You're My EYEs | ភាគទី 02

9.9K 615 0
                                    

NEW DAY

Taehyung កំពុងដើរតាមផ្លូវគេសឹងតែខករាល់ថ្ងៃ ទៅហើយព្រោះ Eunyung ធ្វើខ្លួនជិតដល់ម៉ោង ទើបនាងចេញទៅហើយដាក់ Taehyung អោយដើរពាក់កណ្តាលផ្លូវ Taehyung ត្រូវដើរផងរត់ផង ថ្ងៃខ្លះក៏ជិះតាក់សុី ថ្ងៃនេះ Jimin មានបំណងទៅរក Taehyung ជួនជាដល់ពាក់កណ្តាលផ្លូវក៏បានឃើញ Taehyung កំពុងដើរម្នាក់ឯង
«Taehyung...» Jimin ខារកញ្ចក់ឡានចុះ
«Jimin» Taehyung រាងភ័យបន្តិចពេលឃើញ Jimin ទាន់គេកំពុងដើរបែបនេះ
«ឡើងឡានមក» Jimin នាយជិះជាមួយ Yoongi ដែលទៅទទួលនាយតូចទៅសាលារាល់ថ្ងៃនោះ Taehyung ក៏ឡើងអង្គុយនៅបាំងក្រោយ ខ្ចិលប្រកែកណាមួយ Jimin ជាមិត្ត
«តោះទៅ» Jimin ប្រាប់ Yoongi
«ហេតុអីឯងដើរ? នេះកុំប្រាប់ថាឯងទៅខករាល់ថ្ងៃ ដោយសារតែដើរបែបនេះ? បងស្រី Eunyung ទៅ ណា? ឬគាត់អោយឯងដើរ?» Jimin
«គឺមិន...» Taehyung អោនមុខនិយាយបានន័យថា គេចង់និយាយកុហក
«ថាហើយបងស្រីចិត្តមាររបស់ឯងល្អតែរូបទេ» Jimin
«នែ៎...មាត់និងកុំបុិនពេក» Yoongi
«បង Yoon មិនដឹងកុំនិយាយ! ម្សិលមិញព្រោះគាត់ ដែរបានឯងមិនបានទៅមែនទេ?» Jimin
«.......» Taehyung ស្ងាត់
«ហ៊ើយ...ហេតុអីឯងអត់ប្រាប់លោកអុំ? បងស្រីឯង ធ្វើបាបឯងថ្នាក់នេះខ្ញុំទ្រាំមិនបានទេ» Jimin
«អោយធ្វើយ៉ាងមិច Jimin! យើងត្រឹមជាកូនអ្នក បម្រើប៉ុណ្ណោះ គេអោយកន្លែងស្នាក់អោយរៀន សាលាថ្លៃៗចាត់ទុកថាគុណបុណ្យណាស់ហើយ» Taehyung
«តែឯងជាកូនលោកអុំម្នាក់ដែរ» Jimin
«កុំមាត់អោយមានរឿងវែងឆ្ងាយអី ខ្ញុំទម្លាប់ទៅហើយមិនអីទេ» Taehyung
«ក៏បាន!! យើងមិននិយាយរករឿងបងស្រី Eunyung ក៏បានប៉ុន្តែចាប់ពីថ្ងៃនេះទៅយើងទៅ ទទួលឯងទៅសាលាហើយជូនទៅផ្ទះវិញរាល់ថ្ងៃ មិនអោយឯងដើរបែបនេះទេ» Jimin
«មិនបាច់ទេ Jimin» Taehyung
«កុំប្រកែក!! មិនចឹងយើងទៅប្រាប់លោកអុំថាបងស្រី Eunyung ធ្វើបាបឯង អោយលោកអុំវៃ បងស្រី Eunyung អោយបាក់ខ្នង» Jimin
«Jimin~~» Taehyung
«សម្រេចថាព្រមហើយ!!» Jimin
«ឯងកុំប្រកែកនិងគេអី ជាមិត្តនិងគ្នាឯងគួរតែដឹង ហើយថាគេចង់បានអីហើយទាល់តែបានទើបគេ នៅសុខ» Yoongi
«បាទ hyung អរគុណឯងហើយ» Taehyung
«អរគុណស្អីទៅ យើងស្រលាញ់ឯងណាដឹងហើយ នៅ» Jimin
«ស្រលាញ់គេកុំការជាមួយបង» Yoongi
«អឺ!! គេស្រលាញ់ជាមិត្ត មិនមែនស្រលាញ់ជាប្តីទេ បើមិនអោយគេការជាមួយ កុំដណ្តឹងគេ» Jimin
«ពើមដណ្តឹង» Yoongi
«ផ្តាច់ពាក្យទៅចឹង» Jimin
«ផ្តាច់ទៅ បងចាប់រំលោភ» Yoongi
«អា៎...អាឆ្គួត!!» Jimin ប្រកែកជាមួយ Yoongi រហូតដល់សាលា Taehyung អង្គុយសើច 2នាក់នេះ មិនដែលនិយាយពិរោះសោះតែម្តង
ចេញពីសាលា Taehyung មិនបាច់រត់តាមឡានបងស្រីរបស់គេទៀតទេ ព្រោះ Jimin ឃាត់ទុកនិងសុំទៅផ្ទះនិយាយជាមួយប៉ារបស់ Taehyung ផង
«ថ្ងៃនេះអត់ឃើញ Jungkook មករៀនសោះ» Yoongi និយាយជាមួយ Jimin គ្រាន់លឺថា Jungkook មិនបាន Taehyung មានកូនចិត្តលួច
បារម្ភ ព្រោះគេជាមនុស្សដែលខ្លួនលួចស្រលាញ់
«ទៅណាទេដឹង? ធម្មតាគាត់មិនងាយឈប់ផ្តេស ផ្តាសទេ» Jimin
«លឺអា Boy ថាម្សិលមិញទៅតាម Lee Yurin» Yoongi
«ទាន់ម្តងអោយភ្លឺភ្នែកមុននិងកើតអេដស៍ទាន់» Jimin
«ក្មេងនេះមាត់រអិលណាស់» Yoongi
«ព្រោះវាចឹងមែន! សង្ស័យកំពុងខូចចិត្ត ផឹកស្រារ ក្នុងបន្ទប់ហើយទេដឹង?» Jimin
«ចេះតែថាគេហើយ! មុខដូច Jungkook វាដែលខូច ចិត្តប៉ុន្មានម៉ោង? ចាំបន្តិច ហាឡូ...» Yoongi
«ឯងចេញពីរៀនហើយមែនទេ? មកទទួលអ្នកប្រុស Jeon ទៅផ្ទះផងសភាពដូចឆ្កែធ្លាក់ប្រឡាយចឹង» HoSeok
«នៅឯណា?» Yoongi
«នៅ Condo យើង» HoSeok
«អឺ!! ដឹងហើយ ប៉ុណ្ណឹងចុះ» Yoongi
«ឃើញទេ!!» Jimin បន្តព្រោះមិញនេះបើក Speaker និយាយ Jimin ជាអ្នកកាន់
«ទៅយក Jungkook សិនឬជូន Taehyung ទៅវិញ សិន?» Yoongi
«ទៅយក Jungkook hyung សិនរួចទៅញាំអីជា មួយគ្នាហើយចាំជូន Taehyung ទៅផ្ទះ» Jimin
«បែបនោះមិនអីមែនទេ Taehyung» Yoongi
«មានខ្ញុំទៅទាំងមូលលោកអុំមិនថាអីទេ» Jimin
«ចឹងទៅហើយណា» Yoongi
«បាទ» Taehyung
ពួកគេបន្តទៅ Condo របស់ HoSeok ដើម្បី យក Jungkook ទៅផ្ទះវិញ ។ Yoongi ដាក់នាយ កម្លោះនៅខាងក្រោយជា Taehyung គេស្រវឹងគេង លក់មមើមម៉ាយនិយាយស្អីស្តាប់មិនបាន សុខៗក៏ ស្រវ៉ាចាប់រាងតូចមកអោបនិងគេងកើយស្មាររបស់ គេ Taehyung សង្ងំមិនហ៊ានកម្រើកទាំងកំពុងភ័យ បុកពោះ
«Taehyung ឯងទ្រាំបន្តិចទៅកុំប្រកាន់គាត់អី គាត់ ស្រវឹងទេ» Jimin បែរមកប្រាប់អ្នកជាមិត្ត
«មិនអីនោះទេ ឆាប់ទៅៗ» Taehyung
«អឹម!! តោះបង Yoon» Jimin ប្រាប់ Yoongi បើក ឡានចេញទៅផ្ទះរបស់ Jungkook ម្តង
«អេ...ឯងជាអ្នកណា?» Jungkook សួរទាំងរវើរវាយ ព្រោះដូចជារាងស្វាងបន្តិចដែរ
«អឺ...គឺខ្ញុំ...» Taehyung
«ឯងក្រអូបណាស់...អឹម....» Jungkook ងើយមុខ ទៅថើប ក របស់រាងតូច
«អេ...សិស្សច្បង....អា៎....» Taehyung
«អាបងគុក...ចំមែន» Jimin ដោះខ្សែរក្រវ៉ាត់ចេញ រុលទៅក្រោយជួយទាញ Jungkook ចេញពី Taehyung គ្នាភ័យស្ទើរស្លាប់
«អា៎...ចំមែនហើយ ឆ្គួតមែនទេ? Tae ជួយចាប់ផង» Jimin យកដៃខ្ទប់មាត់របស់ Jungkook Taehyung វិញរុញ Jungkook ចេញ
«វាកើតឆ្គួតស្អី?» Yoongi ឈប់ឡានសិនចុះមកយក Jungkook ទៅអង្គុយមុខវិញដាក់ខ្សែក្រវ៉ាត់អោយ គេរួចរាល់បើកទៅបន្តដោយអោយ Jimin និង Taehyung អង្គុយខាងក្រោយ
«ឯងមិនអីមែនទេ?» Jimin
«មិនអីទេ» Taehyung
«មើលចុះក្រហមអស់ហើយ» Jimin ថាហើយ Taehyung អង្អែលកន្លែងនោះ
«ក្រហមបន្តិចនិងបាត់ហើយ» Taehyung
«អឺៗ» Jimin ក៏ឈប់និយាយ ទីបំផុតពួកគេក៏មកដល់ ផ្ទះរបស់ Jungkook Yoongi បានអោយអ្នកផ្ទះរបស់ នាយយកនាយទៅសម្រាកហើយក៏ត្រលប់ទៅវិញ ទៅញាំអីរួចក៏ជូន Taehyung ទៅផ្ទះវិញផង ។
Jimin បាននិយាយជាមួយលោក Kim រួចហើយ ថានិងមកទទួល Taehyung ទៅរៀនរាល់ថ្ងៃគាត់ក៏ អនុញាតិ 2នាក់ម៉ាក់កូននោះក៏ខឹងដែលធ្វើបាប Taehyung លែងបាន ។ ចប់ឆ្នាំនេះលោក Kim បញ្ជូន Eunyung ទៅរៀននៅអាមេរិចចំណែក Taehyung បន្តការសិក្សារនៅទីនេះជាមួយ Jimin

You're My EYEs (ចប់)Onde histórias criam vida. Descubra agora