@SKIP
Yoongi ចោលការងារកន្លះថ្ងៃដើម្បីនៅនិយាយ គ្នាលេងជាមួយ Jungkook ព្រោះមិនងាយបានមក ទេ ចំណែកឯ Jimin វិញគ្រាន់តែប្រាប់អ្នកផ្ទះគេថា នៅជាមួយ Yoongi នោះទោះមិនចូលផ្ទះក៏អ្នកផ្ទះគេ មិនរកដែរ រសៀលម៉ោង 3 ទើប Yoongi និង Jimin នាំគ្នាទៅវិញ ថ្ងៃនេះនាំ Jungkook និយាយអោយគេបានសើចផង បានស្រស់ស្រាយខ្លះដែរ
«ខ្ញុំទៅសិនហើយអ្នកមីង» Yoongi
«ថ្ងៃក្រោយខ្ញុំនិងមកលេង Jungkook hyung ទៀត ណាម៉ាក់អុំ!! Taehyung ថែខ្លួនផងមានរឿងអីត្រូវ ប្រាប់យើង» Jimin
«អឹម....» Taehyung ងក់ក្បាល
«ទៅហើយ!!» Jimin ក្រវីដៃមុននិងចូលក្នុងឡាន អ្នកស្រី Jeon និង Taehyung ក៏ចូលក្នុងផ្ទះវិញព្រោះ តែ Jungkook នៅអង្គុយលើសាឡុងម្នាក់ឯង ហើយ Taehyung ក៏ត្រូវនាំ Jungkook ទៅបន្ទប់វិញផង
«អុំផ្ញើរជួយងូតទឹកអោយ Jungkook ផងព្រោះតែ ព្រឹកមិញ Eunyung ថាប្រញាប់ទៅផ្ទះ ណាមួយ នាងជាស្រីមើលមកក៏មិនសូវសម» អ្នកស្រី Jeon
«បាទ!!» Taehyung ងក់ក្បាលនិងជួយលើក Jungkook ឡើងនាំគេទៅខាងលើវិញ
«អុំថា 2នាក់បងប្អូននេះយ៉ាងមិចវិញ?» អ្នកស្រី Jeon
«គឺខ្ញុំនិយាយតាមត្រង់ចុះលោកស្រី គឺខុសគ្នាដាច់តែ ម្តង អ្នកប្រុសសុភាពណាស់និយាយស្តីគោរពចាស់ទុំ និងថ្លៃថ្នូរជាក្មេងប្រុសប៉ុន្តែមិនចេញក្រៅពេលយប់ ប្រលប់» អុំ
«គេអាចមិនទាន់ហ៊ាន» អ្នកស្រី Jeon
«នោះហើយលោកស្រី អ្នកនាង Eunyung ដូចជា ហ៊ានពេក! ពេលមើលថែអ្នកប្រុសពេលណាក៏មិន ដែលបានចប់ចុងចប់ដើម» អុំ
«ទៅធ្វើការអុំចុះ» អ្នកស្រី Jeon
«ចា៎លោកស្រី!!» អុំ ដើរចេញទៅផុតអ្នកស្រី Jeon ក៏អង្គុយគិតរឿងខ្លះៗ
Taehyung នាំ Jungkook មកដល់បន្ទប់ដាក់ អោយនាយអង្គុយលើគ្រែ គេទៅរៀបចំទឹកនៅក្នុង អាងក្នុងបន្ទប់ទឹក ត្រៀមកន្សែងទុកជាស្រេចហើយ ទើបចេញមកវិញ Taehyung រៀបចំបានល្អព្រោះ នៅផ្ទះរបស់គេ គេជាអ្នករៀបចំបន្ទប់ Eunyung និង លោក Kim ជារាងរាល់ថ្ងៃ
«រួចហើយលោក! តោះ» Taehyung
លឺថារួចរាល់ហើយ Jungkook ក៏ងើបឈរដោះអាវ យឺតរបស់នាយចេញមកកាន់និងដៃ បង្ហាញរាងកាយ Sexy នោះចំពោះមុខរបស់ Taehyung ម្តងទៀតហើយ រាងកាយដែល Eunyung មិនដែលបាន ឃើញទាល់តែសោះ
«តោះ...!» Jungkook
«អឺ...លោក...» Taehyung
«ស្រាតខោដែរទេ?» Jungkook
«កុំអី! កុំៗៗ ខ្ញុំគ្រាន់តែជួយកក់សក់អោយលោកមិន បាច់ដោះសម្លៀកបំពាក់ទាំងអស់ក៏បាន» Taehyung
«ឯងអៀនឬ?» Jungkook
«គ្មាននោះទេ មោះខ្ញុំជួយនាំលោកទៅបន្ទប់ទឹក» Taehyung គ្រា Jungkook ទៅបន្ទប់ទឹកដាក់អោយ នាយអង្គុយលើមាត់អាងងាយស្រួលអោយគេកក់ សក់អោយ
«តើលោកចង់កោពុកមាត់ចេញទេ?» Taehyung សួរព្រោះមុខគេពុកមាត់ឡើងស្មូម
«មើលមិនឃើញទេ កោរយ៉ាងមិច? ឯងជួយកោរអោយខ្ញុំបានទេ?» Jungkook
«ចាំខ្ញុំជួយកោអោយលោកចុះ» Taehyung
«ឯងមើលថែខ្ញុំបែបនេះ ហត់ទេ? ធុញទ្រាន់និងខ្ញុំទេ ខ្ញុំជាបន្ទុកគ្រប់គ្នានៅក្នុងផ្ទះនេះ» Jungkook
«ទេ! សូមលោកកុំនិយាយបែបនេះអី! លោកមិន បានជាបន្ទុកអោយអ្នកណានោះទេ ខ្ញុំក៏...ក៏ពេញចិត្ត និងជួយមើលថែលោក...ពេលដែលបងស្រីខ្ញុំមិននៅ» Taehyung
«ពេញចិត្ត?» Jungkook
«ក៏ពេញចិត្តនិងជួយសម្រាលបងស្រីខ្ញុំកុំអោយគាត់ ហត់ពេក បងស្រីមិនដែលធ្វើអីទេពីមុនមក» Taehyung
«ចុះឯងធ្វើ?» Jungkook
«គឺ...ខ្ញុំគ្រាន់តែមិនចូលចិត្តនៅស្ងៀមៗប៉ុណ្ណោះ» Taehyung
«ដូចជាពេលនេះចឹង! មានអ្នកកក់សក់អោយបែបនេះ ស្រួលខ្លួនណាស់ ដៃឯងស្រាលមើលតែស្រី» Jungkook
«ខ្លាចលោកឈឺទើបបន្ធូរដៃ» Taehyung
«អរ...ចឹងហ៎រ?» Jungkook
«ត្រូវហើយ!» Taehyung
«តើឯងមានសង្សារទេ?» Jungkook
«លោកសួរធ្វើអី?» Taehyung
«ចង់ដឹងថាឯងមានសង្សារឬអត់? បើមានខ្ញុំនិងមិនរំខានពេលរបស់ឯងច្រើនពេកនោះទេ» Jungkook
«អត់មានទេ» Taehyung
«ចុះស្នេហ៍ដំបូង?» Jungkook
«ក៏គ្មានដែរ» Taehyung
«ចុះធ្លាប់លួចស្រលាញ់អ្នកណាឬអត់?» Jungkook
«ធ្លាប់!!» Taehyung
«ពិតមែនហេស?» Jungkook
«ខ្ញុំធ្លាប់លួចស្រលាញ់គេ កាលរៀនវិទ្យាល័យថ្នាក់ ទី12 ថែមទាំងគូរឈ្មោះរបស់គេក្នុងសៀវភៅនិង របស់ផ្សេងៗទៀតផង វាគួរអោយអាម៉ាស់ណាស់» Taehyung អស់សំណើចនិងខ្លួនឯងកាលនោះមិន ដឹងគិតអីសូម្បីបន្ទាត់ក៏មានឈ្មោះគេ តែបន្ទាត់នោះ បាត់ៗទៅហើយ
«ចុះពេលណាទើបឯងសារភាព» Jungkook
«មិនដឹងដែរ! គេ...ក៏ប្រហែលជាមានប្រពន្ធកូនហើយទេដឹង?» Taehyung
«មានប្រពន្ធ? ចឹងគេជាមនុស្សប្រុស?» Jungkook
«រួចហើយលោក!! បិទភ្នែកទៅខ្ញុំលាងសាប៊ូអោយ» Taehyung បន្លប់បើកទឹកផ្ការឈូកលាងសក់អោយ Jungkook បន្ទាប់មកគឺកោរពុកមាត់អោយនាយម្តង ។ បានមើលថែនាយគឺជាសេចក្តី របស់គេ ទោះក្នុងនាមជាអ្វីក៏បាន
«រសើបណាស់អាល្អិត» Jungkook
«ខ្លាំងពេកខ្លាចដាច់សាច់លោកគិតយ៉ាងមិច?» Taehyung
«ខ្លាំងជានិងបន្តិចមក» Jungkook
«ប៉ុណ្ណឹងបានទេ?» Taehyung
«អឹម....» Jungkook
YOU ARE READING
You're My EYEs (ចប់)
RomanceJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook