You're My EYEs | ភាគទី 10

9.9K 614 3
                                    

MORNING✨
 
      ព្រឹកថ្ងៃថ្មី Taehyung ក្រោកពីព្រឹកតាមទម្លាប់ ថ្ងៃនេះរៀបចំខ្លួនដើរចេញមកក្រៅបន្ទប់ក៏លឺសម្លេង ចេញពីបន្ទប់ទល់មុខរបស់ខ្លួន គេក៏បើកទ្វារចូលដោយមិនបានសុំអនុញាតិជាមួយ
ចូលមកឃើញរាងក្រាសកំពុងដួល ប្រហែលជាប៉ះពា អ្វីហើយមើលទៅ រាងតូចក៏ចូលទៅជួយលើកដោយ មិនបាននិយាយអីនៅឡើយ នេះគេដូចមិនសូវបាន និយាយជាមួយ ឬនៅក្បែរ Jungkook ដូចកាលពី ដំបូងនោះទេ ចង់ប្រាប់គេថានឹកណាស់
«អរគុណអូន» Jungkook ពោលឡើងពេលរាងតូច លើកគេឡើងមកដោយដៃក្រាសអោបចង្កេះរបស់ គេដើម្បីទប់លំនិង
«គឺខ្ញុំ Taehyung មិនមែនបងស្រីទេ» Taehyung
«អរ....ជា Taehyung សោះ...មើលចុះចង្កេះឯងតូច ណាស់ខ្ញុំស្មានថាជា Eunyung អរគុណឯងហើយ» Jungkook និយាយដោយដៃនៅអោបចង្កេះគេដដែល នាយគួរតែចាំបាន? ក្លិនខ្លួនគេទាំង 2មិន ដូចគ្នាឯណា!? (ច្រមុះស្អុយ) 😪
«លោក Jeon លែងបានហើយ» Taehyung ថាហើយ Jungkook មិនត្រឹមតែមិនលែងទេថែម ទាំងទាញរាងតូចមកអឹបនិងខ្លួនប្រើដៃម្ខាងទៀត របស់នាយអោបរាងកាយមួយនេះជាប់ទៀតផង
«លោក Jeon ធ្វើអី?» Taehyung កំពុងភាំង បេះដូង គេលោតស្ទើធ្លាយចេញមកទៅហើយ
«ខ្ញុំនឹកឯង!!» Jungkook
«លោក....??» Taehyung មិនដឹងគួរសប្បាយចិត្ត ឬអត់ពេលលឺពាក្យនេះ
«ពួកយើងខាននិយាយគ្នា ខានក្បែរគ្នាប៉ុន្មានថ្ងៃ ហើយ! ឯងរវល់ឬធុញនិងខ្ញុំ!?» Jungkook
«គឺ....ខ្ញុំអត់បានធុញលោកទេ! ប៉ុន្តែ...ខ្ញុំជិតប្រលង ទើបមិនសូវបានមកនិយាយលេងជាមួយលោក ណាមួយលោកក៏មានបងស្រីនៅកំដរហើយតើ!» Taehyung និយាយមិនចង់ចេញ គេមិនបានទៅណា ឆ្ងាយឯណា គ្រាន់តែពេលចូលមកគេមកជាមួយ Eunyung គេមិនហ៊ានសូម្បីនិយាយស្តី គេរៀបចំ បន្ទប់នេះដោយ Eunyung អង្គុយស្ងៀមខណៈដែល សភាព Jungkook មើលមិនឃើញអី?
«ថ្ងៃនេះឯងចេញពីរៀនអាចមករកខ្ញុំបានទេ? ខ្ញុំចង់ និយាយលេងជាមួយឯង មើលចុះបាត់ឯងទៅគ្មាន អ្នកណាកក់សក់អោយខ្ញុំទេ» Jungkook
«បាន! ថ្ងៃនេះចាំខ្ញុំកំដរលោក! ប៉ុន្តែលោកលែងខ្ញុំ សិនទៅ» Taehyung និយាយទាំងគ្រែងចិត្ត ទើប Jungkook លែងរាងតូចចេញពីរង្វង់ដៃ
«ឯងក្រអូបណាស់!! ក្លិនស្រាលដូចមនុស្សស្រីចឹង» Jungkook
(ឯងក្រអូបណាស់....) ពាក្យនេះដែល Jungkook បាននិយាយកាលពី 5ឆ្នាំមុន វាធ្វើអោយ Taehyung នឹកឃើញវា ថ្ងៃនោះ Jungkook បានថើបគេ...🤧
«អឺ...លោក! តើលោកចង់ងើបទៅណាមែនទេ?» Taehyung ប្តូរប្រធានពេលអៀននិងសម្តីរាងក្រាស
«ខ្ញុំដើរចេញពីបន្ទប់ទឹកមិនប្រយត្ន័ក៏រអិលដួល» Jungkook
«លោកអង្គុយ ឬគេងសម្រាកចុះ! ខ្ញុំចុះទៅធ្វើអីអោយលោកញាំ...អឺ...គឺទៅជួយធ្វើអីនៅខាងក្រោមសិនហើយ» Taehyung ប្រញាប់រត់ចេញខ្លាចគេចាប់បាន
«បេះដូងនេះចំមែន!!» Taehyung ឈរផ្អែកជញ្ជាំង ខ្ទប់ទ្រូងខ្លួនឯងសម្រួលអារម្មណ៍មុននិងដើរចុះទៅ ក្រោយរៀបចំជួយមេផ្ទញញចម្អិនអាហារ ជិតរួចទៅ ហើយទើប Eunyung នាងតែងតែមកបង្ហើយពីក្រោយ Taehyung យកស្នារដៃអោយអ្នកម្តាយ ក្មេកមើលគិតថាគាត់មិនដឹងឬ? អ្នកបម្រើឃើញគ្រប់ គ្នាគេរាយការណ៍ប្រាប់គាត់អស់ហើយ
      តាមទម្លាប់ពេលដែល Taehyung ទៅរៀបចំខ្លួន ទៅសាលានាងក៏យកឡានចេញក្រៅពេលខ្លះទៅ Mart ទិញរបស់បន្តិចក៏មកវិញពេលដែល Taehyung ដើរចេញពីផ្ទះបាត់ ចំណែកអ្នកស្រី Jeon គាត់ក៏ត្រូវទៅក្រុមហ៊ុនរាល់ថ្ងៃព្រោះត្រូវពិនិត្យ ទិន្នន័យដោយខ្លួនឯង សម្រាប់ត្រៀមប្រជុំផង ទើប មិនបានឃើញពេល Eunyung យកឡានចេញកាត់ មុខរបស់ Taehyung ប៉ុន្តែចាប់ពីថ្ងៃនេះទៅមិនមែន ជាបញ្ហារទៀតនោះទេ Eunyung ចេញពីផុត Taehyung ក៏ចុះមកតម្រង់ទៅឡានទំនើបរបស់ Jungkook បើកចេញទៅយ៉ាងសង្ហារ

     @SKIP

You're My EYEs (ចប់)Where stories live. Discover now