៉រ ភ្លាមៗទេ
«Tae...អូន...» Jungkook ព្រោះអាណិតនាងដែរ ព្រោះនាងជាស្រី
«នៅៗទៅ...ប៉ុន្តែ...» Taehyung ដើរអោបដៃមក អង្គុយជាប់និងស្វាមីរបស់គេ
«ប៉ុន្តែយ៉ាងមិច?» Yurin
«នាងជាភ្ញៀវរបស់បងឬ?» Taehyung សួរទៅកាន់នាយ
«ហឹម....» តើគួរឆ្លើយបែបណា Jungkook ក៏គិត មិនឃើញដូចគ្នា
«កុំតែនាំបញ្ហារមកផ្ទះខ្ញុំបានហើយ!!» Taehyung និយាយហើយក៏ងើបឈរវិញព្រោះត្រូវទៅផ្ទះបាយ ធ្វើម្ហូបប៉ុន្តែក៏មិនភ្លេចអោនខ្សឺបនាងមុននិងទៅដែរ
«កុំតែមានគំនិតឆក់របស់គេទៅបានហើយ» Taehyung ញញឹមបន្តិចក៏ដើរទៅហួស
«មីង...មករៀបចំបន្ទប់អោយភ្ញៀវ» Taehyung
«ចា៎បន្ទប់មួយណាលោកប្រុស?» មីង
«សួរគេទៅមើលចង់គេងជាន់លើឬជាន់ក្រោម ឬមួយគេងជាមួយប្តីខ្ញុំ?» Taehyung
«ឯង....Jungkook...» Yurin ទម្លាក់សម្លេងហៅនាយ
«រៀបបន្ទប់ជាន់លើអោយគេចុះមីង» Jungkook ព្រោះយល់ថាជាភ្ញៀវអោយដេកខាងក្រោមមិនទំនងទេ Taehyung ក៏ដើរហួសទៅផ្ទះបាយបាត់ មុននេះយកកាបូប Jungkook ទៅទុកឆ្លៀតបើ IG ចូលមើល Acc ចាស់របស់ Jungkook កាលនៅ រៀនដែលធ្លាប់មានរូបជាមួយសង្សាចាស់ព្រោះតែ លឺឈ្មោះប្រហែលៗ ទីបំផុតក៏ឃើញថានាងទើបខ្លា ចូលសណ្ឋឹតបែបនេះ
      មីងឡើងទៅរៀបចំបន្ទប់មួយសន្ទុះក៏ចុះមកវិញ ហួសទៅផ្ទះបាយ Jungkook រវល់និយាយការងារ មិនបាននៅអង្គុយ កំដរនាងនោះទេ តែក្រោយនិយាយការងារហើយ ក៏ដើរមកវិញ
«អ្នកនាងបន្ទប់រួចហើយចា៎» មីងដើរចេញមកវិញ
«លឿនល្អ...» Yurin ងើបឈរ
«មីងជួយយករបស់នាងទៅផង» Jungkook ប្រាប់ ហើយក៏ឡើងទៅមុននាយត្រូវងូតទឹកប្តូរខោអាវ ការ ងារចេញផង Yurin ក៏ឡើងទៅតាមដោយមានមីង មេផ្ទះយកវ៉ាលីទៅតាមដែរ
«បន្ទប់នោះចា៎» មីងមេផ្ទះចង្គុលទៅម្ខាងចំណែក Jungkook ដើរទៅម្ខាងទៀត (របៀបដូចជណ្តើរ កណ្តាលហើយមានបន្ទប់នៅសងខាងឆ្ងាយគ្នាមួយ ត្រើយម្នាក់) 😂
«បន្ទប់នៅឆ្ងាយគ្នាម៉្លេះ?» Yurin
«ឆ្ងាយទើបមិនរំខានគ្នា» មីងបន្ត
«យើងមិនបាននិយាយជាមួយទេ» Yurin ថាហើយក៏ដើរទៅបន្ទប់មីងយកកាបូបទុករួចដើរ ហួសទៅបន្ទប់របស់ Jungkook ទាញទ្វារចាក់សោរ តាមបង្គាប់របស់លោកប្រុសតូច ។
    Yurin លបៗចេញពីបន្ទប់ដើរទៅបន្ទប់របស់ Jungkook ច្បាស់ជាកំពុងងូតទឹក បើនាងចូលទៅជាមួយនោះ...ប៉ុន្តែ *ក្រឹបៗ
សោកស្តាយផងទ្វារបើមិនបានទរព្រោះត្រូវមីងមេផ្ទះចាក់សោរបាត់ហើយសោរនៅនិង Taehyung ឯណោះ ។ នាងក៏គោះទ្វារចៃដន្យ Jungkook ចេញពីបន្ទប់ទឹកមកលឺសម្លេងគោះទ្វារល្មម
«ហឹម...អ្នកណា?» Jungkook
«គឺ...» Yurin និយាយតែប៉ុណ្ណឹង Taehyung ក៏ដើរ មកដល់
«នាងរកអ្វីឬ?» Taehyung
«គឺ....» Yurin
«អ្នកណានៅខាងក្រៅ? បើកទ្វារ» Jungkook ស្រែកពីខាងក្នុងមកលឺតិចៗ
«ខ្ញុំសួរថាមករកស្អី?» Taehyung
«គ្រាន់តែមកមើលថាបន្ទប់របស់អ្នកណាតែប៉ុណ្ណោះ» Yurin
«អត់មាយាទដើរបើកបន្ទប់ផ្ទះគេ?» Taehyung
«ហ៊ើយ...ឯង!!» Yurin មិនតបក៏ដើរយ៉ាងលឿន ទៅបន្ទប់របស់នាងវិញ Taehyung ក៏ចាក់សោរ ចូល បន្ទប់ខ្លួន
«អូនសម្លាញ់!! ហេតុអីចាកើសោរហាស?» Jungkook
«ខ្លាចកណ្តុរចូល!» Taehyung
«កណ្តុរ? មានកណ្តុរហេស?» Jungkook
«បងមិនលឺទេមិញនេះ ក្លឹកក្លក់ នៅមាត់ទ្វារ» Taehyung និយាយប៉ុណ្ណឹង Jungkook ក៏អាចដឹង បាត់ទៅហើយព្រោះមុននេះមានមនុស្សមកគោះ ទ្វារច្បាស់ណាស់
«អូហ៊ួយ...ប្រពន្ធសម្លាញ់បងអើយ...» Jungkook ហួសចិត្តទាញ Taehyung មកអោបនិងថើបក្រញឹចថ្ពាល់ប៉ោងៗរបស់គេ
«មកអោបថើបគេនិងងូតទឹកហើយនៅ?» Taehyung
«រួចហើយតើ» Jungkook
«ចឹងស្លៀកពាក់ចុះទៅញាំបាយ មុននេះខ្ញុំកម្តៅម្ហូប អោយបងរួចហើយ» Taehyung
«បាទ...នៅទីនេះហើយចាំចុះទៅជាមួយគ្នា» Jungkook ហក់ថើបថ្ពាល់ Taehyung មួយខ្សឺតទៀតមុននិងដើរទៅរើរកសម្លៀកបំពាក់បែបសាមញ្ញមួយឈុតសម្រាប់នៅផ្ទះមកស្លៀក ចាំ ល្ងាចចាំទៅដើរលេងក៏បាន ណាមួយស្អែកក៏ទំនេរដែរ ។ ស្លៀកពាក់ហើយក៏ចេញមក
«បងទៅហៅសង្សារចាស់បងមកញាំបាយផង» Taehyung
«នេះអូនដឹងហេស?» Jungkook ខំថាមិននិយាយ ហើយនៅដឹងទៀត
«បើដឹងយ៉ាងមិច?» Taehyung
«អត់យ៉ាងមិចទេ» Jungkook ក៏កាន់ដៃ Taehyung ដើរហួសទៅបន្ទប់របស់ Yurin និងគោះទ្វារផង តែនាងមិនបានចេញមកបើកទ្វារទេ
«Yurin ចុះទៅញាំបាយជាមួយគ្នាទេ?» Jungkook សួរនាងពីខាងក្រៅ Yurin គ្រាន់តែលឺប្រញាប់ស្ទុះ ងើបមកបើកទ្វារ ចៃដន្យ Taehyung អូស Jungkook ចុះទៅក្រោមបាត់ទៅហើយ
«Jungkook Aww ទៅណាហើយ?» Yurin សម្លឹង រកមិនឃើញតែនាងក៏ចុះទៅក្រោមរួមតុអាហាជា មួយគេដែរ ។ Jungkook អង្គុយនៅចុងតុដោយមាន Taehyung នៅខាងស្តាំដៃ Yurin នៅខាងឆ្វេងដៃ
«បងសម្លាញ់ នេះរបស់បងចូលចិត្ត» Taehyung ចាប់ សាច់នៅខាងមុខខ្លួនអោយ Jungkook តាមពិតនាយ ញាំមិនរើសអ្វីក៏នាយចូលចិត្តដែរ Yurin ឃើញក៏តាមឈូងចាប់សាច់អោយ Jungkook ដែរ
«បើបងចូលចិត្តញាំអោយច្រើនណា» Yurin ត្រូវងើបឈូងដៃព្រោះវានៅឆ្ងាយ
«សក់ចូលម្ហូបខ្ញុំហើយ» Taehyung ទម្លាក់ចង្គិះចុះ ងើបឈរ
«អូនសម្លាញ់ហា៎...» Jungkook ហៅឃាត់
«ញាំលែងចូលហើយ» Taehyung ក៏ដើរចេញទៅ ណាមិនដឹង
«អូនសម្លាញ់» Jungkook ក៏ងើបទៅតាមធម្មតា នាយខ្វល់តែពី Taehyung ម្នាក់ស្រាប់ទៅហើយ
«អាយ៎...» Yurin ស្រែកឡើង
«សមមុខ!!» Ella ឆ្លៀតបន្ថែមមុននិងរត់ទៅបាត់ ទុកអោយ Yurin នៅខឹងតែឯង ទាំងខឹងទាំងស្តាយ Jungkook បើកាលនោះនាងមិនឆ្គួត ពេលនេះអាច កំពុងរស់នៅយ៉ាងស្រួលត្រូវ Jungkook តាមចិត្តគ្រប់យ៉ាងដូច Taehyung មិនខានទេ
    យប់បន្តិច Taehyung ចេញមកឈុតងការហ្វេរ អោយ Jungkook ព្រោះនាយត្រូវបង្ហើយការងារ ដល់យប់ជ្រៅ ។ កាន់កែវកាហ្វេរឡើងមកវិញក៏ប្រទាក់ភ្នែកនិងនាងរូបស្រស់គ្រងដោយរ៉ូបគេង ពណ៌ក្រហមស្រស់ចំហរទ្រូង Taehyung មិនខ្វល់និងនាងទេ គេកំពុងកាន់ការហ្វេរមួយកែវដើរចូល បន្ទប់របស់ខ្លួន
«យកអោយ Jungkook មែនទេ? ចាំខ្ញុំជាអ្នកយកទៅ» Yurin ចូលមកនិយាយ
«អរ...!! អរគុណ» Taehyung ញញឹមស្រាល នាងបានចិត្តកាន់កាហ្វេរចូលក្នុងបន្ទប់របស់ Jungkook ក្រោមស្នាមញញឹមពិសពុល
«Jungkook អូនយកកាហ្វេរមកអោយ» Yurin ដើរមកដាក់កាហ្វេរនៅតុធ្វើការរបស់នាយ
«អរគុណ» Jungkook និយាយដោយមិនមើលមុខ របស់នាងព្រោះរវល់
«តាមពិតបងក៏គិតត្រូវដែលអោយនាងស្នាក់នៅមួយរយៈនោះ ព្រោះនាងឧស្សាហ៍ជួយកាន់របស់ជំនួសខ្ញុំ មិនបាច់ប្រើអ្នកបម្រើច្រើនដង អរគុណហើយណាអ្នកនាង Lee Yurin យប់ហើយទៅគេងចុះ ប្តីប្រពន្ធខ្ញុំត្រូវគេដេកពួន» Taehyung ដេញនាងចេញទាញទ្វារបិទគ្រឹប
«អាយ៎.......» Lee yurin ធ្វើអីមិនចេញបានត្រឹមស្រែក ត្រូវគេចាត់ទុកដូចអ្នកបម្រើ
«ចាំមើលចុះ Kim Taehyung ត្រៀមតែទឹកបុិចសុីញ៉េរលែងលះអោយហើយទៅ» Yurin ក្រឺតខ្នាញ់ដើរទៅបន្ទប់នាងវិញទាំងមិនអស់ចិត្ត

   MORNING ✨

   Jungkook និង Taehyung ក្រោកពីព្រឹករៀបចំ ខ្លួនចេញក្រៅ ថ្ងៃនេះពួកគេទៅសួរសុខទុក្ខដល់ Eunyung ព្រោះតែ Taehyung បាននិយាយជាមួយ ប៉ារបស់គេហើយថាទៅថ្ងៃនេះទើបអ្នកស្រី Kim មិនទៅ
«អ្នកគ្រូពេទ្យខ្ញុំមកសួរសុខទុក្ខបងស្រីឈ្មោះ Kim Eunyung តើគាត់នៅបន្ទប់មួយណា?» Taehyung
«Kim Eunyung អស់ពេលសួរសុខទុក្ខហើយចា៎»
«Aww ប៉ុន្តែម៉ាក់របស់គាត់គ្រែងថាមិនមកឯណាមិនចឹង?» Taehyung
«ថ្ងៃនេះជាប្រុសម្នាក់ប្រាប់ថាជាមិត្ត គេទើបចេញទៅមុននេះឯង»
«មិត្ត? អរ...ចាំថ្ងៃក្រោយក៏បាន អរគុណបាទ» Taehyung បែរមករក Jungkook វិញ
«ថាមកពីព្រឹកហើយនៅមានអ្នកមកបានមុនទៀត» Taehyung
«ចាំថ្ងៃក្រោយបានតើ! តោះចង់ទៅណា? បងនាំទៅ» Jungkook
«ទៅលេងម៉ាក់ខ្ញុំ» Taehyung
«តោះ» Jungkook
      ពួកគេមិនបានគិតច្រើនរឿងប្រុសម្នាក់នោះទេ ប្រហែលជាមិត្តរបស់ Eunyung ដែលមកមើលនាង តែអ្នកណាទៅដឹងថាគេនោះគឺ.....

To be continue....

You're My EYEs (ចប់)Donde viven las historias. Descúbrelo ahora