តុអាហារអង្គុយដោយសមាជិក 3 នាក់! ដោយសារអ្នកបម្រើប្រាប់ថា Eunyung សុខចិត្តអត់ ញាំបាយអត់ធ្វើម្ហូបរួចក៏ឡើងទៅបន្ទប់បាត់ទើប អ្នក ស្រី Jeon អោយ Taehyung នាំ Jungkook ចុះមក ញាំអាហារជុំគ្នាតែម្តង
«ចុះបងស្រីនោះ?» Taehyung
«គាត់ថាមិនឃ្លានទេអ្នកប្រុស» អុំ
«Eunyung អត់នៅរួមតុជាមួយគ្នាទៀតហើយ» Jungkook
«មិនអីទេកូនប្រុស! នាងអាចនិងហត់អោយនាងសម្រាកចុះ ឆាប់ញាំទៅ» អ្នកស្រី Jeon
«បាទម៉ាក់» Jungkook ឈប់និយាយទុកអោយ Taehyung ជាអ្នកបញ្ចុកបាយ ។ រាងតូចមិនស្រណុក ចិត្តពេលបងស្រីរបស់ខ្លួនមិនមកញាំបាយដោយសារ មិនបានដឹងថាមានរឿងអីកើតឡើងមុននេះឡើយ
ក្រោយញាំអាហាររួច Taehyung បាននាំ Jungkook ទៅបន្ទប់វិញរៀបចំអោយ Jungkook តាមទម្លាប់រួចរាល់ទើបចេញមកវិញចុះទៅក្រោមរៀបចំអាហារលើកទៅអោយអ្នកជាបងស្រីដល់បន្ទប់
«បងស្រីគឺខ្ញុំ!» Taehyung
«បើកទ្វារចូលមកខ្លួនឯង» Eunyung ស្រែកចេញពី ក្នុងបន្ទប់មក Taehyung ក៏បើកទ្វារចូលទៅ
«ខ្ញុំយកអីអោយបងញាំ» Taehyung ដាក់ថាសអាហារលើតុ នាងតូចក៏ងើបដើរមកជិត
«កុំមកហៅយើងថាបង! ផាច់» Eunyung ទះកំភ្លៀង Taehyung មួយកំភ្លៀងតាមចិត្តខឹងចង់តែទាញក្បាលបោកនិងជញ្ជាំងតើ
«អ៊ួយ...អ្នកនាង» Taehyung
«ឯងទៅនិយាយស្អីខ្លះជាមួយអុំស្រី?» Eunyung
«ខ្ញុំមិនបាន...» Taehyung
«កុំស្មានយើងមិនដឹង! ឯងទៅចាក់ចុចអោយអុំស្រី ប្រើយើង យើងអោយឯងមកតាមយើងមិនមែន អោតឯងស្រណុកស្រួលទេអាកូនកញ្ចះគេ» Eunyung និយាយព្រមទាំងរុញក្បាល Taehyung ចង់ដួលទៅហើយ ប៉ុន្តែ Taehyung មិនតប ត ក្នុងមានខ្លួនជាមនុស្សប្រុស មិនវាយធ្វើបានមនុស្សស្រី ទោះក្នយងកាលៈទេសៈបែបណា នេះជាពាក្យប្រដៅរបស់ប៉ាគេ
«ខ្ញុំមិនដឹងរឿងអីពិតមែនអ្នកនាង» Taehyung
«ហុឹស...ឯងចាំមើលស្អែកនេះមក ឯងមិនរួចខ្លួនទេ អាក្មេងចង្រៃយ៍» Eunyung
«ចាំខ្ញុំទៅជួយនិយាយជាមួយអុំស្រីអោយ កុំអោយ គាត់ប្រើអ្នកនាង» Taehyung
«ឯងគិតថាឯងជាស្អី? កញ្ចះគេនិង? មានសិទ្ធទៅនិយាយជាមួយទំជាវខ្ពង់ខ្ពស់អោយធ្វើតាមឯងចឹងហេស?» Eunyung
«តែយ៉ាងណា....» Taehyung
«ចេញ! ទៅងាប់ណាទៅៗ កុំអោយយើងឃើញមុខ ឯងពេលនេះ ឆាប់ចេញទៅអាកូនកញ្ចះ» Eunyung ស្រែកថាអោយមិមញញឹតរអែងថាមានអ្នកណាមក លឺឬអត់? Taehyung មិនមាត់អោនមុខចុះដើរចេញពី បន្ទប់នាងមកស្រាប់តែវ៉ាក់អើនិងវត្តមាននាយកម្លោះ នៅមុខបន្ទប់ មិនដឹងពីពេលណា
«លោក Jeon!!» Taehyung ភ័យបុកពោះ
«អរ...Taehyung ឯងមកមើល Eunyung មែនទេ?» Jungkook សួរធម្មតាទំនងទើបតែដើរមកទេ
«គឺ...បាទ! តើលោកមកពីកាលណា?» Taehyung
«គឺទើបដើរមក! ខ្ញុំចង់ចូលទៅមើល Eunyung នាង មិនទាន់ញាំអីមែនទេ?» Jungkook រ៉ាវរកផ្លូវចេញមក ព្រោះតែម៉ាក់គេថាបន្ទប់ Eunyung នៅឆ្វេងដៃក៏ សសៀរនិងជញ្ជាំងមកដល់មាត់ទ្វារ
«ខ្ញុំយកអាហារអោយគាត់ហើយ! លោកចូលទៅចុះ» Taehyung ទាញ Jungkook មកចំមុខបន្ទប់
«នេះលោកគោះទ្វារទៅ! ខ្ញុំសុំលាសិនហើយ» Taehyung
«អរ!! អរគុណ» Jungkook ញញឹមដាក់រាងតូច Taehyung ក៏ដើរទៅបន្ទប់របស់ខ្លួន ។ កុំសួរថាហេតុអី Taehyung មិនយំ មិនមែនគេរឹងមាំនោះទេ ប៉ុន្តែគេស៊មនិងពាក្យសម្តីអស់នេះទៅហើយ
Jungkook បានគោះទ្វារ 2ដងទើប Eunyung ងើបមកបើកទ្វារដំបូងគិតថា Taehyung ប៉ុន្តែខ្លាចថា ជាអ្នកស្រី Jeon ទើបងើបមកបើកទ្វារ
«Jungkook» Eunyung
«បងអាចចូលបានទេ?» Jungkook
«ចា៎!» Eunyung កាន់ដៃ Jungkook ចូមកក្នុងជៀសវាសនាយដើរប៉ះពាររបស់ខូចអស់ នាងដាក់ អោយ Jungkook អង្គុយចុងគ្រែគេងរបស់នាង ដោយនាងតាមមកអង្គុយជិត
«មុននេះអូនកំពុងញាំបាយទើបមិនបានងើបទៅបើក ទ្វារអោយបង!» Eunyung
«មិចក៏អូនមិនទៅញាំជាមួយគ្នានិងបង?» Jungkook
«គឺ...អូន...ហិហិ...» Eunyung បញ្ចេញសម្លេងយំសោក
«អូនកើតអី?» Jungkook ស្រវ៉ារ៉ាវរកដៃរាងតូចលើក មកកាន់
«គឺ...អូនតូចចិត្តនិងអុំស្រី» Eunyung
«ម៉ាក់ធ្វើអីអូន? ប្រាប់បងមក» Jungkook
«គឺអូនមិនទហ៊ានទេ Jungkook» Eunyung
«និយាយមក! ចាំបងនិយាយជាមួយម៉ាក់អោយ» Jungkook
«ហិហិ...គឺគាត់អោយអូនដាំបាយធ្វើម្ហូប សម្អាតបន្ទប់ អោយបង បញ្ជុកបាយងូតទឹកអោយបងបម្រើបង បើអូនធ្វើមិនបានគាត់មិនអោយអូនញាំបាយទេ» Eunyung យំរៀបរាប់ (យំអត់ទឹកភ្នែក Jkj) 😒🔥
Jungkook នាងតូចមកអោបលួងលោម
«ពុទ្ធោអើយ!! អូនមិនបាច់បម្រើបងបែបនេះក៏បាន ដែរ Eunyung! ម៉ាក់ហួសហេតុណាស់! ចាំបងទៅ និយាយជាមួយគាត់» Jungkook
«អូនអរគុណបងហើយដែលនៅខាងអូន» Eunyung អោបចង្កេះ Jungkook បន្តសម្លេងយំកំសត់
«ព្រោះអូនជាគូរដណ្តឹងបង» Jungkook អង្អែលដៃ នាងស្រាលៗលួងលោម
«អូនញាំបាយបន្តចុះបងទៅវិញហើយ» Jungkook
«ចា៎!!» Eunyung ងើបចេញពីការអោបរបស់ Jungkook
«អាចជូនបងទៅបានទេ?» Jungkook
«ចា៎បាន!!» Eunyung បាននាំ Jungkook ទៅបន្ទប់ របស់គេវិញ ពេលនាយឡើងលើគ្រែរៀបចំគេង នាងក៏ចេញមកវិញដោយមិននិយាយសូម្បីពាក្យថា រាត្រីសួរស្តី
YOU ARE READING
You're My EYEs (ចប់)
RomanceJungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញុំ ខ្ញុំស្រលាញ់បង Jeon Jungkook