MORNING ✨
ព្រឹកថ្ងៃថ្មីចូលមកដល់ មនុស្សម្នារនាំគ្នាភ្ញាក់ពីគេង ធ្វើការរៀងៗខ្លួន អ្នកស្រី Jeon បានចាកចេញទៅ ខេត្តតាំងពីប្រលឹម Eunyung នាងមិនបានមកផ្ទះទេ កាលពីយប់មិញ ចំណែកឯង Taehyung កំពុងតែគេងលក់ដោយមានលោក Jeon Jungkook កំពុង គេងអោបជាប់មិនលែងពេញមួយយប់ដល់ព្រឹក
ត្រកបភ្នែកចាប់ផ្តើមបើកសន្សឹមៗ ទទួលយកថ្ងៃថ្មី វេលានេះប្រហែលជាម៉ោង 8 នៅក្នុងបន្ទប់នេះគ្មាន អ្នកណាហ៊ានចូលមកផ្តេសផ្តាសដាច់ខាត រាងតូច លើកដៃញីភ្នែកមុននិងបើកឡើងមើលមុខម្ចាស់ ស្នេហ៍ដែលកំពុងគេងអោបខ្លួននោះ ហើយក៏គិតដល់រឿងកាលពីយប់មិញ Taehyung គិតមួយ សន្ទុះក៏លើកដៃរបស់ Jungkook ចេញពីចង្កេះរបស់ ខ្លួន រាងតូចងើបមកថើបថ្ពាល់ Jungkook មួយខ្សឺត មុននិងងើបរើសអាវនិងខោរបស់គេដែលដោះចេញកាលពីយប់នោះមកពាក់រួចទើបចេញទៅបន្ទប់របស់ខ្លួនវិញទាំងវេតនា ព្រោះផ្នែកខាងក្រោមរបស់គេឈឺខ្លាំងណាស់ដើរ ឡើងញ័រជើងទម្រាំទៅដល់បន្ទប់វិញ
រាងតូចមកដល់ក្នុងបន្ទប់គេចូលទៅត្រាំទឹកក្នុង អាងតូចនៅក្នុងបន្ទប់ទឹកហើយគិតពីរឿងដែលកើត ឡើង ។ ច្បាស់ណាស់វាជារឿងខុសឆ្កងដែលម្នាក់ នោះជាបងថ្លៃ ហើយហេតុអីគេធ្វើបែបនោះ? យប់ មិញគេគិតអី? បណ្តោយអោយស្នេហាបាំងមុខ បាំង ភាពត្រឹមត្រូវហើយមែនទេ? ចុះបើគ្រប់គ្នាដឹងនោះ? បើប៉ាគេដឹងគាត់និងគិតយ៉ាងមិចនៅពេលគេធ្វើខ្លួន បែបនេះ? Taehyung យកដៃច្បូតមុខ គេកំពុងតាន តឹងខ្លាំងណាស់ គេសង្ងំក្នុងបន្ទប់ទឹកយ៉ាងយូររហូត មានអ្នកមកគោះទ្វារ នេះម៉ោងជិត 9ព្រឹកហើយ
Taehyung ទាញអាបឃ្លុំមកពាក់រួចដើរទៅបើកទ្វារ
«អុំ!!» Taehyung
«ព្រោះបាត់អ្នកប្រុសតូចមិនឃើញចុះទៅក្រោមទើបអុំឡើងមកមើល» អុំ
«គឺខ្ញុំមិនសូវស្រួលខ្លួននិងណាអុំ» Taehyung
«អរ...ចឹងអ្នកប្រុសតូចគួរតែញាំថ្នាំហើយសម្រាក ទៅចាំអុំទៅយកអីមកអោយញាំ» អុំ
«បាទ! អរគុណអុំ! អុំកុំភ្លេចទៅមើលលោក Jeon ផង» Taehyung
«ចា៎!» អុំដើរចេញពី Taehyung ហួសទៅបន្ទប់របស់ Jungkook រាងតូចឈរគិតចង់ឃាត់តែមិនហ៊ាន ខ្លាច ថាគាត់ចូលទៅ Jungkook នៅមិនទាន់ភ្ញាក់ពីគេង ហើយបន្ទប់ក៏រញ៉េរញ៉ៃទៀត ប៉ុន្តែគ្រាន់តែឈរបន្តិច និងក៏ញ័រជើងបាត់ទៅហើយ ទើបគេដើរចូលបន្ទប់ ខ្លួនឯងវិញទម្លាក់ខ្លួនអង្គុយផ្អែកខ្នងនិងក្បាលគ្រែ បន្តិច ទើបងើបទៅស្លៀកពាក់រួចហើយមកអង្គុយលើគ្រែវិញដោយទាញសៀវភៅមើលមេរៀន សម្រាប់ប្រលង មិនដឹងថាស្អែកបាត់ឈឺឬអត់ទេ តែគេត្រូវតែទៅប្រលង ។
មួយសន្ទុះក្រោយសម្លេងគោះទ្វារបន្លឺឡើងប្រហែលជាគេយកអាហារមកអោយហើយ Taehyung ក៏ងើបទៅបើកទ្វារ
«អុំ...លោក Jeon!!» Taehyung បើកទ្វារមកវត្តមាន របស់ Jungkook នៅពីមុខតែម្តង
«ឯងយ៉ាងមិចហើយ?» Jungkook
«គឺខ្ញុំ....» Taehyung
«អ្នកប្រុសតូចញាំអាហារសិនទៅ លឺថាអ្នកប្រុសតូច មិនស្រួលខ្លួន អ្នកប្រុសធំអោយអុំរម្ងាស់ស៊ុបយកមក អោយ ហើយគាត់និងមកញាំជាមួយអ្នកប្រុសតូចដែរ» អុំ
«លោកមកញាំទីនេះដែរហេស? វាតូចចង្អៀតណាស់ ចុះទៅញាំខាងក្រោមទៅ» Taehyung
«អត់ទេ Tae កំពុងឈឺ...បងមកនៅកំដរ Tae ម្តង» Jungkook
«ប៉ុន្តែ...» Taehyung
«កាន់ដៃបងចូលក្នុង» Jungkook
«អោយឆាប់ឡើងអ្នកប្រុសតូច» អុំជួយបញ្ជាក់ Taehyung ក៏នាំ Jungkook ចូលមកក្នុងបន្ទប់ អុំស្រី និងអ្នកបម្រើម្នាក់ទៀតដែលមកជាមួយនោះក៏រៀបចំ កន្លែងអោយពួកគេ
«រួចរាល់ហើយអ្នកប្រុស» អុំ
«អុំទៅវិញចុះ មួយសន្ទុះទៀតចាំមើលប្រមូលចាន ទៅវិញ! រួចហើយរៀបចំបន្ទប់របស់ខ្ញុំផង» Jungkook
«ចា៎អ្នកប្រុសធំ» អុំក៏ចេញទៅវិញនៅតែ 2នាក់ ដោយ Jungkook អង្គុយល់កៅអី Taehyung អង្គុយ លើគ្រែពូកទន់ៗ និងមានតុនៅចំកណ្តាល Taehyung នៅអៀនខ្លួនមិនទាន់ហ៊ាននិយាយអី
«Tae...មិនអីមែនទេ? មានមិនស្រួលត្រង់ណាទេ?» Jungkook
«គឺ...ខ្ញុំអត់អីទេ លោក Jeon ឆាប់ញាំបាយទៅ នេះ» Taehyung បញ្ចុកបាយដល់ Jungkook តាមធម្មតា
«បងដឹងថា Tae ឈឺ! បងគួតែមើលថែ Tae បែរជា អោយ Tae មកមើលថែបងទៅវិញ» Jungkook
«ប្រាប់ហើយថាខ្ញុំអត់មានកើតអីទេ» Taehyung
«បងនិងនៅកំដរ Tae ញាំបាយហើយសម្រាកកុំ ចេញទៅណា» Jungkook
«ហាមាត់» Taehyung មិនតបសម្តីនាយព្រោះគេមិន ចេញទៅណាស្រាប់ហើយ ពួកគេអង្គុយញាំបណ្តើរ Jungkook សួរនាំគេរហូតដល់អៀនយកតែមែន ទែន នៅបង្គាប់អោយគេហៅនាយថាបងទៀតផង
ក្រោយញាំហើយ Taehyung រៀបចំប្រមូលចានយកទៅទុកនៅមាត់ទ្វារបន្ទប់ Jungkook មិន អោយគេចុះទៅនោះទេ ទុកត្រង់នោះអ្នកបម្រើឡើងមកនិងប្រមូលវា
Jungkook ឡើងមកអង្គុយផ្អែកខ្នងនិងក្បាលគ្រែ ដោយមាន Taehyung នៅអង្គុយជាប់គ្នានិងមាន សៀវភៅនៅក្នុងដៃ (វាជាបញ្ជាររបស់ Jungkook ដែលអោយអង្គុយបែបនេះ)
«Tae បងខ្ចីទូរសព្ទបន្តិច» Jungkook
«ខ្ចីទូរសព្ទ? លោកមើលឃើញ?» Taehyung
«Call ទៅម៉ាក់អោយបងផង គួរតែមានលេខមែនទេ?» Jungkook
«មាន! ចាំបន្តិច» Taehyung ទាញទូរសព្ទមក Home Screen របស់គេគឺរូបរបស់ Jungkook ដែលគេលួច ថតពេលនាយញញឹមនៅក្នុងបន្ទប់ (បើកចំហរទៅ អាងគេមើលមិនឃើញ?) 🙄
«នេះ...» Taehyung ហុចទូរសព្ទអោយ Jungkook
«អរគុណ!!» Jungkook យកទូរសព្ទពីដៃ Taehyung មកកាន់និយាយ
«អ៊ួយ...ចុកណាស់» Taehyung អែនខ្លួនបន្តិចក៏ទម្លាក់ខ្លួនគេងផ្អៀងកើយភ្លៅរបស់ Jungkook គេងម់លសៀវភៅ Jungkook ទម្លាក់ដៃម្ខាងអង្អែល ក្បាលរបស់រាងតូច ឯដៃម្ខាងទៀតកាន់ទូរសព្ទ និយាយជាមួយម៉ាក់របស់នាយ
Jungkook មិនបានប៉ុន្មានផងក៏ស្ងាត់សម្លេងរបស់ Taehyung នាយខំហៅគេតិចៗ តែគេមិនតបក៏បាន ន័យថាគេគេងលក់បាត់ទៅហើយ
«Tae...ប្រហែលជាអស់កម្លាំងណាស់ហើយ សម្រាកចឹងក៏ល្អដែរ» Jungkook ញញឹម អង្គុយរងចាំអោយ Taehyung ភ្ញាក់ពីគេងវិញ (មែនអង្គុយអត់ប្រយោជន៍ទេ) 😔
DU LIEST GERADE
You're My EYEs (ចប់)
RomantikJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook