@SKIP
មេឃជិតងងឹតទៅហើយ Taehyung នៅខាង ក្រោមនិយាយលេងជាមួយអ្នកបម្រើក្នុងផ្ទះនិងអុំ មេផ្ទះផង អ្នកស្រី Jeon ទើបតែចុះមកពីបន្ទប់របស់ Jungkook ចំណែក Eunyung សង្ងំក្នុងបន្ទប់មិនទាន់ ចេញមកនៅឡើយ
«អុំហា៎» អ្នកស្រី Jeon
«ចា៎លោកស្រី» អុំ
«រៀបចំអាហារទៅ» អ្នកស្រី Jeon
«ចា៎» អុំ
«ខ្ញុំជួយបានទេ?» Taehyung
«ឯងឡើងទៅងូតទឹករួចចុះមកញាំបាយចុះ» អ្នកស្រី Jeon
«បាទលោកស្រី!» Taehyung ក៏ទៅតាមបង្គាប់ មើលទៅគាត់មិនសូវចូលចិត្តខ្លួនប៉ុន្មានទេ
នាងក្រមុំស្រស់ស្អាតចុះមកជាមួយការតែងខ្លួនយ៉ាង ស្រស់ស្អាតរួចជាស្រេចទំនងជាចង់ចេញក្រៅ
ទាំងយប់
«អុំស្រី!!» Eunyung
«ហឹម? Eunyung ទៅណានិងកូន?» អ្នកស្រី Jeon
«គឺខ្ញុំសុំទៅជប់លៀងខួបកំណើតមិត្តរបស់ខ្ញុំណាអុំ ស្រី» Eunyung
«អរ...ទៅចុះ! តែកុំនៅយប់ពេក ខ្លួនជាស្រីគ្រោះ ថ្នាក់ណស់» អ្នកស្រី Jeon
«ចា៎អុំស្រី! មិត្តរបស់ខ្ញុំមកទទួលនៅខាងមុខនេះហើយ ចឹងខ្ញុំសុំទៅសិនហើយចា៎» Eunyung ដើរចេញពីក្នុងផ្ទះធំស្កឹមស្កៃរបស់ត្រកូល Jeon មក ដល់ឡានមិត្តប្រុសរងចាំនៅខាងមុខទាញសំពត់វែង ផុតជង្គង់នោះចេញបោះទៅក្រោយនៅត្រឹមខោខ្លី (ដូចលីអូ) ទៅជាមួយប្រុសស្នេហ៍
Taehyung ងូតទឹករៀបចំខ្លួនហើយក៏ចុះមកវិញ ជាមួយនិង Jungkook ដោយគេកាន់ដៃនិងប្រាប់ គ្រប់ជំហានកុំអោយមានគ្រោះថ្នាក់
«Jungkook កូន! ហេតុអីក៏ចុះមក?» អ្នកស្រី Jeon
«គឺកូនចង់ចុះមកញាំបាយជុំគ្នានិងណាម៉ាក់ ទើបស្រែកពឹងអោយ Taehyung ជួយនាំកូនចុះមក» Jungkook ញញឹម
«ក្មួយ Eunyung ទៅក្រៅបាត់ហើយ» អ្នកស្រីJeon
«ទៅណា? ក្រែងយប់ហើយមែនទេម៉ាក់?» Jungkook
«ប្រាប់ថាខួបកំណើតមិត្ត មកហើយចឹងញាំបាយតោះ ម៉ាក់ខានញាំបាយជាមួយកូនយូរហើយ» អ្នកស្រី Jeon
«បាទ» Jungkook ញញឹមដដែល
«Taehyung ជួយនាំ Jungkook មកខាងនេះមក ឯង អង្គុយជិតគេទៅ» អ្នកស្រី Jeon
«បាទលោកស្រី» Taehyung នាំ Jungkook មក អង្គុយជាប់អ្នកស្រី Jeon គេអង្គុយជាប់ Jungkook
«ឯងហៅម៉ាក់ថាអុំដែរទៅ» Jungkook
«គឺខ្ញុំ....» Taehyung
«មិនអីទេ! ហៅមកបន្តិចទៀតជាគ្រួសារតែមួយហើយ!!» អ្នកស្រី Jeon
«បាទអុំស្រី» Taehyung
«លឺថាថ្ងៃមិញឯងជាអ្នកបញ្ចុកបាយនិងងូតទឹកអោយ Jungkook មែនទេ? ចុះថ្ងៃមិញ Eunyung ទៅណា?» អ្នកស្រី Jeon
«គឺអ្នក...គឺបងស្រីគាត់ទៅសម្អាតខ្លួនដោយសារ...» Taehyung
«គឺកូនធ្វើអោយនាងប្រឡាក់និងណាម៉ាក់» Jungkook
«អរ....ចឹងឯងជួយបញ្ចុកបាយ Jungkook ផង» អ្នកស្រី Jeon
«បាទអុំស្រី» Taehyung
«មើលទៅអ្នកប្រុសសុភាពណាស់ បើអ្នកនាង
នោះវិញចេញចរិកមកដូចម្ចាស់ផ្ទះ មិនក្រែងចិត្តគេ សោះចេញក្រៅយប់ប្រលប់» អុំខ្សឹបខ្សាវគ្នាជាមួយ អ្នកបម្រើគ្នាគាត់ មើលមកចៅហ្វាយនាយដែលកំពុង អង្គុយញាំអាហារជុំគ្នា Taehyung ជាអ្នកបញ្ចុកបាយ Jungkook និងនាំគ្នានិយាយពីនេះពីនោះផង
«លឺលោក Kim ថាឯងនៅរៀនតើមែនទេ?» អ្នកស្រី Jeon
«បាទ!!» Taehyung
«រៀនដល់ណាហើយរៀនផ្នែកអី?» អ្នកស្រី Jeon
«រៀនផ្នែក Designers ឆ្នាំទី4» Taehyung
«Design សម្លៀកបំពាក់ឬ?» អ្នកស្រី Jeon
«Design ម៉ូតផ្ទះវិឡាដេគ័រផ្នែកខាងក្នុងផ្ទះ Condoឬ បូរីអីអស់និងហើយអុំស្រី» Taehyung
«អរ...ដើម្បីជួយការងារប៉ាមែនទេ?» អ្នកស្រី Jeon
«បាទ! ណាមួយខ្ញុំស្រលាញ់ផ្នែកនេះដែរ» Taehyung
«ចុះ Eunyung» Jungkook
«បងស្រីរៀនផ្នែក Designers សម្លៀកបំពាក់បន្តនៅអាមេរិច» Taehyung
«ខំរៀនណា កុំអោយប៉ាអស់សង្ឃឹម» អ្នកស្រី Jeon
«បាទអុំស្រី» Taehyung
«នាំគ្នាទៅសម្រាកទៅ» អ្នកស្រី Jeon
«ខ្ញុំនៅចាំបងស្រី» Taehyung
«មិនបាច់ចាំទេ ឯងមើលថែ Jungkook គួរតែហត់ ហើយទៅសម្រាកទៅទីនេះមានអ្នកចាំបើកទ្វារ អោយស្រាប់ហើយ» អ្នកស្រី Jeon
«បាទ!! តោះលោក ងើបមួយៗ» Taehyung
«រាងត្រីសួរស្តីម៉ាក់» Jungkook លើកដៃអោបស្មារ រាងតូចដើរឡើងទៅបន្ទប់វិញ Taehyung នាំ Jungkook ទៅបន្ទប់ទឹក ច្របាច់ថ្នាំដុសធ្មេញអោយ កាន់ដៃនាយដាក់ចូលមាត់អោយនាយដុសធ្មេញខ្លួន ឯង (ស្មានដុសអោយ) Taehyung ឈរមើលទម្រង់ មុខសែនសង្ហាររបស់ Jungkook តាមកញ្ចក់មើល មិនចង់ដាក់ភ្នែកចុះ កែវភ្នែករបស់គាត់ថ្លារស្អាតខ្លាំង ណាស់មិនដូចមនុស្សមើលមិនឃើញនោះទេ មើល ទៅរបៀបរៀបចំបន្ទប់ធម្មតាៗដូចគេទូរទៅ គួរតែ រៀបអោយស្រឡះ កុំអោយដើរទៅប៉ះនេះប៉ះនោះ ឬមួយគេទម្លាប់ហើយ?
«នេះទឹក» Taehyung ហុចទឹកមួយកូនកែវអោយ នាយខ្ពុលមាត់ រួចរាល់ហើយក៏នាំនាយមកវិញ ដាក់អោយ Jungkook គេង
«តើម៉ោងប៉ុន្មានហើយ?» Jungkook
«ម៉ោងជាង 8» Taehyung
«អរ...!!» Jungkook
«លោកគេងចុះ! ខ្ញុំទៅវិញសិនហើយ» Taehyung
«អរគុណ!!» Jungkook ញញឹម
«បាទ!!» Taehyung ញញឹមដាក់វិញទោះបីដឹងថា នាយមើលមិនឃើញក៏ដោយ រួចហើយក៏ចេញទៅ បន្ទប់របស់គេវិញ
Taehyung មកដល់បន្ទប់រៀបចំកាតាប សៀវភៅសម្រាប់ទៅរៀននៅថ្ងៃស្អែក នេះមិនទាន់ ប្រាប់ Jimin នៅឡើយថាមកនៅទីនេះ គេច្បាស់ជា ភ្ញាក់ផ្អលើមិនខាន
ទម្រាំ Eunyung មកវិញម៉ោង 10 ឯណោះ អ្នកស្រី Jeon មិនទាន់សម្រាននៅឡើយ ព្រោះទម្លាប់ត្រូវឡើងទៅមើល Jungkook ផងគ្រែងឡ៎រ ត្រូវការអីទាំងយប់ គាត់មិនហ៊ានពឹង Taehyung ច្រើនពេកទេចាំផ្តាំអោយ Eunyung ជាអ្នកធ្វើរឿងទាំងនេះ គាត់ទាន់ Eunyung មកវិញដើររ៉េពេញផ្ទះ គាត់មិនប្រកាន់យល់ថាខួបកំណើតមិត្តផឹកបន្តិចក៏មិនអី ប៉ុន្តែនាងមកជាមួយខោខ្លី មិនមែនសំពត់ដូចពេលទៅនោះទេ
YOU ARE READING
You're My EYEs (ចប់)
RomanceJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook